ពិភពលោកឆ្នាំ២០១២៖ ក្ដៅគរគុកជាមួយអធិបតេយ្យភាពអំពីកោះសមុទ្រ
ANH HUYEN -  
(VOV) /  
|
ជប៉ុននិងចិនប្រឈមមុខដាក់គ្នាដោយពាក្សសំដីនិងសកម្មភាពជុំវិញអធិបតេយ្យភាពអំពីប្រជុំកោះ Senkaku ជាភាសាជប៉ុននិងដាយយូជាភាសាចិន។ |
VOV-នាខែសីហាឆ្នាំ២០១២ បរិយាកាសលើសមុទ្រ Hoa Tung បានក្តៅឡើងពេលដែលជប៉ុននិងចិនប្រឈមមុខដាក់គ្នាដោយពាក្សសំដីនិងសកម្មភាពជុំវិញ
អធិបតេយ្យភាពអំពីប្រជុំកោះ Sensaku ជាភាសាជប៉ុននិងដាយយូជាភាសាចិន។ ភាពតានតឹងបានចាប់ផ្ដើមក្នុងពេលដែលជប៉ុនចាប់ខ្លួនក្រុមសកម្មជនសង្គមរបស់
Hong Kong(ចិន) ពេលទៅកាន់ប្រជុំកោះនេះ។ កំពូលនៃជំលោះគឺតាំងពីពេលតូក្យូ
បានសំរេចចិត្តរើសយកមកដាក់ជារបស់រដ្ឋនូវកោះចំនួន៣ក្នុងចំណោមកោះនៅ
ប្រជុំកោះជំលោះ។ តាំងពីពេលនោះមកភាគីទាំងពីរមានពាក្សសំដីដាក់គ្នាជាបន្ត
បន្ទាប់និងនាវាចិនបានចេញចូលដំបន់សមុទ្រជុំវិញប្រជុំកោះនេះដោយមិនអើពើរ
ដល់ការព្រមានរបស់កំលាំងយាមល្បាតជប៉ុន។ កាយវិការទាំងនេះបានជំរុញ
ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរធ្លាក់ចុះកំរិតអាក្រកបំផុតក្នុងរយៈពេល
ប៉ុន្មានឆ្នាំកន្លងមក។ ម៉្យាងទៀតភាគីទាំងពីរបានសំរេចចិត្តលប់ចោលបណ្ដា
ព្រឹត្តិការណ៍រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាស្ដារទំនាក់ទំនងការទូតប្រក្រតី
និងលប់ចោលបណ្ដាជំនួបសន្ទនាជាន់ខ្ពស់ទ្វេភាគី។
|
នាវាចិនបានចេញចូលដំបន់សមុទ្រជុំវិញប្រជុំកោះនេះដោយមិនអើពើរដល់ការព្រមានរបស់កំលាំង
យាមល្បាតជប៉ុន។ |
ក្នុងដំណាក់កាលនេះដែរទំនាក់ទំនងរវាងជប៉ុននិងកូរ៉េខាងត្បូងក៏ឈាន
ចូលដំបន់អាកាសធាតុអាក្រក។ ការដែលប្រធានាធិបតីកូរ៉េខាងត្បូង Lee Myung-
bak នាំមុខក្រុមមន្ត្រីមួយទៅកាន់កោះ Dokdo ជាភាសាកូរ៉េខាងត្បូងនិង Takeshima ជាភាសាជប៉ុនបានបណ្ដាលប្រតិកម្មយ៉ាងខ្លាំងក្លាពីភាគីជប៉ុន។ កូរ៉េខាងត្បូងនៅ
បានប្រកាសជាចំហរផែនការធ្វើសមយុទ្ធចំរុះដោយមានការចូលរួមរបស់នាវា
ចម្បាំងនិងយន្តហោះយោធាជាច្រើនសំដៅបង្ហាញការពារប្រជុំកោះ Dokdo ចំពោះគ្រោះអាសន្នត្រូវនាវាបរទេសវាយប្រហារ។ ភាគីទាំងពីរនៅគ្រោង
នឹងនាំបញ្ហាជំលោះទៅតុលាការយុត្តិធម៍អន្តរជាតិ។ បានមានពេលដែល
សាធារណៈមតិស្មានថានឹងកើតមានឡើងជំលោះយោធារវាងប្រទេស
មហាអំណាចចំនួនពីរនៅអាស៊ីឦសាននេះ។
|
ប្រធានាធិបតីកូរ៉េខាងត្បូង Lee Myung-bak នាំមុខក្រុមមន្ត្រីមួយទៅកាន់កោះ Dokdo ជាភាសាកូរ៉េខាងត្បូងនិង Takeshima ជាភាសាជប៉ុនបានបណ្ដាលប្រតិកម្មយ៉ាងខ្លាំងក្លាពីភាគីជប៉ុន។ |
រួមជាមួយតំបន់សមុទ្រ Hoa Tung សមុទ្រខាងកើតស្ថិតនៅទីតាំង ជាប់ ជាមួយប្រទេសមួយចំនួនក្នុងតំបន់អាស៊ី អាគ្នេយ៌នាឆ្នាំកន្លងទៅក៏កើតមាន
ឡើងជំលោះផងដែរ ដោយសារការ ប្រកាសអធិបតេយ្យភាពរបស់ភាគីទាក់
ទិននានា។ ការទាក់ទាញរបស់សមុទ្រ ខាងកើតលើវិស័យពាណិជ្ជកម្ម ថាមពលក៏ដូចជាអត្ថន័យយុទ្ធសាស្រ្តសកល ជាមូល ហេតុបណ្តាលឡើង
ជំលោះនាបណ្តាឆ្នាំកន្លងទៅ។ សិក្ខាសាលា វេទិកាជាច្រើន ក្នុងឆ្នាំ២០១២ អំពីបញ្ហាសន្តិសុខលើសមុទ្រខាងកើតបាន ប្រព្រឹត្តទៅ មិនត្រឹមតែ ក្នុង ក្រប
ខ័ណ្ឌតំបន់ប៉ុណ្ណោះទេ ថែមទាំង នៅ បណ្តាវេទិការសកល ដូចជា ក្រុមប្រឹក្សា
សន្តិសុខអ.ស.ប វេទិកាអាស៊ី អឺរ៉ុប និងសន្និសីទជាន់ខ្ពស់អាស៊ីបូព៌ាជាដើម។ បរិយាកាសលើសមុទ្រនៅតំបន់នេះកើតតានតឹងឡើងៗ ។ ទោះបីជា ក្នុងឆ្នាំ
កន្លងទៅមិនកើតមានឡើងជំលោះធំៗ អំពីយោធា ប៉ុន្តែនៅបង្កប់គ្រោះអាសន្ន
អំពីកត្តារត់ប្រណាំងសព្វាវុធ១ ការប្រគួតប្រជែងដណ្តើមក្របខ័ណ្ឌឥទ្ធិពល ត្រូវបានសម្តែងតាមរយៈការធ្វើសមយុទ្ធ ការហ្វឺកហាត់បាញ់គ្រាប់ពិតជាដើម។
អាចឃើញថា សន្តិសុខសមុទ្រជាបញ្ហាលេចធ្លោក្នុងឆ្នាំកន្លងទៅនៅតំបន់
អាស៊ី ប៉ាស៊ីហ្វិក។ ក្នុងកាលៈទេសៈដែលប្រភពទឹកកាន់តែរីងស្ងួតពីមួយថ្ងៃទៅ
១ថ្ងៃ ប្រទេសជាច្រើនកំពុងឆ្ពោះទៅមហាសាគរ ដែលស្រូបយក ៧០%នៃផ្ទៃដី ដែនដីសំដៅបំពេញការស្រែកឃ្លានថាមពលដែលកំពុងកើនឡើងជាងពេល
ណាៗទំាងអស់។ ប៉ុន្តែនិន្នាការសហប្រតិបត្តិការអំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅជាចំណុចសំខាន់ក្នុងគំនូរទំនាក់ទំនងនយោបាយនៅក្នុងតំបន់អាស៊ី ប៉ាស៊ី
ហ្វិកដ៏ដែល។ ភាពតានតឹងទាក់ទិនដល់ជំលោះលើសមុទ្រនាសព្វថ្ងៃ ត្រឹមតែ
ជាជំហានថយក្រោយជាបណ្តោះអាសន្នក្នុងទំនាក់ទំនងការទូត ខណៈពេល
ដែល មានកិច្ច សហប្រតិបត្តិការផង និងការប្រគួតប្រជែងផង ជានិច្ចកាលជា
ការរត់ប្រណាំងដ៏ស្មគ្រស្មាញនិងប្រទេសនីមួយៗសុទ្ធតែមានមូលហេតុដោយ
ឡែក ដើម្បីការពារផលប្រយោជន៌របស់ខ្លួន៕
ANH HUYEN
-VOV