ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោបំផុតក្នុងឆ្នាំ២០១៦ដោយវិទ្យុសម្លេងវៀតណាមធ្វើការជ្រើសរើស

១.ប្រទេសអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប-EU (Brexit)

នាថ្ងៃទី២៦ធ្នូឆ្នាំ២០១៦បានក្លាយជាប្រវត្តិសាស្ត្ររបស់ប្រទេសអង់គ្លេសនិង
សហភាពអឺរ៉ុប EU ខណៈដែលមានអ្នកបោះឆ្នោតអង់គ្លេសទៅដល់៥១,៩%
បានបោះ ឆ្នោតគាំទ្រការចាកចេញពីសហភាពអឺរ៉ុបតាមរយៈការបោះប្រជាមតិ។
 អង់គ្លេសចាក ចេញទៅមានន័យថា EU បាត់បង់សមាជិកសំខាន់មួយដែលមាន
ឥទ្ធិពលខ្លាំងក្នុង បណ្តាសេចក្តីសម្រេចផ្សេងៗរបស់EU។ ជាងនេះទៅទៀត ឥទ្ធិ
ពលរបស់ Brexit នេះ នឹងធ្វើឲ្យឋានៈរបស់ EU ក្នុងនាមជាទីផ្សាររួមធំបំផុតលើ
ពិភពលោកកាន់តែអន់ ខ្សោយទៅ។

ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោបំផុតក្នុងឆ្នាំ២០១៦ដោយវិទ្យុសម្លេងវៀតណាមធ្វើការជ្រើសរើស - ảnh 1
ប្រទេសអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប-EU (Brexit)


២.សេដ្ឋី Donal Trump ជាប់ឆ្នោតជាប្រធានាធិបតីទី៤៥របស់អាមេរិក

        បេក្ខជន Daonal Trump មកពីគណៈបក្សសាធារណរដ្ឋបានឈ្នះគូប្រជែងរបស់
គណៈបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinton ក្នុងការបោះឆ្នោតប្រធានាធិបតី
 អាមេរិកឆ្នាំ២០១៦ក្លាយទៅជាម្ចាស់ថ្មីរបស់វិមានសរ។ដោយទទួលជ័យជម្នះ លើស
លុបជាក់ស្តែងគឺលើសដល់ទៅ៧០តំណាងប្រតិភូ លោក Daonal Trump បេក្ខភាព
គណៈបក្សសាធារណរដ្ឋត្រូវបានអ្នកបោះឆ្នោតអាមេ រិកជ្រើសរើសនិងផ្ញើទំនុកទុក
ចិត្តទៅលើការសន្យារបស់លោកដែលថា  “ធ្វើឲ្យអាមេរិក ខ្លាំងមាំមួនឡើងវិញ”។ ប្រ
ជាជនអាមេរិកសង្ឃឹមថា ក្នុងរយៈពេល៤ឆ្នាំខាងមុខប្រទេស អាមេរិកនឹងមានការ
ផ្លាស់ប្តូរថ្មី សេដ្ឋកិច្ចនឹងមានការរីកចំរើន អត្រាអ្នកគ្មានការងារធ្វើ មានការធ្លាក់ចុះ
 ចំណូលរបស់ប្រជាជនមានការកើនឡើងរួមជាមួយគ្នានោះ សុខុមាល ភាពសង្គមនឹង
នាំមកនូវជីវភាពនិងលក្ខណ្ឌរស់នៅល្អប្រសើជាងមុនសម្រាប់ពួកគេ។

ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោបំផុតក្នុងឆ្នាំ២០១៦ដោយវិទ្យុសម្លេងវៀតណាមធ្វើការជ្រើសរើស - ảnh 2
សេដ្ឋី Donal Trump ជាប់ឆ្នោតជាប្រធានាធិបតីទី៤៥របស់អាមេរិក


៣.តុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍(PCA)ចេញសាលក្រមស្តីពីជម្លោះនៅសមុទ្រ
ខាងកើត

        នាថ្ងៃទី១២កក្កដា បន្ទាប់ពីរយៈពេល៣ឆ្នាំទទួលយកនិងដោះស្រាយពាក្យបណ្តឹង
មក តុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ (PCA) នៅទីក្រុងឡាអេ ប្រទេសហូឡង់បានចេញ
សាលក្រម ចំពោះរឿងហ្វីលីពីនប្តឹងចិនអំពីការទាមទារ“ផែនទី៩កំណាត់”។សាលក្រម
របស់ PCA បានអះអាងថា ការទាមទាររបស់ចិនអំពី “បណ្តាសិទ្ធប្រវត្តិសាស្ត្រ”​ចំពោះ
តំបន់សមុទ្រ ស្ថិតក្នុង “ផែនទី៩កំណាត់” គឺខុសឆ្គងនឹងអនុសញ្ញារបស់អង្គការ សហ
ប្រជាជាតិស្តីពី ច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ហើយគ្មានមូលដ្ឋានគតិយុត្តដើម្បី
នាំចេញសេចក្តី​ប្រកាសមួយចំនួនស្តីពី “សិទ្ធិប្រវត្តិសាស្ត្រ” សម្រាប់រាល់ប្រភពធនធាន
ធម្មជាតិក្នុង “ផែនទី៩កំណាត់”នោះទេ។

ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោបំផុតក្នុងឆ្នាំ២០១៦ដោយវិទ្យុសម្លេងវៀតណាមធ្វើការជ្រើសរើស - ảnh 3
តុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍(PCA)ចេញសាលក្រមស្តីពីជម្លោះនៅសមុទ្រខាងកើត

៤.កិច្ចព្រមព្រៀងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុចាប់មានសុពលភាព
ជាផ្លូវការ

        នាថ្ងៃទី៤វិច្ឆិកា កិច្ចព្រមព្រៀងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុចាប់មាន
សុពលភាពជាផ្លូវការ បន្ទាប់ពីទទួលបានការអនុម័តរបស់ប្រទេសចំនួន៧២ ដែល
 បញ្ជេញចោល ៥៦%នៃបរិមាណឧស្ម័នផ្ទះកញ្ចក់។​ មុននោះ ត្រូវនឹងទិវាផែនដីថ្ងៃទី២២
 មេសា តំណាងប្រទេសទាំង១៧៥លើពិភពលោក បានចុះហត្ថលេខាលើកិច្ចព្រម
ព្រៀងប៉ារីសស្តីពីបម្រែបម្រួល អាកាសធាតុនៅទីស្នាក់ការអង្គការសហប្រជាជាតិ
នៅទីក្រុងញូវយ៉ក(អាមេរិក) បាន សរឲ្យឃើញថាប្រទេសទាំងអស់នេះលែងគិតតែ
ផលប្រយោជន៍ផ្ទាល់ខ្លួននិងអះអាង នូវ​ការប្តេជ្ញាអនុវត្តគោលដៅទប់ទល់នឹងបម្រែ
 បម្រួលអាកាសធាតុសកលលោក។

ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោបំផុតក្នុងឆ្នាំ២០១៦ដោយវិទ្យុសម្លេងវៀតណាមធ្វើការជ្រើសរើស - ảnh 4
កិច្ចព្រមព្រៀងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុចាប់មានសុពលភាពជាផ្លូវការ


៥.ឧបទ្វីបកូរ៉េបន្តកើតមានឡើងបញ្ហាស្មុគស្មាញ

        សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានអនុវត្តរាល់ការបាញ់
សាកល្បង គ្រប់បែកនាខែមករានិងអនុវត្តការបាញ់សាកល្បងប្រកបដោយជោគ
ជ័យកាំជ្រួចក្បាលគ្រាប់នុយក្លេអ៊ែរនាខែកញ្ញាឆ្នាំ២០១៦។ សាធារណមតិពិភពលោក
បានប្រឆាំងជំទាស់ យ៉ាងខ្លាំងចំពោះរាល់ការបាញ់សាកល្បងកាំជ្រួចរបស់ព្យុងយ៉ាង
 និងចាត់ទុកថា ប្រការ នេះនឹងធ្វើឲ្យសភាពការណ៍នៅតំបន់អាស៊ីខាងកើតកាន់
តែតានតឹងឡើងៗ។ក្នុងពេលជាមួយគ្នានោះ កូរ៉េខាងត្បូងធ្លាក់ក្នុងវិបត្តិនយោ
បាយដ៏ធ្ងន់ធ្ងរ បណ្តាលឲ្យប្រធានា ធិបតី លោកស្រី Parl Geun-hye ផ្អាកដំណែង។

ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោបំផុតក្នុងឆ្នាំ២០១៦ដោយវិទ្យុសម្លេងវៀតណាមធ្វើការជ្រើសរើស - ảnh 5
ឧបទ្វីបកូរ៉េបន្តកើតមានឡើងបញ្ហាស្មុគស្មាញ

៦.លោក Antonio Guterres ត្រូវបានជ្រើសតាំងជាអគ្គលេខាធិការអ.ស.ប

        ក្រុមប្រឹក្សាអង្គការសហប្រជាជាតិបានអនុម័តលើការឧទ្ទេសនាមរបស់ក្រុម
 ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយជ្រើសតាំងអតីតនាយករដ្ឋមន្ត្រី ព័រទុយ
ហ្គាល់ លោក​ Antonio Guterresកាន់ដំណែងជាប្រមុខអង្គការសហប្រជាជាតិ ជំនួស
អគ្គលេខាធិការ លោក Ban Ki-moon។ លោក Antonio Guterres មានអាយុ ៦៧ឆ្នាំ
ជាអគ្គលេខាធិការទី៩របស់អង្គការសហប្រជាជាតិក្នុងអាណត្តិថ្មីដែលមាន រយៈពេល
ពីថ្ងៃទី១មករាឆ្នាំ២០១៧ រហូតដល់ថ្ងៃទី៣១ធ្នូឆ្នាំ២០២២។ ឧបសគ្គធំបំផុត របស់អគ្គ
លេខាធិការថ្មីគឺត្រូវកសាងឡើងវិញសាមគ្គីភាពក្នុងមហាគ្រួសារអង្គការសហប្រជា
ជាតិផងដែរ។

ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោបំផុតក្នុងឆ្នាំ២០១៦ដោយវិទ្យុសម្លេងវៀតណាមធ្វើការជ្រើសរើស - ảnh 6
លោក Antonio Guterres ត្រូវបានជ្រើសតាំងជាអគ្គលេខាធិការអ.ស.ប


៧.ពិភពលោករំជើបរំជួលបន្ទាប់ពីការបែកធ្លាយសំណុំឯកសារ

        “សំណុំរឿង Panama” ដែលមានជាង១១លានឯកសារត្រូវបានសារព័ត៌មាន 
Suddeutsche Zeitung របស់អាល្លឺម៉ង់ចែករំលែកជាមួយសម្ព័ន្ធសមាគមន៍អ្នកកាសែត
 ស៊ើបអង្កេត (ICIJ) និងជាង១០០ស្ថាប័នសារព័ត៌មាននៅ៨០ប្រទេសលើពិភពលោក។
      “សំណុំរឿង Panama” រួមមានអ៊ីម៉ែល ឯកសារ PDF និងឯកសាររូបថត ពាក់ព័ន្ធ
នឹងក្រុមហ៊ុនបរទេសចំនួន២១៤.០០០ដែលបានបង្កើតឡើងសម្រាប់ជួយអតិថិជន
របស់ខ្លួនគេចពន្ធនិងលាងប្រាក់ចាប់ពីឆ្នាំ១៩៧០រហូតដល់ឆ្នាំ២០១៦។ អ្នក នយោ
បាយ តារាកីឡា មហាសេដ្ឋី និងមេជួញដូរគ្រឿងញៀន ជាច្រើនមានឈ្មោះនៅ​ក្នុង
ឯកសារទាំងនេះ។

ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោបំផុតក្នុងឆ្នាំ២០១៦ដោយវិទ្យុសម្លេងវៀតណាមធ្វើការជ្រើសរើស - ảnh 7
ពិភពលោករំជើបរំជួលបន្ទាប់ពីការបែកធ្លាយសំណុំឯកសារ


៨.ការវាយប្រហារភេរវកម្មបង្ហូឈាមនៅបារាំងត្រូវរីករាលដាលលើប្រទេស
អឺរ៉ុបជាច្រើនកន្លែង

        នៅថ្ងៃបុណ្យជាតិរបស់បារាំង ថ្ងៃទី១៤កក្កដា ភេរវករម្នាក់បានប្រើរថយន្ត ដឹក
ទំនិញមួយគ្រឿងបុកតម្រង់ទៅហ្វូងមនុស្សនៅទីក្រុង Nice បណ្តាលឲ្យមនុស្សចំនួន
 ៨៤នាក់ត្រូវស្លាប់និងរាប់រយនាក់ទៀតរងរបួស។​ការវាយប្រហារស្រដៀងគ្នាដោយ
រថយន្តក៏កើតមានឡើងនៅប្រទេសអាល្លឺម៉ង់នាចុងខែធ្នូផងដែរ។ ភេរវករបានប្រើរថ
 យន្តសំដៅទៅប្រជុំផ្សារណូអែលមួយនៅក្រុងប៊ែកឡាំង​បណ្តាលឲ្យមនុស្ស១២នាក់
ត្រូវស្លាប់និង៥០នាក់រងរបួស។​រីឯនៅទីក្រុងព្រុចសែលប្រទេសបែលហ្សីកវិញ កន្លែង
ដែលត្រូវបានចាត់ទុកជា “បេះដូងរបស់អឺរ៉ុប” នោះ ក៏ទទួលរងការវាយប្រហារចំនួន
៣ លើកបណ្តាលឲ្យមនុស្សចំនួន៣១នាក់ត្រូវស្លាប់និងជាង៣០០នាក់ទៀតរងរបួស
ផងដែរ។

ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោបំផុតក្នុងឆ្នាំ២០១៦ដោយវិទ្យុសម្លេងវៀតណាមធ្វើការជ្រើសរើស - ảnh 8
ការវាយប្រហារភេរវកម្មបង្ហូឈាមនៅបារាំងត្រូវរីករាលដាលលើប្រទេសអឺរ៉ុបជាច្រើនកន្លែង

៩.សង្គ្រាមនៅស៊ីរីនៅមិនទាន់មានទីបញ្ចប់

        ប្រទេសស៊ីរីក្នុងឆ្នាំ២០១៦នៅតែស្ថិតក្នុងភាពច្របូកច្របល់។ជាច្រើនលើកច្រើន​
សារដែលកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានភាគីទាក់ទិននានាអនុម័តនោះគឺត្រូវបាន
បំផ្លាញចោលភ្លាមៗ។​ការធ្វើអន្តរាគមន៍របស់រុស្ស៊ីធ្វើឲ្យស្ថានភាពនៅស៊ីរី មានការផ្លាស់
ប្តូរយ៉ាងខ្លាំង។ជម្លោះផលប្រយោជន៍របស់ប្រទេសមហាអំណាចមួយចំនួនបណ្តាលឲ្យដំ
ណោះស្រាយនយោបាយសម្រាប់ស៊ីរីនៅតែស្ថិតក្នុងភាពជាប់គាំង។

ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោបំផុតក្នុងឆ្នាំ២០១៦ដោយវិទ្យុសម្លេងវៀតណាមធ្វើការជ្រើសរើស - ảnh 9
សង្គ្រាមនៅស៊ីរីនៅមិនទាន់មានទីបញ្ចប់


១០.អគ្គមគ្គុទេសគុយបា Fidel Castro Ruz ទទួលមរណភាព

        អគ្គមគ្គទេសគុយបា ​Fidel Castro Ruz បានទទួលមរណភាពនាថ្ងៃទី២៥វិច្ឆិកា។
មរណរបស់លោកបន្សល់ទុកមកនូវទុក្ខវេទនាយ៉ាងជ្រាលជ្រៅក្នុងដួងចិត្តប្រជាជនគុយ
បានិងជនដែលស្រឡាញ់ឯករាជ សន្តិភាពនិងវឌ្ឍនភាពលើពិភពលោក។ ជីវិតនិងបុព្វ
ហេតុរបស់អគ្គមគ្គុទេសរូបនេះជាបទចំរៀងវីរៈភាពមួយស្តីពីស្មារតីនិងគោលជំហរតស៊ូ
ដើម្បីឯករាជ្យជាតិ សេរីភាពនិងសុភមង្គលសម្រាប់ប្រជាជន ការពារ សន្តិភាពយុត្តិ
ធម៌ក្នុងទំនាក់ទំនងអន្តរជាតិ។

ព្រឹត្តិការណ៍អន្តរជាតិលេចធ្លោបំផុតក្នុងឆ្នាំ២០១៦ដោយវិទ្យុសម្លេងវៀតណាមធ្វើការជ្រើសរើស - ảnh 10
អគ្គមគ្គុទេសគុយបា Fidel Castro Ruz




ប្រតិកម្មទៅវិញ

ផ្សេងៗ