ផ្លាស់ប្តូរថ្មីរបៀបជ្រើសរើសថ្នាក់ដឹកនាំថ្នាក់នាយកដ្ឋាននិងការិយាល័យ
(VOVWORLD) /  
VOVworld) – តាមគំរោងដល់ខែវិច្ចិកា ឆ្នាំ២០១២ គណៈកម្មាការបញ្ជា ក្រុមតាក់តែង
គំរោងការ “ពិសោធន៍ផ្លាស់ប្តូររបៀបជ្រើសរើសថ្នាក់ដឹកនាំថ្នាក់នាយកដ្ឋាននិងការិ
យាល័យ” នឹងសុក្រិដ្ឋការកសាងគំរោងការដើម្បីដាក់ជូនការិយាល័យនយោបាយអនុ
ម័ត្ត លាតត្រឌាង ការអនុវត្ត។ ការអនុវត្តគំរោងការនេះនឹងឆ្លើយតបនឹងសំណូមពរកែ ទំរង់របបមន្ត្រីរដ្ឋការ រួមចំណែកអនុវត្តយុទ្ធសាស្ត្រកម្មាភិបាលដំណាក់កាលឧស្សាហូ បនីយកម្មទំនើបភាវូបនីយកម្ម។
|
កិច្ចប្រជុំលើកទីមួយនៃគណៈកម្មធិការអចិន្ត្រៃយ៍គណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការកសាងគំរោងការ(http://www.ktdt.com.vn) |
ក្នុងសេចក្តីសន្និដ្ឋានរបស់សន្និបាតលើកទី៩គណៈកម្មាធិការមជ្ឈឹមនីតិកាលទី១០ស្ដីពី
បន្តជំរុញអនុវត្តយុទ្ធសាស្ត្រកម្មាភិបាលពីឥឡូវដល់ឆ្នាំ២០២០ បក្សកម្មុយនីស្តវៀត
ណាម បានមានគោលការណ៍កសាងគំរោងការពិសោធន៍ផ្លាស់ប្តូរថ្មីរបៀបជ្រើសរើស មន្ត្រីថ្នាក់ដឹកនាំថ្នាក់នាយកដ្ឋាននិងការិយាល័យ។ ក្នុងគំរោងការមេកំណែទំរង់រដ្ឋ បាលដំណាក់កាល២០១១-២០២០ រដ្ឋាភិបាលក៏បញ្ជាក់ថា៖ ភារកិច្ចមួយក្នុងចំណោមភារកិច្ចដើម្បីកសាងលើកកំពស់គុណភាពជួរកម្មាភិបាលមន្ត្រីរដ្ឋការគឺអនុវត្តប្រឡង
ជំរើសដើម្បីតែងតាំងកម្មាភិបាលចូលបណ្ដាដំណែងថ្នាក់ដឹកនាំ គ្រប់គ្រង។ គំរោងការ “ពិសោធន៍របៀបជ្រើសរើសថ្នាក់ដឹកនាំថ្នាក់នាយកដ្ឋានការិយាល័យ” ដោយក្រសួង
មហាផ្ទៃកសាង ប្រមូលផ្តុំស្រាវជ្រាវផ្លាស់ប្តូរថ្មីជ្រើសរើសថ្នាក់ដឹកនាំកាន់ដំណែងគ្រប់
គ្រងដូចជា ប្រធាន អនុប្រធាននាយកដ្ឋាន នាយកនិងនាយករងមន្ទី នាយកនិងនាយក រងមជ្ឈមណ្ឌល ប្រធាននិងអនុប្រធានការិយាល័យក្នុងបណ្ដាស្ថាប័នបក្សរដ្ឋ អង្គការ
នយោបាយ សង្គមចំណុះប្រព័ន្ធនយោបាយ។ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Tran Anh Tuan អនុប្រធានគណៈកម្មធិការអចិន្ត្រៃយ៍គណៈកម្មាធិការមជ្ឈឹមទទួលបន្ទុក ការកសាង គំរោងការបានឲ្យដឹងថា៖
“គោលដៅស្នូលគឺការងារជ្រើសរើសមនុស្ស ដើម្បីតែងតាំង ថ្នាក់នាយកដ្ឋាន ថ្នាក់កា
រិយាល័យ។ ផ្អែកលើមូលដ្ឋាននោះ កសាងជួរកម្មាភិបាល មន្ត្រីរដ្ឋការ មានគុណភាព មានចរិយាសម្បត្តិគ្រប់គ្រាន់ សមត្ថភាពល្អជាង”។
អាចនិយាយបានថា៖ការផ្លាស់ប្តូរថ្មីការងារជ្រើសរើសមនុស្ស ដើម្បីតែងតាំង កាន់តួនា ទីថ្នាក់ដឹកនាំ ថ្នាក់នាយកដ្ឋាន ថ្នាក់ការិយាល័យ គឺសំខាន់ណាស់។ ដូច្នេះ ប្រសិនបើ ជ្រើសរើសចំមនុស្ស ចំការងារ នឹងនាំមកនូវប្រសិទ្ធភាពដ៏ធំធេញ និងផ្ទុយទៅវិញ។ ពីការពិតជាក់ស្ដែងបានសរអោយឃើញថា៖ ដើម្បីធានាការជ្រើសរើសបានមនុស្ស
មានចរិយាសម្បត្តិ សមត្ថភាព កានបណ្ដាតួនាទីសំខាន់ គឺត្រូវផ្លាស់ប្តូរថ្មី ការងារជ្រើស
រើសកម្មាភិបាល តាមរយះការប្រឡង ជ្រើសរើស ប្រកបដោយតម្លាភាព និងបើកទូលាយ។
សាធារណះមតិបានកត់សម្គាល់ជាជំហានដំបូង នូវការស្រាវជ្រាវ កសាងគំរោងការណ៏
ធ្វើពិសោធការផ្លាស់ប្តូរថ្មីរបៀបជ្រើសរើស កម្មាភិបាលថ្នាក់នាយកដ្ឋាន ថ្នាក់ការិយាល័យ
គឺជាក់ស្ដែងភាវូបនីយកម្មសតិអារម្មណ៏ របស់លោកប្រធានហូជីមិញ អំពីការងារកម្មា
ភិបាល។ នាបច្ចុប្បន្ន ប្រទេសទាំងមូល ក៏កំពុងជំរុញយ៉ាងខ្លាំងការរៀនសូត្រ និងធ្វើតាម គំរូរសិលធម៏ លោកប្រធានហូជីមិញ ដូច្នេះ គំរោងការណ៏ នឹងជាការបោះជំហានយ់ាង
ខ្លាំងក្លា ផ្លាស់ប្តូរថ្មីជាច្រើន អំពីការងារវាយតំលៃ ចាត់ចែង និងប្រើប្រាសកម្មាភិបាល ក្នុងដំណាក់កាលថ្មីដែរ៕
-VOVWORLD