ភាពតានតឹងខាងនយោបាយនៅកម្ពុជាបានធូរស្រាល

Vovworld-ប្លែកពីជំនួបមុនដែលប្រព្រឹត្តទៅក្នុងរយះពេល៣០នាទីប៉ុណ្ណោះជំនួប
លើកនេះរបស់ដំណាង CPPនិង ដំណាងCNRPបានអូសបនបន្លាយរយះពេល៥
ម៉ោងនៅទីស្តីការរដ្ឋសភា។តាមលទ្ឋផលដែលទទួលបាន គឺភាគីទាំងឯកភាព​
គោរព​តាម​ព្រះរាជសារ របស់ព្រះករុណា​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ
នរោត្តម សីហ​មុនី មិនទុកអោយអំពើហិង្សាកើតមានឡើយ។ជាពិសេសគឺភាគី
ទាំង២ឯកភាពបង្កើតគណះកម្មាធិការរួមទទួលបន្ទុក ការកែទម្រង់​ការបោះឆ្នោត
និង​ព្រមព្រៀង​ជួបប្រជុំ​ដោះស្រាយ​បន្ត រាល់បញ្ហានៃប្រទេសជាតិ។​ទោះបីជាពុំទាន់
ទទួលបានកិច្ចព្រមព្រៀងជាក់ស្តែងណា១ឡើយប៉ុន្តែមជ្ឈដ្ឋានអ្នកសង្កេតការវាយ
តំលៃថា៖CPPរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនកំពុងមានឧត្តមភាពបន្ទាប់ពីការ
ចរចារលើកនេះ។
ថ្ងៃទី១៦កញ្ញាពោលគឺថ្ងៃទី​២នៃការធ្វើបាតុកម្មបំផុសឡើងដោយCNRP  ក្រុមបាតុករ
បានដកចេញជាបណ្តើៗពីទីលានសេរីភាពជាកន្លែងដែលបណ្តាអ្នកគាំទ្រ CNRP 
 ប្រមូលផ្តុំ​ធ្វើបាតុកម្មប្រឆាំងលទ្ឋផលនៃការបោះឆ្នោតរដ្ឋសភា។ចំនួនបាតុករបាន
បន្ថយពី២ម៉ឺននាក់ចុះត្រឹមតែ១ពាន់នាក់។បំរែបំរួលថ្មីនេះបាន​សរអោយឃើញថា៖សភាពការណ៍អស្ថិរភាព​នៅ កម្ពុជាបានធូរស្រាល។
អាចឃើញថា៖បំរែបំរួលថ្មីៗនៅប្រទេស កម្ពុជាបានសអោយឃើញតួនាទីរបស់CPP
នាំមុខដោយសម្តេច​នាយករដ្ឋមន្រ្តី​ហ៊ុនសែន។បណ្តាអ្នកសង្កេតពិនិត្យថា៖ក្រោយ
រយះជិត៣ទសវត្សរ៍ដឹកនាំប្រទេសជាតិ​  នេះជាការសាកល្បងនយោបាយពិបាកបំផុត
ដែលសម្តេច​នាយករដ្ឋមន្រ្តី​ហ៊ុនសែននិងCPPត្រូវប្រឈមមុខខណះដែលអាសនះជា
ច្រើនក្នុងរដ្ឋសភាធ្លាក់ក្នុងដៃរបស់ CNRPរារាំងការបង្កើតរដ្ឋាភិបាលថ្មី១។ក្នុងការពិត
ជាក់ស្តែងសម្តេច​នាយករដ្ឋមន្រ្តី​ហ៊ុនសែននៅដណ្តើមឧត្តមភាពនិងកំពុងត្រួតពិនិត្យ
ទាំងស្រុងក្បាលម៉ាស៊ីនរដ្ឋនិងកំលាំងសន្តិសុខ។ម៉្យាងទៀតសម្តេច​នាយករដ្ឋមន្រ្តី​ហ៊ុនសែនជាអ្នកដឹកនាំ១រូបដែលមានបទពិសោធន៍ក្នុងការបញ្ចុះបញ្ចូលឥស្សរិជន
ប្រឆាំង។និងលើកនេះអ្នកដឹកនាំ CPPរូបនេះបន្តអនុវត្តប្រការនេះក្នុងការបង្កើតរដ្ឋាភិ
បាលដោយគ្មានការចរចារជាមួយCNRP។

            

ភាពតានតឹងខាងនយោបាយនៅកម្ពុជាបានធូរស្រាល - ảnh 1

លទ្ឋផលនៃការបោះឆ្នោតនាឆ្នាំ១៩៩៨-២០០៣-២០០៨បានអះអាងថា៖ការដែល
ប្រជាជន កម្ពុជាជឿជាក់ទៅលើសម្តេចហ៊ុនសែនគឺជាប្រការដ៍ត្រឹមត្រូវទាំងស្រុង។ក្នុង
ដំណាក់កាលពិបាកជាទីបំផុតនៃប្រទេសជាតិគេមិនអាចបដិសេដ្ឋបានបតួនាទីរបស់
សម្តេចហ៊ុនសែនក្នុងការនាំប្រទេសកម្ពុជាឈនទៅមុខនិងអភិវឌ្ឍន៍ដ៍ស្ថិរភាព។យុទ្ឋសាសស្រ្តលើគ្រប់ជ្រុងជ្រោយរបស់សម្តេចហ៊ុនសែន ត្រូវបានប្រមូលផ្តុំលើ កត្តា
សំខាន់ចំនួន៣គឺនយោបាយ  ប្រភពជំនួយ​  ទុនវិនិយោគបរទេស​ បង្កើតការងារធ្វើ
នាំប្រជាជន​កម្ពុជាខិតជិតមកដល់សុប៊ិនសន្តិភាពនិងភាពសម្បុរុងរឿងតាមមជ្ឈដ្ឋាន
អ្នកសង្កេតការណ៍ថា៖ ដំណាក់កាលចរចាររវាងCPP​និងCNRP​ អាចពន្យាពេលថែម
ទៀត។ប៉ុន្តែ លទ្ធផលដែលទទួលបានរវាងដំណាងនៃគណបក្សទាំង២ជួយធូរស្រាល
ភាពតានតឹងនៅប្រទេស​កម្ពុជា។នេះជាលក្ខណះចាំបាច់សំរាប់​កម្ពុជាស្ថិរភាព​ កសាង
បានរដ្ឋាភិបាល១សាមគ្គីភាពធ្វើអោយ​កម្ពុជាអភិវឌ្ឍន៍តទៅទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ