ផលវិបាកពី រឿងដុតគម្ពីរ កូរ៉ាន។

(VOVWORLD)-

ក្រោយពីព័ត៏មានបានផ្សាយហើយថា គេរកឃើញបានសៀវភៅរបស់

ជនឥស្លាមដែលត្រូវដុតនៅទីតាំងយោធា​ Bagramជាទីតាំងយោធាធំបំ

ផុតរប់អាមេរិកនៅអាហ្វហ្គានីស្ថាន​នោះ​  ថ្ងៃទី២១កុម្ភះការធ្វើបាតុកម្ម

របស់ប្រជាជនដំបន់បានផ្ទុះឡើងនៅខាងក្រៅនៃទីតាំងយោធានេះ។

ជនប្រមាណ២ពាន់នាក់បានចូលរួមការ បាតុកម្ម។ គិតតាំងពីនោះមក

រលកបាតុកម្មរបស់ប្រជាជនអាហ្វហ្គានីស្ថានបន្តរីករាលដាល។ និង

អំពើហឹង្សាកើនឡើងជាបន្តបន្ទាប់ទោះបីជា មជ្ឈដ្ឋាន មន្រ្តី​អាមេរិក

ដែលក្នុងនោះ​មាន ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ានិង

មេបញ្ជាការកងទ័ពអាមេរិក នៅ​អាហ្វហ្គានីស្ថានឧត្តមសេនីយ៍​ John
Allen ផងបានឡើងសំលេង សុំ​អភ័យទោស ចំពោះការ​ដុត​គម្ពីរ​ កូរ៉ាន

នេះក្តី។រួមជាមួយនោះគឺជាការវាយប្រហារតម្រង់ទៅលើទីតាំងយោធា
របស់អាមេរិក ទាហានអាមេរិកនិង NATO ប្រចាំនៅអាហ្វហ្គានីស្ថាន។

ឧទាហរណ៍គឺរឿងទីប្រឹក្សាយោធាអាមេរិក​ពីរ​នាក់ត្រូវសម្លាប់។រលក

អរិចិត្តនៅរីករាលដាលទៅប្រទេសជិតខាង​ប៉ាគីស្ថានទៀផង។​នាថ្ងៃ

ទី​២៤កុម្ភះ បុព្វជិកនិងសកម្មជនរាប់រយនាក់នៅរដ្ឋធានី​ Islamabad
 និងទីក្រុងធំៗដូចជា​KaraChi ឬនៅ​ទីសក្ការះ​Multannនៅភាគកណ្តាល

ប៉ាគីស្ថានបានធ្វើបាតុកម្មដើម្បីប្រឆាំងជំទាស់ រឿង​ដុត​គម្ពីរ​ កូរ៉ាន។

និងរឿងនេះបាននាំមកផលវិបាកគឺអំពើហឹង្សានិងសតិអារម្មណ៍

ប្រឆាំងអាមេរិកនៅអាហ្វហ្គានីស្ថានកើនឡើងយ៉ាងខ្លាំងក្លា។ម៉្យង
ទៀតប្រការនេះបានធ្វើឲ្យទំនាស់រវាងអាមេរិកជាមួយបណ្តាប្រទេស

ឥស្លាមកាន់តែចូលជ្រៅថែមទៀត។រួមជាមួមនោះ ការដែលរឿង ដុត​
គម្ពីរ​ កូរ៉ានកើតមានឡើងនៅខណះដែលប្រទេសអាមេរិកកំពុងខំប្រឹង

ប្រែងធ្វើឲ្យសភាពការណ៍នៅអាហ្វហ្គានីស្ថានស្ថិរភាពមុនពេលដក

កងទ័ពចេញអស់ពីប្រទេសនេះនាឆ្នាំ២០១៤ និងប្រទេសអាមេរិកកំពុង

ឈានចូលក្នុងយុទ្ឋនាការបោះឆ្នោតប្រធានាធិបតីនោះបានធ្វើឲ្យអាមេ
រិកនិង​ NATO ស្ថិតក្នុងចំពោះមុខការលំបាកថ្មី។ក្នុងពេលដែលអាមេរិក

កំពុងត្រូវការការជួយឧបត្ថម្ភនៃបណ្តាកំលាំង NATOក្នុងការបង្កើន

សកម្មភាពដើម្បីស្ថិរភាពសភាពការណ៍នោះថ្ងៃទី​២៣កុម្ភះ​អាល្លឺម៉ង

បានដកកំលាំងរបស់ខ្លួនចេញពីទីតាំងយោធាTaluqan(អាហ្វហ្គានី

ស្ថាន​)។ថ្ងៃទី​២៥កុម្ភះកំលាំងជួយឧបត្ថម្ភសន្តិសុខអន្តជាតិ(ISAF) នៅអាហ្វហ្គានីស្ថានក៍បានដកបុគ្គលឹកទាំងអស់ចេញពី ​ស្ថាប័ននានា

នៅ Kabul និងដំបន់ជិតខាងដែរ។នៅប្រទេសអាមេរិកគណះបក្ស

សាធារណះរដ្ឋបានឆ្លៀត យករឿងហេតុការនេះក្នុងបំណងបន្ទាប

ពិន្ទុរបស់ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ាក្នុង

យុទ្ឋនាការប្រកួតប្រជែងប្រធានាធិបតី។

ជាង១០ឆ្នាំបានកន្លងផុតទៅ គិតតាំងពីពេលអាមេរិកនិងកំលាំង
NATOផ្តួលរំលំ​ Taliban ប៉ុន្តែសន្តិសុខពុំទាន់បានស្តារឡើងវិញនិង

ប្រជាជនអាហ្វហ្គានីស្ថាន​គ្មានថ្ងៃណារស់ក្នុងស្ថេរភាពបានឡើយ។

ផលវិបាកពី រឿងដុតគម្ពីរ កូរ៉ាន។ - ảnh 1
ការធ្វើបាតុកម្មប្រឆាំងអាមេរិកនៅអាហ្គានីស្ថានកើនឡើងពី១ថ្ងៃទៅ១ថ្ងៃ(Internet)។

និងបញ្ហាសន្តិសុខសំរាប់ អាហ្វហ្គានីស្ថានដែលធ្លាប់ពិបាកដោះ

ស្រាយនោះបែជាឈរចំពោះមុខស្ថានភាពពិបាកត្រួតពិនិត្យ

ទៅវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ