ភាពតានតឹងថ្មីក្នុងទំនាក់ទំនងរវាងរុស្ស៊ីនិង EU
HONG VAN -  
|
កាំជណ្ដើរតានតឹងថ្មីក្នុងទំនាក់ទំនងរវាងរុស្ស៊ីនិង EU (AFP) |
Vovworld-ឆ្លើយសម្ភាសរបស់កាសែត Welt am Sonntag របស់អាល្លឺម៉ង់ ប្រធាន
គណៈកម្មការអឺរ៉ុប(EC) លោក Jean Claude Juncker បានឲ្យដឹងថា កំលាំងនេះនឹង
ជួយ EU សហការល្អជាងអំពីគោលនយោបាយកិច្ចការបរទេសនិងការពារជាតិនិង
ដើម្បីការទទួលខុសត្រូវរួមរបស់ទ្វីបអឺរ៉ុបចំពោះទូទាំងពិភពលោក។ កងទ័ពទ្វីបអឺរ៉ុប
ឯកភាពនឹងពង្រឹងគោលនយោបាយរបស់ EU អំពីសន្តិសុខក្នុងកាលៈទេសៈប្រព្រឹត្ត
ទៅវិបត្តិដូចជាវិបត្តិនៅអ៊ុយក្រែន។
បន្ទាប់ពីសង្គ្រាមលោកលើកទី២ អំឡុងទសវត្សទី៥០នៃសតវត្សមុន អាល្លឺម៉ង់
បារាំងនិងអ៊ីតាលីនិងប្រទេសក្នុងសម្ព័ន្ធភាពគយ Benelux ចង់បង្កើតសហគមន៍
ការពារជាតិទ្វីបអឺរ៉ុប។ ប៉ុន្តែការផ្ដើមគំនិតនេះត្រូវបែកបាក់ដោយមិនឆ្លងផុតពីរបង
នៅរដ្ឋសភាបារាំង។ នាឆ្នាំ២០០៤ EU បានសំរេចចិត្តបង្កើតកំលាំងយោធាមួយរវាង
បណ្ដាប្រទេសជាសមាជិកដើម្បីត្រៀមខ្លួនជាស្រេចធ្វើអន្តរាគមន៍ក្នុងដំបន់វិបត្តិ ប៉ុន្តែ
កំលាំងនេះមិនដែលបានដាក់ពង្រាយឡើយ។
កំលាំងកងទ័ពរួមគឺជាទស្សនៈវិស័យយថាទស្សន៍របស់ទ្វីបអឺរ៉ុបខណៈឱកាស
មកដល់
តាមប្រធាន EC ថា រូបភាព EU ត្រូវថយចុះលើវិស័យកិច្ចការបរទេស ហាក់ដូចជា
EU មិនធានាបានការទទួលខុសត្រូវរបស់ខ្លួនយ៉ាងម៉ត់ចត់ឡើយ។ ជាងនេះទៅទៀត
កំលាំងកងទ័ពរួមរបស់ EU បានធ្វើឲ្យពិភពលោកឃើញថានឹងគ្មានពេលណាកើតមាន
ឡើងសង្គ្រាមរវាងប្រទេសជាសមាជិក នឹងកើតមានឡើងជួយឲ្យការចំណាយថវិការរដ្ឋ
សំរាប់កងទ័ពប្រកបដោយប្រសិទ្ធភាពជាងនិងប្រទេសជាសមាជិកទាំង២៨ក្នុងប្លុកនឹង
ក្លាយទៅជាឯកភាពជាងទៀត។ លោក Juncker ក៏អះអាងដែរថា ដោយការសំរេចចិត្ត
បង្កើតកំលាំងកងទ័ពរួម EU នឹងផ្ញើរជូនដល់រុស្ស៊ីសារមួយថា ប្រទេសជាសមាជិកគោរព
ការការពារផលប្រយោជន៍របស់ EU។
បណ្ដាលការបែកបាក់ផ្ទៃក្នុងបង្កើនការខ្វែងគំនិត
ប្រសិទ្ធភាពជាក់ស្ដែងពីគោលគំនិតបង្កើតកងទ័ពរួមមិនទាន់ដល់ទីណាឡើយ ប៉ុន្តែ
សំណើររបស់ប្រធាន EC ជួបនឹងប្រតិកម្មបញ្ច្រាស់គ្នាភ្លាមមួយរំពេកមុនបង្អស់គឺផ្ទៃក្នុង
EU នាថ្ងៃទី៩មិនា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងរដ្ឋមន្ត្រីការបរទេស
លោក Frank Walter Steinmeier បានសម្ដែងការគាំទ្រការផ្ដើមគំនិតរបស់ប្រធាន EC។ អធិការបតីអាល្លឺម៉ង់បានចាត់ទុកថា ជាសារវន្ត កិច្ចសហប្រតិបត្តិការយោធាស៊ីជម្រៅនៅ
ទ្វីបអឺរ៉ុបជាប្រការគួរតែធ្វើសំដៅទប់ទល់នឹងការសាកល្បងសកលខណៈដែលត្រូវមាន
ចម្លើយរួមរបស់ប្លុក។
ប្រសិនបើមជ្ឈដ្ឋានអ្នកនយោបាយអាល្លឺម៉ង់ស្រុះចិត្តគំនិតជាមួយសំណើររបស់
ប្រធាន EC នោះ ទស្សនៈរបស់លោក Juncker ជួបនឹងការប្រឆាំងជំទាស់របស់សមាជិក
មួយចំនួនរបស់ទ្វីបអឺរ៉ុប ពិសេសគឺបារាំងនិងអង់គ្លេស។ ប្រទេសទាំងពីរនេះប្រុងប្រយ័ត្ន
ជាមួយការប្រគល់តួនាទីដ៏ធំធេងជាងសំរាប់ EU ពីព្រោះប្រការនេះអាចធ្វើឲ្យខ្សោយនិង
ធ្វើឲ្យសម្ព័ន្ធភាពយោធានអាតឡង់ទីកខាងជើង (NATO) ត្រូវចេញទៅខាងក្រៅ។ ក្រៅពី
នោះអង់គ្លេសចាត់ទុកថា នេះជាគោលគំនិតគ្មានយថាទស្សន៍ឡើយ ពីព្រោះអង់គ្លេសមិន
ទាន់មានគំនិតចូលរួមសម្ព័ន្ធភាពយោធានេះទេ។ ខណៈពេលនោះ លោក Jonathan Steele
អ្នកជំនាញការបញ្ហាអន្តរជាតិរបស់ទស្សនាវត្តីអ្នកការពារ(អង់គ្លេស) បានចាត់ទុកថា EU
ត្រូវប្រុងប្រយ័ត្នខណៈនាំចេញការផ្ដើមគំនិតបណ្ដាលការខូចខាតដល់ទំនាក់ទំនងជាមួយរុស្ស៊ីខណៈដែលនាបច្ចុប្បន្នវិធានការដាក់ទណ្ឌកម្មរបស់ EU ទៅលើរុស្ស៊ីកំពុងមាន
ឥទ្ធិពលបញ្ច្រាស់ទៅលើខឿនសេដ្ឋកិច្ចខ្សោយក្នុង EU។
លើជ្រុងជ្រោយអន្តរជាតិ មិនអាចលើកលែងប្រតិកម្មរបស់រុស្ស៊ីឡើយ។ ព្រឹទ្ធសមាជិក
ជាន់ខ្ពស់រុស្ស៊ីលោក Leonid Slutsky បានចាត់ទុកថា EU កំពុងយល់ច្រឡំអំពីរុស្ស៊ី។ លោក
បានសសេរលើបណ្ដាញ Twitter របស់ខ្លួនថា ច្បាប់យល់ច្រឡំរបស់ទ្វីបអឺរ៉ុបគឺចង់បង្កើត
កំលាំងកងទ័ពឯកភាពដើម្បីតុល្យភាពជាមួយរុស្ស៊ី ជាប្រទេសដែលគ្មានគំនិតឈានទៅ
សង្គ្រាមជាមួយប្រទេសណាមួយឡើយ។ សមាជិកគណៈកម្មាធិការការពារជាតិឌុយម៉ា
ជាតិរុស្ស៊ីលោក Franz Klintsevich បានចាត់ទុកថា ប្រសិនបើកងទ័ពរួមរបស់សហភាព
អឺរ៉ុបបានបង្កើតនោះ អាចក្លាយទៅជាអំពើរបង្ករឿងហេតុ។
ក្នុងកាលៈទេសៈរុស្ស៊ីនិងភាគីទាក់ទិននានាមិនទាន់រកឃើញវិធានការដោះស្រាយវិបត្តិ
នៅអ៊ុយក្រែននោះ ការដែល EU បង្កើនបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី នាពេលថ្មីៗនេះគឺការ
អំពាវនាវបង្កើតកងទ័ពរួមរបស់ EU កាន់តែបានបណ្ដាលការខូចខាតទៅលើទំនាក់ទំនង
រវាង EU និងរុស្ស៊ី។ ប្រការនេះច្បាស់ថាគ្មានប្រយោជន៍សំរាប់ភាគីណាមួយឡើយនិងធ្វើ
ឲ្យការខ្វែងគំនិតនាបច្ចុប្បន្នរវាងរុស្ស៊ីនិង EU កាន់តែពិបាកដោះស្រាយជាងទៀត៕
HONG VAN