ពង្រីកតួនាទីរបស់វៀតណាមនៅបណ្ដាយន្តការពហុភាគី
(VOV) /  
(VOV)_ចាប់ពីឆ្នាំ២០១៤មក វៀតណាមបានទទួលតួនាទីជាសមាជិកក្រុម
ប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិក្នុងអាណត្តិ៣ឆ្នាំ។ ឆ្លងកាត់រយៈពេល
២/៣ ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស វៀតណាមបានអះអាងនូវរូបភាព និង
តួនាទីរបស់ខ្លួននៅវេទិកាសិទ្ធិមនុស្សជួរមុខ របស់អង្គការសហប្រជាជាតិ ហើយ
ត្រូវបានមិត្តភក្តិ សហគមន៍អន្តរជាតិវាយតំលៃខ្ពស់។ ក្នុងឱកាសសន្និសីទជាន់
ខ្ពស់ នីតិកាលទី៣១ ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិដែលទើប
នឹងបានបញ្ចប់នៅទីក្រុង New York អាមេរិក អ្នកនិពន្ធវិទ្យុសម្លេងវៀតណាម
មានបទសរសេរ ស្ដីអំពី៖ក្រឡែកមើលឡើងវិញ ដំណើការ២ឆ្នាំជាសមាជិកក្រុម
ប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ។
|
ពង្រីកតួនាទីរបស់វៀតណាមនៅបណ្ដាយន្តការពហុភាគី |
ទោះបីជាលើកដំបូងចូលរួម ក្រុមប្រឹក្សាសិទ្ធិមនុស្សក្តី ប៉ុន្តែវៀតណាមបាន
បង្ហាញអោយឃើញថាខ្លួនជាសមាជិកសកម្ម ម្ចាសការ និងមានការទទួលខុសត្រូវ
នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស រួមជាមួយប្រទេសជាសមាជិកនានាដោះស្រាយរាល់ការ
លំបាកសាកល្បងក្នុងវិស័យសិទ្ធិមនុស្ស។
សមាជិកសកម្ម ម្ចាសការនិងមានការទទួលខុសត្រូវ
រាប់រយកិច្ចប្រជុំ ស្ដីអំពីប្រធានបទនានា ដែលទាក់ទិនដល់កិច្ចការពារសិទ្ធិ
មនុស្ស វៀតណាមជានិច្ចកាលផ្តល់មតិយ៉ាងសកម្ម ចាប់ពីបណ្ដាខ្លឹមសារដែលទាក់
ទិនដល់វិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ សិទ្ធិអភិវឌ្ឍន៍ សិទ្ធិអប់រំ សុខាភិបាលរហូត
ទៅដល់បញ្ហាដូចជា៖សេរីភាពខាងនិយាយស្ដី សេរីភាពសារព័ត៍មាន។ វៀតណាម
បានមានការរួមវិភាគទានយ៉ាងសកម្មក្នុងដំណើការកសាងសេចក្ដីសម្រេចចិត្តនានា
របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ ជាប្រចាំឆ្នាំវៀតណាមសុទ្ធតែមានគណៈប្រតិភូចូល
រួមសន្និសីទជាន់ខ្ពស់ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ។ នេះគឺជាវេទិការមួយដើម្បីអះអាង
នូវសារ ការពារនិងជំរុញសិទ្ធិមនុស្សនៅវៀតណាម ក៏ដូចជាការរួមវិភាគទានរបស់
ខ្លួន ដើម្បីដោះស្រាយបញ្ហាសីទ្ធិមនុស្សលើទូទាំងពិភពលោក។
រូបភាពសកម្មរបស់វៀតណាម ត្រូវបានបង្ហាញតាមរយៈការអនុវត្តយន្តការ
ត្រួតពិនិត្យទូទៅ (UPR) យន្តការសំខាន់បំផុត នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ។ អង្គការ
សហប្រជាជាតិ វាយតំលៃខ្ពស់ចំពោះវៀតណាម មិនគ្រាន់តែនៅក្នុងដំណើការ
ត្រួតពិនិត្យ រាយការណ៍ ជួបសន្ទនាជាមួយប្រទេសនានាស្ដីអំពីសិទ្ធិមនុស្សវៀត
ណាមប៉ុណ្ណោះទេ ថែមទាំង ការអនុវត្តយ៉ាងម៉ត់ចត់កិច្ចសន្យានានាដែលវៀត
ណាមយល់ព្រមទៀតផង។
លើកកំពស់ជំនួបសន្ទនានិងកិច្ចសហប្រតិបត្តិការ
ចំពោះមុខបំរ៉ែបំរួលដ៏ស្មុគស្មាញ នៃស្ថានភាពពិភពលោក ក្រុមប្រឹក្សាសិទ្ធិ
មនុស្ស ជានិច្ចកាលដោះស្រាយបណ្ដាបញ្ហា ស្មុគស្មាញនិងរសើបក្នុងនាមជា
សមាជិក វៀតណាមជានិច្ចកាលលើកកំពស់ទស្សនះជួបសន្ទនា និងសហប្រតិ
បត្តិការ រួមគ្នាខំប្រឹងប្រែងដើម្បីគោលដៅជំរុញ និងធានាសិទ្ធិមនុស្ស ដោយផ្អែក
ទៅលើការគោរព និងផ្លាស់ប្តូរជាមួយគ្នា។ ២ឆ្នាំកន្លងទៅ វៀតណាមបានអនុវត្ត
យន្តការផ្សែងៗគ្នា ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស ដើម្បីអះអាងនូវទស្សនះនេះ។
អញ្ជើញចូលរួមកិច្ចប្រជុំលើកនេះ វៀតណាមបានអំពាវនាវអោយស្មារតីជួប
សន្ទនានិងសហប្រតិបត្តិការ រវាងប្រទេសជាសមាជិកនានា ក្នុងដំណើការដោះ
ស្រាយការងារនានា ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស ។ វៀតណាមបានកំណត់កា
រធានាសិទ្ធិមនុស្សគឺការទទួលខុសត្រូវរបស់ប្រទេសនិមួយៗ និងប្រជាជន
ម្នាក់ៗ សមស្របជាមួយលក្ខណះសេដ្ឋកិច្ច ប្រវត្តិសាស្ត្រ វប្បធម៌ និងសង្គម
របស់គេ។ រហូតមកដល់ពេលនេះ វៀតណាមក៏ជាសមាជិកនិពន្ធនៃសេចក្ដី
សម្រេចចិត្តចំនួន៣០ រួមចំណែកលើកកំពស់ចំណេះដឹងរួមរបស់ពិភពលោក
ចំពោះតំលៃសិទ្ធិមនុស្ស។
ពង្រីកតួនាទីរបស់វៀតណាម។
រួមជាមួយភាពសកម្ម នៅវេទិការតំបន់ និងអន្តរជាតិផ្សេងៗ ការចូលរួម
ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានអះអាងនូវការរីកធំធាត់របស់ផ្នែកកិច្ចការបរទេស
វៀតណាមផង និងអះអាងនូវរូបភាព និងតួនាទីថ្មីរបស់វៀតណាម នៅលើឆាក
អន្តរជាតិ។ ២ឆ្នាំកន្លងទៅ វៀតណាមបង្កើតបានទំនាក់ទំនងសហប្រិតបត្តិការ
មិត្តភាព ផ្លាស់ប្តូរយ៉ាងស្អិតរមួតជាមួយប្រទេសចំនួន៤៦ជាសមាជិកក្រុម
ប្រឹក្សាសិទ្ធិមនុស្ស និងប្រទេសឃ្លាំមើលផ្សេងៗលើទូទាំងពិភពលោក។ អាច
និយាយបានថាវៀតណាមបានមានការរីកធំធាត់ពិតមែនក្នុងទំនាក់ទំនងពហុ
ភាគី រួមចំណែកជាក់ស្ដែង ក្នុងដំណើការកសាង និងពិភាក្សាអំពីសំណុំឯកសារ
នានានៃអង្គការសហប្រជាជាតិ។ ស្ដីអំពីសិទ្ធិមនុស្ស។
២/៣កំណាត់ផ្លូវ ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជា
ជាតិ បានរួចផុតហើយ។ ចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅមានការលំបាក
សាកល្បងជាច្រើន នៅខាងមុខ ប៉ុន្តែរហូតមកដល់ពេលនេះ វៀតណាមអាច
អះអាងបានថា៖ ការចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្ស ជាសេចក្ដីសម្រេចចិត្តត្រឹ
មត្រូវ។ មិនគ្រាន់តែបង្កលក្ខណះការពារផលប្រយោជន៍របស់ប្រទេសជាតិ
អោយបានកាន់តែល្អប្រសើរ ប៉ុណ្ណោះទេ ថែមទាំង រួមចំណែកជំរុញរូបភាព
និងតួនាទីរបស់វៀតណាម ចំពោះការងារកិច្ចការបរទេសនិយាយដោយឡែក
និងការងារកិច្ចការបរទេសទទួលបន្ទុកសិទ្ធិមនុស្សនិយាយរួម។ ពង្រីកលទ្ធ
ផលដែលទទួលបាននេះ វៀតណាមនឹងបន្តរួមវិភាគទានច្រើនថែមទៀត ក្នុង
ឆ្នាំចុងក្រោយ ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស ។ តាមនោះ អះអាងនូវថា
នះថ្មី អំពីវៀតណាមសកម្ម មានការទទួលខុសត្រូវ ឈានទៅមុខយ៉ាងរឹងមាំ
ដើម្បីជីវភាពរស់នៅសម្បូរធូធារ សុភមង្គលចំពោះប្រជាជនគ្រប់រូប៕
-VOV