១.ពិធីរំលឹកខួបលើកទី៧០នៃទិវាបុណ្យជាតិថ្ងៃទី២កញ្ញានិងរយៈពេល៤០
ឆ្នាំនៃភាគខាងត្បូងវៀតណាមបានរំដោះទាំងស្រុងបានប្រារព្ធឡើងដ៏មហោ
ឡារិក
|
ពិធីដង្ហែក្បួននិងធ្វើព្យុៈយាត្រានៅទីក្រុងហាណូយ |
ពិធីមិទ្ទីង ដង្ហែក្បួននិងធ្វើព្យុៈយាត្រាបានប្រព្រឹត្តទៅដ៏មហោឡារិកនៅរដ្ឋធានី
ហាណូយនិងទីក្រុងហូជីមិញ។ តាមរយៈបណ្តាសកម្មភាពនេះ យើងកាន់តែមាន
មនសិការជ្រាលជ្រៅអំពីកម្រិតនិងអត្ថន័យប្រវត្តិសាស្ត្រដ៏មហិមា និងមេរៀនជ័យ
ជន្នះនៃបដិវត្តន៍ខែសីហា នាំទៅដល់ការបង្កើតរដ្ឋវៀតណាមប្រជាធិបតេយ្យ ឬ
បច្ចុប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀតណាម រួមទាំង មហាជ័យជំនះ និទាឃ
រដូវ ឆ្នាំ១៩៧៥ ដែលជាមោទនភាពនិងការជឿជាក់ទៅលើអនាគតភ្លឺស្វាង មួយ
របស់ប្រទេសវៀតណាមវីរៈភាពដែលកំពុងមានការផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍ យ៉ាង
ខ្លាំងក្លា។
២.រៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់
|
មហាសន្និបាតបក្សភាគទីក្រុងហាណូយលើកទី១៤ |
ជោគជ័យនៃមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់សំដៅឆ្ពោះទៅមហាសន្និ បាតលើកទី១២របស់បក្ស ជាលទ្ធផលចាំបាច់នៃការដឹកនាំម្ចាស់ការស្រុះចិត្ត គំ
និតប្រកបដោយប្រសិទ្ធិភាពរបស់បក្សចំពោះការងារផ្លាស់ប្តូរថ្មីការងារកសាង បក្សតាំងពីដើមអាណត្តិមហាសន្និបាតលើកទី១១រហូតមកដល់បច្ចុប្បន្ន។ នេះជា បុព្វបទសំខាន់សម្រាប់ការរៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាតតំណាង ទូទាំងប្រទេសលើកទី១២របស់បក្សនាចុងខែមករាឆ្នាំ២០១៦ខាងមុខ។
៣.បណ្តាសកម្មភាពកិច្ចការបរទេសបានប្រព្រឹត្តទៅយ៉ាងផុលផុស
|
អគ្គលេខាបក្ស Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានា
ធិបតីអាមេរិកលោក Barack Obama |
លេចធ្លោបំផុតគឺដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់អគ្គលេខាបក្សកុម្មុយ
និស្តវៀតណាម លោក Nguyen Phu Trongទៅសហរដ្ឋអាមេរិកតាមសេចក្តី អញ្ជើញ
របស់ប្រធានាធិបតីអាមេរិកលោក Barack Obama។ នេះជាលើកដំបូង ដែលអគ្គ
លេខាបក្សកុម្មុយនិស្តវៀតណាមមួយរូបទៅទស្សនកិច្ចអាមេរិក។ សកម្ម ភាពកិច្ច
ការបរទេសរដ្ឋ និងកិច្ចការបរទេសបក្ស កិច្ចការបរទេសប្រជាជនបាន ប្រព្រឹត្តទៅ
ដោយស៊ី ចង្វាក់គ្នា សំដៅជម្រុញយ៉ាងខ្លាំងក្លានូវទំនាក់ទំនងទ្វេភាគីនិងពហុភាគី។ តាមនោះរួមចំណែកយ៉ាងសកម្មចូលក្នុងកិច្ចការពារផលប្រយោជ ន៍កំពូលរបស់
ប្រជាជាតិ ម្ចាស់ការនិងសកម្មធ្វើសមាហរណកម្មអន្តរជាតិព្រម ទាំងបង្ហាញថា វៀតណាមជាសមាជិកមានការទទួលខុសត្រូវក្នុងសហគមន៍ អន្តរជាតិ។
៤.រៀបចំប្រកបដោយជោគជ័យមហាសន្និបាតសហភាពអន្តរសភាពិភព
លោក លើកទី១៣២ (IPU 132)
|
ពិធីបើកមហាសន្នុិបាត IPU នៅទីក្រុងហាណូយ |
IPU 132 ដោយរដ្ឋសភាវៀតណាមរៀបចំឡើងលើកដំបូងបានទាក់ទាញ ការចូលរួមរបស់តំណាងជាង១.៦០០នាក់មកពីសភាជាសមាជិក IPU ចំនួន ១៦០ រួមទាំងសមាជិកចងសម្ព័ន្ធ អ្នកសង្កេតការណ៍ និងអង្គការអន្តរជាតិជាច្រើន ទៀត។ លទ្ធផលសំខាន់បំផុតរបស់ IPU 132 គឺអនុម័តលើសេចក្តីថ្លែងការណ៍ ទីក្រុងហា
ណូយ ស្តីអំពី “គោលដៅអភិវឌ្ឍន៍និរន្តរភាព៖ប្រែពាក្យពេជ្រក្លាយទៅ ជាសកម្មភាព” ដែលបានសម្តែងនូវបំណងប្រាថ្នានិងការសន្យារបស់ IPU និងសភានានាក្នុង
ការកសាងនិងជម្រុញអនុវត្តរាល់គោលដៅអភិវឌ្ឍន៍និរន្តរភាព ដែលអ.ស.បកំពុង
កសាងដល់ឆ្នាំ២០៣០ ដោយផ្តោតសំខាន់ទៅលើមនុស្ស។
៥.វៀតណាមទទួលបានកិច្ចព្រមព្រៀងសំខាន់ជាច្រើនជាមួយដៃគូនានាលើ វិស័យពាណិជ្ជកម្ម
|
វៀតណាមទទួលបានកិច្ចព្រមព្រៀងសំខាន់ជាច្រើនជាមួយដៃ
គូនានាលើ វិស័យពាណិជ្ជកម្ម |
វៀតណាមបានចុះហត្ថលេខាជាផ្លូវការនិងបញ្ចប់ចរចារលើកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរី (FTA) ជាមួយកូរ៉េខាងត្បូង សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប សហ
ភាពអឺរ៉ុប ព្រមទាំងសម្រេចរួចរាល់ការចរចារលើកិច្ចព្រមព្រៀងដៃគូឆ្លងមហា
សមុទ្រប៉ាស៊ីហ្វិក (TPP) ជាមួយសមាជិកចំនួន១១នៅសេសសល់។ បណ្តាកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីថ្មីត្រូវបានរំពឹងទុកថានឹងបើកចេញ “រលកធ្វើសមាហរណ
កម្ម” យ៉ាងខ្លាំងក្លារវាងសេដ្ឋកិច្ចវៀតណាមជាមួយសេដ្ឋកិច្ចពិភពលោកនាពេល ខាងមុខដែលពោរពេញទៅដោយឱកាសនិងការសាកល្បង។
៦.បើកសម្ពោធដាក់ឲ្យដំណើរការសំណង់ជាតិសំខាន់ៗជាច្រើន
ក្រុមម៉ាស៊ីនលេខ០១នៃរោងចក្រវារីអគ្គិសនី Lai Chau ដោយមានអានុភាព
ចំនួន៤០០ មេហ្គាវ៉ាត់ បានដំណើរការប្រកបដោយជោគជ័យបើកចេញយថា
ទស្សន៍ សម្រេចសំណង់នេះទាំងស្រុងនាឆ្នាំ២០១៦ មុនកាលកំណត់ដែលបាន
ដាក់ចេញ គឺ១ឆ្នាំ។ សំណង់គមនាគមន៍សំខាន់ជាច្រើនក៏បានបើកសម្ពោធដាក់
ឲ្យដំណើរការ ដូចជាខ្សែផ្លូវល្បឿនលឿនទំនើបបំផុតនៅវៀតណាមពីក្រុងហាណូយ
ទៅ កាន់ក្រុង Hai Phong ស្ពាន Nhat Tan ឬស្ថានីយ T2 នៅព្រលានយន្តហោះ អន្តរ
ជាតិ Noi Bai ជាដើម។ សំណង់ទាំងអស់នេះ បានរួមចំណែកយ៉ាងសកម្មចូល ក្នុង
ការសម្រេចមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ បំរើការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ប្រ
ទេសជាតិ។
៧.សន្ទស្សន៍ប្រើប្រាស់(CPI)កើន០,៦៣%ប្រៀបនឹងឆ្នាំ២០១៤ ជាកម្រិត
ទាប បំផុតក្នុងរយៈ១៤ឆ្នាំកន្លងទៅ
សន្ទស្សន៍ប្រើប្រាស់ឆ្នាំ២០១៥ទាបបំផុតប្រៀបនឹងគោលដៅ៥%ដែលរដ្ឋ
សភាដាក់ចេញ។ អគ្គនាយកស្ថិតិកំណត់ថា សន្ទស្សន៍ប្រើប្រាស់មានការថយចុះ ក៏ដោយប៉ុន្តែកម្រិតទិញរបស់ប្រជាជននៅកើនឡើងដដែល។ បម្រែបម្រួលរវាង
កណើន GDP និងអតិផរណាក្នុងឆ្នាំ២០១៥ត្រូវបានវាយតម្លៃថាជាជោគជ័យនៃ ខឿនសេដ្ឋកិច្ចក៏ដូចជាការបញ្ជាណែនាំរបស់រដ្ឋាភិបាល។
៨.វៀតណាមសម្រេចគោលដៅសហសវត្សជាសារវ័ន្ត
|
វៀតណាមសម្រេចគោលដៅសហសវត្សជាសារវ័ន្ត |
តាមរបាយការណ៍របស់កម្មវិធីអភិវឌ្ឍន៍អ.ស.ប (UNDP) វៀតណាមទទួល បានសមិទ្ធិដ៏ធំធេងដូចជា កាត់បន្ថយអាត្រាក្រីក្រ អាត្រាសិស្សានុសិស្សចូល បថមសិក្សាទទួលបាន៩៩% អាត្រាអ្នកម្តាយស្លាប់ចុះ៣ភាគ៤% ។វៀតណាម បានសម្រេចមុនកាលកំណត់គោលដៅចំនួន៥ក្នុងចំណោមគោលដៅ ទាំង៨ ហើយកំពុងខំប្រឹងប្រែងអនុវត្តល្អរាល់គោលដៅនៅសេសសល់ទាក់ទិនដល់ការ ជម្រុញបរិស្ថានប្រកបដោយចីរភាព និងការបង្ការប្រឆាំងជំងឺHIV/AIDS ជាដើម។
៩.ផ្នែកអប់រំនិងបណ្តុះបណ្តាលអនុវត្តការផ្លាស់ប្តូរជាសារវ័ន្តការប្រឡង
ថ្នាក់វិទ្យា ល័យជាតិ
ចំណុចខុសប្លែកជាសារវ័ន្តនៃការប្រឡងឆ្នាំ២០១៥នេះគឺការប្រឡងបាន
រៀបចំតែម្តង ដោយគោលដៅ ពិនិត្យការបញ្ចប់វិទ្យាល័យនិងពិនិត្យការចូល
មហាវិទ្យាល័យ អនុវិទ្យាល័យ។ ការផ្លាស់ប្តូរថ្មីនេះ សំដៅបន្ធូសម្ពាធ ការ
ចំណាយប្រាក់ និងកាត់បន្ថយភាពតានតឹងសម្រាប់សង្គមទាំងមូល សាលា សិស្សានុសិស្សនិងឪពុកម្តាយផងដែរ។
១០. ការផ្តន្ទាទោសខុសរបស់លោក Nguyen Thanh Chan និងលោក Huynh
Van Nen
ការផ្តន្ទាទោសខុសយ៉ាងធ្ងន់ធ្ងរក្នុងសកម្មភាពស៊ើបអង្កេត ជំនុំជំរះនាំទៅ ដល់ការកាត់ទោសខុសដូចជារឿងក្តីរបស់លោក Chan និងលោក Nen បានដាក់ចេញសំណូមពរចាំបាច់ក្នុងការសម្រេចយ៉ាងឆាប់ៗនូវក្រមច្បាប់ និងច្បាប់ទាក់ ទិនដល់ច្បាប់ព្រហ្មទណ្ឌ។ ក្រមច្បាប់ ព្រហ្មទណ្ឌទើបនឹងបានអនុម័តនៅកិច្ចប្រជុំ
លើកទី១០រដ្ឋសភាវៀតណាមនីតិកាលទី១៣ បានកំណត់ថា ត្រូវមានការថត សម្លេងនិងថតរូបក្នុងពេលសាកសួរចម្លើយជនជាប់ចោទនៅកន្លែងឃុំខ្លួន ឬនៅ ស្ថានីយស៊ើបអង្កេតផងដែរ៕