(VOV)_សន្និសីទកិច្ចការបរទេស លើកទី២៩ ព្រឹត្តិការណ៍សំខាន់មួយរបស់ផ្នែកការ
ទូតវៀតណាមត្រូវបានបើកនៅទីក្រុងហាណូយ នាថ្ងៃទី២២សីហា។ ប្រព្រឹត្តទៅបន្ទាប់
ពីមហាសន្និបាទបក្សកម្មុយនីស្តវៀតណាម លើកទី១២ ក្នុងសភាពការណ៍ជាតិនិង
អន្តរជាតិមានបំរ៉ែបំរួលជាច្រើន និងការលំបាកសាកល្បងនានា សន្និសីទលើកនេះ
ត្រូវបានចាត់ទុកជាមហាសន្និបាតមួយ ស្ដីអំពីការផ្លាស់ប្តូរថ្មីការត្រិះរិះ វិធីនិងកំណត់
គោលមាគា៍កិច្ចការបរទេសថ្មី នាំប្រទេសជាតិឈានចូលក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី
ពិសេសគឺរក្សារឹងមាំអធិបតេយ្យភាព និងបូរណភាពដែនដី។
|
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh |
ប្រធានបទនៃសន្និសីទកិច្ចការបរទេសលើកទី២៩ នេះគឺ៖ លើកកំពស់ប្រសិទ្ធិភាព
កិច្ចការបរទេស និងធ្វើសមាហរណកម្មអន្តរជាតិ -អនុវត្តជោគជ័យគោលមាគា៍កិច្ច
ការបរទេស របស់មហាសន្និបាតបក្សលើកទី១២។ សន្និសីទក៏បានវាយតំលៃអំពីដំណើ
ការអនុវត្តគោលមាគា៍កិច្ចការបរទេស ក្នុងរយៈពេលកន្លងទៅ ពិសេសគឺក្នុងដំណាក់
កាល៥ឆ្នាំកន្លងទៅ និងកំណត់អំពីភារកិច្ចស្នូលរបស់ផ្នែកការទូត ក្នុងរយៈពេលខាង
មុខនេះ ផ្លាស់ប្តូរថ្មីមនសិកាលើគ្រប់វិស័យ ក្នុងសកម្មភាពកិច្ចការបរទេស។
កិច្ចការបរទេសរួមចំណែកយ៉ាងសកម្មចំពោះការអនុវត្តគោលដៅអភិវឌ្ឍន៍
សេដ្ឋកិច្ច សង្គមកិច្ច
ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី ជាពិសេសគឺក្នុងអាណត្តិ មហាសន្និបាតបក្ស លើកទី១១ (២០១១-២០១៥) អាចអះអាងថា៖ មិនដែលមានពេលណាដែល ទំនាក់ទំ
នងកិច្ចការបរទេសរបស់វៀតណាមត្រូវបានបើកទូលាយដូចនាបច្ចុប្បន្នទេ។ ទន្ទឹម
នឹងការពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយមិត្តភក្តិប្រពៃណី ផ្នែកកិច្ចការបទេស
វៀតណាម ក៏បានសម្រេចការងារកសាងក្របខ័ណ្ឌទំនាក់ទំនងដៃគូជាមួយប្រទេស
ធំៗ ក្នុងតំបន់ និងអន្តរជាតិ នាំមកនូវផលប្រយោជន៍ជាច្រើនអំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ សន្តិសុខ និងវប្បធម៌។ គិតមកដល់ពេលនេះ
វៀតណាមបានបង្កើតទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយប្រទេសនិងតំបន់
ដែនដីចំនួន២២៤។ ក្នុងដំណាក់កាល៥ឆ្នាំ ពីឆ្នាំ ២០១១ដល់ឆ្នាំ២០១៥ តំលៃប្រាក់ពា
ណិជ្ជកម្មរបស់ទំនិញនិងសេវាកម្មសរុប ទទួលបាន១៤០០ពាន់លានដុល្លារអាមេរិក
កើនជាង៣៣% បើប្រៀបនឹងដំណាក់កាល ២០០៦-២០១០។ ទុនវិនិយោគផ្ទាល់ពី
បរទេស (FDI)ទទួលបានជិត៦០ពាន់លានដុល្លារអាមេរិក កើនជាង៣៣% បើ
ប្រៀបនឹងរយៈពេល៥ឆ្នាំ ពីឆ្នាំ ២០០៦ដល់ឆ្នាំ២០១០។ ឧបនាយករដ្ឋមន្ត្រី និងជា
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអោយដឹងថា៖
“ ក្នុងរយៈពេលកន្លងទៅ វៀតណាមបានធ្វើសមាហរណកម្ម និងធ្វើសមាហរណ
កម្មកាន់តែសកម្មពីមួយថ្ងៃទៅមួយថ្ងៃ។ ពីគោលការណ៍ធ្វើសមាហរណកម្មអំពីសេដ្ឋ
កិច្ចនាគ្រាដើមដំបូងនោះ ៥ឆ្នាំកន្លងទៅ យើងបានធ្វើសមាហរណកម្មលើគ្រប់ជ្រុង
ជ្រោយ និងគ្រប់វិស័យ។ មិនគ្រាន់តែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជ
កម្មសេរី (FTA) ប៉ុណ្ណោះទេ ថែមទាំង ចូលរួមក្នុងវិស័យសហប្រតិបត្តិការការពារជាតិ
សន្តិសុខ ទៀតផង។ ក្រៅពីនោះ វៀតណាមក៏ដើរតួនាទីសំខាន់ ក្នុងអង្តការអន្តរ
ជាតិនានា ដូចជា៖ ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិនិងអាស៊ានផង
ដែរ។”
ទន្ទឹមនឹងនោះ កិច្ចការបរទេសក៏រួមចំណែកសំខាន់ ក្នុងកិច្ចការពារ រក្សារឹង
មាំអធិបតេយ្យភាពដែនដី កោះសមុទ្រ ការពារសន្តិសុខជាតិ។ ចំពោះបំរ៉ែបំរួលដ៏
ស្មុគ្រស្មាញនៅសមុទ្រខាងកើត ផ្នែកការទូតវៀតណាមបានប្រើប្រាស់វិធានការណ៍
នានាអំពីនយោបាយ កិច្ចការបទេស កាណាល់ជួបប្រាស្រ័យ ពិភាក្សា ប្តេជ្ញាចិត្ត
ការពារអធិបតេយ្យភាព បូរណភាពដែនដី និងជំរុញកិច្ចសហប្រតិបត្តិការមិត្តភាព។
ដើម្បីផលប្រយោជន៍កំពូលរបស់ប្រទេសជាតិ
បណ្ដាសមិទ្ធិផលរបស់ផ្នែកការទូតនេះ ជាបុព្វបទសំខាន់ ដើម្បីជំរុញប្រទេស
ជាតិឈានចូលក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ប៉ុន្តែ រួមជាមួយអត្ថប្រយោជន៍ជាច្រើន
ដំណើរធ្វើសមាហរណកម្មអន្តរជាតិនេះ ក៏នាំមកនូវបញ្ហាស្មុគ្រស្មាញជាច្រើន អំពី
វប្បធម៌ សង្គម និងបរិស្ថានជាច្រើនចំពោះប្រទេសជាតិដែរ។ ដូច្នេះ សន្និសីទលើក
នេះ ត្រូវពង្រីកបញ្ញា និងបទពិសោធន៍របស់ផ្នែកការទូតទាំងឡាយ ដើម្បីបង្កើន
ផលប្រយោជន៍សន្តិសុខ និងអភិវឌ្ឍន៍ លើកកំពស់តួនាទីរបស់ប្រទេសជាតិលើ
ឆាកអន្តរជាតិ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក
Pham Binh Minh បានសង្កត់ធ្ងន់ថា៖
“ សន្និសីទលើកនេះត្រូវប្រមូលផ្តុំពិភាក្សាអំពីដំណោះស្រាយនានា ដើម្បី
សម្រេចគោលដៅខ្ពស់បំផុតរបស់ប្រទេសជាតិ ក្នុងដំណាក់កាលថ្មី។ នោះគឺរក្សា
បរិយាកាសសន្តិភាព ជំរុញទំនាក់ទំនងជាមួយប្រទេសនានា ដើម្បីនាំមកនូវផល
ប្រយោជន៍សំរាប់ប្រទេសជាតិ។ គោលដៅទីពីរគឺបង្កើនធ្វើសមាហរណកម្ម និងធ្វើ
សមាហរណកម្មអន្តរជាតិប្រកបដោយម្ចាស់ការនិងសកម្ម។ ”
ទន្ទឹមនឹងនោះ ផ្នែកការទូតវៀតណាម ក៏បានបង្កើនកិច្ចសហប្រតិបត្តិការ
ជាមួយផ្នែកការពារជាតិ សន្តិសុខ ដើម្បីការពាររឹងមាំឯករាជ្យ អធិបតេយ្យភាព
និងបូរណភាពដែនដី រក្សាបរិយាកាសសន្តិភាព ស្ថិរភាពដើម្បីអភិវឌ្ឍន៍។ ដោយស្មារ
តីផ្លាស់ប្តូរថ្មី និងស្មារតីទទួលខុសត្រូវខ្ពស់ អង្គសន្និសីទលើកនេះបានប្តេជ្ញាចិត្តរួម
វិភាគទានយ៉ាងសកម្មចំពោះបុព្វហេតុកសាងនិងការពារមាតុប្រទេស៕