ពន្លឿនការធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋ

(VOVWORLD) -ការធ្វើភាគហ៊ុនភាវូបនីយកម្មត្រូវបានចាត់ទុកជាដំណោះស្រាយដ៏សំខាន់មួយ ដើម្បីរៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញ ដោយផ្ដោតលើសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ច និងអគ្គក្រុមហ៊ុនរដ្ឋក្នុងដំណាក់កាលពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០។ ប៉ុន្តែ ដំណើរការធ្វើភាគហ៊ុនភាវូបនីយកម្មនៅតែមិនទាន់ឆ្លើយតបក្នុងការរំពឹងទុកឡើយ ពោលគឺត្រូវការដំណោះស្រាយជាក់ស្ដែង និងទាន់ពេលវេលា ទើបអាចទទួលបានប្រសិទ្ធភាព។ នាថ្ងៃទី ២១ ខែវិច្ឆិកា កន្លងទៅ នាយករដ្ឋមន្ត្រី
វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងសន្និសីទស្ដីពិការជំរុញសកម្មភាពធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋនាដំណាក់កាលខាងមុខផងដែរ។

ក្រោយរយៈពេល ១ ឆ្នាំ អនុវត្តន៍កម្មវិធីធ្វើសកម្មភាពរបស់រដ្ឋាភិបាលស្ដីពីការអនុវត្ត ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ការផ្លាស់ប្ដូរ ការលើកកម្ពស់ប្រសិទ្ធភាពនៃសហគ្រាសរដ្ឋ និងគម្រោងការរៀបចំរចនាសម្ព័នសហគ្រាសរដ្ឋឡើងវិញដំណាក់កាលពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ គឺទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ល្បឿនធ្វើភាគហ៊ុនភាវូបនីយកម្មរដ្ឋនៅតែយឺតយ៉ាវ ដោយមិនទាន់ឆ្លើយតបនឹងតម្រូវការឡើយ។

ដំណោះស្រាយមួយចំនួន

នាបច្ចុប្បន្ននេះ ដំណើរការធ្វើភាគហ៊ុនភារូបនីយកម្មសហគ្រាសរដ្ឋ ទទួលរងផលប៉ះពាល់ពីបម្រែបម្រួលអវិជ្ជមានរបស់សេដ្ឋកិច្ចពិភពលោក និងតំបន់។លើសពីនេះទៅទៀត សហគ្រាសខ្នាតធំដែលមានសកម្មភាពជាច្រើន ពហុអាជីវកម្ម គឺជាមុខសញ្ញាដែលត្រូវការពេលវេលាជាច្រើនក្នុងការធ្វើភាគហ៊ុនភាវូបនីយកម្ម។ ប្រការនេះ ទាមទារអោយមានការចូលរួមពីវិនិយោគិនធំ ៗ ដែលមានធនធានហិរញ្ញវត្ថុនិងសមត្ថភាពគ្រប់គ្រង និងវិនិយោគល្អ។ដើម្បីដោះស្រាយបញ្ហាទាំងនេះ លោក Tran Van Minh សមាជិកសភាខេត្ត Quang Ninh បានឱ្យដឹងថា៖

“យើងគប្បីបន្តត្រួតពិនិត្យលើវិស័យដែលរដ្ឋមានសិទ្ធិគ្រប់គ្រងពោល គឺជាវិស័យដែលត្រូវគៀងគរទុនរបស់សង្គម។ ទន្ទឹមនឹងនេះ យើងគប្បីរក្សា អត្រាកម្មសិទ្ធិរបស់រដ្ឋចំពោះសហគ្រាសឲ្យបានសមស្រប សំដៅទាក់ទាញវិនិយោគិនចូលរួមក្នុងការធ្វើភាគហ៊ុនភាវូបនីយកម្មផងដែរ”។

ដើម្បីបន្តពន្លឿនការធ្វើភាគហ៊ុនភាវូបនីយកម្មរដ្ឋនោះវៀតណាមត្រូវបន្តសុក្រឹតប្រព័ន្ធយន្តការ គោលនយោបាយក្នុងការធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាស។ ជាពិសេសគឺចាំចាច់ត្រូវដាក់ចេញយន្តការ និងគោលនយោបាយ ពន្លឿនការធ្វើភាគហ៊ុនភាវូបនីយកម្ម ស្ដីពីការបោះទុនវិនិយោគរបស់រដ្ឋទៅក្នុងសហគ្រាស និងគ្រប់គ្រង ប្រើប្រាស់ទុន និងទ្រព្យសម្បត្តិរបស់សហគ្រាស។ យោងតាមអ្នកជំនាញជាច្រើនបានឲ្យដឹងថាយើងគប្បីមានការឯកភាពគ្នាអំពីស្ថានប័នឯកទេសធ្វើជាតំណាងម្ចាស់កម្មសិទ្ធិចំពោះសហគ្រាសរដ្ឋ។ លោកស្រី Mai Thi Anh Tuyet សមាជិការសភាពខេត្ត An Giang បានចាត់ទុកថា៖

ពន្លឿនការធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋ - ảnh 1ពន្លឿនការធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋ (TTXVN)

”តម្រូវការចាំបាច់គឺត្រូវមានក្បាលម៉ាស៊ីន និងមនុស្សទទួលបន្ទុកការត្រួតពិនិត្យលើដំណើការគ្រប់គ្រង និងប្រើប្រាស់ទុនរដ្ឋឲ្យសមស្រប មានជំនាញវិជ្ជាជីវៈឯកទេសនិងឯករាជ្យឲ្យបានឆាប់ៗ។ ម៉្យាងវិញទៀត យើងគប្បីបង្កើតស្ថាប័នឯកទេសធ្វើជាតំណាងកម្មសិទ្ធិទុនរដ្ឋនៅសហគ្រាសឲ្យបានឆាប់ៗ។ ទន្ទឹមនឹងនេះ យើងគប្បីធ្វើការផ្លាស់ប្ដូរនូវរបបប្រាក់បៀវវត្តន៍តាមយន្តការទីផ្សារយ៉ាងខ្លាំងក្លា ដូចជាសហគ្រាសឯកជនផងដែរ”។

បង្កើនល្បឿនធ្វើភាគហ៊ុនភាវូបនីយកម្ម

រាល់យន្តការសម្រាប់អង្គការនិងបុគ្គលក្នុងការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសិទ្ធិ ភារកិច្ចរបស់ខ្លួន នឹងត្រូវបានកសាងនឹងអនុវត្តន៍នាពេលខាងមុខយ៉ាងឆាបៗ។ លុះត្រាតែមានដំណោះស្រាយដ៏ប្ដូរផ្ដាច់នោះ សហគ្រាសធ្វើភាគហ៊ុនភាវូបនីយកម្មទើបមានលក្ខណៈល្អ ដើម្បីធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព។ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ប្រធានគណៈកម្មការបញ្ជាណែនាំទទួលបន្ទុកការផ្លាស់ប្ដូថ្មី និងអភិវឌ្ឍន៍សហគ្រាសបានលើកច្បាស់ថា៖

”យើងមិនអាចលះបង់គុណភាព ដើម្បីទទួលឲ្យបានល្បឿន ធ្វើភាគហ៊ុនភាវូបនីយកម្មឡើយ ពោលគឺយើងគម្បីផ្ដោតលើការធ្វើភាគហ៊ុនភាវូបនីយកម្ម និងការគ្រប់គ្រងរបស់សហគ្រាសក្រោយពីធ្វើភាគហ៊ុនភាវូបនីយកម្ម។ យើងគម្បីផ្ដោតសំខាន់លើការធ្វើស្តិតិ ការត្រួតពិនិត្យនិងការអនុម័តលើវិធីប្រើប្រាស់ដីធ្លីរបស់សហគ្រាសផងដែរ”។

ការរៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញ ជាពិសេសគឺចំពោះសម្ព័នក្រុមហ៊ុនសេដ្ឋកិច្ច និងអគ្គក្រុមហ៊ុនរដ្ឋ គឺសំដៅកសាងសហគ្រាសរដ្ឋឲ្យកាន់តែសមស្រប ថែមទៀត។ ហេតុដូច្នេះហើយ ការពន្លឿនដំណើការធ្វើភាគហ៊ុនភាវូបនីយកម្មត្រូវបានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ