ពិភពលោកស្វែងរកផ្លូវចេញពីជំងឺរាតត្បាត
(VOVWORLD) - ជំងឺរាតត្បាត Covid-19 បានរីករាលដាលលើទូទាំងពិភពលោក ហើយបង្កឡើងភាពច្របូលច្របល់យ៉ាងធ្ងន់ធ្ងរខាងសេដ្ឋកិច្ចនិងសន្តិ សុខសង្គម មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសកលលោកតាំងពីមុនមក ដែលបណ្ដាលឲ្យប្រទេសទាំងអស់ទោះជាមហាអំណាចពិភព លោកក៏ដោយ ក៏ត្រូវរញ្ជួយយ៉ាងខ្លាំងដែរ។ ឥឡូវនេះ ប្រទេសនីមួយៗសុទ្ធតែខិត ខំប្រឹងប្រែងស្វែងរកផ្លូវចេញ ដោយចាត់ទុកការប្រយុទ្ធប្រឆាំងវិបត្តិ សេដ្ឋកិច្ចជាបញ្ហាបន្ទាន់ដូចការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដែរ។
ធនាគារកណ្ដាល អឺរ៉ុប (ECB) បានអនុម័តលើកញ្ចប់សង្គ្រោះសេដ្ឋកិច្ចក្នុងតម្លៃចំនួន ១២០ពាន់លានអឺរ៉ូ (ស្មើនឹង១៣០ពាន់លានដុល្លាអាមេរិក) ដើម្បី ទ្រទ្រង់ប្រទេសនានាក្នុងតំបន់។ (រូបថត៖ fxstreet) |
យោងតាមរបាយការណ៍ថ្មីបំផុតរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានប៉ាន់ស្មានថា ការដោះដូរពាណិជ្ជកម្មសកលឆ្នាំ ២០២០អាចធ្លាក់ចុះក្នុងចន្លោះពី១៣%ដល់៣២%។ មនុស្សប្រមាណ ៥០០លាននាក់អាចប្រឈមនឹងភាពក្រីក្រ ដោយសារវិបត្តិសេដ្ឋកិច្ចដ៏ ធ្ងន់ធ្ងរបំផុតតាំងពីមុនមក។ ដើម្បីទប់ទល់នឹងជំងឺ Covid-19 ប្រទេស នានាបានចាត់វិធានការជាច្រើនដើម្បី “សង្គ្រោះ” ឬ បង្កើន “ភាព ធន់ទ្រាំ” សម្រាប់សេដ្ឋកិច្ច សំដៅជៀសវាងវិបត្តិដ៏ធ្ងន់ធ្ងរ។
ប្រយុទ្ធប្រឆាំងវិបត្តិសេដ្ឋកិច្ច-ភារកិច្ចបន្ទាន់
ការបន្ធូរបន្ថយផលប៉ះពាល់ជាអវិជ្ជមានទៅលើសេដ្ឋកិច្ចកំពុងជាអាទិភាពចម្បងរបស់ប្រទេសទាំងអស់។ នៅអឺរ៉ុប ធនាគារកណ្ដាល អឺរ៉ុប (ECB) បានអនុម័តលើកញ្ចប់សង្គ្រោះសេដ្ឋកិច្ចក្នុងតម្លៃចំនួន ១២០ពាន់លានអឺរ៉ូ (ស្មើនឹង១៣០ពាន់លានដុល្លាអាមេរិក) ដើម្បី ទ្រទ្រង់ប្រទេសនានាក្នុងតំបន់។ សហភាពអឺរ៉ុប (EU) បានកៀរគរទឹក ប្រាក់យ៉ាងហោចណាស់ចំនួន៤១ពាន់លានដុល្លាអាមេរិកសម្រប់ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ខណៈដែលអាល្លឺម៉ង់ មហាអំណាចសេដ្ឋ កិច្ចនាំមុខគេនៅទ្វីបនេះ ក៏បានផ្ដល់កញ្ចប់សង្គ្រោះសេដ្ឋកិច្ចដ៏ធំបំផុត ក្រោយពីសង្គ្រោះមក ឡើងដល់ទី៥៩៧ ពាន់លានដុល្លាអាមេរិកផង ដែរ។ នៅសហរដ្ឋអាមេរិក លោកប្រធានាធិបតី Donald Trump បាន ប្រកាសបញ្ចុះពន្ធដើម្បីលើកទឹកចិត្តការប្រើប្រាស់ទំនិញ ហើយជួយ ប្រជាជនបង់ថ្លៃជួលផ្ទះ បំណុលបញ្ចាំទាន់កាលកំណត់ ឬទូទាត់ការ ចំណាយសុខភិបាលនានាផងដែរ។ អាជ្ញាធររបស់លោក Donald Trump ត្រូវបានចាត់ទុកថា កំពុងត្រៀមរៀបចំកញ្ចប់សង្គ្រោះសេដ្ឋកិច្ច ក្នុងតម្លៃឡើងដល់ទៅ១ ទ្រីលានដុល្លាអាមេរិក សំដៅបន្ធូរស្រាលផល ប៉ះពាល់ខាងសេដ្ឋកិច្ចដោយសារជំងឺ Covid-19។ ធនាគារកណ្ដាល សហរដ្ឋអាមេរិក (FED) ក្នុងរង្វង់១៥ថ្ងៃដើមខែមីនាកន្លងទៅ ក៏បាន បញ្ចុះអត្រាការប្រាក់បន្ទាន់នៅកម្រិតទាបបំផុតផងដែរ។ ប្រទេសចិនក៏ បានចាត់វិធានការថ្មីៗ ដើម្បីស្ដារសេដ្ឋកិច្ចនៃមហាអំណាចធំទី២លើ ពិភពលោកនេះឡើងវិញ តាមរយៈការកាត់បន្ថយអត្រាបម្រុងទុកប្រាក់ ចំពោះធនាគារដែលមានលក្ខខ័ណ្ឌគ្រប់គ្រាន់ចាប់ពីថ្ងៃទី១៦ មីនា។ សកម្មភាពនេះជួយបើកកញ្ចប់ប្រាក់ចំនួន៧៨,៦ពាន់លានដុល្លា អាមេរិក ពីថវិកាបម្រុងទុកក្នុងរយៈពេលយូរអង្វែង ដើម្បីសង្គ្រោះសេដ្ឋ កិច្ច។ ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានដាស់តឿនប្រទេសនេះឲ្យអនុវត្តវិធានការ “មិនធ្លាប់មាន” ដើម្បីទប់ទល់នឹងផលវិបាកសេដ្ឋកិច្ចដោយជំងឺរាតត្បាត។ ចំណែកឯ នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានជម្រាបថា នឹងពិចារណា លើវិធានការខុសៗគ្នា ដូចជាការបញ្ចុះពន្ធលើការប្រើប្រាស់ជា បណ្ដោះអាសន្ន។ អង្គការហិរញ្ញវត្ថុអន្តរជាតិដូចជា ធនាគារអភិវឌ្ឍ អាស៊ី (ADB) ឬធនាគារពិភពលោក (WB) ក៏បានផ្ដល់កម្ចីអនុគ្រោះដល់ ប្រទេសជាច្រើន ជាពិសេសគឺប្រទេសងាយរងគ្រោះផងដែរ។
សាមគ្គីគ្នាក្នុងការប្រយុទ្ធស្លាប់រស់
ទោះបីជាជំងឺរាតត្បាតកំពុងបង្កឡើងការខូចខាតខាងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែមតិជាច្រើនបានចាត់ទុកថា Covid-19 ក៏ បង្កើតឡើងការផ្លាស់ប្ដូរដ៏វិជ្ជមានជាច្រើនចំពោះសេដ្ឋកិច្ចសកលដែរ។ ឧទាហរណ៍ថា ជំនួសឲ្យការពឹងផ្អែកទៅលើ “រោងចក្រ” ចិន ប្រទេស នានាត្រូវការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ បំពេញបន្ថែមមុខទំនិញក្នុង ឃ្លាំងបម្រុងទុក។ អង្គភាពអាជីវកម្មជាច្រើនត្រូវប្រឈមនឹងគ្រោះអាសន្ន ក្ស័យធន ក៏ប៉ុន្តែមានគំនិតផ្ដួចផ្ដើម គំរូអាជីវកម្មថ្មីៗជាច្រើន កើតមាន ឡើងផងដែរ។ លើសពីនេះទៅទៀត ទំលាប់ទិញទំនិញពីចម្ងាយរបស់ អ្នកប្រើប្រាស់ក្នុងដំណាក់កាលនៃជំងឺឆ្លងនេះ ក៏នឹងធានាការផ្ទុះឡើង នៃពាណិជ្ជកម្មអេឡិចត្រូនិក ក្នុងប៉ុន្មានឆ្នាំខាងមុខ ហើយក្លាយទៅជា កម្លាំងចលករចំពោះកំណើនសេដ្ឋកិច្ចនៃប្រទេសជាច្រើន។
អ្នកជំនាញជាច្រើនចាត់ទុកថា នៅចំពោះមុខជំងឺរាតត្បាតសកល Covid-19 ផ្លូវចេញតែមួយគត់នោះគឺ ប្រទេសទាំងអស់ត្រូវតែរួមសាមគ្គីគ្នា ។ ទន្ទឹមនឹងការកសាងយុទ្ធសាស្ត្រនៅប្រទេសនីមួយៗ ត្រូវតែមានកិច្ច សហប្រតិបតិ្តការលើទ្រង់ទ្រាយតំបន់និងសកលលោក។ ក្នុងន័យនេះ បណ្ដាប្រទេសនឹងចែករំលែកតម្លៃរួមអំពីពាណិជ្ជកម្មសេរី ជួយសម្រួល ដល់ការវិនិយោគ មិនទុកឲ្យខ្សែសង្វាក់ផ្គត់ផ្គង់ត្រូវរអាក់រអួល ក៏ដូចជា ស្ដារសកម្មភាពពាណិជ្ជកម្មឡើងវិញយ៉ាងឆាប់ៗក្រោយជំងឺផងដែរ៕