ពិភពលោកដោះស្រាយចំណោតដ៏លំបាកអំពីសមភាពវ៉ាក់សាំង

(VOVWORLD) - អស់រយៈពេលមួយឆ្នាំកន្លះកន្លងមក ហើយជំងឺរាតត្បាតកូវីដ -១៩ បានឆ្លងរាលដាលនៅទូទាំងពិភពលោក ជាមួយនឹងវីរុសបំប្លែងខ្លួនដ៏គ្រោះថ្នាក់ និងមិនអាចព្យាករណ៍ទុកជាមុនបានឡើយ។ គេមានក្ដីសង្ឈឹមថា វ៉ាក់សាំងបង្ការកូវីដ ១៩ គឺជាថ្នាំកំចាត់ជំងឺរាតត្បាតបាន យ៉ាងឆាប់រហ័ស ប៉ុន្តែការដែលពិភពលោកបានប្រើប្រាស់វ៉ាក់សាំងដែលមិនសមហេតុផល និងខ្វះសមភាព បានបណ្ដាលឲ្យជំងឺរាតត្បាតកូវីដ ១៩ មិនទាន់បញ្ចប់នៅលើពិភពលោកបានឡើយ។ ជំងឺរាតត្បាតកូវីដ ១៩ បានបង្ហាញពីវិសមភាពយ៉ាងធ្ងន់ធ្ងររវាងបណ្ដាប្រទេស និងចំណោតអំពីសមភាពវ៉ាក់សាំងពិតជាពិបាកដោះស្រាយណាស់។
ពិភពលោកដោះស្រាយចំណោតដ៏លំបាកអំពីសមភាពវ៉ាក់សាំង - ảnh 1ប្រភព៖ Getty Images

វិសមភាពវ៉ាក់សាំងសកល

នាពេលថ្មីៗនេះ វិសមភាពវ៉ាក់សាំងសកលក្នុងការចែកចាយវ៉ាក់សាំងត្រូវបានអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) នាំចេញ។ នាបច្ចុប្បន្ននេះ មានប្រជាជនចំនួន ១ % នៃចំនួនប្រជាជនសរុបនៅតាមបណ្ដាប្រទេសដែលមានប្រាក់ចំណូលទាបប៉ុណ្ណោះ ទទួលបានការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស។ ខណៈពេលដែលប្រទេសអ្នកមានខ្លះ កំពុងពិចារណាលើការចាក់វ៉ាក់សាំងដូសទី ៣ ជូនប្រជាជននោះ បុគ្គលិកសុខាភិបាល ក្រុមមនុស្សវ័យចំណាស់ និងមុខសញ្ញាងាយរងគ្រោះដទៃទៀតនៅលើពិភពលោកនៅតែមិនទាន់ទទួលបានវ៉ាក់សាំងឡើយ។ មូលហេតុដែលនាំមកនូវវិសមភាពវ៉ាក់សាំងដូច្នេះ គឺមកពីលទ្ធិវ៉ាក់សាំងជាតិនិយម។ ប្រទេសអ្នកមានបានចាក់វ៉ាក់សាំងជាងពាក់កណ្តាលនៃវ៉ាក់សាំងទាំងអស់ដែលផលិតនៅទូទាំងពិភពលោករហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែង ការយល់ដឹងអំពីជំងឺរាតត្បាតកូវីដ -១៩ តាំងពីគ្រាដំបូងគឺមិនបានដើរតាមគន្លងឲ្យបានត្រឹមត្រូវឡើយខណៈពេលដែលបណ្ដាប្រទេសអ្នកមានបានផ្ដោតការយកចចិត្តទុកដាក់លើការអភិវឌ្ឍវ៉ាក់សាំងសម្រាប់តម្រូវការក្នុងស្រុកប៉ុណ្ណោះ ហើយបានរំលោងតថភាពជាក់ស្ដែងថា គ្មានប្រទេសណាមួយមានសុវត្ថិភាពនោះទេ រហូតដល់ប្រទេសទាំងអស់មានសុវត្ថិភាព។ ដូច្នេះ ដើម្បីទប់ស្កាត់ស្ថានភាពវិសមភាពវ៉ាក់សាំងដូច្នេះ គំនិតផ្តួចផ្តើម COVAX ត្រូវបានបង្កើតឡើង ក្រោមការដឹកនាំរបស់អង្គការសុខភាពពិភពលោក (WHO) សម្ព័ន្ធភាពផ្លាស់ប្ដូរថ្មីឆ្លើយតបនឹងជំងឺរាតត្បាត (CEPI) និងសម្ព័ន្ធភាពវ៉ាក់សាំង និងចាក់ថ្នាំសកល (GAVI) ដើម្បីធានាថា ប្រទេសទាំងអស់សុទ្ធតែទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩។ ទោះយ៉ាងណាក៏ដោយ COVAX មិនមានថវិកាគ្រប់គ្រាន់ដើម្បីធានាដល់កិច្ចសន្យាផ្គត់ផ្គង់វ៉ាក់សាំងឡើយ។ លើសពីនេះគ្មានក្រុមហ៊ុនឱសថណាមួយយល់ព្រមចែករំលែកបច្ចេកវិទ្យាវ៉ាក់សាំងឡើយ។

ពិភពលោកដោះស្រាយចំណោតដ៏លំបាកអំពីសមភាពវ៉ាក់សាំង - ảnh 2អគ្គនាយកអង្គការសុខភាពពិភពលោក (WHO)  (រូបថត៖ AFP/VNA)

កិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការធានាសមភាពវ៉ាក់សាំង

ប្រឈមមុខនឹងស្ថានភាពនេះ នៅដើមខែមិថុនាឆ្នាំ ២០២១ ក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ឈានមុខគេនៅលើពិភពលោក (G7) បាននាំចេញការសន្យាដ៏សំខាន់មួយ ពោលគឺសន្យាផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ១ ពាន់លានដូស ដល់ប្រទេសក្រីក្រ។ មេដឹកនាំពិភពលោកក៏បានយល់ព្រមផ្តល់ប្រាក់ចំនួន ៦៥០ ពាន់លានដុល្លារអាមេរិក ពី SDR (មូលនិធិបម្រុងសកល) ដែលបង្កើតឡើងដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីជួយប្រទេសដែលមានតម្រូវការឆ្លើយតបនឹងជំងឺរាតត្បាតធំបំផុត និងការស្ដារសេដ្ឋកិច្ចឡើងវិញ។ ប្រភពថវិកាទាំងនេះគឺសំដៅអនុវត្តន៍ការចាក់វ៉ាក់សាំងលើប្រជាជនចំនួន ៧០ % នៅបណ្ដាប្រទេស ដែលមានប្រាក់ចំណូលទាបនិងមធ្យមនៅចុងឆ្នាំ ២០២២ ។

កាលពីមុននេះ អង្គការធំ ៗ ចំនួនបីគឺ អង្គការសុខភាពពិភពលោក - WHO អង្គការពាណិជ្ជកម្មពិភពលោក - WTO និង អង្គការកម្មសិទ្ធិបញ្ញាពិភពលោក - WIPO បានជួបប្រជុំនិងឯកភាពគ្នាបង្កើតមូលដ្ឋានជំនួយបច្ចេកទេសរួម ដើម្បីជួយប្រទេសដែលមានតម្រូវការបច្ចេកវិទ្យាវេជ្ជសាស្ត្រ ជាពិសេសបច្ចេកវិទ្យាធ្វើរោគវិនិច្ឆ័យ និង ព្យាបាលកូវីដ -១៩ អំពាវនាវឱ្យមានកិច្ចព្រមព្រៀងដើម្បីលើកលែងកម្មសិទ្ធិវ៉ាក់សាំង។ នៅថ្ងៃទី ៤ ខែសីហា អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យប្រទេសមួយចំនួនផ្អាកជាបណ្តោះអាសន្ននូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ (ដូសជំរុញ) រហូតដល់ចុងខែកញ្ញា ហើយព្រមានប្រទេសក្រីក្រជាងកំពុងដើរនៅពីរក្រោយ។

ច្បាស់ណាស់ថា នាបច្ចុប្បន្ននេះ ការរីករាលដាលយ៉ាងឆាប់រហ័សនៃរីរុសបំប្លែង Delta នៅលើពិភពលោកបានសរឲ្យឃើញថា ការបង្កើតភាពសាំក្នុងសហគមន៍តូចមួយនឹងមិនមានប្រសិទ្ធភាពឡើយ។ ក្នុងបរិបទនេះ ការប្រយុទ្ធប្រឆាំង “ សត្រូវរួម” គឺត្រូវការស្រុះចិត្តគំនិត និងសាមគ្គីភាពរបស់សហគមន៍អន្តរជាតិទាំងមូល ជាពិសេសគឺបញ្ហាចែកចាយវ៉ាក់សាំងដោយសមភាព ព្រោះថា វីរុសបំប្លែងខ្លួនមិនរំលងប្រទេសណាមួយឡើយ។ គ្មាននរណាម្នាក់មានសុវត្ថិភាពទេ លុះត្រាតែមនុស្សគ្រប់គ្នាមានសុវត្ថិភាព! 

ប្រតិកម្មទៅវិញ

ផ្សេងៗ