ពិធីតាំងពិព័ណ៌តែមប្រៃសណីយធំបំផុតវៀតណាម

ពិធីតាំងពិព័ណ៌តែមប្រៃសណីយធំបំផុតវៀតណាម

        នាព្រឹកថ្ងៃទី១១ធ្នូ នៅរដ្ឋធានីហាណូយមានរៀបចំប្រព្រឹត្តទៅពិធីតាំងពិព័ណ៌តែម ប្រៃសណីយ ជាតិឆ្នាំ២០១៥ (Vietstampex 2015) ដែលជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ អបអរសាទរសហគមន៍អាស៊ាន រួមជាមួយទិវាបុណ្យធំៗរបស់ជាតិក្នុងឆ្នាំ២០១៥ និងឆ្ពោះទៅមហាសន្និបាតបក្ស ទូទាំងប្រទេសលើកទី១២។

        ចូលរួមពិព័ណ៌ Vietstampex 2015 ភ្ញៀវទាំងអស់នឹងបានទស្សនាតែមប្រៃសណីយ រាប់ពាន់ប្រភេទ ដែលបង្ហាញអំពីផ្នត់វប្បធម៌និងប្រពៃណីយរាប់ពាន់ឆ្នាំ អំពីប្រវត្តិសាស្ត្របដិវត្តន៍វៀតណាម និងអំពីវៀតណាមជាមួយនឹងអាស៊ាន ក៏ដូចជារយះពេល៧០ឆ្នាំ នៃវិស័យប្រៃសណីយរបស់វៀតណាម។ ក្រៅពីនោះ តែមស្តីពីប្រជុំកោះវៀតណាម ក៏ត្រូវបានដាក់តាំងបង្ហាញនៅពិធីតាំងពិព័ណ៌នេះផងដែរ។ ជាពិសេសជាងនេះទៅទៀត Vietstampex 2015 នៅមានតាំងបង្ហាញតែម និងរូបថតប្រៃសណីយចាស់ៗ តាំងពីទសវត្សទី៨០ នៃសតវត្សទី២១មក។ ក្នុងក្របខ័ណ្ឌ ពិធីតាំងពិព័ណ៌នេះ នៅមានសិក្ខាសាលាមួយចំនួន ស្តីពីតែមប្រៃសណីយនិងអ្នកនិយមចូល ចិត្តចងក្រងតែម។ ថ្លែងមតិនៅពិធីបើកការតាំងពិព័ណ៌នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិង ផ្សព្វផ្សាយ លោក Nguyen Bac son សង្កត់ធ្ងន់ថា៖

        “នេះគឺជាពិធីតាំងពិព័ណ៌តែមប្រៃសណីយជាតិធំបំផុតមួយរបស់វៀតណាម គិតតាំងពីមុនរហូតមកដល់ពេលបច្ចុប្បន្ន។ តែមទាំងអស់ដែលត្រូវបានដាក់តាំងបង្ហាញ លើកនេះ សំខាន់គឺជាតែមប្រៃសណីយវៀតណាម ដែលក្នុងនោះភាគច្រើនសុទ្ធតែជា តែមស្តីអំពីបក្សកម្មុយនីស្តវៀតណាម និងលោកប្រធានហូជីមីញ។ ពិធីតាំងពិព័ណ៌លើកនេះ គឺជាសារមន្ទីដ៏រស់រវើក និងមានអត្ថន័យ ព្រមទាំងផ្តល់ជូននូវព័ត៌មានឧទ្ទេសនាមអំពី ទឹកដី មនុស្ស និងផ្នត់វប្បធម៌ពោរពេញទៅដោយអត្តចរិតជាតិរបស់វៀតណាម ”។ 

ប្រតិកម្មទៅវិញ

ផ្សេងៗ