ផ្ទាំងគំនូរសេដ្ឋកិច្ចវៀតណាមតាមការឆ្លុះបញ្ចាំងដោយសារព័ត៌មានអន្តរជាតិ

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិជាច្រើនមានការវាយតម្លៃរួមថា សេដ្ឋកិច្ចវៀត ណាមក្នុងឆ្នាំ២០២១នឹងបន្តស្ដារឡើងវិញយ៉ាងសកម្ម។ វៀតណាមនៅតែជា “ចំណុច ភ្លឺ” ដោយរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចហើយបង្ការទប់ស្កាត់យ៉ាងប្ដូរផ្ដាច់ការឆ្លង រាលដាលនៃជម្ងឺ Covid-19។

ផ្ទាំងគំនូរសេដ្ឋកិច្ចវៀតណាមតាមការឆ្លុះបញ្ចាំងដោយសារព័ត៌មានអន្តរជាតិ - ảnh 1ទោះបីជាប្រឈមនឹងផលប៉ះពាល់ដោយជម្ងឺ Covid-19 ក៏ដោយ ប៉ុន្តែ សេដ្ឋកិច្ចវៀតណាមត្រូវបានសារព័ត៌មានអន្តរជាតិវាយតម្លៃថា នឹងបន្តរក្សាបាននូវសន្ទុះកំណើនក្នុងឆ្នាំ២០២១។
ឆ្នាំ២០២១-ឆ្នាំឱកាសរបស់វៀតណាម
តាមកាសែត The Straits Times របស់សឹង្ហបុរី ថា ឆ្នាំ២០២១នឹងជាឆ្នាំឱកាស របស់វៀតណាម។ កាសែតនេះចាត់ទុកថា ឆ្នាំ២០២១អាចជាជំហានលោតផ្លោះមួយ របស់វៀតណាម ដោយការជំរុញល្បឿនកំណើនសេដ្ឋកិច្ច ក្នុងបរិបទដែលរោងចក្រ នានាក្នុងតំបន់នៅតែបិទទ្វារ ខណៈដែលតម្រូវការចំពោះផលិតផលបច្ចេកវិទ្យា សុខា ភិបាលនិងផលិតផលផ្សេងៗទៀតកំពុងកើនឡើង។
កាសែត Asia Times ចាត់ទុកថា ដោយសារតែការគ្រប់គ្រងស្ថានភាពជម្ងឺ Covid-19 យ៉ាងល្អប្រពៃ នាពេលកន្លងមក បានជួយសេដ្ឋកិច្ចវៀតណាមវ៉ាដាច់ប្រទេស អាស៊ីភាគច្រើនក្នុងឆ្នាំ២០២០។ វៀត ណាមគ្រោងនឹងសម្រេចបានកំណើន GDP ជា មធ្យមចំនួន ៧% ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ គោលដៅរបស់វៀតណាមគឺបន្តជំរុញ ខ្លាំងនូវដំណើរការឧស្សាហូបនីយកម្ម ទំនើបកម្ម ដើម្បីក្លាយទោជាប្រទេសកំពុង អភិវឌ្ឍ មានឧស្សាហកម្មទំនើប និងប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ ហើយដល់ឆ្នាំ២០៤៥ក្លាយទៅជាប្រទេសអភិវឌ្ឍដោយមានប្រាក់ចំណូលខ្ពស់។
តាមកាសែត Nikkei Asia របស់ជប៉ុនថា វៀតណាមនឹងមានកំណើនសេដ្ឋកិច្ចនាំ មុខគេក្នុងតំបន់នៅឆ្នាំ២០២១នេះ។ កាសែតរបស់ជប៉ុនបានដកស្រង់របាយការណ៍ថ្មី បំផុតរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា GDP របស់វៀតណាមក្នុង ឆ្នាំ២០២១អាចកើនឡើង៦,៥%។
ក្នុងពេលជាមួយគ្នានោះ កាសែត The South China Morning Post បានឲ្យដឹង ថា កំណើន GDP របស់វៀតណាម ក្នុងឆ្នាំ២០២១ នឹងហួស៦%។ មានការវាយតម្លៃដូច គ្នាដែរ កាសែត The Business Times របស់ហុងកុង (ចិន) ជឿជាក់ថា សេដ្ឋកិច្ចវៀត ណាមនឹងសម្រេចបានគោលដៅកំណើនក្នុងឆ្នាំ២០២១។ កាសែតនេះអះអាងថា យថាទស្សន៍កំណើនរបស់វៀតណាមកាន់តែច្បាស់លាស់ជាងទៀត នៅពេលដែល មហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម ដាក់ចេញមាគ៌ាអភិវឌ្ឍ សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិសម្រាប់ដំណាក់កាលខាងមុខ។
កម្លាំងចលករសំខាន់ជាច្រើន
យោងតាមកាសែត The Times of India វៀតណាមបានសរសេរដោយខ្លួនឯងនូវ រឿងរ៉ាវស្ដីពីជោគជ័យក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស SARS-CoV-2។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ការចូលរួមរបស់ប្រព័ន្ធនយោបាយ ទាំងមូល ការបញ្ជាណែនាំយ៉ាងយកចិត្តទុកដាក់របស់រដ្ឋាភិបាល និងការចូលរួមរបស់ ប្រជាជនទាំងមូលជាមួយនឹងស្មារតី “ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតដូចប្រយុទ្ធប្រឆាំង នឹងសត្រូវ” នោះ វៀតណាមបានគៀងគរគ្រប់ប្រភពធនធានដើម្បីបង្ការ ប្រយុទ្ធប្រឆាំង ហើយគ្រប់គ្រងជម្ងឺរាតត្បាតប្រកបដោយជោគជ័យ។ អាស្រ័យហេតុនោះ ប្រទេស អាស៊ីអាគ្នេយ៍នេះបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវ “គោលដៅ២ដើរទន្ទឹមគ្នា” គឺ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតផង ហើយស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផង។ ដោយសម្រេចបានកំណើន GDP ចំនួន២,៩១%ក្នុងឆ្នាំ២០២០ វៀតណាមបានជាប់ក្នុង បញ្ជីឈ្មោះប្រទេសយ៉ាងតិចតួចដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតលើពិភពលោក។ នេះគឺជាជោគជ័យធំធេងរបស់វៀតណាម។
លើសពីនេះទៅទៀត ទោះបីជាឆ្លងកាត់ឆ្នាំ២០២០ពោរពេញទៅដោយបញ្ហា ប្រឈមក៏ដោយ ប៉ុន្តែ វៀតណាមនៅតែធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ និងខ្លាំងក្លា។ ក្រោមការដឹកនាំរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ ប្រទេសសមាជិកអាស៊ានទាំង១០និងប្រទេសដៃគូចំនួន៥បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបង្កើត ឡើងតំបន់ពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោក។ ក្រៅពីនោះ វៀតណាមថែមទាំ ងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងចំនួន២ទៀតជាមួយសហភាព អឺរ៉ុបនិងចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង ទៀតផង។
សំខាន់បំផុតគឺ មហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមដែល បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ មករា ដល់ថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២១ បានដាក់ចេញគោល ដៅ ភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់ដំណាក់កាល៥ឆ្នាំបន្ទាប់ ដែលក្នុងនោះឆ្នាំ ២០២១ជាឆ្នាំគន្លឹះ។
ដោយមានកម្លាំងចលករដ៏សំខាន់ទាំងនេះ សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០២១ នឹងបន្តស្ដារឡើងវិញយ៉ាងសកម្ម ហើយរាល់សមិទ្ធផលរបស់វៀតណាមនឹងក្លាយទៅ ជាប្រភពនៃការបំផុសគំនិតសម្រាប់សារព័ត៌មានអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ