|
ពិធីរំលឹកគុណដល់បណ្ដាស្ដេច-សម្រស់វប្បធម៍របស់ប្រជាជាតិវៀតណាម (VOV) |
Vovworld-ពិធីបុណ្យរំលឹកគុណដល់បណ្ដាស្ដេច Hung និងពិធីបុណ្យវិហារ
ស្ដេច Hung ជាព្រឹត្តិការណ៍ប្រចាំឆ្នាំនៅវិហារសក្ការបូជាបណ្ដាស្ដេច Hung នៅ
ខេត្ត Phu Tho សំដៅអប់រំជំនាន់ជនវៀតណាមនានាអំពីប្រពៃណីស្នេហាជាតិផឹក
ទឹកនឹកដល់ប្រភពដើម ដឹងគុណដ៏ជ្រាលជ្រៅដល់បណ្ដាស្ដេច Hung ដែលមាន
គុណបំណាច់បង្កើតប្រទេសជាតិនិងបុព្វបុរសដែលបានតស៊ូប្រឆាំងសត្រូវឈ្លាន
ពានការពារប្រទេសជាតិ។ ទិវាបុណ្យរំលឹកគុណដល់បណ្ដាស្ដេច Hung ជាទិវាបុណ្យ
រួមនៃប្រជាជនទាំងមូល។
ប្រភពដើមនៃចំណងសាមគ្គីភាពជាតិ
សម័យកាលស្ដេច Hung ជាដំណាក់កាលសំខាន់ក្នុងប្រវត្តិសាស្ត្រប្រជាជាតិ
វៀតណាម។ ដោយសម័យកាលនេះបានកសាងឡើងគ្រឹះស្ថាននៃប្រជាជាតិវប្បធម៍
វៀតណាមនិងប្រពៃណីស្នេហាជាតិ។ ទិវាបុណ្យរំលឹកគុណដល់បណ្ដាស្ដេច Hung ជា
ទិវាបុណ្យមួយក្នុងចំណោមពិធីបុណ្យសំខាន់ៗនៃប្រជាជាតិវៀតណាមដោយបង្ហាញ
ច្បាស់លាស់សីលធម៍ផឹកទឹកនឹកដល់ប្រភពដើម ហូបផ្លែនឹកដល់អ្នកដាំប្រដូចជាស្មារតីវប្បធម៍វៀតណាមមួយ។ ប្រហែលជាគ្មានប្រជាជាតិណាមួយលើពិភពលោកមានដើម
កំណើតជីដូនជីតាមួយ ទិវារំលឹកគុណជីដូនជីតាមួយដូចជាប្រជាជាតិវៀតណាមឡើយ។
លោកស្រី Katherine Muller Marin ប្រធានដំណាងអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៍នៃ
អង្គការសហប្រជាជាតិ (UNESCO) ប្រចាំនៅវៀតណាមបានចាត់ទុកថា៖
“សហគមន៍ជនវៀតណាមជឿជាក់ថា គេបានប្រសូត្រឡើងពីស៊ុតដ៏ពិសិដ្ឋនៃអ្នក
ម្ដាយ Au Co ហេតុនេះហើយជនគ្រប់រូបសុទ្ធតែមានប្រភពដើមជីដូនជីតារួមមួយ។ ពិធី
បុណ្យរំលឹកគុណដល់បណ្ដាស្ដេច Hung ជាការរំលឹកនូវសារសំខាន់នៃសាមគ្គីភាពនិង
ឯកភាពចំពោះប្រជាជាតិវៀតណាមក៏ដូចជាសារៈសំខាន់ចំពោះការទទួលស្គាល់នូវ
តំលៃនៃភាពពហុបែបដែលត្រូវបានឯកភាពពីប្រភពដើមតែមួយគត់។ ជំនឿជាក់នោះ
នឹងផ្សាភ្ជាប់ប្រជាជាតិវៀតណាមជានិច្ចនិងកំណត់ទិសដៅសំរាប់ប្រជាជនគ្រប់រូបរួមគ្នា
រួមរស់ដ៏ចីរភាពទន្ទឹមនឹងនោះអភិរក្សនិងពង្រីកភាពពហុបែបខាងវប្បធម៍។”
ពាក្យទូន្មានរបស់លោកប្រធានហូជីមិញក្នុងការសំណេះសំណាលជាមួយកម្មាភិបាល
យុទ្ធជនអង្គភាពទ័ពឈានទៅមុខនាថ្ងៃទី១៩កញ្ញាឆ្នាំ១៩៥៤នៅវិហារស្ដេច Hung ៖
បណ្ដាស្ដេច Hung បានមានគុណបំណាច់កសាងប្រទេសជាតិ។ អ៊ុំនិងចៅយើងត្រូវរួម
គ្នាការពារប្រទេសជាតិ ដែលត្រូវបានប្រជាជនវៀតណាមចាំជានិច្ច។
លើជ្រុងជ្រោយសង្គម តំលៃនៃជំនឿធ្វើសក្ការបូជាបណ្ដាស្ដេច Hung ជាការបង្ហាញ
សាមគ្គីភាពសហគមន៍ប្រពៃណីសាមគ្គីភាពជាតិ។ ដោយរាល់តំលៃវប្បធម៍ប្រពៃណី
និងអត្ថន័យប្រវត្តិសាស្ត្រលេចធ្លោនាខែធ្នូឆ្នាំ២០១២ អង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៍
នៃអង្គការសហប្រជាជាតិ (UNESCO) បានទទួលស្គាល់ជាផ្លូវការជំនឿធ្វើសក្ការបូជា
បណ្ដាស្ដេច Hung នៅខេត្ត Phu Tho ជាបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍ដំណាងមនុស្សលោក។
ផ្សាភ្ជាប់ប្រជាជនវៀតណាមពីគោលគំនិតដល់សកម្មភាព
ក្នុងគំនិតរបស់ប្រជាជនវៀតណាមម្នាក់ៗ វិហារស្ដេច Hung ជាកន្លែងនៃគ្រប់ទិសទី
ប្រមូលផ្ដុំ ជាកន្លែងកូនចៅធ្វើសក្ការបូជារំលឹកគុណបំណាចជីដូនជីតា។ វិហារស្ដេច Hung
ជាកេរ៌្តដំណែលមួយមិនអាចកាត់ថ្លៃបានរបស់ប្រជាជនវៀតណាម ជានិមិត្តរូបនៃជីដូន
ជីតាប្រជាជាតិវៀតណាម ប្រជាជាតិមួយដែលមានប្រពៃណីកសាងនិងការពារមាតុ
ប្រទេសរាប់ពាន់ឆ្នាំ។ ក្នុងទិវារំលឹកគុណ ប្រជាជនវៀតណាមនៅគ្រប់ទិសទីនៃមាតុ
ប្រទេសនិងសហគមន៍ជនវៀតណាមនៅឯបរទេសចូលរួមសកម្មភាពវប្បធម៍នានា
បង្ហាញនូវការគោរពរាប់អានបណ្ដាស្ដេច Hung ដែលមានគុណបំណាចកសាងប្រទេស
ជាតិនិងបុព្វបុរសរួមជាមួយប្រជាជនទាំងមូលកសាងនិងការពារប្រទេសជាតិ។ លោក
ស្រី Kieu Anh មកពីខេត្ត Quang Binh បានចែករំលែកថា នេះជាលើកដំបូងមកដល់ដំបន់
ដីជីដូនជីតា ពេលមកដល់ទីនេះលោកស្រីមានចំណាប់អារម្មណ៍ដូចជាកុលបុត្រដែល
ឃ្លាតឆ្ងាយពីស្រុកកំណើតយូរយារហើយបានត្រឡប់មកស្រុកកំណើត។
“ជាប្រជាជនវៀតណាម បានមកដល់ដំបន់ដីជីដូនជីតា អុធធូបរំលឹកវិញ្ញាណក្ខ័ន្ធ
បណ្ដាស្ដេច Hung ជាក្តីមោទនភាពដ៏ធំធេងដែលបានមកដល់ដំបន់ដីនៃជីដូនជីតា។ ខ្ញុំ
ក៏ដូចជាជនគ្រប់រូបសុទ្ធតែរំភើបចិត្តពេលដែលត្រឡប់មកប្រភពដើម។”
ទិវារំលឹកគុណដល់បណ្ដាស្ដេច Hung ក៏ជាឱកាសដើម្បីបណ្ដាគ្រួសារប្រជុំគ្នារំលឹក
ដល់ជីដូនជីតាប្រភពដើម។ លោក Nguyen Tuan Anh នៅវិថី Mai Hac De ទីក្រុងហាណូយ
បានឲ្យដឹងថា៖
“យើងជាកុលបុត្រកុលធីតាវៀតណាម ហេតុនេះហើយពេលណាក៏ត្រូវនឹកដល់
បុព្វបុរសមានគុណបំណាច់កសាងប្រទេសជាតិ។ ជនម្នាក់ៗមានរបៀបបង្ហាញ
មនោសញ្ចេតនានោះនៅជ្រុងជ្រោយខុសពីគ្នា។ ឆ្នាំណាក៏ដូចជាឆ្នាំណាដែរ ដល់ទិវា
រំលឹកគុណបណ្ដាស្ដេច Hung នោះ គ្រួសារខ្ញុំបានទិញគ្រឿងសំណែនមួយចំនួនដើម្បី
អុធធូបថ្វាយ។ ការងារនេះបានក្លាយទៅជាប្រពៃណីនៃគ្រួសារ។”
ពាក្យពេជ្រ ទោះជានរណាទៅកន្លែងណាក៏ដោយ ក៏នឹករលឹកអំពីទិវាដឹងគុណ
បណ្ដាស្ដេច Hung ទី១០ខែទី៣តាមច័ន្ទគតិ បានក្លាយទៅជាពាក្យផ្ដែផ្ដាំរំលឹកជនវៀត
ណាមគ្រប់រូបរកមកពិធីបុណ្យរំលឹកគុណបណ្ដាស្ដេច Hung ដ៏ពិសិដ្ឋដោយការគោរព។
ឆ្ពោះទៅប្រភពដើមប្រជាជាតិបានក្លាយទៅជាមនោសញ្ចេតនាពិសិដ្ឋដក់ជាប់ក្នុងដួង
ចិត្តរបស់បណ្ដាកុលបុត្រកុលធីតាវៀតណាមពីច្រើនជំនាន់មក៕