ប៉ាឡេស្ទីនអ៊ីស្រាអែលត្រូវទទួលបរាជ័យក្នុងការ ស្វែងរក សន្តិភាព ។
HONG VAN -  
(Vovworld,) /  
Vovworld-ទោះបីជារដ្ឋមន្រ្តីអាមេរិកជាច្រើនរូបអធិប្បាយថា៖ដំណើរ ស្វែងរក
សន្តិភាពនៅមជ្ឈឹមបូពា៏ត្រូវផ្អាកក្តីប៉ុន្តែនាចុងសប្តាហ៍កន្លងទៅនេះ ប្រធានា
ធិបតីអាមេរិកលោក Barack Obama បានទទួលស្គាល់ថា៖ប្រការនេះបានស
អោយឃើញភាពទាល់ច្រកលើគ្រប់វិស័យរបស់ភាគីទាក់ទិននានា។តាមលោក
ថា៖ថ្នាក់ដឹកនាំ នៃភាគីទាំង២ប៉ាឡេស្ទីននិងអ៊ីស្រាអែលសុទ្ឋតែខ្វះសុឆ័ន្ទះ
ក្នុងការដោះស្រាយរាល់បញ្ហាសំខាន់ៗ។
ការតបកវិញជំនួសឲ្យការសម្បទាន
ហេតុផល១ក្នុងចំណោមហេតុផលដែលនាំមកនូវការផ្អាកកិច្ចចរចារពោល
ខាងលើគឺអង្គការរំដោះ ប៉ាឡេស្ទីន(PLO) និងចលនាហាម៉ាសបានមូលមតិ
ជាឯកឆ័ន្ទ រកឃើញកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលរួបរួម នាពេលអនាគត
។ភាគី អ៊ីស្រាអែលចាត់ទុកថា៖ កិច្ចព្រមព្រៀងជាប្រការពិបាកយល់និងបង្ក
មហន្តរាយដល់ការខំប្រឹងប្រែងសន្តិភាព។ សម្រាប់អ៊ីស្រាអែល ចលនាហា
ម៉ាស ជាអង្គការភេរវនិយម១ក្នុងពេលនោះ ចលនានេះប្រកាសថា៖គ្មានពេល
ណាទទួលស្គាល់ អ៊ីស្រាអែលទេ។នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin
Netanyahu តែងតែប្រកាសថា៖មិនដំណើរការចរចារជាមួយរដ្ឋាភិបាល ប៉ាឡេស្ទីនដោយអង្គការភេរកម្មនិយម១ឧបត្ថម្ភនោះឡើយ។រួមជាមួយការ
ផ្អាកកិច្ចចរចារនោះភាគី អ៊ីស្រាអែលបានសម្រេចដាក់ទណ្ឌកម្មខាង
សេដ្ឋកិច្ចទៅលើ ប៉ាឡេស្ទីនផងដែរ។មជ្ឈដ្ឋានអ្នកសង្កេតការណ៍ចាត់ទុកថា៖នាប៉ុន្មមានថ្ងៃខាងមុខនេះលោក Benjamin Netanyahuអាចបរិហារកិច្ចព្រមព្រៀង
បង្រួបបង្រួមជាតិរវាង ហ្វាតាស និងហាម៉ាសតទៅទៀត។
ក្នុងកាយវិការតបតវិញក្រុមប្រឹក្សាកណ្តាល PLOបានសម្រេចបង្កើនការខំប្រឹង
ប្រែងស្វែងរកតួនាទីរបស់រដ្ឋ ប៉ាឡេស្ទីនតាមរយះការចុះហត្ថលេខាលើកិច្ចព្រម
ព្រៀងអន្តរជាតិនៃអង្គការសហប្រជាជាតិចំនួន៦៣។PLOក៍បានសំណូមពរក្រុម
ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបរិហារទោសការដែលអ៊ីស្រាអែលសាង
សង់ទីប្រជុំជននិងដំណើរការសកម្មភាពប្រឆាំងប៉ាឡេស្ទីននៅតំបន់Jerusalem
បង្កមហន្តរាយដល់វិហាករតូលិចនិងវិហារឥស្លាមផងដែរ។ជាងនេះទៅទៀត
សមាជិក PLOទាំង១២០រូបបានបដិសេដ្ឋសំណូមពរ របស់លោកនាយករដ្ឋមន្រ្តី
Benjamin Netanyahuដែលទាមទារប៉ាឡេស្ទីនទទួលរដ្ឋអ៊ីស្រាអែលជារដ្ឋហ្សីប១។
|
រូបថតអិនធឹណែត |
គ្មានផលប្រយោជន៍សំរាប់ភាគីទាំង២
តាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ថា៖ គ្មានភាគីណាទទួលបានផលប្រយោជន៍ពេល
ដែលដំណើរសន្តិភាពនៅមជ្ឈឹមបូពា៏ជាប់គាំងនោះ។ប្រសិនបើអាមេរិកដកខ្លួនពី
មជ្ឈឹមបូពា៏នាពេលខាងមុខនោះភាគីទាំង២ អ៊ីស្រាអែលនិងប៉ាឡេស្ទីនត្រូវដោះ
ស្រាយជំលោះដោយខ្លួនឯង។ចំពោះ ប៉ាឡេស្ទីនឥទ្ឋិពលខាងសេដ្ឋកិច្ចនិងសន្តិសុខ
អាចឃើញយ៉ាងច្បាស់លាស់។ឯចំពោះអ៊ីស្រាអែលវិញគឺប្រទេសនេះអាចឯកកោ
ភាគីលើឆាកអន្តរជាតិ។រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry បានព្រមាន
ថា៖ អ៊ីស្រាអែលនឹងក្លាយទៅជារដ្ឋហ្សិប១ត្រូវបំផ្លាញប្រសិនបើមិនទទួលបានកិច្ច
ព្រមព្រៀងសន្តិភាព១ជាមួយរដ្ឋអំណាច ប៉ាឡេស្ទីន។
ទោះបីជាអាមេរិកប្រកាសថា៖នេះជាពេលវេលាសំរាប់ភាគីនានាផ្អាកសម្មភាព
ជាបណ្តោះអាសន្នដើម្បី អ៊ីស្រាអែលនិង ប៉ាឡេស្ទីនរួមគ្នានាំចេញសេចក្តីសម្រេច
ចិត្តជាបន្តប៉ុន្តែដំណើរការស្វែរកសន្តិភាពនៅមជ្ឈឹមបូពា៏ជាប់គាំង ជាពិតប្រាកដ។ការសម្បទានគ្នានាពេលខាងមុខពិបាកកើតមានឡើង។ប្រការនេះមានន័យថា៖ឱកាសស្វែងរកសន្តិភាពសំរាប់ភាគីទាំង២អ៊ីស្រាអែលនិង ប៉ាឡេស្ទីនរលាយត
ទៅទៀត៕
HONG VAN
-Vovworld,