ផែនការមេអភិវឌ្ឍប្រកបដោយចីរភាពនូវសេដ្ឋកិច្ចសមុទ្ររបស់វៀតណាម

(VOVWORLD) - ផែនការមេដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥បានដាក់ចេញខ្លឹមសារ និងដំណោះស្រាយចំនួន៦ស្ដីពីការគ្រប់គ្រងសមុទ្រនិងមហាសាគរ គ្រប់គ្រង តំបន់ឆ្នេរ ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ឆ្នេរសមុទ្រ ការលើកស្ទួយជីវភាពរស់នៅ របស់ប្រជាជន ការកសាងវប្បធម៌សមុទ្រ កសាងសង្គមដ៏ស្និទ្ធស្នាលជាមួយ សមុទ្រ ការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា ប្រភពធនធានមនុស្សដោយផ្សាភ្ជាប់ នឹងសមុទ្រ កិច្ចការពារបរិស្ថាន ទប់ទល់នឹងគ្រោះធម្មជាតិ ការប្រែប្រួលអាកាស ធាតុនិងការកើនឡើងនីវ៉ូទឹកសមុទ្រ ការធានាសន្តិសុខការពារជាតិ កិច្ចការបរទេសនិង កិច្ចសហប្រតិបតិ្តការអន្តរជាតិ។

   នាថ្ងៃទី៦មីនាឆ្នាំ២០២០ រដ្ឋាភិបាលវៀតណាមបានចេញផ្សាយផែនការមេ និងផែនការរយៈពេល៥ឆ្នាំរបស់រដ្ឋាភិបាលស្ដីពីការអនុវត្តសេចក្ដីសម្រេចចិត្តលេខ៣៦-NQ/TW នាថ្ងៃទី២២ តុលា ឆ្នាំ២០១៨ នៃសន្និបាតលើកទី៨គណៈកម្មាធិការ មជ្ឈឹមបក្សនីតិកាលទី១២ស្ដីពីយុទ្ធសាស្ត្រអភិវឌ្ឍប្រកបដោយចីរភាពនូវសេដ្ឋកិច្ចសមុទ្រវៀតណាមដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥។ ផែនការដោយ មានដំណោះស្រាយជាក់លាក់នេះ នឹងជំរុញឲ្យវៀតណាម ជាប្រទេសដែលមាន មាត់សមុទ្រលាតសន្ធឹង ប្រវែង៣២៦០គីឡូម៉ែត្រពីភាគខាងជើងទៅភាគ ខាងត្បូង កោះទាំងធំទាំងតូចជាង៣០០០ រួមជាមួយខេត្ត ក្រុងតាមឆ្នេរសមុទ្រ ចំនួន២៨ អាចពង្រីកបាននូវឧត្តមភាព សក្ដានុភាពដ៏ធំធែងក្នុងការអភិវឌ្ឍសេដ្ឋ កិច្ចសមុទ្រប្រកបដោយចីរភាព។

        ផែនការមេដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥បានដាក់ចេញខ្លឹមសារ និងដំណោះស្រាយចំនួន៦ស្ដីពីការគ្រប់គ្រងសមុទ្រនិងមហាសាគរ គ្រប់គ្រង តំបន់ឆ្នេរ ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ឆ្នេរសមុទ្រ ការលើកស្ទួយជីវភាពរស់នៅ របស់ប្រជាជន ការកសាងវប្បធម៌សមុទ្រ កសាងសង្គមដ៏ស្និទ្ធស្នាលជាមួយ សមុទ្រ ការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា ប្រភពធនធានមនុស្សដោយផ្សាភ្ជាប់ នឹងសមុទ្រ កិច្ចការពារបរិស្ថាន ទប់ទល់នឹងគ្រោះធម្មជាតិ ការប្រែប្រួលអាកាស ធាតុនិងការកើនឡើងនីវ៉ូទឹកសមុទ្រ ការធានាសន្តិសុខការពារជាតិ កិច្ចការបរទេសនិង កិច្ចសហប្រតិបតិ្តការអន្តរជាតិ។

        ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រនិងនៅតាមឆ្នេរសមុទ្រ

       ដំណោះស្រាយសំខាន់បំផុតគឺវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងមូលដ្ឋានសម្ភារៈបច្ចេកទេសផ្នែកទេសចរណ៍ សម្រាប់តំបន់នានាដែលមានឧត្តមភាព ក្នុងការអភិវឌ្ឍទេសចរណ៍សមុទ្រ កោះសមុទ្រ កសាងមជ្ឈមណ្ឌលសេវាកម្ម ទេសចរណ៍ដោយទ្រង់ទ្រាយធំ មជ្ឈមណ្ឌលពាណិជ្ជកម្ម លេងកំសាន្តដោយ គុណភាពខ្ពស់ ប្រភេទទេសចរណ៍អេកូឡូស៊ី រុករកវិទ្យាសាស្ត្រ និងទេសចរណ៍ សហ គមន៍។ វៀតណាមនឹងអភិវឌ្ឍជាសាកពិសោធន៍នូវសេវាទេសចរណ៍នៅ តាមកោះ តំបន់នាយសមុទ្រ ដោយគួបផ្សំនឹងសេវាកម្មសមុទ្រផ្សេងៗទៀត ព្រម ទាំងពន្លឿនការផ្សព្វផ្សាយទេសចរណ៍ ធ្វើពិពិធកម្មផលិតកម្ម ខ្សែសង្វាក់ផលិត ផល ពាណិជ្ជសញ្ញាទេសចរណ៍សមុទ្រក្នុងលំដាប់អន្តរជាតិ ដោយតភ្ជាប់នឹង ទួរទេសចរណ៍អន្តរជាតិផងដែរ។

        វៀតណាមនឹងអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្រលើទូទាំងប្រទេស សំដៅឆ្លើយ តបនឹងសំណូមពរនៃការធ្វើឧស្សាហូបនីយកម្ម ទំនើបកម្មប្រទេសជាតិ បង្កើត មូលដ្ឋានសម្ភារៈបច្ចេកទេសដើម្បីធ្វើសមាហរណកម្មយ៉ាងឆាប់រហ័ស ហើយ មានកម្លាំងប្រកួតប្រជែងដ៏គ្រប់គ្រាន់ក្នុងសកម្មភាពកំពង់ផែសមុទ្រ។

        រួមជាមួយគ្នានោះ ការរុករក ស្រាវជ្រាវរ៉ែ ប្រេងឧស្ម័ន និងឧស្ម័នអ៊ីដ្រូកាបូន មិនមែនប្រពៃណីនៅតំបន់នាយសមុទ្រទឹកជ្រៅនឹងត្រូវបានបន្តអនុវត្តសំដៅបង្កើនបរិមាណរ៉ែនិងប្រេងឧស្ម័នផ្ទុកបម្រុង។ វៀតណាមក៏នឹងផ្ដោតសំខាន់ទៅលើ ការអភិវឌ្ឍវិស័យចិញ្ចឹមជលផលនៅសមុទ្រ តាមឆ្នេរសមុទ្រ តាមទិសផលិត ទំនិញដោយលក្ខណៈទំនើប អនុវត្តបច្ចេកវិទ្យាខ្ពស់ ហើយជំរុញការអភិវឌ្ឍរបរ នេសាទ នៅនាយសមុទ្រតាមទិសឧស្សាហកម្ម តភ្ជាប់ការនេសាទប្រកបដោយ ចីរភាពជាមួយនឹងកិច្ចការពារនិងអភិវឌ្ឍប្រភពជលផលផងដែរ។

        លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន កសាងវប្បធម៌សមុទ្រ

        វៀតណាមនឹងបំពេញបន្ថែមនិងកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមយ៉ាងគ្រប់គ្រាន់ដើម្បីធានាជីវភាពរស់នៅសម្រាប់ប្រជាជននៅតាមតំបន់សមុទ្រ កោះសមុទ្រ កសាង សុក្រិតនិងអភិវឌ្ឍវប្បធម៌សម្រាប់សហគមន៍ប្រជាជននៅ តំបន់ទាំងនោះ ថែរក្សា ស្ដារឡើងវិញនិងអភិវឌ្ឍពិធីបុណ្យទាន កេរ្តិ៍ដំណែល ប្រវត្តិសាស្ត្រ វប្បធម៌ អភិរក្សបរិយាកាសវប្បធម៌ ស្ថាបត្យកម្មនិងបេតិកភ័ណ្ឌធម្ម ជាតិ ជាដើម។ ទន្ទឹមនឹងនោះ អនុវត្តការអប់រំ លើកកំពស់ចំណេះដឹងស្ដីពីសមុទ្រ មហាសាគរ លទ្ធភាពគងវង្ស បន្សាំនឹងការប្រែប្រួលអាកាសធាតុ ការកើនឡើងនីវ៉ូទឹក សមុទ្រ បង្ការ ជៀសវាងគ្រោះធម្មជាតិសម្រាប់សិស្សានុសិស្សនិងនិស្សិតនៅថ្នាក់ សិក្សាទាំងអស់។

       ជំរុញខ្លាំងការស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកវិទ្យាសមុទ្រ

        លើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា អភិវឌ្ឍប្រភពធនធានមនុស្សសមុទ្រ រដ្ឋាភិបាលវៀតណាមបានសំណូមពរឲ្យមានការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត អនុវត្ត ស្នាដៃវិទ្យាសាស្ត្របច្ចេកវិទ្យាដ៏ជឿនលឿន ហើយជំរុញខ្លាំងការស្រាវជ្រាវវិទ្យា សាស្ត្របច្ចេកវិទ្យាសមុទ្រដោយផ្សាភ្ជាប់នឹងការស៊ើបអង្កេតមូលដ្ឋានសមុទ្រ។ បង្កើត មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ អនុវត្តបច្ចេកវិទ្យាជឿនលឿនក្នុងការឃ្លាំមើល សមុទ្រ ធ្វើអាជីវកម្មបាតសមុទ្រ ជំរុញកិច្ចសហប្រតិបតិ្តការ ទាញយកការជួយ ឧបត្ថម្ភរបស់បណ្ដាដៃគូ អង្គការអន្តរជាតិនិងតំបន់ ដើម្បីស្រាវជ្រាវវិទ្យាសាស្ត្រ និងអនុវត្តបច្ចេកវិទ្យាទំនើបៗទៅក្នុងវិស័យសេដ្ឋកិច្ចសមុទ្រ ការពារបរិស្ថាន បង្ការទប់ទល់នឹងគ្រោះធម្មជាតិ បន្សាំនឹងការប្រែប្រួលអាកាសធាតុនិងការឡើង នីវ៉ូទឹកសមុទ្រ។

        ចំពោះបញ្ហាបរិស្ថាន ទប់ទល់នឹងគ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងការឡើងនីវ៉ូទឹកសមុទ្រ វៀតណាមនឹងបន្តត្រួតពិនិត្យ កសាងនិងអនុវត្តប្រកប ដោយប្រសិទ្ធភាពនូវគម្រោងការណ៍ ភារកិច្ចនៅក្នុងកម្មវិធីសំខាន់ស៊ើបអង្កេត ពីធនធាន បរិស្ថានសមុទ្រនិងកោះសមុទ្រ។ ទន្ទឹមនឹងនោះ រៀបចំនិងអភិវឌ្ឍ តំបន់សេដ្ឋកិច្ច តំបន់ពាណិជ្ជកម្មនិងតំបន់នគរនៅតាមឆ្នេរសមុទ្រប្រកបដោយ ចីរភាព អាស្រ័យទៅលើលក្ខណៈអេកូឡូស៊ី បន្សាំដោយឆ្លាតវៃនឹងការប្រែប្រួល អាកាសធាតុ ការកើនឡើងនីវ៉ូទឹកសមុទ្រ ក៏ដូចជាស្របទៅតាមច្បាប់ស្ដីពីកិច្ចការពារ បរិស្ថានផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ