(VOVworld)- តាំងពីពេលបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្រ្តដំបូងជាមួយប្រទេស រុស្ស៊ីនាឆ្នាំ២០០១មក វៀតណាមមានទំនាក់ទំនងដៃគូយុទ្ធ សាស្រ្តជាមួយប្រទេស
ចំនួន១៤ ក្នុងនោះមានដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យ ចំនួន២។ បណ្តាក្របខ័ណ្ឌ
នៃទំនាក់ទំនងនេះ បានរួមចំណែកយ៉ាងសកម្ម ក្នុងការ លាតត្រដាងអនុវត្តប្រកប
ដោយប្រសិទ្ធភាពនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរបស់វៀត
ណាមជាមួយប្រទេសនានាលើពិភពលោក ព្រមទាំង នាំមកនូវផលប្រយោជន៍
ជាក់ស្តែងលើវិស័យសេដ្ឋកិច្ច និងតួនាទីរបស់វៀតណាម កាន់តែត្រូវបានកំណត់
ពិតប្រាកដលើឆាកអន្តរជាតិ។
ទំនាក់ទំនងនៃប្រទេសទាំងពីរ បានកំណត់តាមកម្រិតនិមួយៗ ពីទំនាក់
ទំនងទ្វេភាគី ដៃគូក្នុងតំបន់ ដល់ដៃគូលើគ្រប់វិស័យ ដៃគូយុទ្ធសាស្រ្ត និងដៃគូ យុទ្ធសាស្រ្តលើគ្រប់វិស័យ។ ដៃគូយុទ្ធសាស្រ្ត ឬដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យ ជាឃ្លាសម្រាប់បញ្ជាក់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាមួយគ្នា ។ តាម
នោះ ភាគីទាំងពីរបានកំណត់ផ្សាភ្ជាប់ ផលប្រយោជន៍យូរអង្វែង ជួយ គ្នាទៅវិញ
ទៅមក ពង្រឹងនិងពង្រីកទំនាក់ទំនងលើគ្រប់វិស័យ ព្រមទាំងកសាង ទំនុកទុក
ចិត្តក្នុងកម្រិតយុទ្ធសាស្រ្ត។
|
លោកអគ្គលេខា Nguyen Phu Trong ជួបសន្ទនាជាមួយ
ប្រធានាធិបតីរុស្សី ក្នុងដំណើរទស្សនកិច្ចនាពេេលថ្មីៗនេះ
|
រហូតមកដល់ពេលនេះ វៀតណាមបានបង្កើតក្របខ័ណ្ឌដៃគូយុទ្ធសាស្រ្ត លើគ្រប់វិស័យជាមួយប្រទេសចំនួន២គឺរុស្ស៊ីនិងចិន និងទំនាក់ទំនងដៃគូយុទ្ធ សាស្រ្តជាមួយប្រទេសចំនួន១១ ក្នុងនោះមានជប៉ុន ឥណ្ឌូនេស៊ី ថៃនិងបារាំង
ជាដើម។ បណ្តាដៃគូយុទ្ធសាស្រ្តរបស់វៀតណាម ស្ថិតក្នុងកម្រិតខុសពីគ្នា ប៉ុន្តែ សុទ្ធតែមានការរួមចំណែកសកម្ម សម្រាប់បណ្តាទំនាក់ទំនងទ្វេភាគី។
សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ
ក្របខ័ណ្ឌទំនាក់ទំនងដៃគូយុទ្ធសាស្រ្តបានបង្កើតឱកាសជាច្រើន សម្រប់
ការអភិវឌ្ឍន៍។ មុនបង្អស់អាចអះអាងថា ការវិនិយោគផ្ទាល់ពីបណ្តាប្រទេស
ដៃគូ យុទ្ធសាស្រ្ត ជាប្រភពកម្លាំងពលំសំខាន់ រួមចំណែកក្នុងការជម្រុញកំណើន
និង ការអភិវឌ្ឍន៍ចីរភាពរបស់វៀតណាម។ គំរោងការណ៍ជាតិសំខាន់ៗភាគច្រើន
ជា គំរោងការសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាដៃគូយុទ្ធសាស្រ្ត ក្នុងនោះ មានគំរោងការណ៍រោងចក្រថាមពលនុយក្លេអ៊ែរលេខ១ជាមួយរុស្ស៊ី លេខ២
ជាមួយជប៉ុនជាដើម។
តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមជាមួយដៃគូយុទ្ធសាស្រ្តនានា រួមចំណែកយ៉ាងធំតម្លៃប្រាក់ពាណិជ្ជកម្មសរុបរបស់វៀតណាម។ ប្រការគួឲ្យ គត់ សម្គាល់គឺតម្លៃប្រាក់ពាណិជ្ជកម្មទេ្វភាគីរបស់វៀតណាម ជាមួយដៃគូយុទ្ធសាស្រ្ត នានាសុទ្ធតែកើនឡើងពី១,៣ ដល់៦ដង ប្រៀបនឹងរយៈពេលមុននឹងបង្កើតទំ
នាក់ទំនង ដៃគូយុទ្ធសាស្រ្ត។
ការពារអធិបតេយ្យភាពបូរណភាពដែនដីនិងលើកកំពស់តួនាទីជាតិ
ចំពោះបញ្ហាអធិបតេយ្យភាព ព្រំដែនជានិច្ចកាលជាគោលបំណងជាក់ស្តែង ក្នុងទំនាក់ទំនងនៃបណ្តាប្រទេសជិតខាង និងជាបញ្ហាស្មុគ្រស្មាញពិបាកដោះ ស្រាយសម្រាប់ភាគីមានជំលោះ ប៉ុន្តែជាប្រធានបទរសើបសម្រាប់ ភាគីដែល
មិនពាក់ព័ន្ធដោយផ្ទាល់។ ក្នុងក្រប់ខ័ណ្ឌដៃគូយុទ្ធសាស្រ្ត វៀតណាមបានរួម ជាមួយភាគីពាក់ព័ន្ធផ្ទាល់ ក៏ដូចជាដៃគូមានការយកចិត្តទុកដាក់ដល់សន្តិភាព
ស្ថិរភាពក្នុងតំបន់ ស្វែងរកវិធានការដោះសា្រយដោយឈរលើច្បាប់អន្តរជាតិ។ គោលជំហរមុនក៏ដូចជាក្រោយរបស់វៀតណាម ក្នុងការដោះស្រាយជំលោះ
ជាមួយប្រទេសដទៃ ជាពិសេសជាមួយបណ្តាប្រទេសជាដៃគូយុទ្ធសាស្រ្តរបស់ វៀតណាមគឺគាំទ្រនិងស្រុះចិត្តគំនិត។ ដោយហេតុនេះ វៀតណាមឆ្លៀតយកបាន ការគាំទ្ររបស់សហគមន៍អន្តរជាតិក្នុងការរក្សារឹងមាំអធិបតេយ្យភាព និងបរិយា
កាសសន្តិភាព ស្ថិរភាពដើម្បីអភិវឌ្ឍន៍។
ក៏តាមរយៈបណ្តាក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត វៀតណាមបាន លើកកំពស់តួនាទីរបស់ខ្លួន ក្នុងទំនាក់ទំនងសមភាពជាមួយបណ្តាដៃគូ។ បណ្តា ប្រទេសដៃគូយុទ្ធសាស្រ្តគាំទ្រនិងវាយតម្លៃខ្ពស់តួនាទីនិងការួមចំណែករបស់វៀត ណាមចូលក្នុងការដោះស្រាយរាល់បញ្ហារួមរបស់សហគមន៍អន្តរជាតិ។ ប្រមុខ ដឹកនាំរបស់ប្រទេសជាច្រើន បានជ្រើសរើសវៀតណាមជាប្រទេសដំបូងមក ទស្សនកិច្ចក្រោយពីទទួលដំណែង។ វៀតណាមដើរតួនាទីសំខាន់ក្នុងក្រប់ខ័ណ្ឌ គោលនយោបាយកិច្ចការបរទេសរបស់ប្រទេសនានាចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិក
អ.ស.បនិងអង្គការក្រៅរដ្ឋាភិបាលនានា។ រយៈពេល១៣ឆ្នាំ គិតតាំងពីវៀតណាម
បង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើកដំបូងជាផ្លូវការ វៀត ណាមបាននិង
កំពុងជាមិត្ត ជាដៃគូមានទំនុកទុកចិត្តសម្រាប់ប្រទេសជាច្រើន លើពិភពលោក៕