(VOV)_មុននេះ៧០ឆ្នាំ ក្នុងបរិយាកាសបដិវត្តន៍យ៉ាងផុលផុស នៃរដូវស្លឹកឈើ
ជ្រុះ អនុក្រិត្យដែលបានុលោកប្រធានហូជីមិញ ចុះហត្ថលេខា នាថ្ងៃទី២៨ សីហា ឆ្នាំ
១៩៤៥ ស្ដីពីការបង្កើតរដ្ឋាភិបាលជាបណ្ដុះអាសន្ន ប្រទេសវៀតណាមប្រជាធិប
តេយ្យ សាធារណរដ្ឋ បង្កើតឡើងផ្នែកការទូតវៀតណាមទំនើប។ ៧០ឆ្នាំកន្លងទៅ
រួមជាមួយរណសិរ្យផ្សេងៗទៀត ផ្នែកការទូត បានរួមចំណែកនាំវៀតណាម ពីប្រ
ទេសគ្មានឈ្មោះនៅលើផែនទីពិភពលោក ទៅជាប្រទេសមានថានះកាន់តែសំខាន់
ពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងតំបន់និងពិភពលោក ហើយបានមិត្តភក្តិអន្តរជាតិវាយ
តំលៃខ្ពស់។
|
ផ្នែកការទូតវៀតណាម៖៧០ឆ្នាំរក្សាគោលមាគា៍កិច្ចការបរទេសសន្តិភាព |
ក្នុងរយៈពេល៧០ឆ្នាំកន្លងទៅ ផ្នែកការទូតវៀតណាម ជានិច្ចកាលរួមដំណើរ
ជាមួយប្រជាជាតិ។ មិនគ្រាន់តែការពារសមិទ្ធិផលបដិវត្តន៍របស់រដ្ឋវៀតណាមនៅ
វ័យក្មេងប៉ុណ្ណោះទេ ថែមទាំង រួមចំណែកបង្កើតកម្លាំងពលំ នាំការតស៊ូប្រយុទ្ធប្រ
ឆាំងរបស់ប្រជាជាតិវៀតណាម ដណ្ដើមបានជ័យជំនះមួយទៅជំនះមួយទៀតផង។
រក្សាសតិអារម្មណ៍ការទូតហូជីមិញដោយខ្ជាប់ខ្ជួន
ចាប់តាំងពីឆ្នាំ១៩៤៥មក ផ្នែកការទូតវៀតណាម បានកសាងឡើងពីសតិ
អារម្មណ៍ លោកប្រធានហូជីមិញ ដែលក្នុងនោះសង្កត់ធ្ងន់ទៅលើស្មារតី៖ ធ្វើជាមិត្ត
របស់ប្រទេសនានា មិនបង្ករឿងហេតុជាមួយអ្នកណាឡើយ។ ខ្លឹមសារស្នូល នៃ
សតិអារម្មណ៍ ការទូតហូជីមិញ គឺស្មារតីស្នេហាសន្តិភាព និងសាមគ្គីភាព ជាមួយ
មិត្តភក្តិអន្តរជាតិ។ ដូច្នេះវៀតណាមជានិច្ចកាលទទួលបានការគាំទ្រពីសហគមន៍
អន្តរជាតិ ក្នុងដំណាក់កាលអភិវឌ្ឍន៍និមួយៗ ក្នុងការតស៊ូដណ្ដើមឯករាជ្យជាតិ
ក៏ដូចជាក្នុងការប្រមូលផ្តុំកម្លាំងកសាងប្រទេសជាតិឡើងវិញ និងការពារអធិប
តេយ្យភាព។
ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី អនុវត្តតាមទិសស្លោក៖ ត្រៀមខ្លួនជាស្រេច ធ្វើមិត្ត
ជាមួយប្រទេសនានា។ វៀតណាមបានក្លាយទៅជាមិត្ត ជាដៃគូទំនុកទុកចិត្តរបស់
ប្រទេសនានា និងជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។
ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅវៀតណាម លោក Hong Xiao Yong បានវាយតំលៃ
ថា៖
“ វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសជាង១៨០ បង្កើត
ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេសនិងតំបន់ដែនដី
ចំនួន២៣០ និងជាសមាជិកសកម្មរបស់អង្គការតំបន់និងអន្តរជាតិចំនួន៧០។ ”
ក៏ដោយសាររក្សាគោលមាគា៍កិច្ចការបរទេសប្រកបដោយឯករាជ្យ ម្ចាស់ការ
សន្តិភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ អនុវត្តគោលនយោបាយកិច្ចការបរទេស
បើកទូលាយ ពហុទិសភាវូបនីយកម្ម ពហុបែបភាវូបនីយកម្ម ផ្នែកការទូតវៀត
ណាមបានរួមចំណែករក្សាបរិយាកាសសន្តិភាព ស្ថិរភាព ដើម្បីប្រទេសជាតិ
អភិវឌ្ឍន៍។ ផ្នែកការទូតបានសកម្មរួមវិភាគក្នុងការបង្កើនទំនាក់ទំនងសេដ្ឋកិច្ច
បរទេស។ ជាលើកដំបូងហើយដែលក្រោយរយៈពេល២ទស្សវត្ស៍ វៀតណាម
បាននាំចេញហួសកំរិត ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៤ បន្តជាចំណុចភ្លឺ នៅក្នុង
តំបន់អាស៊ីអាគ្នេយ៍ ក្នុងការទាក់ទាញវិនិយោគពីបរទេស។ ស្ដីពីបញ្ហានេះ ឯក
អគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Jean Noel Poirier បានអះអាងថា៖
“ នាបច្ចុប្បន្ន វៀតណាមត្រូវបានទទួលស្គាល់ជាសរសរទ្រងសន្តិភាពមួយ
របស់តំបន់និងពិភពលោក។ នេះមិនម៉េនជាភាសាការទូតទេ នេះគឺជាការពិត
ជាក់ស្ដែង ដោយសារវៀតណាមត្រូវបានលើកសរសើរលើទូទាំងពិភពលោក។
នាពេលខ្ញុំសួរវិនិយោគិនប្រទេសខ្ញុំ៖ គេសុទ្ធតែបានអះអាងថា៖ គេជ្រើសរើស
វិនិយោគនៅវៀតណាមដោយសារបរិយាកាសសន្តិភាព ស្ថិរភាព។”
បន្តរួមចំណែកចូលក្នុងសន្តិភាព ស្ថិរភាពនិងភាពសម្បូររុងរឿងរួម
ក្នុងសភាពការណ៍ពិភពលោកមានបំរ៉ែបំរួលដោយឥតឈប់ឈរនេះ។ ក្នុងពិ
ភពលោកមួយ កំពុងសាកលភាវូបនីយកម្មនេះ ការធ្វើសមាហរណកម្មអន្តរជាតិ
បានក្លាយទៅជាជម្រើសបរានុម័ត និងសំខាន់។ ដើរតួនាទីឈានទៅមុខ បើកផ្លូវ
ផ្នែកការទូតវៀតណាម បន្តក្តាប់ជាប់ចរន្តសម័យកាល ខំប្រឹងប្រែងអស់ពីកម្លាំង
កាយចិត្តរបស់ខ្លួន ដើម្បីលើកកំពស់តួនាទីប្រទេសជាតិ រក្សាបរិយាកាសសន្តិភាព
ស្ថិរភាព ដើម្បីបំរើការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ប្រទេស។
ក្រោយរយៈពេល៧០ឆ្នាំ អាចអះអាងនូវតួនាទីរបស់វៀតណាមនៅលើឆាក
តំបន់និងអន្តរជាតិ ខ្ពស់បំផុតពីមុនមក ហើយបានបណ្ដាប្រទេសនិងតំបន់ទទួល
ស្គាល់។ តួនាទីរបស់វៀតណាម ត្រូវបានវាយតំលៃតាមរយៈសមិទ្ធិផលនៃការ
អភិវឌ្ឍន៍សេដ្ឋកិច្ច អភិវឌ្ឍន៍ប្រទេសជាតិ ការអនុវត្តកិច្ចសន្យាអន្តរជាតិនានា ក៏
ដូចជាគោលដៅសហសវត្ស៍ទៀតផង។ ពិសេស សហគមន៍អន្តរជាតិ វាយតំលៃ
ខ្ពស់ ចំពោះការដែលវៀតណាមអនុវត្តគោលនយោបាយកិច្ចការបរទេសប្រកប
ដោយសន្តិភាព ខំប្រឹងប្រែងរក្សាស្ថិរភាពតំបន់។ នាយិកា ធនាគារពិភពលោក
លោកស្រី Victoria KwaKwa បានចាត់ទុកថា៖
“ វៀតណាមបាននិងកំពុងចូលរួមយ៉ាងសកម្មទៅក្នុង កិច្ចសហប្រតិបត្តិការ
នៅក្នុងតំបន់។ វៀតណាមបានរក្សាសន្តិភាពជាមួយប្រទេសជិតខាង ហើយកំពុង
ប្រើប្រាស់យន្តការអន្តរជាតិនានាដើម្បីស្វែងរកដំណោះស្រាយអោយបញ្ហាជំលោះ
ដែនដីជាមួយចិន នៅសមុទ្រខាងកើត។ របៀបទាក់ទងរបស់វៀតណាមនេះ បាន
ជំរុញកិច្ចសហប្រតិបត្តិការ កសាងទំនាក់ទំនងមិត្តភាពជាមួយប្រទេសទាំង
ឡាយ។ នេះគឺជាជ័យជំនះគួរអោយកត់សម្គាល់របស់វៀតណាម។”
ជាប្រទេសមួយ មានទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ី
ហ្វីក វៀតណាមកំពុងប្រឈមមុខនឹងឱកាសជាច្រើន ដើម្បីគួបផ្សំកម្លាំងជាតិជា
មួយកម្លាំងសម័យកាល ក្នុងសភាពការណ៍ថ្មី ឆ្លៀតយកឱកាសងាយស្រួល ដើម្បី
អនុវត្តដោយជោគជ័យអោយ បុព្វហេតុឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម
ប្រទេសជាតិ។ ផ្នែកការទូតវៀតណាមពង្រីកប្រពៃណី៧០ឆ្នាំ បន្តជាកម្លាំងឈាន
ទៅមុខ នាំប្រទេសធ្វើសមាហរណកម្មលើគ្រប់ជ្រុងជ្រោយ៕