|
រដ្ឋសភានីតិកាលទី១៣បានអនុម័តលើរដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (VOV) |
១ រដ្ឋសភានីតិកាលទី១៣បានអនុម័តលើរដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋសង្គម
និយមវៀតណាម
នាថ្ងៃទី២៨វិច្ឆិកាឆ្នាំ២០១៣ នៅសម័យប្រជុំលើកទី៦ ដោយទទួលបាន
សំលេងគាំទ្រចំនួន៩៧,៥៩% រដ្ឋសភាវៀតណាមនីតិកាលទី១៣បានអនុម័តលើ
រដ្ឋធម្មនុញ្ញនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម(ធ្វើវិសោធនកម្ម)។ នេះជា
ច្បាប់រដ្ឋធម្មនុញ្ញនៃសម័យកាលផ្លាស់ប្តូរថ្មីលើគ្រប់វិស័យទាំងខាងសេដ្ឋកិច្ចនិង
នយោបាយ លើកកំពស់សិទ្ធិមនុស្ស សិទ្ធិនិងកាតព្វកិច្ចសារវន្តរបស់ពលរដ្ឋ អះអាងសិទ្ធិអំណាចរដ្ឋទាំងអស់របស់ប្រជាជន។
|
សន្និបាតមជ្ឈឹមលើកទី៧និងលើកទី៨បានផ្សព្វផ្សាយសេចក្តីសំរេចចិត្តសំខាន់ជាច្រើន (VOV) |
២ សន្និបាតមជ្ឈឹមលើកទី៧និងលើកទី៨បានផ្សព្វផ្សាយសេចក្តីសំរេចចិត្ត
សំខាន់ជាច្រើនដើម្បីអភិវឌ្ឍន៍ប្រទេសជាតិដ៏ចីរភាព
សន្និបាតគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមលើកទី៧និងលើកទី
៨ (នីតិកាលទី១១) បានអនុម័តលើសេចក្តីសំរេចចិត្តនានាស្ដីអំពីការបន្តផ្លាស់ប្តូរថ្មី
សុក្រិតប្រព័ន្ធនយោបាយពីមជ្ឈឹមដល់មូលដ្ឋាន ជ្រើសតាំងបំប៉ុនកម្មាភិបាលថ្នាក់
យុទ្ធសាស្ត្រ ម្ចាស់ការទប់ទល់នឹងបំរែបំរួលអាកាសធាតុ ជំរុញការងារការពារធនធាន
ធម្មជាតិ បរិស្ថាន ផ្លាស់ប្តូរថ្មីវិស័យអប់រំ យុទ្ធសាស្ត្រការពារមាតុប្រទេសក្នុងស្ថានភាព
ថ្មី។
|
វៀតណាមនិងអាមេរិកក៏បង្កើតក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូសហប្រតិបត្តិការលើគ្រប់វិស័យ។ (baodientu.chinhphu.vn) |
៣ សកម្មភាពកិច្ចការបរទេសត្រូវបានលាតត្រដាងអនុវត្តលើគ្រប់វិស័យនិង
ទទួលបានសមិទ្ធិលេចធ្លោជាច្រើន។
វៀតណាមបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយថៃ ឥណ្ឌូនេស៊ី សឹង្ហបុរី អ៊ីតាលីនិងបារាំង។ វៀតណាមនិងអាមេរិកក៏បង្កើតក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូសហប្រតិបត្តិការលើគ្រប់វិស័យ។ ក្រៅពីនោះ វៀតណាមត្រូវបានជ្រើសតាំងធ្វើជា
សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិងគណៈកម្មាធិការបេតិក
ភ័ណ្ឌពិភពលោក។ សាររបស់វៀតណាមស្ដីពីការ “កសាងទំនុកទុកចិត្តយុទ្ធសាស្ត្រ”
ក្នុងទំនាក់ទំនងអន្តរជាតិត្រូវបានសាធារណៈមតិពិភពលោកស្ងើចសសើរនិងវាយ
តំលៃខ្ពស់។
|
ក្នុងឆ្នាំ២០១៣ ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង៥,៤២% (stox.vn) |
៤ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនបានរក្សានៅកំរិតសមស្រប អតិផរណាត្រូវ
បានទប់ស្កាត់សុខុមាលភាពសង្គមត្រូវបានធានា។
ក្នុងឆ្នាំ២០១៣ ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង៥,៤២%
អតិផរណានៅកំរិត ៦,០៤% អត្រាគ្រួសារក្រីក្រក្រោម ៨%។ ដំណើរការរៀបចំរចនា
សម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនត្រូវបានជំរុញខ្លាំង
ពិសេសគឺរៀបចំរចនាសម្ព័ន្ធវិស័យហិរញ្ញវត្ថុ ធនាគារនិងអង្គភាពអាជីវកម្មរដ្ឋឡើង
វិញ។
|
នាយឧត្តមសេនីយ៍ Vo Nguyen Giap ជាឧត្តមសេនីយ៍ទេពកោសលបានទទួលមរណភាពក្នុងជន្មាយុ១០៣ឆ្នាំ។ (VOV) |
៥ នាយឧត្តមសេនីយ៍ Vo Nguyen Giap ជាឧត្តមសេនីយ៍ទេពកោសលបានទទួល
មរណភាពក្នុងជន្មាយុ១០៣ឆ្នាំ។
នាយកឧត្តមសេនីយ៍ Vo Nguyen Giap ជាឧត្តមសេនីយ៍វៀងវៃ អ្នកយុទ្ធសាស្ត្រនិងមេបញ្ជាការយោធាល្បីឈ្មោះជាកូនសិស្សឆ្នើមនិងជិតស្និទ្ធរបស់លោកប្រធាន
ហូជីមិញ ជាមនុស្សឆ្នើមមួយរូបរបស់ប្រជាជាតិបានទទួលមរណភាពក្នុងជន្មាយុ
១០៣ឆ្នាំ។ការលាចាកលោករបស់នាយឧត្តមសេនីយ៍ ធ្វើឲ្យប្រជាជាតិសាមគ្គីគ្នា បង្កើនកំលាំងពលំមនុស្សសាស្ត្រ បង្កើនបន្ថែមតំលៃវៀតណាម។
|
ជនជាប់ចោទជាច្រើនត្រូវកាត់ទោសគឺប្រហារជីវិត។ (VOV) |
៦ ប្តេជ្ញាបង្ការប្រឆាំងអំពើរពុករលួយបាននាំមកនូវជំនឿជាក់ពីប្រជាជន។
គណៈកម្មាធិការមជ្ឈឹមអំពីបង្ការប្រឆាំងអំពើពុករលួយក្រោមឳវាទការិយាល័ យនយោបាយបានបញ្ជាស្ថាប័នមានសមត្ថកិច្ចសើបអង្កេតនិងនាំចេញជំនំជំរះ
ករណីចំនួន៨ ករណីពុករលួយយ៉ាងធ្ងន់ធ្ងរស្មុគស្មាញ ក្នុងនោះមានករណី ពុករលួយនៅក្រុមហ៊ុនឲ្យជួលហិរញ្ញវត្ថុលេខ២ ចំណុះធនាគារកសិកម្មនិងអភិវឌ្ឍន៍ ជនបទវៀតណាម Agribank អគ្គក្រុមហ៊ុននាវាចរណ៍វៀតណាម Vinalines ធនាគារ ពាណិជ្ជកម្មភាគហ៊ុនអាស៊ី ACB។ ជនជាប់ចោទជាច្រើនត្រូវកាត់ទោសគឺប្រហារ
ជីវិត។
|
បរិមាណខ្យល់ព្យុះនិងសម្ពាធត្រូពិកជះឥទ្ធិពលផ្ទាល់ដល់វៀតណាមនៅកំរិតច្រើនបំផុត។ (hue.vnn.vn) |
៧ បរិមាណខ្យល់ព្យុះនិងសម្ពាធត្រូពិកជះឥទ្ធិពលផ្ទាល់ដល់វៀតណាមនៅ
កំរិតច្រើនបំផុត។
មានខ្យល់ព្យុះនិងសម្ពាធត្រូពិកចំនួន១៩ជះឥទ្ធិពផ្ទាល់ដល់វៀតណាមក្នុង
ឆ្នាំ២០១៣។ ក្នុងចំណោមនោះ ខ្យល់ព្យុះលេខ១០និង១១ដោយល្បឿនលើសកំរិត
ទី១២បានបក់បោកចូលភាគកណ្ដាល។ រដ្ឋាភិបាលវៀតណាមបានប្តេជ្ញាបញ្ជា
ណែនាំទប់ទល់ទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពទប់ស្កាត់យ៉ាងទាបបំផុត
នូវការខូចខាត។ ក៏ប៉ុន្តែគ្រោះធម្មជាតិបានធ្វើឲ្យមនុស្សជិត៣០០នាក់ស្លាប់ ការខូច
ខាតខាងសម្ភារៈឡើងដល់២៥លានលានដុង។ ស្ថានភាពជាក់ស្ដែងនេះបានសឲ្យ
ឃើញការជះឥទ្ធិពលពិបាកព្យាករណ៍បាននៃបំរែបំរួលអាកាសធាតុ ចាប់បង្ខំមនុស្ស
ដកមេរៀនអំពីការទប់ទល់នឹងគ្រោះធម្មជាតិនិងកែប្រែកាយវិការប្រព្រឹត្តចំពោះ
ធម្មជាតិ។
|
ពលរដ្ឋទី៩០លាននាក់របស់វៀតណាមបានប្រសូត្រនាថ្ងៃទី១វិច្ឆិកាឆ្នាំ២០១៣ (VOV) |
៨ ចំនួនប្រជាជនវៀតណាមទទួលកំរិត៩០លាននាក់
នាថ្ងៃទី១វិច្ឆិកាឆ្នាំ២០១៣ ពលរដ្ឋទី៩០លាននាក់របស់វៀតណាមបាន
ប្រសូត្រ នាំប្រទេសវៀតណាមក្លាយទៅជាប្រទេសមានទ្រង់ទ្រាយចំនួនប្រជាជ
នឈរលំដាប់ថ្នាក់ទី១៤លើពិភពលោក ជាមួយរចនាសម្ព័ន្ធប្រជាជនមាស មានន័យថាមនុស្សប្រមាណ២ភាគ៣ក្នុងវ័យធ្វើពលកម្ម។ នេះជាឪកាសផង និងជាការសាកល្បងផងខណៈដែលទ្រង់ទ្រាយចំនួនប្រជាជនត្រូវផ្សាភ្ជាប់នឹង
គុណភាពរបស់ប្រភពធនធានមនុស្ស។
|
ការបង្កើតលទ្ធផលពិនិត្យជំងឺនៅមន្ទីពេទ្យពហុព្យាបាល Hoai Duc ហាណូយ (VOV) |
៩ សុខាភិបាល បំពុលរិស្ថាន សុវត្ថិភាពអនាម័យម្ហូបអាហារនៅមានការ
ព្រួយបារម្មណ៍។
ករណីជាច្រើនបានកើតមានឡើងក្នុងវិស័យសុខាភិបាល ដូចជាការបង្កើតលទ្ធផលពិនិត្យជំងឺនៅមន្ទីពេទ្យពហុព្យាបាល Hoai Duc ហាណូយ ករណីបង្ហូជាតិគីមីពុលចេញទៅបរិស្ថានរបស់ក្រុមហ៊ុន Nicotex ខេត្ត Thanh Hoa ស្ថានភាព អសវត្ថិភាពអនាម័យស្បៀងអាហារជាដើម បានធ្វើឲ្យប្រជាជនព្រួយបារម្មណ៍
អំពីគុណភាពជិវភាពរស់នៅ។ ក្រៅពីនោះ បណ្ដាករណីគ្រោះថ្នាក់ចរាចរអគ្គិភ័យ
ដ៏ធ្ងន់ធ្ងរ ការបង្ហូទឹកពីបឹងផ្ទុកទឹកវារីអគ្គិសនីក៏ជះឥទ្ធិពូលយ៉ាងធ្ងន់ធ្ងរដល់ជីវភាព
រស់នៅប្រជាជន។
|
សិល្បៈ Don ca tai tu ណាមបូភាគខាងត្បូងវៀតណាមត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍ (VOV) |
១០ សិល្បៈ Don ca tai tu ណាមបូភាគខាងត្បូងវៀតណាមត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍
សិល្បៈ Don ca tai tu មានវត្តមាននៅភាកខាងត្បូងវៀតណាមមុននេះជាង
១០០ឆ្នាំ។ ប្រភេទសិល្បៈនេះមានកំរិតឥទ្ធិពលវប្បធម៍ដ៏ទូលំទូលាយ និងតំលៃ
សិល្បៈជាពិសេស។ រហូតដល់ពេលបច្ចុប្បន្នវៀតណាមមានប្រភេទសិល្បៈជំនឿ
ចំនួន៨ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌផ្សាយពីមាត់និងអរូបីយ៍
បេតិកភ៏ណ្ឌវប្បធម៍អរូបីយ៍របស់មនុស្សលោក៕