ផ្លាស់ប្តូរដើម្បីលើកកំពស់ប្រសិទ្ឋភាពនៃសន្និសីទ CG

​​​​​​​​​​​​​​​​                    

ផ្លាស់ប្តូរដើម្បីលើកកំពស់ប្រសិទ្ឋភាពនៃសន្និសីទ CG - ảnh 1

សន្និសីទក្រុមអ្នកពិគ្រោះយោបល់និងផ្តល់សំរាប់វៀតណាម(រូបថត: Internet)

Vovworld-លោកស្រី​Kwa Kwa នាយិកាធនាគារពិភពលោកប្រចាំវៀតណាមនិងជា
សហអធិបតី CG២០១២អះអាងថា៖ការផលាស់ប្តូរឈ្មោះនិងខ្លឹមសាររបស់ CGជា
ដំណើរការចាំបាច់។លោកស្រីអោយដឹងថា៖ “CGលើកនេះនឹងជាសន្និសីទចុងក្រោយ
ដែលបានរៀបចំឡើងតាមរូបស្ឋានកសាងមុននេះ២០ឆ្នាំដើម្បីបំរើឲ្យវេទិការទាក់ទាញ
ទុនODA។ប្រការចាំបាច់នាសព្វថ្ងៃគឺត្រូវមានវេទិការសន្ទនាសមស្រប១រវាងរដ្ឋាភិបាល
វៀតណាម​ជាមួយបណ្តាដៃគូរបស់វៀតណាម។យើងខ្ញុំសង្ឃឹមថា៖រូបភាពវេទិការថ្មីនេះ
នឹងទាក់ទាញក្រុមជាច្រើនចូលរួមជួយប្រើប្រាស់ទុនរបស់ភាគីទាក់ទិនប្រកបដោយ
ប្រសិទ្ឋភាព”។

កាលពីពេលវៀតណាមស្តារទំនាក់ទំនងជាមួយសហគមន៍បណញតាអ្នកផ្តល់ជំនួយ
អន្តជាតិឡើងវីញកាលពីឆ្នាំ១៩៩៣មក CGបានដើរតួនាទីជាវេទិការសន្ទនាគោល
នយោបាយមានប្រសិទ្ឋភាព។ក្នុងរយះពេល២០ឆ្នាំកន្លងមកវវៀតណាមបាន​មានការ
បោះជំហានដ៍ធំជាច្រើន។ពីប្រទេសក្រីក្រ១នាឆ្នាំ១៩៩៣វៀតណាមសព្វថ្ងៃបានក្លាយ
ទៅជាប្រទេស១មានចំណូលមធ្យម។ដើម្បីទទួលបានសមិទ្ឋិផលដូចពោលខាងលើ
គឺដោយសារមានការរួមវិភាគទានដ៍ធំធេងរបស់សហគមន៍អ្នកផ្តល់ជំនួយទាំងខាង
ហិរញ្ញវត្ថយនិងបទពិសោធន៍អភិវឌ្ឍន៍នានាដែលបានចែករំលែកតាមសកម្មភាព
សន្ទនាគោលនយោបាយ។លោក Mtonori Tsunoប្រធានដំណាងស្ថាប័នកិច្ចសហប្រតិ
បត្តិការអន្តជាតិជប៉ុន(JICA)ប្រចាំវៀតណាមអោយដឹងថា៖ក្នុងឆ្នាំ២០១៣ជប៉ុនមាន
បំណងថា៖បន្តាជាអ្នកផ្តល់ជំនួយODAធំជាទីបំផុតសំរាប់វៀតណាម។លោកអោយដឹង
ថែមទៀតថា៖ការផ្លាសប្តូរCGមិនមានន័យថាសហគមន៍អន្តរជាតិអង្គការអន្តរជាតិលែង
យកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍របស់វៀតណាមទៀតទេ។ លោក Mtonori Tsunoអះ
អាងថា៖ “វៀតណាមក្លាយទៅជាប្រទេសមានចំណូលមធ្យមនិងបណ្តាអ្នកពិគ្រោះយោ
បល់ហិរញ្ញវត្ថុសំរេចផ្លាសប្តូរយុទ្ឋសាស្រ្តអំពីការ ការផ្លាស់ប្តូរ។CG ឆ្នាំនេះមិនត្រឹមតែមាន
ការចូលរួម    របស់បណ្ដាអ្នកធ្វើហិរញ្ញប្បទានប៉ុណ្ណោះទេថែមទាំងមានការចូលរួមរបស់
អង្គភាពអាជីវកម្មអន្តរជាតិចង់ចូលរួមក្នុងការអភិវឌ្ឍន៍របស់វៀតណាមទៀតផងពីព្រោះ
វៀតណាមកំពុងក្លាយទៅជាប្រទេសអភិវឌ្ឍន៍ក្នុងរយៈពេលខាងមុខខ្ញុំត្រូវការមានការចង
សម្ព័ន្ធជិតស្និទ្ធរវាងអ្នកធ្វើហិរញ្ញប្បទាននិងអង្គភាពអាជីវកម្មដើម្បីរួមជួយឧបត្ថម្ភវៀត
ណាមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម“។

​​​​​​​                        

ផ្លាស់ប្តូរដើម្បីលើកកំពស់ប្រសិទ្ឋភាពនៃសន្និសីទ CG - ảnh 2
វៀតណាមបាន​ប្រើប្រាស់ទុន ODA ប្រកបដោយប្រសីទ្ឋភាព(រូបថត: Internet)

        តាមរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ Bui Quang Vinh ថា​ក្នុងកាលៈទេសៈវិបត្តិ
សេដ្ឋកិច្ចនាបច្ចុប្បន្នការរក្សានិងជំរុញសកម្មភាពសន្ទនារវាង​រដ្ឋាភិបាលនិងអ្នកពិគ្រោះ
យោបល់ធ្វើហិរញ្ញប្បទានបាននិងកំពុងអនុវត្តនៅ​សន្និសីទ CGកាន់តែក្លាយទៅជាសំខាន់
ជាងពេលណាៗទាំងអស់។ ក្នុងឆ្នាំកន្លង​ទៅសន្និសីទ CG ត្រូវបានរៀបចំ២លើកក្នុងមួយ
ឆ្នាំ ប៉ុន្តែពីឆ្នាំ២០១៣​សន្និសីទនឹង​បាន​រៀបចំមួយឆ្នាំម្ដងនៅចុងឆ្នាំមិនរៀបចំសន្និសីទពាក់
កណ្ដាលអាណាត្តិទៀតបញ្ចប់សន្និសីទនឹងជ្រើសរើសសកម្មភាពគោលនយោបាយមួយចំ
នួនលើមូលដ្ឋានលទ្ធផលពិភាគ្សានៅសន្និសីទ ប្រគល់ឲ្យស្ថាប័នដៃគូរទាក់ទិនសហការ
រឺបង្កើត​ក្រុម​ការងារដើម្បីរួមអនុវត្តរាយការលទ្ធផលនៅសន្និសីទជាបន្ត។លោកអោយដឹង
ថា“ គោលដៅនៃការផ្លាស់ប្តូរខ្លឹមសារ របៀប សន្និសីទCG គឺពេលដែល​វៀតណាម​ជា
ប្រទេសមានចំណូលមធ្យម ​បណ្ដាអ្នកពិគ្រោះយោបល់អ្នកផ្តល់ជំនួយ នឹងលៃទុក ប្រភព
ទុនកំចីរអាទិភាពមួយចំនួនសំរាប់ប្រទេសក្រីក្រ អភិវឌ្ឍន៍យឹតយាវផ្សេងៗ។ ប៉ុន្តែនៅ
ពិគ្រោះយោបល់អំពីគោលនយោបាយ គោលជំហរអភិវឌ្ឍន៍របស់វៀតណាម​។ ”

        តាមគំរោង វេទិកាទំនាក់ទំនងដៃគូអភិវឌ្ឍន៍វៀតណាម ២០១៣ នឹង​ប្រព្រឹត្តទៅ ពី 
១ ដល់ ២ថ្ងៃ ដោយផ្អែកទៅលើ ខ្លឹមសាររបស់កម្មវិធី។ វេទិកានឹងរួមមាន÷​សម័យប្រជុំ
ពិភាក្សាអំពីរាល់បញ្ហាដែលយកចិត្តទុកដាក់ទន្ទឹមនឹងនោះនឹងនាំចេញបញ្ហា នឹងប្រមូលផ្តុំ
នៅសម័យប្រជុំជាផ្លូវការ។ ​សម័យប្រជុំផ្លូវការនឹងត្រូវបានរៀបចំបន្ទាប់នោះ ដែរ។ បណ្ដា
ការផ្លាស់ប្តូរ ​របស់សន្និសីទ CGគឺឆ្ពោះទៅ ការដែលបណ្ដាអ្នកផ្តល់ជំនួយ ​និង​វៀត​ណាម ​មានសកម្មភាពប្រកបដោយប្រសិទ្ធភាព ជាក់ស្ដែង ​ឯកភាព ​ចំពោះគោលដៅពិភាក្សា 
ដើម្បីការអភិវឌ្ឍន៍របស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ