ពង្រីកចរិតលក្ខណៈប្រជាធិបតេយ្យក្នុងការងារនីតិបញ្ញាត្តិ

ពង្រីកចរិតលក្ខណៈប្រជាធិបតេយ្យក្នុងការងារនីតិបញ្ញាត្តិ - ảnh 1
ពង្រីកចរិតលក្ខណៈប្រជាធិបតេយ្យក្នុងការងារនីតិបញ្ញាត្តិ


        VOV-គ្មានពេលណារដ្ឋធម្មនុញ្ញត្រូវបានផ្សព្វផ្សាយដ៏​ទូលំ​ទូលាយលើបណ្ដា
មធ្យោបាយ ផ្សព្វផ្សាយព័ត៌មាននិងវេទិការសង្គមដូចជាក្នុងរយៈពេលកន្លងទៅ
ឡើយ។ ពីទីក្រុងដល់ជនបទដំបន់ព្រៃភ្នំដំបន់ឆ្ងាយដាច់ស្រយាលដំបន់​ជន​ជាតិ
ភាគតិច ជនគ្រប់រូបសុទ្ធតែបានដឹងអំពីវគ្គជីវភាពនយោបាយដ៏សែនសំខាន់​នេះ
នៅកំរិតខុសពីគ្នា។ ដើម្បីផ្សាយរដ្ឋធម្មនុញ្ញមកដល់ប្រជាជនទាំងមូល ឯកសារ
ងាយ​យល់ជាច្រើនអំពីរដ្ឋធម្មនុញ្ញក៏បានតាក់តែងឡើងចែកជូនគ្រួសារនីមួយៗ។
​លោក Phan Khac Duc ជាជនមួយរូបនៅខ័ណ្ឌ Tan Binh ទីក្រុងហូជីមិញបានឲ្យដឹង
ថា៖

      “បណ្ដាគ្រួសារយើងខ្ញុំបានឃោសនាយ៉ាងពេញលេញនិងទទួលព័ត៌មានតាម
រយៈ​កាសែតវិទ្យុអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។​គណៈកម្មាធិការប្រជាជន
សង្កាត់​បានប្រមូលផ្ដុំគ្រួសារនានាឡើងវិញអនុវត្ត ចែកឯកសារដល់គ្រួសារ
នីមួយៗ។ ខ្ញុំ​ឃើញថានេះជាបញ្ហាប្រជាធិបតេយ្យចំហរមកដល់ប្រជាជន។”

        ចរិតលក្ខណៈនៅបានបង្ហាញក្នុងក្របខ័ណ្ឌរួមមតិ។ ប្រជាជនគ្រប់រូបមាន​សិទ្ធិបង្ហាញគំនិតអំពីរាល់បញ្ហាធំៗរបស់ប្រទេសជាតិដល់សិទ្ធិប្រយោជន៍ជាក់​ស្ដែងបំផុតរបស់ខ្លួនទៀតផង។ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៍លោក Hoang The Lien ដំណាងស្ថាប័នអចិន្ត្រៃយ៍គណៈកម្មាធិការបញ្ជាបូកសរុបអនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ​១៩៩២បានចាត់ទុកថា៖

        “យើងខ្ញុំទទួលបានមតិរួមចំណែកចូលក្នុងអារម្ភកថានិងជំពូកចំនួន១១​
របស់រដ្ឋធម្មនុញ្ញ។ ជំពូកទទួលបានការរួមមតិច្រើនបំផុតគឺជំពូកអំពីសិទ្ធិមនុស្ស
ទទួលបានមតិជាង៥​លានលើក​បន្ទាប់នោះគឺជំពូកអំពីរបបសេដ្ឋកិច្ចរដ្ឋសភានិង
របបនយោបាយ។”

ពង្រីកចរិតលក្ខណៈប្រជាធិបតេយ្យក្នុងការងារនីតិបញ្ញាត្តិ - ảnh 2
អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៍លោក Hoang The Lien ដំណាងស្ថាប័នអចិន្ត្រៃយ៍គណៈកម្មាធិការបញ្ជាបូកសរុបអនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២

        មតិជិត២៦លានលើករួមចំណែកទៅក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
ឆ្នាំ១៩៩២ក្នុងរយៈពេល៣ខែកន្លងមកជាតួរលេខមិនតិចឡើយ។ វាបានសឲ្យ​
ឃើញ​ការយកចិត្តទុកដាក់ក៏ដូចជាក្តីសង្ឃឹមរបស់ប្រជាជនទៅដំណើរការធ្វើ​វិសោធនកម្មច្បាប់ដើមរបស់ប្រទេសជាតិ។​ ស្ដីពីលទ្ធផលនេះ​លោក Phongsak
Thiabkaew នាយកការិយាល័យច្បាប់នៃវិទ្យាស្ថាន Phupan (ថៃ) បាន​ឲ្យដឹងថា៖

        “យើងខ្ញុំបានឃើញច្បាស់ការប្តេជ្ញាចិត្តដ៏ធំធេងរបស់វៀតណាមក្នុងការធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញនិងខ្ញុំក៏ត្រេកអរក្នុងពេលបានឃើញវៀតណាម​ដំណើរកា
រយ៉ាងរៀបរយវិទ្យាសាស្ត្របើកចំហរព័ត៌មានអំពីខ្លឹមសារធ្វើវិសោធនកម្មដើម្បី
ប្រជាជនស្វែងយល់។ វៀតណាមបានបង្ហាញការយកចិត្តទុកដាក់​ចំពោះ​សិទ្ធិ​
មនុស្ស។ នេះជាប្រការមានប្រយោជន៍សំរាប់ប្រជាជនវៀតណាម។”

ពង្រីកចរិតលក្ខណៈប្រជាធិបតេយ្យក្នុងការងារនីតិបញ្ញាត្តិ - ảnh 3
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung

លោកអ្នកនាងជាទីមេត្រី!

​​​​​​​​​​​        ការរួមមតិរបស់ប្រជាជនទៅក្នុងពង្រាងធ្វើវិសោធនកម្មត្រូវបានចាត់ទុកជា
ទ្រពសម្ប័ត្តិដ៏ថ្លៃថ្លា។ ប្រជាជននឹងរង់ចាំដើម្បីមើលការទទួលនិងដោះស្រាយ​យ៉ាងម៉េចចំពោះបណ្ដាមតិរួមចំណែកសំរាប់ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung អះអាងថា៖

        “យើងខ្ញុំនឹងទទួលយកមតិដាក់ចេញពិភាគ្សានៅរដ្ឋសភាមជ្ឈឹមការិយាល័យ​នយោបាយដែលមុនបង្អស់គឺពិភាគ្សាក្នុងគណៈកម្មាធិការពង្រាងធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញក្នុងអចិន្ត្រៃយ៍រដ្ឋសភាក្រោយនោះពិភាគ្សានៅរដ្ឋសភានិងបើកចំហរ
ក្នុងប្រជាជនទាំងមូល នៅគ្រប់មតិទាំងអស់។”

        ក្រោយរយៈពេល៣ខែរួមមតិទៅក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ​១៩៩២បានសឲ្យឃើញនូវការពិភាគ្សានិងរួមមតិសំរាប់ពង្រាងធ្វើវិសោធនកម្ម
បានជួយធ្វើឲ្យមានការមើលឃើញគ្រប់ទិសគ្រប់ជ្រុងជ្រោយអំពីបណ្ដាបញ្ហា
សំខាន់ៗនៃប្រទេសជាតិ លើកកំពស់ចរិតលក្ខណៈប្រជាធិបតេយ្យក្នុងជីវភាព
នយោបាយរបស់វៀតណាម ទន្ទឹមនឹងនោះក៏ជួយឲ្យសកម្មភាពនីតិបញ្ញាត្តិឆ្លុះ
បញ្ចាំងបានបំណងប្រាថ្នារបស់​ប្រជាជនគ្រប់ស្រទាប់៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ