|
ពិធីដង្ហែក្បួនស្នែងរបស់ប្រជាជនមកវិហារបណ្ដាស្ដេច Hung ដើម្បីថ្វាយជូនបណ្ដាស្ដេច Hung។ (daidoanket.vn) |
Vovworld-ពិធីរំលឹកគុណជីដូនជីតាជាសកម្មភាពសំខាន់នៃពិធីបុណ្យវិហារ
ស្ដេច Hung ឆ្នាំ២០១៤ ឆ្ពោះទៅការឃោសនាផ្សព្វផ្សាយដ៏ទូលំទូលាយបេតិកភ័ណ្ឌ
ចម្រៀង Xoan នៅខេត្ត Phu Tho និងជំនឿធ្វើសក្ការបូជាបណ្ដាស្ដេច Hung នៅ Phu
Pho។ សកម្មភាពស្នូលគឺពិធីអុធធូបចំនឹងថ្ងៃទី១០ខែទី៣តាមច័ន្ទគតិ។ មុននោះនា
ថ្ងៃទី៦ខែទី៣តាមច័ន្ទគតិ គណៈចាត់តាំងពិធីបុណ្យរំលឹកគុណបណ្ដាស្ដេច Hung-ពិធីបុណ្យវិហារបណ្ដាស្ដេច Hung ឆ្នាំ២០១៤បានតាងនាមជនរួមជាតិទូទាំង
ប្រទេសគោរពរៀបចំពិធីបុណ្យរំលឹកគុណព្រះបីតាជាតិ Lac Long Quan និងអុធធូប
រំលឹកវិញ្ញាណក្ខ័ន្ធព្រះមាតាជាតិ Au Co ជាអ្នកដែលកកើតឡើងសហគមន៍ប្រជាជាតិ
វៀតណាម។
ប្រជាជនម្ចាស់កម្មវត្ថុនៃសកម្មភាពធ្វើសក្ការបូជាបណ្ដាស្ដេច Hung
បណ្ដាពិធីការនិងសកម្មភាពវប្បធម៍ក្នុងទិវារំលឹកគុណជីដូនជីតានិយាយដោយ
ឡែកនិងពិធីបុណ្យវិហារបណ្ដាស្ដេច Hung និយាយរួមបានប្រព្រឹត្តទៅក្នុងបរិយាកាស
ដ៏ធំទូលាយ។ លោក Ha Ke San អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Thu ប្រធានគណៈចាត់តាំងពិធីបុណ្យរំលឹកគុណបណ្ដាស្ដេច Hung-ពិធីបុណ្យវិហារបណ្ដា
ស្ដេច Hung ឆ្នាំមមីឆស័ក២០១៤ បានឲ្យដឹងថា៖
“ពិធីបុណ្យភាគច្រើនបានប្រព្រឹត្តទៅនៅមណ្ឌលកេរ៌្តដំណែលពិធីបុណ្យបណ្ដា
ស្ដេច Hung និងទីក្រុង Viet Tri។ ការរៀបចំពិធីបុណ្យវិហារបណ្ដាស្ដេច Hung យើងខ្ញុំ
បានប្រមូលផ្ដុំឲ្យការអនុវត្តជំនឿធ្វើសក្ការបូជាបណ្ដាស្ដេច Hung ក្នុងនោះបង្កលក្ខណៈ
ងាយស្រួលសំរាប់ប្រជាជនចូលរួមជាច្រើនថែមទៀតក្នុងការរំលឹកគុណជីដូនជីតា ពិសេសគឺពិធីដង្ហែក្បួនស្នែងរបស់ប្រជាជនមកវិហារបណ្ដាស្ដេច Hung ដើម្បីថ្វាយជូន
បណ្ដាស្ដេច Hung។ បណ្ដាសកម្មភាពវប្បធម៍សិល្បៈនឹងអូសបន្លាយពីទីក្រុង Viet Tri ដល់វិហារបណ្ដាស្ដេច Hung ផងដែរ។”
តាមលោក Ha Ke San ថា ពិធីបុណ្យវិហារបណ្ដាស្ដេច Hungត្រូវបាន
សង្គមបនីយកម្មពីមួយថ្ងៃទៅមួយថ្ងៃ តាមនោះ រដ្ឋកសាងកម្មវិធី ជួយឧបត្ថម្ភធានា
សន្តិសុខសណ្ដាប់ធ្នាប់បរិយាកាសងាយស្រួលដើម្បីប្រជាជនអនុវត្តពិធីការរំលឹក
គុណបណ្ដាស្ដេច Hung។ ពិធីបុណ្យវិហារបណ្ដាស្ដេច Hung មិនត្រឹមតែប្រព្រឹត្តទៅ
ក្នុងបរិវេណមណ្ឌលកេរ៌្តដំណែលវិហារបណ្ដាស្ដេច Hung ខេត្ត Phu Tho ប៉ុណ្ណោះទេ
ថែមទាំងប្រព្រឹត្តទៅនៅកន្លែងដែលមានកេរ៌្តដំណែលធ្វើសក្ការបូជាបណ្ដាស្ដេច
Hung លើទូទាំងប្រទេសទៀតផង។ រួមជាមួយការដែលប្រជាជន Phu Tho តាងនាម
ប្រជាជនទូទាំងប្រទេសអនុវត្តពិធីការធ្វើសក្ការបូជាបណ្ដាស្ដេច Hung ពិធីការរំលឹក
គុណជីដូនជីតាឆ្នាំនេះនៅមានការចូលរួមរបស់ប្រជាជនបណ្ដាខេត្ត Bac Ninh, Quang
Binh, Vinh Long និង Long An ទៀតផង។
ពូនជ្រុំប្រពៃណីមហាសាមគ្គីជនជាតិ
ការដែលមានថ្ងៃរំលឹកគុណបណ្តាស្តេច Hung និងការធ្វើសការៈបូជា ស្តេច
Hung មានតាំងពីយូរយារណាស់មកហើយ រហូតដល់បច្ចុប្បន្ននេះគឺបញ្ជាក់ថា
ជនជាតិ វៀតណាមមានការយល់ដឹងអំពីប្រភពដើមរបស់ខ្លួន ហើយពូនជ្រុំដោយ
ឥតឈប់ឈរ បណ្តាតម្លៃវប្បធម៌ ស្មារតីរបស់ជនជាតិ ក្នុងនោះមានប្រពៃណី
មហាសាមគ្គី ដោយឆ្លងតាមរយៈសកម្មភាពនេះ។ បន្តប្រពៃណីរបស់ជនជាតិ
ជនវៀតណាម រាប់លាននាក់បានប្រមូលផ្តុំគ្នាមកជាមួយវិហារបណ្តាស្តេច Hung
ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់បុព្វបុរស ដោយពិធីការធំបំផុតគឺ ពិធីរំលឹកគុណ
បណ្តាស្តេច Hung ដែលប្រព្រឹត្តទៅក្នុង១សប្តាហ៍ ចាប់ពីដើមខែទី៣(តាមចន្ទគតិ
ដល់ថ្ងៃទី១០ខែទី៣តាមច័ន្ទគតិ) ដូចជាការពង្រឹងផែនមហាសាមគ្គីប្រជាជាតិ១។
លោកស្រី Ton Thi Ton ភ្ញៀវទេសចរណ៍ឲ្យដឹងថា៖
“ខ្ញុំមានអាយុ៧០ឆ្នាំ ហើយឆ្នាំណាខ្ញុំក៏មកវិហារបណ្តាស្តេច Hung ដើម្បីអុធ ធូបរំលឹកដល់បុព្វបុរសនិងប្រភពដើម។ ខ្ញុំមានគោលបំណងថា ជំនាន់ក្រោយ ជានិច្ចកាលនឹកដល់បុព្វបុរស ប្រភពដើមដើម្បីអុធធូបរំលឹកគុណបណ្ដាស្ដេច Hung។”
ពិធីបុណ្យរំលឹកគុណបណ្ដាស្ដេច Hung និងជំនឿធ្វើសក្កាបូជាបណ្ដាស្ដេច
Hung នាថ្ងៃទី១០ខែទី៣តាមច័ន្ទគតិជាប្រចាំឆ្នាំត្រូវបានជនរួមជាតិជិត៩០លាននាក់ក្នុងប្រទេសនិងជនវៀតណាមនៅឯបរទេស៤,៥លាននាក់រួមគ្នាឆ្ពោះទៅការ
រៀបចំ ជាមួយក្តីមោទនភាពអំពីរាល់តំលៃដោយឡែកដែលធ្វើឡើងនូវកំលាំងពលំរបស់ប្រជាជាតិវៀតណាមក្នុងគ្រប់សម័យកាល។ ជាមួយទិវារំលឹកគុណជីដូនជីតា
នេះ ជំនឿធ្វើសក្ការបូជាបានបញ្ជូនបន្តជារៀងរហូតរក្សាព្រលឹងបញ្ញាវៀតណាម ពូនជ្រំនូវប្រពៃណីមហាសាមគ្គីភាពនិងរាល់តំលៃវៀតណាមក្នុងសម័យកាលថ្មី៕