ពង្រីកស្មារតីបដិវត្តន៍ខែសីហាក្នុងការកសាងនិងការពារប្រទេសជាតិ

          (VOV World)_ពង្រឹងនិងពង្រីកប្រពៃណីស្នេហារជាតិ មិនចុះញ៉ម ​អង់អាចក្លា
ហាន របស់ប្រជាជាតិ បណ្ដាមេរៀនក្នុងកិច្ចការពារប្រទេសជាតិរបស់ ជីដូនជីតា  ដោយការខំប្រឹងប្រែងកសាងខឿនសេដ្ឋកិច្ចឯករាជ្យ ​ម្ចាស់ការ លើកកំពស់កម្លាំង
ពលំ  និងកិត្យានុភាពរបស់ប្រទេសជាតិ ពង្រីកកម្លាំង​សាមគ្គីភាពរបស់ ប្រជាជាតិ
ទាំងមូលដោយ​ដាក់ផលប្រយោជន៍ជាតិជាគោលដៅខ្ពស់បំផុត ប្រជាជនវៀត
ណាមនឹង រក្សារបរិយាកាសសន្តិភាព ស្ថិរភាពដើម្បី​អភិវឌ្ឍន៍ប្រទេសជាតិ។ នេះគឺជាខ្លឹមសារនៃបទសរសេររបស់ប្រធានរដ្ឋ​វៀតណាម លោក Truong Tan
Sang ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍​លើក​ទី៦៩នៃទិវាបដិវត្តន៍ខែសីហា និង
បុណ្យជាតិ  ថ្ងៃទី២កញ្ញា និងលើក​ទី៤៥នៃទិវាអនុវត្តតាមមរតសាសន៍របស់លោក
ប្រធានហូជីមិញ។ ​​

ពង្រីកស្មារតីបដិវត្តន៍ខែសីហាក្នុងការកសាងនិងការពារប្រទេសជាតិ - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang (http://tuoitre.vn/)

ចាប់ផ្តើមបទសរសេរ លោកប្រធានរដ្ឋ Truong Tan Sang បានរំលឹក​ឡើង​វិញ នូវដំណាក់កាល៦៩ឆ្នាំមុន សរទរដូវឆ្នាំ ១៩៤៥ ប្រជាជនវៀតណាម ក្រោមទង់
ជាតិរបស់បក្សកម្មុយនីស្តវៀតណាម បានបង្កើតឡើងបដិវត្តន៍​ខែសីហាដ៏មហិមា  ក្នុងប្រវត្តិសាស្ត្រ បំផ្លាញចោលរបបអាណានិគមនិយម សក្តិភូមិ ដណ្ដើមយក
ខឿនឯករាជ្យជាតិឡើងវិញ បង្កើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យវៀតណាម។ នាថ្ងៃទី២កញ្ញាឆ្នាំ១៩៤៥ លោកប្រធានហូជីមិញ បានប្រកាសជាមួយទូទាងពិ
ភពលោកទាំងមូលអំពីការបង្កើត​ប្រទេសវៀតណាម១ ឯករាជ្យនិងសេរីភាព។ ជិត៧០ឆ្នាំកន្លងទៅ ប្រជាជន​វៀតណាមបានឆ្លងកាត់រាល់ការលំបាក សាកល្បង ជាច្រើន ដើម្បីកសាងនិង​អភិវឌ្ឍន៍ប្រទេសជាតិ លើកស្ទួយជីវភាពរស់នៅសំ
រាប់ប្រជាជន។ 

          ភារកិច្ចកសាងនិង​ការពារប្រទេសនាបច្ចុប្បន្ន

        តាមលោក Truong Tan Sang បានមានប្រសាសន៍ថា៖ ​ក្នុង​ពិភព១​ដែលកំពុង
មាន​ដំណើរ​សាកលភាវូប​នីយកម្មយ៉ាងខ្លាំងក្លា ​រួមទាំងទំនាក់​ទំនងដ៏ស្មុគ្រស្មាញ
 ប្រតិ​បត្តិ​ការផង ​និងប្រកួតប្រជែងផង ភាពសម្បូររុងរឿង ឬការគង់វង្សឬមិនគង់ វង្សរបស់ប្រទេសជាតិ មិនគ្រាន់តែជារឿងរបស់ប្រទេសឬជនជាតិណាមួយ
ឡើយ។ ប្រការនេះបាននាំមកនូវ​ឱកាស និងការ​សាកល្បងសំរាប់គ្រប់​ប្រទេស  ពិសេសគឺប្រទេសតូចៗ ក្នុងកិច្ចការពារផលប្រយោជន៍របស់ខ្លួន ការពារឯករាជ្យ
 អធិបតេយ្យភាព ឯកភាព បូរភាពដែនដីរបស់ប្រទេសជាតិ។ ក្នុងកាលះទេសះ នេះ ពិសេសគឺចំពោះរាល់បំរ៉ែបំរួលដ៏ស្មុគ្រស្មាញនៅ​ក្នុងតំបន់និងនៅលើសកល
លោក  ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ទាមទារប្រទេសវៀតណាមត្រូវអភិវឌ្ឍន៍លឿន  ចីរភាព លើកកំពស់កម្លាំងចម្រុះ កម្លាំងផ្ទៃក្នុង​របស់ប្រទេសជាតិលើគ្រប់ជ្រុង
ជ្រោយ  ប្តេជ្ញចិត្តការពាររឹងមាំខឿនឯករាជ្យ អធិបតេយ្យភាព បូរភាពដែនដីក្នុង គ្រប់កាលះទេសះ។ 

          កម្លាំងខ្លាំងក្លានៃ​​ផែនមហាសមគ្គីភាពប្រជាជាតិទាំងមូល

        ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានលើកច្បាស់ថា៖ភារ
កិច្ចការពារ​ឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពដែនដីរបស់​​ប្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទេស
ជាតិ បានទាម​ទារ​ត្រូវមានទស្សនះវិស័យវែង ឬទ្ធានុភាព រឹងមាំ  គោលការណ៍ មុនក៏ដូចជាក្រោយ​ ​ សកម្ម ឈ្លាសវៃក្នុងគ្រប់កាលះទេសះ។ ហើយបណ្ដាមេ រៀនក្នុងកិច្ចការពារប្រទេសដែល​ជំនាន់​ជីដូនជីតាបន្សល់ទុកមកនូវ​ជំនាន់ថ្ងៃ
នេះ​នៅមានតំលៃថ្លៃ​ដដែល។ ​ដូចជាលោកប្រធានហូជីមិញ បានថ្លែង៖  ឬស្សរឹងមាំ ទើបដើមឈើមានចីរភាព ដណ្ដើមបានជោគជ័យគឺត្រូវផ្អែក
ទៅលើប្រជាជន។ ដូច្នេះ ដើម្បីមានកម្លាំងឆ្លងផុតពីរាល់ការលំបាកសាកល្បង
 ក្នុង កិច្ចការពារខឿនឯករាជ្យ ​អធិបតេយ្យភាព បូរណភាពដែនដី  នៃមាតុ ប្រទេស គឺទំនាក់ទំនងរវាងបក្ស​និងប្រជាជនត្រូវពង្រឹងនិងពង្រីកឡើងកំរិតថ្មី  មានគុណភាពល្អជាង។

          កសាងបក្សអោយសក្តិសមនឹងភារកិច្ចដឹកនាំប្រទេសជាតិ

        ខែកញ្ញាឆ្នាំ ២០១៤ ជាគម្រប់ខួបលើកទី៤៥ឆ្នាំ បក្សទាំងមូល ប្រជាជន​ទាំងមូល និងកងទ័ពទាំងមូល អនុវត្តមរតកសាសន៍របស់លោកប្រធាន​ហូ
ជីមិញ។ ក្នុងបទសរសេរនេះ លោក Truong Tan Sang បានសង្កត់ធ្ងន់ដល់​ភារកិច្ចបន្តសិក្សារ និងធ្វើតាមពាក្យទុន្មានក្នុងមរតកសាសន៍របស់លោក​ប្រធានហូជីមិញ៖ ការងារត្រូវធ្វើដើមដំបូង នោះគឺរៀបចំបក្សឡើងបក្ស
 ដើម្បី​បក្ខជនម្នាក់ៗ សាខាបក្សនិមួយៗ សុទ្ធតែបំពេញល្អភារកិច្ចដែលបាន បក្សប្រគល់ជូន បំរើប្រជាជនអស់ពីចិត្ត អស់ពីថ្លើម។ 

          ជាចុងក្រោយ ប្រធានរដ្ឋ Truong Tan Sang បានអះអាងនូវស្មារតី ​និង
ប្រពៃ ណីដ៏អង់អាចក្លាហានរបស់បដិវត្តន៍ខែសីហាដ៏មហិមា បន្តសិក្សា  និងអនុវត្តតាមមរតកសាសន៍របស់លោកប្រធានហូជីមិញ ប្រជាជនទាំង
មូលសាមគ្គី​ កសាងប្រទេសវៀតណាមកាន់តែស្អាត សម្បូររុងរឿងជាងពី
​មួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ