ពិភពលោកវាយតម្លៃខ្ពស់ចំពោះការងារបង្ការនិងទប់ស្កាត់ជំងឺ Covid-19 របស់វៀតណាម

(VOVWORLD) - ជំងឺ Covid-19 កំពុងរីករាលដាលនៅទូទាំងពិភពលោក។ ដោយចាប់ប្រភពនៅ ប្រទេសចិនកាលពីខែធ្នូឆ្នាំទៅមិញ ជំងឺនេះបានរីករាលដាលទៅកាន់ ប្រទេសនិងតំបន់ដែនដីចំនួន៧៧។ ជាប្រទេសដែលមានគ្រោះអាសន្នឆ្លង ជំងឺដ៏ខ្ពស់ដោយសារលក្ខណៈភូមិសាស្ត្រ ប៉ុន្តែវៀតណាមបានប្រយុទ្ធ ប្រឆាំងយ៉ាងប្ដូរផ្ដាច់នឹងជំងឺនេះចាប់ពីគ្រាដំបូង ហើយត្រូវបានសហគមន៍ អន្តរជាតិវាយតម្លៃខ្ពស់ផងដែរ។
ពិភពលោកវាយតម្លៃខ្ពស់ចំពោះការងារបង្ការនិងទប់ស្កាត់ជំងឺ Covid-19 របស់វៀតណាម - ảnh 1វៀតណាមកំពុងគ្រប់គ្រងជំងឺ Covid-19 យ៉ាងល្អ (រូបថត៖ TTXVN) 

  បន្ទាប់ពីដឹងព័ត៌មានស្ដីពីការផ្ទុះឡើងជំងឺ Covid-19 នៅទីក្រុងវូហាន ប្រទេសចិន វៀតណាមបានចាត់វិធានការ កសាងសេណារីយ៉ូយ៉ាងប្រញាប់ ប្រញាល់សំដៅបង្ការនិងទប់ស្កាត់ជំងឺនេះ ដោយមានការប្ដេជ្ញាចិត្តខ្ពស់ និង ការអនុវត្តបណ្ដាដំណោះស្រាយដោយព្រមៗគ្នានិងប្រកបដោយតម្លាភាព ផងដែរ។

        ប្រព័ន្ធនយោបាយទាំងមូលខិតខំប្រឹងប្រែងបង្ការនិងទប់ស្កាត់ Covid-19

        វៀតណាមជានិច្ចកាលជ្រួតជ្រាបថា ការងារបង្ការនិងទប់ស្កាត់ជំងឺ Covid-19 ជាការងារមានលក្ខណៈសកលលោក ដោយសារធ្វើបានល្អនៅវៀត ណាមក៏ជាការរួមចំណែកចំពោះសកលលោកដែរ។ ហេតុដូច្នេះ តាំងពី វេលាដំបូង វៀតណាមបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអង្គការ សុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរាត ត្បាតអាមេរិក (US CDC)។ ក្នុងអំឡុងពេល២ខែកន្លងទៅ វៀតណាមបាន អនុវត្តវិធានការជាច្រើនយ៉ាងប្ដូរផ្ដាច់ ដូចជារកឃើញយ៉ាងឆាប់ៗករណី សង្ស័យឆ្លង Covid-19 នៅហ្នឹងច្រកទ្វារព្រំដែនដើម្បីដាក់នៅដាច់ដោយ ឡែក សំណូមពរឲ្យអ្នកមកពីតំបន់មានជំងឺត្រូវរាយការណ៍សុខភាព ឬ បញ្ឈប់ជាបណ្ដោះអាសន្ននូវគោលនយោបាយលើកលែងទិដ្ឋាការចំពោះ ពលរដ្ឋកូរ៉េខាងត្បូង ជាដើម។ គួរបញ្ជាក់ថា វៀតណាមបានអនុវត្តវិធានការ ទាំងនោះនៅកម្រិតខ្ពស់ជាងបើធៀបនឹងអនុសាសន៍របស់ WHO។      

   កត់សម្គាល់រាល់កិច្ចខិតខំប្រឹងប្រែងនិងវិធានការរបស់វៀតណាម WHO បានអះអាងថា វៀតណាមបានទប់ទល់យ៉ាងឆាប់រហ័សនិងប្ដូរផ្ដាច់ ក្នុងការងារបង្ការនិងទប់ស្កាត់ជំងឺ Covid-19 ចែករំលែកព័ត៌មានប្រកបដោយ តម្លាភាព ជាពិសេសគឺការងារ ធ្វើចត្តាឡីស័ក ព្យាបាល និងសហការយ៉ាងល្អជាមួយប្រទេសផ្សេងៗ។ លោក Kidong Park ប្រធានក្រុមបេសកកម្ម WHO ប្រចាំវៀតណាមបានសង្កត់ធ្ងន់ថា៖

        “យើងខ្ញុំលើកទឹកចិត្តវៀតណាមបន្តអនុវត្តការងារបង្ការទប់ស្កាត់ Covid-19 យ៉ាងខ្លាំងក្លាថែមទៀត។ យើងខ្ញុំក៏ជឿជាក់ទៅលើរាល់វិធានការ ដែលវៀតណាមបានអនុវត្ត ព្រមទាំងនឹងបន្តរួមដំណើរ ជួយឧបត្ថម្ភវៀត ណាមផងដែរ។ ទន្ទឹមនឹងនោះ យើងខ្ញុំកំពុងផ្ដល់អនុសាសន៍ជូនវៀតណាម និងប្រទេសដទៃទៀតថា ក្នុងពេលខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាល ជំងឺនោះ គឺយើងក៏ត្រូវតែត្រៀមរៀបចំយ៉ាងហ្មត់ចត់ឲ្យករណីមានការរីករាល ដាលយ៉ាងទូលំទូលាយក្នុងសហគមន៍ ដើម្បីផ្ទេរពីដំណាក់កាលបង្ការ ទប់ស្កាត់ទៅជាដំណាក់កាលបន្ធូរបន្ថយផលប៉ះពាល់បង្កឡើងដោយជំងឺ”។

        ដោយមានស្មារតីត្រៀមខ្លួនជាស្រេចចំពោះករណីអាក្រក់បំផុតដើម្បី ករណីនោះមិនកើតមានឡើង វៀតណាមបានកៀងគរប្រព័ន្ធនយោបាយ ទាំងមូលចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ។ លទ្ធផលគឺ នាបច្ចុប្បន្ន វៀតណាម បានព្យាបាលជាសះស្បើយឲ្យករណីឆ្លង Covid-19 នៅមូលដ្ឋានសុខា ភិបាលថ្នាក់ស្រុក។ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long បានអះអាងថា៖

          “រូបមន្តព្យាបាលរបស់វៀតណាមត្រូវបានធ្វើបច្ចុប្បន្នភាព បំពេញ បន្ថែមជាបន្តបន្ទាប់ អាស្រ័យទៅលើបទពិសោធន៍ពិតៗក្នុងដំណើរការព្យា បាលនិងបទពិសោធន៍របស់ពិភពលោក។ ចំណុចថ្មីក្នុងការព្យាបាលនោះគឺ អនុញ្ញាតឲ្យសាកពិសោធន៍ប្រភេទឱសថថ្មីៗដើម្បីមានវិធានការព្យាបាលថ្មី។ វៀតណាមក៏បាននិងកំពុងបញ្ជាដឹកនាំឲ្យអង្គភាពនានាស្រាវជ្រាវអភិវឌ្ឍ ផលិតផលជីវសាស្ត្រដើម្បីបម្រើឲ្យការធ្វើរោគវិនិច្ឆ័យផងដែរ”។

        រួមដៃជាមួយពិភពលោក

        គិតរហូតមកដល់ពេលបច្ចុប្បន្ន វៀតណាមត្រឹមតែមានករណីឆ្លង Covid-19 ចំនួន១៦នាក់ ដែលត្រូវបានព្យាបាលជាសះស្បើយ១០០%។ លទ្ធផលនេះបានសរឲ្យឃើញកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមហើយ រួមចំណែកទៅក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺរបស់ពិភពលោកផងដែរ។ អាស្រ័យដោយមានស្មារតី “ប្រយុទ្ធប្រឆាំងនឹងជំងឺដូចនឹងប្រយុទ្ធប្រឆាំងនឹង ខ្មាំងសត្រូវ” របស់ប្រព័ន្ធនយោបាយទាំងមូល ក្រោមការដឹកនាំរបស់បក្ស ការប្រតិបត្តិរបស់រដ្ឋ ការងារបង្ការនិងទប់ស្កាត់ជំងឺ Covid-19 នៅវៀតណាម សម្រេចបាននូវលទ្ធផលបឋមគួរឲ្យកោតសរសើរ។ ហេតុដូច្នេះ ក្នុងជំនួបធ្វើ ការជាមួយរដ្ឋាភិបាលវៀតណាមនាពេលថ្មីៗនេះ តំណាង US CDC បាន សម្ដែងនូវគោលបំណងថា វៀតណាមនឹងបន្តចែករំលែកព័ត៌មាន បទ ពិសោធន៍ក្នុងការងារបង្ការទប់ស្កាត់ Covid-19 ជាមួយសហគមន៍អន្តរជាតិ។

        នាបច្ចុប្បន្ន ស្ថានភាពនៃជំងឺ Covid-19 កំពុងមានការវិវត្តន៍គួរឲ្យព្រួយ បារម្ភដោយសារបានរីករាលដាលទៅកាន់ប្រទេសនិងតំបន់ដែនដីចំនួន៧៧។ ដោយមានស្មារតីត្រៀមខ្លួនជាស្រេចលះបង់ផលប្រយោជន៍សេដ្ឋកិច្ច ដើម្បីការពារសុខភាពរបស់ប្រជាជននិងភ្ញៀវទេសចរ វៀតណាមនឹងបន្ត អនុវត្តយ៉ាងប្ដូរផ្ដាច់នូវភារកិច្ចបង្ការ ទប់ស្កាត់ជំងឺដែលត្រូវបានដាក់ចេញ តាមនោះរួមដៃជាមួយសហគមន៍អន្តរជាតិរុញថយក្រោយជំងឺនេះជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ