១.ទទួលបានកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រអំពីការដាក់កំហិតបរិមាណបំ
ភាយឧស្ម័នជាសកល
|
ទទួលបានកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រអំពីការដាក់កំហិត
បរិមាណបំភាយ ឧស្ម័នជាសកល (រូបថត៖ AP)
|
នៅសន្និសីទលើកទី២១នៃបណ្តាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌនៃអ.ស.ប ស្តីពីបម្រែបម្រួលអាកាសធាតុ (COP21) តំណាងប្រទេសចំនួន១៩៥បានឯកភាព អនុម័តនូវកិច្ចព្រមព្រៀងប៉ារីស សំដៅរាំងស្កាត់ស្ថានភាពពិភពលោកក្តៅឡើង។ នេះជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ ទទួលបានបន្ទាប់ពីដំណើរការចរចារយ៉ាងតាន
តឹងដោយគោលដៅសំខាន់បំផុតគឺកាត់បន្ថយបរិមាណ បំភាយឧស្ម័នផ្ទះកញ្ជាក់ ដោយមានការត្រួតពិនិត្យមិនឲ្យសីតុណ្ហាភាពកើនហួសពី ២អង្សារ “C” ព្រមទាំង ដាក់សំណើរប្តេជ្ញាទទួលបានកម្រិត១,៥ អង្សារ “C”។ កិច្ចព្រមព្រៀងប៉ារីសនឹង មានសុពលភាពចាប់ពីឆ្នាំ២០២០។
២.បង្កើតសហគមន៍អាស៊ាននាថ្ងៃទី៣១ធ្នូឆ្នាំ២០១៥
|
ពិធីចុះហត្ថលេខា Kuala Lumpur ស្ទីពីការបង្កើតសហគមន៍អាស៊ាន |
សេចក្តីប្រកាស គូឡាឡាំពួស្តីពីការបង្កើតសហគមន៍អាស៊ានឆ្នាំ២០១៥ ត្រូវបានថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអាស៊ានចំនួន១០ចុះហត្ថលេខា ជាការ គូសសញ្ញាយ៉ាងសំខាន់របស់អាស៊ានក្នុងរយៈពេល៤៨ឆ្នាំបង្កើតនិងរីកធំធាត់។ ការបង្កើតសហគមន៍អាស៊ានដោយសសរទ្រង់ចំនួន៣រួមមានសហគមន៍នយោ
បាយ សន្តិសុខ សហគមន៍សេដ្ឋកិច្ច សហគមន៍វប្បធម៌សង្គម និងជួយតំបន់ធ្វើ សមាហរណកម្មកាន់តែស៊ីជម្រៅ ការប្រគួតប្រជែងទទួលបានប្រសិទ្ធិភាពជាង និងលើកកំពស់តួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន។ ព្រមជាមួយគ្នានោះក៏នាំ មកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើនសម្រាប់សមាជិកនានាដូចជាបង្ករលក្ខណៈ ងាយស្រួលសម្រាប់ការទាក់ទងផ្ទាល់ជាមួយទីផ្សារ កាត់បន្ថយការបាត់អាជីព និងបង្ករលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរទៅវិញទៅមក។
៣.ពិភពលោកសម្តែងការព្រួយបារម្ភនិងប្រឆាំងចិនកសាង កោះសិប្បនិម្មិត
ខុសច្បាប់នៅប្រជុំកោះ Truong Sa របស់វៀតណាម
ភាពតានតឹងទាក់ទិនដល់ជំលោះលើសមុទ្រខាងកើតបន្តជាប្រធានបទក្តៅ គគុកលើបណ្តាវេទិកាទ្វេភា
|
រូបថតៈ |
គី តំបន់និងអន្តរជាតិក្នុងឆ្នាំ២០១៥។ អំពើឯកតោភាគី របស់ចិនដោយផ្លាស់ប្តូរសភាពដើមនៅកោះមួយចំនួនចំណុះប្រជុំកោះ Truong Sa
របស់វៀតណាម បង្ករការព្រួយបារម្ភសម្រាប់សហគមន៍អន្តរជាតិ គំរៀមកំហែងសន្
តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាង កើត។ ប្រទេស
ជាច្រើនបានឡើងសម្លេងប្រឆាំងជំទាស់និងមានសកម្មភាពយ៉ាង ខ្លាំងក្លាក្នុង
បំណងទាមទារឲ្យចិនបញ្ចប់រាល់សកម្មភាពនេះ។
៤.វិបត្តិជនចំណាកស្រុកនៅអឺរ៉ុប
|
ជនភៀសខ្លួនស៊ីរី (រូបថតៈ AP ) |
វិបត្តិជនចំណាកស្រុកបានគ្របដណ្តប់នៅបណ្តាប្រទេសសហភាពអឺរ៉ុប
(EU) ដែលជាគ្រោះមហន្តរាយមនុស្សធម៌ធ្ងន់ធ្ងរបំផុតតាំងពីឆ្នាំ១៩៤០មក។
ដោយ ឡែកក្នុងរយៈពេល១០ខែនាឆ្នាំ២០១៥នេះ ចំនួនជនចំណាកស្រុកខុស
ច្បាប់ចូល ក្នុងបណ្តាប្រទេសចំណុះ EU បានឡើងដល់១លាននាក់ ក្នុងនោះ
ភាគច្រើនជា ជនស៊ីរី ដែលចង់រួចផុតពីសង្គ្រាម។ វិបត្តិចំណាកស្រុកបានដាក់
EU ស្ថិតក្នុងភាព ចលាចល អសន្តិសុខ និងបណ្តាលឲ្យប្លុកនេះផ្អាកជាបណ្តុះ
អាសន្ននូវសន្ធិសញ្ញា ស្តីពីការធ្វើដំណើរទៅវិញទៅមក (សន្ធិសញ្ញា Schengen)។
៥.កងកម្លាំងរដ្ឋអ៊ីស្លាម (IS) ជ្រុលនិយមអនុវត្តការវាយប្រហារដោយបង្ហូរ
ឈាម ជាច្រើន។
ខ្លាំងបំផុតគឺការវាយប្រហារភេរវកម្មផ្ទួនៗគ្នាចំនួន៦លើកនៅទីក្រុងប៉ារីស
យប់ថ្ងៃទី១៣វិច្ឆិកា បណ្តាលឲ្យមនុស្សចំនួន១២៩នាក់ត្រូវស្លាប់និងមនុស្ស៣០០ នាក់ផ្សេងទៀតរងរបួស។ ការដែលរដ្ឋធានីប៉ារីសរង់ការវាយប្រហារភេរវកម្ម បណ្តាលឲ្យមនុស្សស្លាប់ច្រើនដូច្នេះធ្វើឲ្យក្រើកទូទាំងសកលលោក។ រុស្ស៊ីក៏ ជាគោលដៅរបស់ភេរវកម្មដែរ ខណៈដែលយន្តហោះដឹកអ្នកដំណើររបស់រុស្ស៊ី
ត្រូវផ្ទុះនៅលើឧបទ្វីប Sinai របស់ប្រទេសអេហ្ស៊ីបនាថ្ងៃទី៣១តុលា បណ្តាលឲ្យ មនុស្សចំនួន២២៤នាក់ត្រូវស្លាប់។ អាមេរិកក៏ក្លាយទៅជាជនរងគ្រោះរបស់ពួក
ឧទ្ទាម IS ក្នុងពេលដែលនាថ្ងៃទី២ធ្នូ ប្តីប្រពន្ធមួយពាក់ព័ន្ធទៅនឹងអង្គការនេះ បានបាញ់សម្លាប់មនុស្សចំនួន១៤នាក់នៅទីក្រុង San Bernardino រដ្ឋ California។
៦.រុស្ស៊ីធ្វើអន្តរាគមន៍យោធានៅស៊ីរី
នាថ្ងៃទី២៩កញ្ញា រដ្ឋសភារុស្ស៊ីបានឯកភាពអនុម័តលើការប្រើប្រាស់កង
ទ័ព អាកាសដើម្បីជួយកងទ័ពស៊ីរីប្រឆាំងនឹងបណ្តាអង្គការភេរវកម្ម ជាពិសេស
គឺ អង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស IS។ ការចូលរួមរបស់រុស្ស៊ីនេះត្រូវបានវាយ
តម្លៃ ថា បានបង្កើតឡើងការផ្លាស់ប្តូរច្បាស់លាស់នៃការប្រឆាំងនឹង ISនៅមជ្ឈឹម
បូព៌ា ។ប៉ុន្តែការធ្វើអន្តរាគមន៍នេះរបស់រុស្ស៊ីក៏បានបង្កើតឡើងភាពតានតឹងក្នុង
ទំនាក់ទំនងរវាងរុស្ស៊ីជាមួយប្រទេសមួយចំនួន ជាពិសេសគឺទួរគី បន្ទាប់ពីកង
ទ័ពអា កាសនៃប្រទេសនេះបានបាញ់ទម្លាក់យន្តហោះរបស់រុស្ស៊ីនៅតំបន់ព្រំដែន
ស៊ីរី ដោយលើកមូលហេតុថា ការពារដែនអាកាស។
៧.អ៊ីរ៉ង់និងក្រុងP៥+១ទទួលបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរពេញលេញ
នាថ្ងៃទី១៤កក្កដា អ៊ីរ៉ង់និងក្រុម P៥+១ ទទួលបានកិច្ចព្រមព្រៀងនុយក្លេ អ៊ែរពេញលេញមានចរិតលក្ខណៈប្រវត្តិសាស្ត្រមួយ បញ្ចប់រយៈពេល១២ឆ្នាំ
ចរចារ និងគូសសញ្ញានូវទំនាក់ទំនងរវាងអ៊ីរ៉ង់ជាមួយបណ្តាប្រទេសលោកខាង
លិច។ កិច្ចព្រមព្រៀងនេះមានខ្លឹមសារចំនួន៣ នោះគឺអ៊ីរ៉ង់យល់ព្រមដាក់កំហិត កម្មវិធីនុយក្លេអ៊ែរយ៉ាងហោចណាស់ក្នុង១ទសវត្ស អន្តរជាតិលុបបំបាត់បទដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ និងបង្កើនរាល់វិធានការត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែររបស់
តេហ៉េរង់។ កិច្ចព្រមព្រៀងនេះមានសុពលភាពចាប់ពីថ្ងៃទី១៨តុលាឆ្នាំ២០១៥។
៨.កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកបានសម្រេច
រួចរាល់
នាថ្ងៃទី៥តុលាឆ្នាំ២០១៥ រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសចំនួន១២ក្នុងចំណុះ
តំបន់ប៉ាស៊ីហ្វិក បានសម្រេចជារួចរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងមហា សមុទ្រ
ប៉ាស៊ីហ្វិក(TPP)។ នេះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ធំបំផុតក្នុងប្រវត្តិ សាស្ត្រ
ពិភពលោក។ គោលដៅនៃ TPP គឺបើកទ្វាទីផ្សារទំនិញនិងសេវ៉ាកម្ម លុប បំបាត់
ពន្ធដា និងបោះបង់ចោលរបាំងពាណិជ្ជកម្ម និងជម្រុញការអភិវឌ្ឍសម្រាប់ ខឿន
សេដ្ឋកិច្ចនៃប្រទេសនីមួយៗ។ តាមការព្យាករណ៍ថា ខណៈដែលកិច្ចព្រម ព្រៀង
នេះមានសុពលភាព TPP នឹងក្លាយទៅជាតំបន់ពាណិជ្ជកម្មសេរីធំបំផុតលើ ពិភព
លោក ស្រូបយក៣០%នៃតម្លៃប្រាក់ពាណិជ្ជកម្មនាំចេញសកល និង៤០% នៃបរិ
មាណសេដ្ឋកិច្ចពិភពលោក។
៩.រំលឹកខួបលើកទី៧០នៃជ័យជម្នះពួកហ្វាស៊ីសដែលបានរៀបចំឡើងនៅ
ប្រទេសជាច្រើនលើពិភពលោក
លេចធ្លោបំផុតគឺនាថ្ងៃទី៩ឧសភាឆ្នាំ២០១៥ នៅទីលានក្រហមក្រុងម៉ូស្គូ
របស់រុស្ស៊ី បានរៀបចំពិធីដង្ហែរក្បួនធំបំផុតក្នុងប្រវត្តិសាស្ត្រនៃប្រទេសនេះ សំដៅ រំលឹកខួបលើកទី៧០នៃទិវាជ័យជម្នះពួកហ្វាស៊ីសក្នុងសម័យសង្គ្រាមការពារជាតិ
ដ៏មហិមារ។ ជ័យជម្នះនេះមិនត្រឹមតែជួយសង្គ្រោះមនុស្សលោករួចផុតពី សោក
នាដកម្មហ្វាស៊ីស នាំមកសន្តិភាពសម្រាប់ពិភពលោកទាំងមូលប៉ុណ្ណោះទេ ថែម
ទាំងជាការគូសសញ្ញាការអភិវឌ្ឍសិទ្ធិស្វ័យសម្រេច និងសិទ្ធិឯករាជរបស់បណ្តា
ជនជាតិ បើកចេញយុគ្គសម័យថ្មី នោះគឺសន្តិភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍
ដោយមានការចាប់បដិសន្ធិរបស់អង្គការសហប្រជាជាតិ។
១០. ការធ្លាក់ថ្លៃប្រាក់យ័នរបស់ចិន
នាខែសីហា ចិនបានចៃដន្យកែប្រែអាត្រាប្តូរប្រាក់យ័ន ធៀបនឹងប្រាក់ដុល្លារ អាមេរិកជាបន្តបន្ទាប់។ ការសម្រេចចិត្តនេះបានបណ្តាលឲ្យទីផ្សារហិរញ្ញវត្ថុពិភព
លោកវិលមុខ។ ប្រទេសជាច្រើន មជ្ឈដ្ឋានវិនិយោគិននិងបណ្តាអ្នកជំនាញការអន្តរ
ជាតិ មានការ ព្រួយបារម្ភថា កាយវិការនេះរបស់ចិននឹងជះឥទ្ធិពលទៅលើកំណើន
សកល លោក។ ក្នុងព្រឹត្តិការណ៍មួយទៀត នាថ្ងៃទី៣០វិច្ឆិកា បូលនីធិរូបីយវត្ថុអន្តរ
ជាតិ បានប្រកាសថា ចិនមានលក្ខ័ណ្ឌគ្រប់គ្រាន់ចូលក្នុងក្នុងសិទ្ធិដកទុនពិសេស
(SDR)៕