ពិភពលោកខិតខំប្រឹងប្រែងធ្វើសកម្មភាពកសាងទំនុកចិត្តឡើងវិញនៅទីក្រុងដាវ៉ូស

(VOVWORLD) - ក្នុងបរិបទដែលអស្ថិរភាពភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចបន្តកើនឡើងនាដើមឆ្នាំថ្មី ២០២៤  វេទិកាសេដ្ឋកិច្ចពិភពលោកដែលប្រព្រឹត្តទៅក្នុងសប្តាហ៍នេះនៅទីក្រុងដាវ៉ូស (ប្រទេសស្វីស) គឺជាឱកាសសម្រាប់សហគមន៍ពិភពលោក ផ្លាស់ប្តូរកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងទំនុកចិត្តឡើងវិញទៅជាសកម្មភាពជាក់ស្តែង។
ពិភពលោកខិតខំប្រឹងប្រែងធ្វើសកម្មភាពកសាងទំនុកចិត្តឡើងវិញនៅទីក្រុងដាវ៉ូស - ảnh 1វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៤ (WEF) នៅទីក្រុង Davos ប្រទេសស្វីសមានប្រធានបទ "កសាងទំនុកចិត្តឡើងវិញ" ប្រភព៖ WEF

អាទិភាពពិភាក្សាចំនួន ៤ ដើម្បីកសាងទំនុកចិត្តឡើងវិញ

មុនថ្ងៃបើក WEF លើកទី ៥៤ នៅទីក្រុងដាវ៉ូសគណៈចាត់តាំងវេទិកាបានចេញផ្សាយ "របាយការណ៍ហានិភ័យសកល" នៅឆ្នាំនេះ (១០ មករា) ដែលបានកំណត់ពីផលប៉ះពាល់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ទៅលើភាពពេញលេញ និងភាពត្រឹមត្រូវនៃព័ត៌មានគឺជាការគំរាមកំហែងដ៏ធំបំផុត ទៅកាន់ពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ បន្ទាប់មកគឺអាកាសធាតុដ៏អាក្រក់និងការធ្វើចំណាកស្រុកដោយចាប់បង្ខំ។ ការលេចឡើងនៃការគំរាមកំហែងក្រៅប្រពៃណីទាំងនេះ រួមជាមួយនឹងហានិភ័យបែបប្រពៃណី ដូចជាជម្លោះប្រដាប់អាវុធ វិសមភាពសេដ្ឋកិច្ចបានឆ្លុះបញ្ចាំងពីពិភពលោកដែលកាន់តែស្មុគស្មាញ និងមានភាពផុយស្រួយជាងពេលមុននៅចំពោះប្រែប្រួល។ នោះហើយជាមូលហេតុដែល WEF ឆ្នាំនេះបានជ្រើសរើសប្រធានបទ "កសាងទំនុកចិត្តឡើងវិញ" ធ្វើជាឆ្អឹងខ្នងសម្រាប់ការពិភាក្សា។ ប្រធាន WEF លោក Borge Brende បានចែករំលែកថា៖

“វេទិកាឆ្នាំនេះប្រព្រឹត្តិទៅក្នុងបរិបទភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចដ៏ស្មុគស្មាញបំផុតក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ ក្នុងបរិបទនោះ យើងចាំបាច់ត្រូវកសាងទំនុកចិត្តឡើងវិញជាបន្ទាន់។ នោះគឺជាប្រធានបទនៃវេទិកាឆ្នាំនេះ“។

ការចូលរួមរបស់ថ្នាក់ដឹកនាំពិភពលោកជាច្រើននៅក្នុងវេទិកាទីក្រុងដាវ៉ូសឆ្នាំនេះ
ដូចជា៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នាយករដ្ឋមន្ត្រីចិនលោក Li Qiang ប្រធានាធិបតីបារាំងលោក Emmanuel Macron ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen នាំមកនូវក្តីរំពឹងជាច្រើនសម្រាប់ការសន្ទនាប្រកបដោយគុណភាព។ យោងតាមលោក Amitabh Behar នាយកប្រតិបត្តិបណ្តោះអាសន្ននៃ Oxfam ជាអង្គការក្រៅរដ្ឋាភិបាលដែលទើបតែបានចេញផ្សាយរបាយការណ៍ស្តីពីការកើនឡើងវិសមភាពក្នុងពិភពលោកបានឲ្យដឹងថា វេទិកានៅទីក្រុងដាវ៉ូសគឺជាកន្លែងដ៏សមស្របមួយដើម្បីព្រមានអំពីវិសមភាពដែលត្រូវផ្ទៀងស្តាប់ដោយយកចិត្តទុកដាក់៖

 “វេទិកាសេដ្ឋកិច្ចពិភពលោកអាចដើរតួនាទីយ៉ាងសំខាន់។ នេះគឺជាវេទិកាដ៏សំខាន់មួយសម្រាប់យើងខ្ញុំអាចទាក់ទងជាមួយអ្នកមានទ្រព្យសម្បត្តិ ដែលយើងបានលើកឡើងនៅក្នុងរបាយការណ៍នោះ ប្រមុខសម្ព័ន្ធក្រុមហ៊ុន ថ្នាក់ដឹកនាំនយោបាយធំៗ សុទ្ធតែមានវត្តមាននៅទីនេះ។ ខ្ញុំគិតថាចាំបាច់ត្រូវមានការពិភាក្សាសំខាន់នៅទីនេះ ដើម្បីអះអាងថា មិនអាចបន្តជាមួយនឹងវិសមភាពសេដ្ឋកិច្ចក្នុងទំហំដ៏គួរឱ្យភ័យខ្លាចដូចថ្ងៃនេះឡើយ“។

ពិភពលោកខិតខំប្រឹងប្រែងធ្វើសកម្មភាពកសាងទំនុកចិត្តឡើងវិញនៅទីក្រុងដាវ៉ូស - ảnh 2លោក Borge Brende ប្រធាន WEF ។ រូបថត៖ TTXVN

ស្វែងរកផ្លូវចេញសម្រាប់ជម្លោះ

មិនត្រឹមតែជាកន្លែងសម្រាប់ពិភាក្សាអំពីបញ្ហាប្រឈមធំៗចំពោះសេដ្ឋកិច្ចពិភពលោក និងខឿនអភិបាលកិច្ចពិភពលោកប៉ុណ្ណោះទេ វេទិកានៅទីក្រុងដាវ៉ូសក៏ជាឱកាសសម្រាប់ភាគីទាំងអស់ពិភាក្សាអំពីជម្លោះដែលកំពុងកើតឡើងដ៏ស្មុគស្មាញនៅក្នុងតំបន់ជាច្រើននៅលើពិភពលោក។

មួយថ្ងៃមុនពេល WEF លើកទី ៥៤ ប្រព្រឹត្តទៅ (ថ្ងៃទី ១៤ ខែមករា) កិច្ចប្រជុំទី ៤ នៃទីប្រឹក្សាសន្តិសុខជាតិ (NSA) ត្រូវបានប្រារព្ធឡើងនៅទីក្រុងដាវ៉ូសដោយមានការចូលរួមពី ប្រទេសចំនួន ៨៣ ដើម្បីពិភាក្សាគ្នាអំពីរូបមន្តបញ្ចប់ជម្លោះនិងនាំមកនូវសន្តិភាពនៅអ៊ុយក្រែន។ យោងតាមរដ្ឋមន្ត្រីការបរទេសនៃប្រទេសម្ចាស់ផ្ទះស្វីស លោក Ignazio Cassis ទោះបីជានៅតែមានការសង្ស័យក៏ដោយ ការកើនឡើងនៃចំនួនប្រទេសដែលចូលរួមក្នុងកិច្ចពិភាក្សានេះ គឺជាភស្តុតាង ដែលថាប្រទេសទាំងអស់សុទ្ធតែមានតម្រូវការស្វែងរកវិធី ដើម្បីកសាងទំនុកចិត្តឡើងវិញ ដើម្បីបញ្ចប់ជម្លោះដែលនឹងឈានដល់រយៈពេល ២ នាថ្ងៃទី ២៤កុម្ភៈខាងមុខនៅអ៊ុយក្រែន។ គួរកត់សម្គាល់ថា មិនដូចទស្សនៈដ៏តឹងតែងរបស់រដ្ឋាភិបាលលោកខាងលិចជាច្រើនចំពោះរុស្ស៊ី រដ្ឋមន្ត្រីការបរទេសស្វីសបានចាត់ទុកថា នឹងមិនមានសន្តិភាពយូរអង្វែងឡើយ ប្រសិនបើគ្មានសំឡេងរបស់រុស្ស៊ី ហើយសហគមន៍អន្តរជាតិមិនអាចរង់ចាំបានឡើយ ពោលគឺត្រូវខិតខំប្រឹងប្រែងស្វែងរករបៀបកសាងកិច្ចសន្ទនារវាងភាគីទាំងពីរ៖

“តាមរយៈមធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀត យើងត្រូវរកវិធីដើម្បីនាំ រុស្ស៊ីចូលក្នុងកិច្ចពិភាក្សា។ គ្មានសន្តិភាពឡើយ ប្រសិនបើរុស្ស៊ីមិនមានសំឡេង។ ប៉ុន្តែប្រការនេះមិនអាចរុញយើងទៅក្នុងក្ដីបារម្ភយ៉ាងធ្ងន់ធ្ងរជាង ប្រសិនបើរុស្ស៊ីមិនធ្វើអ្វីសោះនោះ ហើយយើងនៅតែព្រងើយកន្តើយ និងរង់ចាំ។ តើអ្វីជាជម្រើសជំនួស? រង់ចាំ។ ប៉ុន្តែយើងគ្មានសិទ្ធិរង់ចាំឡើយ“។

ក្រៅពីកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយចំពោះជម្លោះនៅអ៊ុយក្រែន ហើយជាប្រធានបទដែលគ្របដណ្ដប់លើការពិភាក្សាជាច្រើននៅក្នុងកិច្ចប្រជុំ WEF កាលពីឆ្នាំមុន នៅក្នុងវេទិកាឆ្នាំនេះ វិបត្តិផ្សេងទៀតដូចជា៖ ជម្លោះនៅហ្គាហ្សា ភាពតានតឹងនៅសមុទ្រក្រហមក៏ត្រូវបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ផងដែរ ដោយសារវត្តមានរបស់អង្គការអន្តរជាតិជាង ៣០ ចំណុះអង្គការសហប្រជាជាតិរួមជាមួយនឹងប្រមុខ និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងជាច្រើនដូចជា៖ ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog  នាយករដ្ឋមន្ត្រីកាតាលោក Mohammed bin Abdulrahman Al Thaniឬនាយករដ្ឋមន្ត្រីលីបង់លោក Najib Mikati ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ