ក្រោយរយះពេល ៣ ឆ្នាំ អនុវត្តមក កម្មវិធីជួយឧត្ថម្ភគ្រួសារក្រីក្រ អំពីផ្ទះនៅ របស់រដ្ឋាភិបាលវៀតណាម បានសម្រេចហួសផែនការ ដោយមានផ្ទះនៅ ជាង ៥០០ ០០០ ខ្នងសំរាប់អ្នកក្រីក្រត្រុវបានកសាងថ្មី។ សូមអញ្ចើញលោកអ្នកនាង តាមដានស្ដាប់បទសរសេរ ៖ ប្រសិទ្ធភាពដើមដំបូង របស់កម្មវិធីជួយឧត្ថម្ភ គ្រួសារ
ក្រីក្រអំពីផ្ទះនៅ របស់រដ្ឋាភិបាល មានអត្ថន័យនយោបាយ -សង្គមធំធេញ របស់
Ngoc Anh អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម។
|
ប្រសិទ្ធភាពដើមដំបូង របស់កម្មវិធីជួយឧត្ថម្ភ គ្រួសារ ក្រីក្រអំពីផ្ទះនៅ របស់រដ្ឋាភិបាល មានអត្ថន័យនយោបាយ -សង្គមធំធេញ(http://daidoanket.vn) |
កម្មវិធី ជួយឧបត្ថម្ភ គ្រួសារក្រីក្រអំពីផ្ទះនៅ ត្រូវបានអនុវត្តតាមសេចក្ដីសម្រេច ចុះថ្ងៃទី ១២ ធ្នូ ឆ្នាំ ២០០៨ របស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម និងលាតត្រ
ដាងក្នុងរយះ ពេល ៤ឆ្នាំ ពី ឆ្នាំ ២០០៩ ដល់ ឆ្នាំ ២០១៣ ក្នុងបំណងកសាងផ្ទះថ្មីចំនួន ៥០០ ០០០ ខ្នង។ ប៉ុន្តែ ក្រោយពីពេលអនុវត្ត កាលពីឆ្នាំ ២០០៩មក កម្មវិធីសម្រេច ហួសផែនការបាន១ឆ្នាំ ។ អំពីគុណភាពផ្ទះនៅ ផ្ទះភាគច្រើន សុទ្ធតែ ហួសការកំណត់
អំពីផ្ទៃ និងគុណភាព។
តាមរដ្ឋមន្ត្រីក្រសួងសំណង់ Trinh Dinh Dung អនុប្រធានគណះកម្មាធិការ
អចិន្ត្រៃយ៍ នៃគណះកម្មាធិការ មជ្ឈឹមទទួលបន្ទុកគោលនយោបាយផ្ទះនៅ និង ទីផ្សារអចលនវត្ថុ ថា កម្មវិធីនេះជាកម្មវិធីជួយឧបត្ថម្ភធំបំផុត ប្រសិទ្ធភាពខ្ពស់ បំផុត តាំងពីពេលប្រទេសអនុវត្តគោលមាគា៍ផ្លាស់ប្តូរថ្មីមក៖
“កម្មវិធីបានសម្ដែងការប្តេជ្ញាចិត្ត នយោបាយ របស់បក្ស រដ្ឋ រដ្ឋាភិបាល ក្នុងការថែទាំ
ជីវភាពរស់នៅខាងសម្ភារះ និងស្មារតីរបស់ប្រជាជន និងជាកម្មវិធីមិនត្រឹមតែមាន អត្ថន័យអំពីសេដ្ឋកិច្ច -សង្គមតែប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យ អំពីមនុស្សសាស្ត្រ និងនយោបាយយ៉ាងជ្រាលជ្រៅទៀតផង។ ”
រីឯភាគីរដ្ឋាភិបាល នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ទៅលើជោគជ័យ
របស់ កម្មវិធីជួយ ឧបត្ថម្ភគ្រួសារក្រីក្រអំពីផ្ទះនៅរបស់រដ្ឋាភិបាលគឺដោយសារមាន
ការយកចិត្ត ទុកដាក់ ការចូលរួមយ៉ាងដាច់ខាតរបស់ប្រព័ន្ធនយោបាយទាំងមូល ពី មជ្ឈឹមដល់ដំបន់អង្គភាពអាជីវកម្មនិងការខំប្រឹងប្រែងរបស់ប្រជាជន។ នាយករដ្ឋមន្ត្រី
បានអះអាងថាបក្សរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ជួយឧបត្ថម្ភផ្ទះនៅ សំរាប់ មុខសញ្ញា គោលនយោបាយសង្គម ជនក្រីក្រមានការលំបាកអំពីផ្ទះនៅ។
“កម្មវិធីជួយឧបត្ថម្ភផ្ទះនៅសំរាប់គ្រួសារក្រីក្ររួមចំណែកបង្កើនបន្ថែមជំនឿជាក់ របស់ប្រជាជនទៅលើកិច្ចដឹកនាំរបស់បក្សរដ្ឋ បង្ហាញភាពផូផង់របស់របបសង្គមនិយម។ តាមរយៈកម្មវិធីនេះយើងបន្តពង្រីកប្រពៃណីដ៏ល្អប្រសើរនៃប្រជាជាតិ នោះគឺជួយឧបត្ថម្ភ ទៅវិញទៅមក ជួយឧបត្ថម្ភជនក្រីក្រ។”
រីឯភាគីដំបន់ លោក Dang Viet Thuan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត
Thai Nguyen បានចាត់ទុកថា៖
“នេះជាកម្មវិធីទទួលជោគជ័យច្រើនបំផុតពីមុនមកដែលយើងខ្ញុំត្រូវបានបញ្ជានៅដំបន់យើងខ្ញុំ។ ជោគជ័យនៅទីនេះ គឺលឿនបំផុត ត្រូវបានប្រជាជនជឿទុកចិត្តបំផុត។ ការដែលថ្នាក់ដឹកនាំគណៈកម្មធិការបក្សរដ្ឋអំណាចបានចូលរួមយ៉ាងដាច់ខាតបំផុតបានបង្ករូបភាពល្អក្នុងប្រព័ន្ធនយោបាយទាំងមូល ក្នុងការយល់ដឹងរបស់ប្រជាជន។”
សង្គមទាំងមូលបានចូលរួមរួមវិភាគទានដើម្បីកសាងផ្ទះនៅសំរាប់គ្រួសារក្រីក្រ។
ជាក់ស្តែងគឺ រដ្ឋបានជួយឧបត្ថម្ភទុនប្រមាណ១ភាគ៣ ធនាគារគោលនយោបាយ សង្គម ឲ្យខ្ចីទុន១ភាគ៣ជាមួយការប្រាក់អនុគ្រោះ បរិមាណទុននៅសេសសល់គឺការរួមវិភាគ ទានរបស់សហគមន៍ អង្គភាពអាជីវកម្ម ភូមិ ឃុំនិងត្រកូលរបស់គ្រួសារក្រីក្រ។
|
ប្រសិទ្ធភាពដើមដំបូង របស់កម្មវិធីជួយឧត្ថម្ភ គ្រួសារ ក្រីក្រអំពីផ្ទះនៅ របស់រដ្ឋាភិបាល មានអត្ថន័យនយោបាយ -សង្គមធំធេញ(http://daidoanket.vn) |
ជាមួយជោគជ័យរបស់កម្មវិធីជួយឧបត្ថម្ភគ្រួសារក្រីក្រអំពីផ្ទះនៅរបស់រដ្ឋាភិបាល នៅដំណាក់កាល២០០៩-២០១២រដ្ឋាភិបាលបានបញ្ជាឲ្យក្រសួងសំណង់ធ្វើអធិបតី សហការជាមួយក្រសួងស្ថាប័នទាក់ទិនសំរេចគំរោងការកម្មវិធីជួយឧបត្ថម្ភផ្ទះនោសំរាប់ គ្រួសារក្រីក្រដំណាក់កាលទី២ (២០១៣-២០១៥)យ៉ាងចាប់រហ័សដើម្បី ដាក់ជូន នាយក រដ្ឋមន្ត្រីរដ្ឋាភិបាលពិនិត្យសំរេចចិត្តនាចុងឆ្នាំ២០១២និងអនុវត្តនាដើមឆ្នាំ២០១៣។គោល
ដៅ នៅជាមានកន្លែងស្នាក់នៅសំរាប់គ្រួសារក្រីក្រតាមបទដ្ឋានថ្មី ខំប្រឹងប្រែងកសាងថ្មី
ផ្ទះនៅប្រមាណ៥សែនខ្នង ក្នុងនោះបើកទូលាយបន្ថែមមុខសញ្ញាក្រីក្រដ៏ដែល៕