ផលវិបាកសកលពីបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី
ANH HUYEN -  
|
តំលៃប្រេងបានធ្លាក់ចុះពាក់កណ្ដាលដោយឥទ្ធិពលនៃបទដាក់ទណ្ឌកម្មរបស់លោកខាងលិចទៅលើរុស្ស៊ី (VOV) |
Vovworld-មុនឆ្នាំ២០១៤ ខឿនសេដ្ឋកិច្ចរុស្ស៊ីគ្មានសញ្ញាព្រមានអន់ភាពឡើយ
ហើយផ្ទុយទៅវិញលើគ្រប់សន្ទស្សន៍សុទ្ធតែបង្ហាញថា ជាខឿនសេដ្ឋកិច្ចរឹងមាំ។
ឆ្លងចូលឆ្នាំ២០១៤ ចាប់ពីខែមិថុនា ខណៈដែលតំលៃប្រេងបានធ្លាក់ចុះពាក់កណ្ដាល
ដោយឥទ្ធិពលនៃបទដាក់ទណ្ឌកម្មរបស់លោកខាងលិចទៅលើរុស្ស៊ីដែលទាក់ទិន
ដល់សង្គ្រាមនៅអ៊ុយក្រែននិងដោយសារអង្គការបណ្ដាប្រទេសនាំចេញប្រេងរ៉ែ
(OPEC) បានបដិសេធន៍កាត់បន្ថយទិន្នផលនោះ ខឿនសេដ្ឋកិច្ចរុស្ស៊ីបានជួបការ
លំបាកកំរិតអតិផរណាឆ្នាំ២០១៤របស់រុស្ស៊ីជិត១០%និងព្យាករណ៍បានកើនឡើង
ក្នុងឆ្នាំ២០១៥។
ឥទ្ធិពលបញ្ច្រាសគ្នាបទដាក់ទណ្ឌកម្ម
ជាច្បាស់ណាស់ថា បទដាក់ទណ្ឌកម្មហិរញ្ញវត្ថុរបស់លោកខាងលិចកំពុងជះ
ឥទ្ធិពលអសកម្មទៅលើខឿនសេដ្ឋកិច្ចរុស្ស៊ី។ ប៉ុន្តែរុស្ស៊ីមិនមែនជាប្រទេសតែមួយ
គត់ត្រូវប្រឈមមុខនឹងការលំបាកសេដ្ឋកិច្ចឡើយ។ មុនបង្អស់គឺវិបត្តិសេដ្ឋកិច្ចរុស្ស៊ី
បានបណ្ដាលឥទ្ធិពលរីករាលដាលដល់ទីផ្សាររូបីយវត្ថុអាស៊ីកណ្ដាលនិងអឺរ៉ុបខាង
កើត។ ប្រព័ន្ធធនាគារក្នុងសហភាពអឺរ៉ុប (EU) បានផ្សាយសញ្ញាព្រួយបារម្ភ ដោយ
សារធនាគារជាច្រើននៅប្រទេសសមាជិកមានបញ្ជីឈ្មោះកម្ចីគួរឲ្យកត់សម្គាល់
នៅរុស្ស៊ី។ បេឡារុសនិងកាហ្សាក់ស្ថានជាប្រទេសចំនួន២រងផលប៉ះពាល់ដ៏ធំធេង
ដោយមានទំនាក់ទំនងសេដ្ឋកិច្ចនយោបាយជាមួយរុស្ស៊ី។ ប្រទេសទាំងបីបានចុះ
ហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបនាដើមឆ្នាំ២០១៤។
ខឿនសេដ្ឋកិច្ចតូចតាចមួយចំនួនទៀតនៅអាស៊ីកណ្ដាលក៏ត្រូវរងផលប៉ះពាល់ដោយ
ផ្ទាល់ដែរ។ នោះគឺជាបណ្ដាប្រទេសដែលមានប្រភពចំណូលរូបីយប័ណ្ណចំណុះទៅ
លើបរិមាណរូបីយប័ណ្ណពីពលករដែលធ្វើការនៅរុស្ស៊ី។ ប្រទេសផ្សេងៗដូចជា
Armenia, Uzbekistan, Gruzia, Moldova ក៏ស្ថិតក្នុងស្ថានភាពប្រហាក់ប្រហែលគ្នានេះ
ដែរ។
បណ្ដាខឿនសេដ្ឋកិច្ច EU ក៏ដូច្នេះដែរ ដោយសារ EU ជាដៃគូពាណិជ្ជកម្ម ប្រភព
ផ្គត់ផ្គងទុនវិនិយោគបរទេសធំបំផុតរបស់រុស្ស៊ី។ គិតត្រឹមតែ១ខែបន្ទាប់ពីបទដាក់
ទណ្ឌកម្មមានសុពលភាពនោះ ការនាំចេញពី EU ទៅរុស្ស៊ីបានថយចុះ១៩%ស្មើរនឹង
២ពាន់លានដុល្លារអាមេរិក។
ឥទ្ធិពលដល់សណ្ដាប់ធ្នាប់ធុរកិច្ចសកល
ចំណុចលេចធ្លោមួយក្នុងចំណោមចំណុចលេចធ្លោក្នុងសណ្ដាប់ធ្នាប់សកលបន្ទាប់ពី
សង្គ្រាមលោកលើកទី២គឺការបង្កើតក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិង
មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) សំដៅជួយស្ថិរភាពនយោបាយនិងហិរញ្ញវត្ថុរូបីវត្ថុ
សកល។ ក្នុងប៉ុន្មានឆ្នាំទស្សវត្សទី៩០ រុស្ស៊ីបានចូលរួម IMF និងមានអាសនៈក្នុង
គណៈនាយក។ រុស្ស៊ីក៏ជាប្រទេសមួយក្នុងចំណោមប្រទេសអចិន្ត្រៃយ៍ចំនួន៥នៃក្រុម
ប្រឹក្សាសន្តិសុខ ទន្ទឹមនឹងនោះក៏ជាសមាជិកក្រុម G8 (រួមមានប្រទេសឧស្សាហកម្ម
អភិវឌ្ឍន៍ចំនួន៧និងរុស្ស៊ី)។ ប៉ុន្តែ G8 បានបណ្ដេញរុស្ស៊ីចេញ។ សណ្ដាប់ធ្នាប់ពិភព
លោកកំពុងផ្លាស់ប្តូរនិងរុស្ស៊ីកំពុងបាត់បង់តួនាទី។នោះគឺជាផលវិបាកពីបទដាក់
ទណ្ឌកម្មទៅលើរុស្ស៊ីដែលទាក់ទិនដល់វិបត្តិនៅអ៊ុយក្រែន។
មូលហេតុសំខាន់ដោយភាពតានតឹងនាបច្ចុប្បន្នគឺវិបត្តិអ៊ុយក្រែននៅតែមិនទាន់បាន
ដោះស្រាយ ខណៈដែលបទដាក់ទណ្ឌកម្មដោយបណ្ដាភាគីមិនត្រឹមតែបណ្ដាលការ
ខូចខាតទៅលើខឿនសេដ្ឋកិច្ចរុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងមានឥទ្ធិពលដល់បណ្ដា
ប្រទេសសហភាពអឺរ៉ុបនិងខឿនសេដ្ឋកិច្ចពិភពលោកទៀតផង។ ស្ថានភាពជាក់ស្ដែង
បានសឲ្យឃើញថា បទដាក់ទណ្ឌកម្មបាននាំមកផលនូវវិបាកអាក្រក់ អាចរុញថយ
ក្រោយការខំប្រឹងប្រែងស្ដារសេដ្ឋកិច្ចសកលឡើងវិញ៕
ANH HUYEN