ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរុស្ស៊ី-អាមេរិកក្នុងសង្គ្រាមនៅស៊ីរី

(VOVWORLD)-ក្រោយរយៈពេលប៉ុន្មានថ្ងៃដែលអាមេរិកបាញ់ទម្លាក់យន្តហោះចម្បាំងមួយគ្រឿងរបស់កងទ័ពរដ្ឋាភិបាលស៊ីរីមក នាថ្ងៃទី២០មិថុនា កងទ័ពចម្រុះអន្តរជាតិ  ប្រឆាំងរដ្ឋឥស្លាមស្វ័យប្រកាស (IS) ដឹកនាំដោយអាមេរិក បានបន្តបាញ់ទម្លាក់យន្តហោះគ្មានអ្នកបើកបររបស់កងកម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរី។  

ក្រោយរយៈពេលប៉ុន្មានថ្ងៃដែលអាមេរិកបាញ់ទម្លាក់យន្តហោះចម្បាំងមួយគ្រឿងរបស់កងទ័ពរដ្ឋាភិបាលស៊ីរីមក នាថ្ងៃទី២០មិថុនា កងទ័ពចម្រុះអន្តរជាតិ ប្រឆាំងរដ្ឋឥស្លាមស្វ័យប្រកាស (IS) ដឹកនាំដោយអាមេរិក បានបន្តបាញ់ទម្លាក់យន្តហោះគ្មានអ្នកបើកបររបស់កងកម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរី។ បណ្ដាការវាយប្រហារនេះបាននិងកំពុងជំរុញស្ថានភាពនៅស៊ីរីបំរ៉ែបំរួលស្មុគស្មាញថែមទៀត។

ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរុស្ស៊ី-អាមេរិកក្នុងសង្គ្រាមនៅស៊ីរី - ảnh 1

ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរុស្ស៊ី-អាមេរិកក្នុងសង្គ្រាមនៅស៊ីរី

យន្តហោះចម្បាំងរបស់ស៊ីរីត្រូវបាញ់ទម្លាក់ដោយបានវាយប្រហារទៅលើទីតាំងមួយរបស់កងកម្លាំងប្រឆាំងដោយអាមេរិកគាំទ្រ។ នេះជាមូលហេតុមួយដែលបានអាមេរិកនាំចេញ។ ក្នុងពេលជាមួយគ្នានោះ ស៊ីរីបានប្រកាសថាយន្តហោះនេះកំពុងបំពេញភារកិច្ចវាយប្រហារកងកម្លាំងរដ្ឋឥស្លាមស្វ័យប្រកាស(IS)។ការជជែកគ្នានេះគ្មានទីបញ្ចប់ដោយទាក់ទិនដល់ភាគីជាច្រើន ដែលក្នុងនោះ អាមេរិកនិងរុស្ស៊ីជាអ្នកប្រមុខ។

          ភាពតានតឹងឡើងជណ្ដើរជាបន្តបន្ទាប់

        ស៊ីរីបានប្រកាសថា៖សកម្មភាពនេះរបស់អាមេរិកជា”ការឈ្លានពានដោយចំហរ” ទន្ទឹមនឹងនោះ ចោទប្រកាន់អាមេរិកកំពុងសហប្រតិបត្តិការជាមួយកងកម្លាំងជ្រុលនិយមប្រឆាំងរដ្ឋាភិបាលស៊ីរី។ ក្នុងពេលជាមួយគ្នានោះ រុស្ស៊ីបានចោទប្រកាន់កងទ័ពចម្រុះអន្តរជាតិប្រឆាំង រដ្ឋឥស្លាមស្វ័យប្រកាស(IS) ដឹកនាំដោយអាមេរិក បានសមគំនិតជាមួយភេរវកម្ម និងនេះជាគំនិតអមិត្តរបស់កងទ័ពចម្រុះ ដឹកនាំដោយអាមេរិក។ ម្យ៉ាងវិញទៀត រុស្ស៊ីបានប្រកាសបញ្ចប់សកម្មភាពសហប្រតិបត្តិការជាមួយអាមេរិក ក្នុងក្របខ័ណ្ឌអនុស្សារណះនៃការយោគយល់គ្នា ដែលបានក្រសួងការពារជាតិនៃប្រទេសទាំងពីរអំពីស៊ីរី។ ទន្ទឹមនឹងនោះ រុស្ស៊ីបានប្រកាសថា៖នឹងបញ្ជូនកងទ័ពជើងអាកាស និងយន្តហោះគ្មានអ្នកបើកបរ របស់កងទ័ពចម្រុះអន្តរជាតិ ដឹកនាំដោយអាមេរិក ចូលក្នុងខ្សែភ្នែករបស់ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី នៅស៊ីរី ហើយអ្វីចំឡែកហោះហើររបស់កងទ័ពចម្រុះចូលក្នុងដែនអាកាសស៊ីរីនឹងត្រូវបាញ់ទម្លាក់មួយរំពេច។ រួមជាមួយគ្នានោះ រុស្ស៊ីក៏បានដាក់ពង្រាយកងកម្លាំងកងទ័ពជើងទឹកធំមួយទៀតផង។ ព្រួយបារម្ភចំពោះការព្រមាននេះរបស់រុស្ស៊ី អាមេរិកបានផ្លាស់ប្តូរទីតាំងយន្តហោះរបស់ខ្លួន។ ទន្ទឹមនឹងនោះ វ៉ាស៊ីនតោនក៏បានអះអាងថា៖បណ្ដាយន្តហោះចម្បាំងរបស់អាមេរិក មិនបោះបង់ភារកិច្ចបន្តគាំទ្រកងកម្លាំងប្រឆាំងនៅស៊ីរីឡើយ។

សារលិខិតច្បាស់លាស់

ចាប់ពីពេលប្រធានាធិបតី លោក D. Trump ឡើងកាន់អំណាចមក នេះជាលើកទី៤ ដែលអាមេរិកអនុវត្តដំណោះស្រាយដោយការវាយប្រហារដោយកងទ័ព។ ប្រការនេះអាចបកស្រាយបានថា៖អាមេរិកមិនដែលលុបចោលគោលដៅរបស់ខ្លួនគឺ៖មិនគាំទ្ររដ្ឋស៊ីរីមួយដោយមានការដឹកនាំរបស់ Al – Assad និងអាមេរិកបាញ់ទម្លាក់យន្តហោះរបស់រដ្ឋាភិបាលស៊ីរី សំដៅជួយជ្រោមជ្រែងកងកម្លាំងប្រឆាំង។ ពីមុនមក រុស្ស៊ីជានិច្ចកាលបង្ហាញនូវការគាំទ្រចំពោះរបបរបស់លោក Al – Assad។

រុស្ស៊ីនិងអាមេរិកក៏បានចាប់ដៃសហប្រតិបត្តិការជាមួយគ្នាច្រើនលើកច្រើនសារហើយសកម្មស្វែងរកដំណោះស្រាយសំរាប់ជំលោះនៅស៊ីរី ក្នុងនោះ ប្រការមួយគួរអោយចាប់អារម្មណ៍គឺភាគីទាំងពីរបានបង្កើតខ្សែទូរស័ព្ទ Hotline ដើម្បីជូនដំណឹងអោយគ្នាទៅវិញទៅមកអំពីសកម្មភាពហោះហើរនៅលើដែនអាកាសស៊ីរី សំដៅជៀសវាងការប៉ៈទង្គិចគ្នា។ ប៉ុន្តែ សាធារណះមតិជានិច្ចកាលដាក់សំនួរអំពីប្រសិទ្ធភាពរបស់ខ្សែទូរស័ព្ទ Hotline នេះដែរ។ 

ទោះបីជាមានសេចក្ដីប្រកាសតឹងរឹងក្តី ប៉ុន្តែភាគីនានាក៏ត្រូវចៀសវាងភាពតានតឹងឡើងជណ្ដើរ ដោយសារវង់ចរចារថ្មីអំពីសន្តិភាពសំរាប់ស៊ីរីនឹងប្រព្រឹត្តទៅនៅ Astana នៅ Kazakhstan នាថ្ងៃទី១០កក្កដាខាងមុខនេះ។ក្រោយចង់ចរចារជាច្រើន ប្រការដែលសាធារណៈមតិរង់ចាំនាបច្ចុប្បន្ន នោះគឺរុស្ស៊ីនិងអាមេរិកត្រូវស្វែងរករបៀបទាក់ទងថ្មី ដើម្បីនាំមកនូវសន្តិភាពសំរាប់ប្រទេសស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ