(VOVworld)-ការដែលចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou -៩៨១ចូលក្នុង
តំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមមុននេះ១ខែ
បណ្តាលឲ្យប្រជាជនវៀតណាមគ្រប់ជាន់ថ្នាក់ មានការអរិចិត្តយ៉ាងខ្លាំងក្លារ។
មុន នេះ មានការដើរដង្ហែរក្បួន ដោយការញុះញ៉ុងរបស់ជនជ្រុលនិយម ដែល
ប្រព្រឹត្ត ការបំផ្លិចបំផ្លាញទ្រពសម្បត្តិបំផ្លាញបរិយាកាសវិនិយោគរបស់វៀតណាម។ ដោយការខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម តំបន់នានា អង្គភាពអាជីវកម្ម
បានស្តារផលិតកម្មជាធម្មតាឡើងវិញ។
បន្ទាប់ពីកើតមានឡើងរឿងហេតុ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម
បានចេញសារាចរណ៍ដោយសំណូមពរក្រសួងផ្នែកនានា អនុវឌ្ឍន៍រាល់វិធាន
ការជាក់ស្តែងម៉ឺងម៉ាត់ ក្នុងការដោះស្រាយបញ្ហា។ ថ្នាក់ដឹកនាំនៃក្រសួងផ្នែក
នានា បានចុះទស្សនាមូលដ្ឋានដោយផ្ទាល់ ដើម្បីសាកសួរសុខទុកបណ្តាអង្គ
ភាពអាជីវកម្ម កម្មករបរទេស ក៏ដូចជាកម្មករវៀតណាមដែលរងការខូចខាត ក៏ដូចជាផ្លាស់ប្តូរវិធានការជំនះពុះពារលើផលវិបាក។ ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang ក៏បានចុះសួរសុខទុក និងស្វែងយល់អំពីស្ថានភាព
របស់អង្គភាពអាជីវកម្មនៅខេត្ត Binh Duong ព្រមទាំងអះអាងនូវគោលនយោ
បាយមុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋវៀតណាម គឺធានាសុវត្ថិភាពសម្រាប់
បណ្តាវិនិយោគិន។
រាល់វិធានការជាក់ស្តែងនិងទាល់ពេលវេលា
ដើម្បីជួយបណ្តាវិនិយោគិនបរទេស រដ្ឋាភិបាលវៀតណាម បានសន្យាលើក
លែងកាត់បន្ថយពន្ធ និងជួយឧបត្ថម្ភអំពីពលកម្ម។ តាមនោះ ក្រសួងហិរញ្ញវត្ថុ នឹងសងពន្ធវិញចំពោះបណ្តាអង្គភាពអាំជីវកម្មដែលរងការខូចខាត។ ក្រសួង
ការងារយុទ្ធជនពិការនិងសង្គមកិច្ច មានការទទួលខុសត្រូវក្នុងការផ្គត់ផ្គង់ ប្រ
ភពពលករ និងក្រសួងនៅបាល ទទួលភារកិច្ចបង្កលក្ខណៈងាយស្រួលក្នុងការ
ផ្តល់ទិដ្ឋាការឆ្លងដែនសម្រាប់វិនិយោគិនបរទេស។ រដ្ឋាភិបាលវៀតណាម ក៏បាន
អំពាវនាវឲ្យតំបន់នានាឆាប់វាយតម្លៃ ស្ថានភាពខូចខាតរបស់អង្គភាពអាជីវកម្ម
បរទេស ដើម្បីចែករំលែករាល់ការខូចខាតនេះ។ លោក Do Nhat Hoang ប្រធាន
នាយកដ្ឋានវិនិយោគបរទេស នៃក្រសួងផែនការនិងវិនិយោគវៀតណាមអះអាង
ថា៖
“រដ្ឋាភិបាលវៀតណាមមានការបញ្ជាណែនាំទាន់ពេលវេលា តាំងពីដើមដំបូង
និងបណ្តាក្រសួង ផ្នែក តំបន់មានសមត្ថកិច្ច បានរួមសហការជាមួយគ្នា ដើម្បីមានការជួយឧបត្ថម្ភចាំបាច់ធ្វើឲ្យអង្គភាពអាជីវកម្មនឹងដំណើការសកម្ម
ភាពយ៉ាងឆាប់ៗបំផុត”។
បរិយាកាសវិនិយោគស្ថិរភាពឡើងវិញ
នៅខេត្ត Binh Duong ភាគខាងត្បូងវៀតណាម ជាតំបន់រងការខូចខាតធ្ងន់ធ្ងរ
បំផុត គឺរហូតដល់សព្វថ្ងៃ មានអង្គភាពអាជីវកម្ម៩៥%មានសកម្មភាពឡើងវិញ។
នាសព្វថ្ងៃ ផលិតកម្មធ្វើអាជីវកម្មត្រូវបានដំណើការយ៉ាងប្រញាប់ប្រញាល់ អង្គ
ភាពខ្លះបានឲ្យកម្មករធ្វើការថែមម៉ោង ដើម្បីសម្រេចទាន់ពេលវេលាតាមពាក្យ
បញ្ជាទំនិញដែលបានចុះហត្ថលេខាជាមួយដៃគូរនានា។ លោក Lee Tong Hue ប្រធានសម្ព័ន្ធអង្គភាពអាជីវកម្មលកូរ៉េខាងត្បូងនៅខេត្ត Binh Duongបានឲ្យដឹងថា៖
“គណៈកម្មាធិការប្រជាជនខេត្ត Binh Duong បានមានដំនោះស្រាយទាន់
ពេលវេលា សម្រាប់បណ្កាអង្គភាពអាជីកម្មកូរ៉េខាងត្បូង។ យើងខ្ញុំរំជួល
ចិត្តយ៉ាងខ្លាំងចំពោះការជួយឧបត្ថម្ភរបស់រដ្ឋអំណាចមូលដ្ឋាន”។
ករដែលបណ្ដាអង្គភាពអាជីវកម្មបានស្ថិរភាព ផលិតកម្មឡើងវិញ បានសរ
អោយឃើញនូវការតភ្ជាប់ កិច្ចសហប្រតិបត្តិការរវាងរដ្ឋអំណាចក្នុងតំបន់ជាមួយ
បណ្ដាវិនិយោគិន បណ្ដាអង្គភាពអាជីវកម្មក្នុងតំបន់ ព្រមទាំងអះអាងនូវទំនុក
ទុកចិត្តរបស់វិនិយោគិន អង្គភាពអាជីវកម្មចំពោះគោលនយោបាយរបស់រដ្ឋ
វៀតណាម អំពីបរិយាកាសវិនិយោគ។ លោក Le Hong Phoa ប្រធានសម្ព័ន្ធ
សមាគមតម្បាញ់កាត់ដេរ Binh Duong បានអោយដឹងថា៖
“ តាមរយៈការងារនេះ ខ្ញុំឃើញថា៖រដ្ឋាភិបាល ក៏ដូចជារដ្ឋអំណាចខេត្ត
ស្ថាប័នបានរួមកម្លាំងកាយចិត្តជាមួយអង្គភាពអាជីវកម្មឆ្លងកាត់លើការលំបាក។ បណ្ដាអង្គភាពអាជីវកម្មបានវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភនេះ ជួយអង្គ
ភាពអាជីវកម្មនានស្ដាឡើងវិញយ៉ាងឆាប់ៗ។”
|
វិនិយោគិននៅខេត្ត Binh Duong ថ្លែងមតិក្នុងពិធីដែលថ្នាក់ដឹកនាំខេត្ត
Binh Duong ជួបប្រាស្រ័យជាមួយអង្គភាពអាជីវកម្មក្នុងខេត្ត (រូបថតៈ TTXVN) |
បន្តជួយឧបត្ថម្ភអង្គភាពអាជីវកម្មនាពេលអនាគតតទៅទៀត
ត្រូវវាយតំលៃអំពីការខូចខាតយ៉ាងឆាប់ៗ ដើម្បីជួយឧបត្ថម្ភអង្គភាពអាជីវ
កម្មជំនះពុះពារលើការខូចខាតដំណើរការមកផលិតកម្ម អាជីវកម្មយ៉ាងឆាប់ៗ នេះគឺជាខ្លឹមសារនៅក្នុងសេចក្ដីជូនដំណឹងលេខ ២០៧របស់នាយករដ្ឋមន្ត្រី
រដ្ឋាភិបាលវៀតណាម។ ស្ដីពីបញ្ហានេះ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បាន
អោយដឹងថា៖
“ បណ្ដាដំណោះស្រាយដែលរដ្ឋាភិបាលនាំចេញ ចំពោះមុខគឺត្រូវ
ដោះស្រាយការលំបាក ជំពាក់ជំបិនជាសារវ័ន្ត របស់វិនិយោគិននានា។ សង្ឍឹម
ថា៖ ដោយដំណោះស្រាយទាំងនោះ បណ្ដាវិនិយោគិន និងអង្គភាពអាជីវកម្ម
អាចត្រឡប់មកផលិតកម្មយ៉ាងឆាប់ៗ។”
ក្នុងព្រឹត្តិការណ៍ថ្មីៗនេះ នាថ្ងៃទី២ មិថុនា នាយករដ្ឋមន្ត្រី លោក Nguyen
Tan Dung បានមានបន្ថែមសេចក្ដីបញ្ជាណែនាំគ្រប់ស្ថាប័ន និងតំបន់ត្រូវជំរុញ
ខ្លាំងការលាតត្រដាងអនុវត្តដំណោះស្រាយនានា និងជួយដោះស្រាយបែប
បទ ជួយឧបត្ថម្ភបណ្ដាអង្គភាពអាជីវកម្មរងការខូចខាតនៅក្នុងតំបន់ផ្សេងៗ។
ទង្វើទាំងនេះរបស់រដ្ឋាភិបាល គ្រប់ក្រសួងនិងស្ថាប័នរបស់វៀតណាមបាន
បន្តសរអោយឃើញនូវការសន្យារបស់វៀតណាមអំពីការធានាបរិយាកាស
វិនិយោគ សុវត្ថិភាព មានប្រសិទ្ធិភាពសំរាប់វិនិយោគិនបរទេស៕