ពង្រីកកម្លាំងរបស់អាណិកជនក្នុងការអភិវឌ្ឍន៍ប្រទេសជាតិក្នុងដំណាក់កាលថ្មី

(VOV)_រួមជាមួយការអភិវឌ្ឍន៍របស់ប្រទេសជាតិ ក្នុងដំណាក់កាលកន្លងទៅ សហគមន៍ជនវៀតណាមនៅឯបរទេសចំនួនជាង៤,៥លាននាក់ កាន់តែ​សាមគ្គីភាព ធ្វើសមាហរណកម្មជាមួយប្រទេសសាម៊ី ហើយទទួលបានសមិទ្ធិ​ផលជាច្រើន
 បង្កើនកិត្តិនាមជូនប្រទេសជាតិវៀតណាម។ ក្នុងដំណាក់កាលថ្មី បងប្អូនអាណិក
ជននៅឆ្ពោះទៅស្រុកកំណើត មានការរួមវិភាគទានជាក់ស្ដែងសំរាប់​ប្រទេសជាតិ
លើគ្រប់វិស័យ ខំប្រឹងប្រែងរួមជាមួយប្រជាជនក្នុងប្រទេស សម្រេចគោលដៅ
កសាងប្រទេសវៀតណាមមួយប្រកបដោយសម្បូរធូធារ ខ្លាំងមាំមួន​ ប្រជាធិបតេយ្យ
 យុត្តិធម៌ និងអរិយធម៌។

ពង្រីកកម្លាំងរបស់អាណិកជនក្នុងការអភិវឌ្ឍន៍ប្រទេសជាតិក្នុងដំណាក់កាលថ្មី - ảnh 1
ពង្រីកកម្លាំងរបស់អាណិកជនក្នុងការអភិវឌ្ឍន៍ប្រទេសជាតិក្នុងដំណាក់កាលថ្មី

          រួមជាមួយបុព្វបទផ្លាស់ប្តូរថ្មី ក្នុងរយពេលប៉ុន្មានឆ្នាំកន្លងទៅ ដោយមានការ
យកចិត្តទុកដាក់ជាច្រើនពីបក្ស និងរដ្ឋវៀតណាមចំពោះជនរួមជាតិវៀតណាមនៅ
ឯបរទេស បង្កលក្ខណះងាយស្រួលសំរាប់អាណិកជនធ្វើសមាហរណកម្ម និង​អភិ
វឌ្ឍន៍ខ្លាំងក្លា។ តួនាទីរបស់អាណិកជនក្នុងដំណាក់កាលនាបច្ចុប្បន្ន ត្រូវបានអះ
អាងជាថ្មីម្តងទៀត នៅក្នុងសេចក្ដីសម្រេចចិត្ត មហាសន្និបាតបក្សកម្មុយនីស្តវៀត
ណាមនីតិកាលទី១២ នាពេលថ្មីៗនេះ ក៏បានលើកច្បាស់ថា៖ជនរួមជាតិវៀត​ណាម
នៅឆ្ងាយពីប្រទេសជាតិ ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញរបស់​ប្រជាជាតិ
វៀតណាមបានឡើយ។ បក្ស រដ្ឋវៀតណាមមានគោលបំណងថា៖ អាណិកជនបន្ត
ក់កាលធ្វើសមាហរណកម្មថ្មី។

          ឆ្ពោះទៅស្រុកកំណើត

        និទាឃរដូវឆ្នាំ ២០១៦នេះ រួមជាមួយក្តីសប្បាយរីករាយរបស់ប្រជាជនក្នុង​ទូ
ទាំងប្រទេស អបអរសាទរជោគជ័យនៃមហាសន្និបាតបក្សកម្មុយនីស្តវៀត​ណាម
 នីតិកាលទី១២ ជនវៀតណាមនៅឯបរទេសជាច្រើនបានសម្ដែងនូវក្តី​សប្បាយរីក
រាយ។គេជឿថា៖ជោគជ័យនៃមហាសន្និបាតបក្ស នឹងនាំប្រទេសជាតិឈានចូលនិ
ទាឃរដូវថ្មី ប្រទេសជាតិនឹងមានជំហានផ្លាស់ប្តូរថ្មីខ្លាំងក្លា។ នៅក្នុងជំនួបសន្ទនាជា
មួយអគ្គលេខាបក្ស លោក Nguyen Phu Trong ក្នុងឱកាស​វិលត្រឡប់​មកស្រុកកំ
ណើតវិញ ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៦ លោក ​Hoang Manh Hue ប្រធាន
សម្ព័ន្ធសមាគមអង្គភាពអាជីវកម្មវៀតណាម​​នៅទ្វីប​អឺរ៉ុប ជាដំណាងអោយគណៈ
ប្រតិភូអាណិកជនវៀតណាម ចូលរួមកម្ម​វិធី៖​និទាឃរដូវស្រុកកំណើត បានអោយ
ដឹងថា៖

          “ យើងខ្ញុំសប្បាយរីករាយណាស់ ចំពោះជោគជ័យនៃមហាសន្និបាតបក្ស ​ស្ថិត
ទី១២កន្លងទៅ។ យើងខ្ញុំបានឃើញថា៖​បក្ស រដ្ឋ យុទ្ធជន និងប្រជាជនបានប្តេជ្ញា​ចិត្ត​
 ក្នុងដំណើការផ្លាស់ប្តូរថ្មីប្រទេសជាតិដើម្បី វៀតណាមកាន់តែធ្វើ​សមាហរណកម្ម 
អភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ យើងខ្ញុំមានគោលបំណងថា៖​បក្ស រដ្ឋបន្តយកចិត្ត
ទុកដាក់ និងបង្កលក្ខណះ ដើម្បីអាណិកជនវៀតណាម មានឱកាសចូលរូមបុព្វហេតុ
ផ្លាស់ប្តូរថ្មីកសាងប្រទេសជាតិ។”

          វាយតំលៃខ្ពស់ចំពោះការដែលបក្ស រដ្ឋ ជានិច្ចកាលបង្កលក្ខណះដើម្បីបង​ប្អូន
ស្ថិរភាព ធ្វើសមាហរណកម្មជាមួយប្រទេសសាម៊ី ជួយឧបត្ថម្ភបងប្អូនបង្កើន​ចំណង
សាមគ្គីភាពជាមួយស្រុកកំណើត។ ពិសេស ក្នុងពេលត្រឡប់មកប្រទេស​វិញលើកនេះ អាណិកជណវាយតំលៃខ្ពស់ ចំពោះការទទួលស្គាល់តួនាទីរបស់​អាណិកជន
ក្នុងសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតបក្ស ទី១២ កន្លងទៅ។ ​លោកស្រី Phan
Bich Thien ប្រធានមូលនិធិទំនាក់ទំនងហុងគ្រី-វៀតណាម ​បានចាត់ទុកថា៖

          “ សំណុំឯកសារនៃមហាសន្និបាតបក្សទី១២ បន្តលើកកំពស់បញ្ហា និងចាត់
​ទុកជនវៀតណាមនៅឯបរទេស ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញបាន​របស់
ប្រជាជាតិវៀតណាម។ នេះគឺជាប្រការសំខាន់ លើកទឹកចិត្តយើងខ្ញុំ។”

          រួមជាមួយប្រទេសជាតិឈានចូលក្នុងដំណាក់កាលធ្វើសមាហរណកម្មថ្មី

        តាមការប៉ាន់ស្មាន នាបច្ចុប្បន្ន មានជនវៀតណាមនៅឯបរទេសចំនួន៤,៥លា
ននាក់ កំពុងរសនៅ សិក្សា និងធ្វើការនៅឯបរទេស។ក្នុងប៉ុន្មានឆ្នាំកន្លងទៅ អា
ណិកជនវៀតណាមជានិច្ចកាលសាមគ្គីភាពខំប្រឹងប្រែងឆ្លងកាត់រាល់ការលំបាក
សាកល្បង ស្ថិរភាពជីវភាពរស់នៅ និងអះអាងថានះនិងកិត្យានុភាពរបស់ខ្លួនក្នុង
សង្គមប្រទេសសាម៊ី។ អាណីកជនជានិច្ចកាលឆ្ពោះទៅស្រុកកំណើត ប្រកៀកស្មា
ជាមួយជនរួមជាតិក្នុងប្រទេស។ ដើម្បីអនុវត្តបានគោលដៅ ប្រជាជនសម្បូរធូធារ
 ប្រទេសខ្លាំងមាំមួន សង្គមយុត្តិធម៌ ប្រជាធិបតេយ្យ អរិយ្យធម៌ កក្តាគន្លឹះ ជា​សា
មគ្គីជាតិ ដែលក្នុងនោះ យកចិត្តទុកដាក់ចំពោះការពង្រីកកម្លាំងរបស់អាណិកជន
។ ប្រការនេះត្រូវបានអគ្គលេខាបក្ស លោក Nguyen Phu Trong សង្កត់ធ្ងន់នៅក្នុង
ជំនួបសន្ទនាជាមួយអាណិកជនវៀតណាម ឆ្នើម នាថ្ងៃទី៣០​មករាកន្លងទៅ៖

          “ សំណុំឯកសារនៃមហាសន្និបាតបក្ស នាពេលកន្លងទៅ បងប្អូនអាណិក
ជន​រួមវិភាគទានច្រើនណាស់។ ក្នុងពិធីបើក និងបិទមហាសន្និបាត ខ្ញុំបានប្រ
កាស​ថា៖សូមថ្លែងអំណរគុណ ចំពោះបងប្អូនអាណិកជនវៀតណាមលើទូទាំង
ពិភពលោក។ ​សំណុំឯកសារ បានអះអាងបញ្ហាគន្លឹះគឺ ត្រូវផ្លាស់ប្តូរថ្មី ត្រូវឧស្សា
ហូបនីយកម្ម ​ទំនើបភាវូបនីយកម្ម ប្រទេសជាតិ ត្រូវអភិវឌ្ឍន៍ផលប្រយោជន៍ជាតិ
ត្រូវដាក់លើអ្វីទាំងអស់។ ហើយបានដូច្នេះ បក្សត្រូវរឹងមាំ រដ្ឋត្រូវស្អាតស្អំ ប្រព័ន្ធន
យោបាយត្រូវព្រមៗគ្នា ស៊ីចង្វាក់ និងប្រការសំខាន់គឺត្រូវយកចិត្តទុកដាក់ចំពោះ
បញ្ហាមហា​សាមគ្គីជាតិ។ នេះគឺជាប្រភពកម្លាំង ជាកម្លាំងចលករអភិវឌ្ឍន៍ប្រទេស
ជាតិ និងជាគោលដៅដែល​យើងត្រូវកសាងឡើង។”

          និទាឃរដូវថ្មីបានមកដល់​ រួមជាមួយប្រជាជនក្នុងប្រទេស អាណិកជនជា
និច្ចកាលជឿជាក់ថាប្រទេសជាតិនឹងមានជំហានអភិវឌ្ឍន៍ខ្លាំងក្លា ធ្វើសមាហរណ
កម្មស៊ីជំរៅ និងទូលំទូលាយ ដើរតួនាទីកាន់តែសំខាន់លើឆាកអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ