១ ឆ្នាំ ២០១២ ឆ្នាំនៃបណ្ដាការបោះឆ្នោត និងផ្ទេរប្រគល់អំណាចនៅប្រទេស
ធំៗលើពិភពលោក។
រុស្ស៊ីបានឃើញហេតុការណ៍នៃការផ្ទេរប្តូរអំណាចប្រធានាធិបតី រវាងដៃគូរ Putin
– Medvedev ។នាយករដ្ឋមន្ត្រី Vladimir Putin បានក្លាយទៅជាប្រធានាធិបតី បន្ទាប់ពី
ការ បោះឆ្នោតប្រធានាធិបតី នាថ្ងៃទី ៤ មិនា ឆ្នាំ ២០១២។ នៅបារាំង ក្រោយរយះ ពេល ១៧ឆ្នាំ សិទ្ធអំណាចបានផ្ទេរប្តូរពីគណះបក្សស្ដាំនិយមទៅជាគណះបក្សឆ្វេងនិយម
ដោយជ័យជំនះរបស់បេក្ខជននៃគណះបក្សសង្គមនិយម លោក Francois Hollande។ នៅអាមេរិក ប្រធានាធិបតី Barack Obama ដណ្ដើមបានជ័យជំនះទាំងស្រុង លើគូបដិ
បក្ស Mitt Romney នៃគណះបក្សសាធារណះរដ្ឋ ដើម្បីបន្តកាន់ដំណែងថែម៤ឆ្នាំទៀត។ នៅចិន មហាសន្និបាតបក្សកុម្មុយនីស្តចិន លើកទី ១៨ ត្រូវបានគូសសញ្ញាការផ្ទេរប្តូរ
អំណាចពីជំនាន់ថ្នាក់ដឹកនាំទី៤ ទៅជំនាន់ទី៥។ អនុប្រធាន Xí Jìnpíng ត្រូវបាន បោះ ឆ្នោតជ្រើសរើសជាអគ្គលេខាបក្សកុម្មុយនីស្តចិន។
|
ឆ្នាំ ២០១២ ឆ្នាំនៃបណ្ដាការបោះឆ្នោត និងផ្ទេរប្រគល់អំណាចនៅប្រទេស ធំៗលើពិភពលោក(http://vov.vn) |
២ ប្រជែងដណ្ដើមអធិបតេយ្យភាពសមុទ្រកោះ នៅទ្វីបអាស៊ី-បាស៊ីហ្វីក
ជំលោះជប៉ុន និងចិនអំពីអធិបតេយ្យភាពចំពោះកោះ Senkaku /ដៀវងឺ ក៏ដូចជា
រវាង កូរ៉េខាងត្បូងនិងជប៉ុនគឺកោះ Dokdo/ Takasshema និងពិសេសគឺការជជែកអំពី អធិបតេយ្យភាពនៅសមុទ្រខាងកើតរវាងចិន និងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ បាន ក្លាយទៅជាប្រធានបទក្តៅគគុកនៅលើវេទិកាអន្តរជាតិនានា ក្នុងឆ្នាំ ២០១២។ រដ្ឋ មន្ត្រីការបរទេសបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (ASEAN) ទទួលបានសេចក្ដីថ្លែងការ រួមណ៍ អំពី គោលការណ៍ ៦ខ អំពីសមុទ្រខាងកើត…ជាដើម៕
|
ប្រជែងដណ្ដើមអធិបតេយ្យភាពសមុទ្រកោះ នៅទ្វីបអាស៊ី-បាស៊ីហ្វីក(internet) |
៣ ទ្វីបអាស៊ី ប៉ាស៊ីហ្វីក - ចំណុចស្នូលក្នុងយុទ្ធសាស្ត្ររបស់ប្រទេសជាតិជា
ច្រើន។
រដ្ឋអំណាចអាមេរិកបានផ្ទេរចំណុចស្នូលនៃយុទ្ធសាស្ត្រចេញទៅទ្វីបអាស៊ី - ប៉ាស៊ីហ្វីក ដោយការបញ្ជូនចំនួននកងកម្លាំងកងទ័ពជើងទឹក ជើងអាកាស និងជើង
គោកភាគច្រើនទៅតំបន់នេះ ដើម្បីបង្កើនការចងសម្ព័ន្ធទំនាក់ទំនងយោធាជាមួយ បណ្ដាប្រទេសជាសម្ព័ន្ធមិត្ត ដូចជា៖ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលីនិងហ្វីលីពិន។ ទ្វីប អឺរ៉ុបក៏កំពុងផ្ទេរទៅគោលនយោបាយ” ឆ្ពោះទៅទ្វីបអាស៊ី”។ បណ្ដាថ្នាក់ដឹកនាំជួរ មុខរបស់ទ្វីបអឺរ៉ុប បានមកដល់ឡាវជាច្រើនកុះករ ដើម្បីចូលរួមសន្និសីទទ្វីបអាស៊ី- ទ្វឺបអឺរ៉ុប លើកទី ៩ (ASEM 9)។ មិនអើពើរដល់វិបត្តិបំណុលនាបច្ចុប្បន្ន EU កំពុង
ចាប់ផ្ តើមបើកទូលាយបណ្ដាញ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) របស់គេ
នៅទ្វីបអាស៊ី។
|
ទ្វីបអាស៊ី ប៉ាស៊ីហ្វីក - ចំណុចស្នូលក្នុងយុទ្ធសាស្ត្ររបស់ប្រទេសជាតិជា ច្រើន(internet) |
៤ សង្គ្រាមស៊ីវិលនៅស៊ីរីគំរាមគំហែងយ៉ាងធ្ងន់ធ្ងរទៅលើសន្តិសុខក្នុងតំ
បន់ និងបន្តបង្កការខ្វែងគំនិតរវាងបណ្ដាមហាអំណាច
ស៊ីរីធ្លាក់ក្នុងសង្គ្រាមស៊ីវិល រវាងបណ្ដាកងកម្លាំងប្រដាប់អាវុធប្រឆាំងជាមួយកង
កម្លាំងអាវុធរបស់ប្រធានាធិបតី Bashar Al-Assad។ គិតដល់ចុងឆ្នាំ២០១២ មានមនុស្ស ចំនួន ៣៧ ០០០ នាក់ត្រូវស្លាប់។
|
សង្គ្រាមស៊ីវិលនៅស៊ីរីគំរាមគំហែងយ៉ាងធ្ងន់ធ្ងរទៅលើសន្តិសុខក្នុងតំ បន់ និងបន្តបង្កការខ្វែងគំនិតរវាងបណ្ដាមហាអំណាច(internet) |
៥ សហព័ន្ធអឺរ៉ុប ( EU ) ខ្វែងគំនិតក្នុងផ្ទៃក្នុង ថយចុះឥទ្ធិពល តំបន់ចាយ
ប្រាក់រួម Euro ត្រូវធ្លាក់ចុះការវិបត្តលើកទី២
EU ខ្វែងគំនិតដោយទាក់ទិនដល់ថវិការួម និងបណ្ដាលក្ខខ័ណ្ឌជួយឧបត្ថម្ភចំ
ពោះប្ រទេសដែលធ្លាក់ចុះក្នុងស្ថានភាពវិបត្តិប្រាក់បំណុលសាធារណះធ្ងន់ធ្ងរ។ ជាងនោះទៀត ខឿនសេដ្ឋកិច្ចតំបន់ចាយប្រាក់រួម Euro មិនគ្រាន់តែមិនទាន់ ស្វែង រកបានដំណោះស្រាយ ថែមទាំងធ្លាក់ចុះចូលក្នុងវិបត្តលើកទី២ ជាមួយផលិតផល សរុបក្នុងប្រទេសជាតិ( GDP) របស់ប្រទេសជាសមាជិកចំនួន ១៧ ត្រូវថយ ចុះជាបន្តបន្ទាប់ ក្នុងរយះពេលប៉ុន្មានខែចុងឆ្នាំ២០១២នេះ និងតាមការព្យាករណ៍ថា៖
អាចធ្ងន់ធ្ងរជាងនេះទៀតក្នុងរយះពេលខាងមុខនេះ។
|
សហព័ន្ធអឺរ៉ុប ( EU ) ខ្វែងគំនិតក្នុងផ្ទៃក្នុង ថយចុះឥទ្ធិពល តំបន់ចាយ ប្រាក់រួម Euro ត្រូវធ្លាក់ចុះការវិបត្តលើកទី២(internet) |
៦ Palestin ក្លាយទៅជាប្រទេសសង្កេតការណ៍ របស់អង្គការសហប្រជាជាតិ
ជាមួយសម្លេងគាំទ្រចំនួន ១៣៨⁄ ១៨៨ នាថ្ងៃទី ៣០ វិច្ឆិកា មហាសន្និបាតក្រុម
ប្រឹក្សារអង្គការសហប្រជាជាតិ បានអនុម័ត្តលើ សេចក្ដីសម្រេចចិត្តលើកកំរិតបែបបទ
អោយ Palestin ពីបុគ្គលសង្កេតការណ៍ ឡើងទៅរដ្ឋសង្កេតការណ៍។ ប្រការនេះត្រូវ បានចាត់ទុកជាការជ័យជំនះការទូតមួយដ៏សែនសំខាន់របស់ Palestin។ ទោះបីជានៅ ប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើន ពិសេសគឺពីភាគីអ៊ីស្រាអែលក្តី ប៉ុន្តែពី នេះទៅ Palestin អាចចូលរួមរាល់ស្ថាប័នអន្តរជាតិ ដូចជា អង្គការពាណិជ្ជកម្មពិភព លោក ធនាគារពិភពលោក …។ល។បង្កើតផែនគ្រិះសំរាប់ Palestin អាចការពារនិង អនុវត្តផលប្រយោជន៍ត្រឹមត្រូវតាមច្បាប់របស់ខ្លួន។
|
Palestin ក្លាយទៅជាប្រទេសសង្កេតការណ៍ របស់អង្គការសហប្រជាជាតិ(internet) |
៧ ឧបទ្វីបកូរ៉េក្ដៅឡើងៗ ពីបណ្ដាការបាញ់បង្ហោះផ្កាយរណបរបស់សាធារណះ រដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ ឆ្នាំ២០១២ សាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ បានបាញ់បង្ហោះផ្កាយ
រណបចំនួន២ ក្រោយការបាញ់បង្ហោះលើកទីមួយបរាជ័យ នាខេមេសា នាថ្ងៃទី ១២ធ្នូ សាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ បានបាញ់បង្ហោះផ្កាយរណប Kwang
myongsong -3 ប្រកបដោយជោគជ័យ។ ក្រុមប្រឹក្សារសន្តិសុខ អង្គការសហប្រជាជាតិបាន រៀបចំកិច្ចប្រជុំបន្ទាន់ និងចេញសេចក្ដីប្រកាសជាសាធារណះថ្កោលទោសការបាញ់ បង្ហោះផ្កាយរណបនេះរបស់សាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ ។ ប៉ុន្តែ សាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ អះអាងថា៖ នេះគឺជាការបាញ់បង្ហោះ
ផ្កាយរណបសង្កេតការផែនដីតែប៉ុណ្ណោះ។
|
ឧបទ្វីបកូរ៉េក្ដៅឡើងៗ ពីបណ្ដាការបាញ់បង្ហោះផ្កាយរណបរបស់សាធារណះ រដ្ឋ ប្រជាធិបតេយ្យ ប្រជាមានឹតកូរ៉េ (internet) |
៨ ការបាញ់ប្រហារដ៏រន្ធត់បានកើតឡើងជាបន្តបន្ទាប់ និងបញ្ហាកម្ម សិទ្ធិ កាំភ្លើងត្រូវបាននាំចេញពិភាក្សានៅអាមេរិក
ការបាញ់ប្រហារដ៏រន្ធត់មួយបានកើតឡើងនៅក្នុងសាលាបឋមសិក្សា Sandy
Hook ទីក្រុង Newtown រដ្ឋ Connecticut របស់អាមេរិក នាថ្ងៃទី ១៤ ធ្នូ បានធ្វើអោយ
មនុស្សចំនួន ២៦នាក់ត្រូវស្លាប់ និងក្នុងនោះមានកុមារចំនួន ២០នាក់ មានអាយុពី
៥ដល់៧ឆ្នាំ។ នាថ្ងៃទី ២១ ធ្នូ បានកើតមានឡើងការបាញ់ប្រហារ១ទៀត នៅជិតទី
រួមស្រុក Geesey រដ្ឋ Pennsylvania បានធ្វើអោយមនុស្សចំនួន ៤នាក់ត្រូវស្លាប់ …ជា
ដើម។ បណ្ដាសោកនាដកម្មនេះ មិនគ្រាន់តែបានធ្វើអោយកើតមានឡើងការជជែក ដែលមានពីយូរមកហើយអំពីសិទ្ធិប្រើប្រាសកាំភ្លើងរបស់ប្ រជាជនប៉ុណ្ណោះទេ ថែម ទាំងសរអោយឃើញនូវគ្រោះអាសន្តអំពីវិបត្តចិត្តសាស្ត្របានកើនឡើងនៅអាមេរិក។
|
ការបាញ់ប្រហារដ៏រន្ធត់បានកើតឡើងជាបន្តបន្ទាប់ និងបញ្ហាកម្ម សិទ្ធិ កាំភ្លើងត្រូវបាននាំចេញពិភាក្សានៅអាមេរិក(internet) |
៩ ការប្រែប្រួលអាកាសធាតុ បង្កឡើងនូវបាតុភូតអាកាសធាតុអសកម្មជាច្រើន
ខ្យល់ព្យុះ Bopha បានបកមកលើភាគខាងត្បូងហ្វីលីពិន នាព្រឹកថ្ងៃទី ៤ធ្នូ នាំ តាមភ្លៀងច្រើន និងខ្យល់ខ្លាំង បានធ្វើអោយមនុស្សជាង១០០០នាក់ត្រូវស្លាប់ ៨០០
នាក់ត្រូវបាត់ខ្លួន និងប្រជាជនជាង ៦ លាននាក់ត្រូវធ្លាក់ចូលក្នុងស្ថានភាពដាច់ទឹក
ដាច់ភ្លើង។ មុននេះ ខ្យលព្យុះ Sandy ក៏ត្រូវបានចាត់ទុកជាខ្យល់ព្យុះធំបំផុតពី ១០០
ឆ្នាំមក នៅអាមេរិក និងជាខ្យល់ព្យុះបង្កការខូចខាតអំពីសេដ្ឋកិច្ចច្រើនបំផុតក្នុងប្រវត្តិ
សាស្ត្ររបស់អាមេរិក។
|
ការប្រែប្រួលអាកាសធាតុ បង្កឡើងនូវបាតុភូតអាកាសធាតុអសកម្មជាច្រើន(internet) |
១០ វិទ្យាសាស្ត្រសកលលោក ដណ្ដើមបានបណ្ដាសមិទ្ធផលសំខាន់
មន្ទីពិសោធន៍ចលិ័តអាមេរិកបានចុះចត់លើភពព្រះអង្គារ ប្រកបដោយ
ជោគជ័យនាថ្ងសទី ៦ សីហា ក្រោយរយះពេលដំណើការ៨ខែ មន្ទីពិសោធន៍
ចលិ័តអំពីបរិយាកាសលើភពព្រះអង្គារមានឈ្មោះ Curiosity បានចុះចត់ ទៅ លើភពព្រះអង្គារ ប្រកបដោយជោគជ័យ។ Curiosity មានបេស កកម្ម ស្វែង រកមើលក្រែងមានតម្រុយបង្ហាញពីជីវិតនៅទីនេះ៕
|
វិទ្យាសាស្ត្រសកលលោក ដណ្ដើមបានបណ្ដាសមិទ្ធផលសំខាន់(internet) |