ភាពតានតឹងថ្មីលើឆាកនយោបាយអ៊ុយក្រែន


ភាពតានតឹងថ្មីលើឆាកនយោបាយអ៊ុយក្រែន - ảnh 1
នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Yatseniuk (Reuters)


        Vovworld-បន្ទាប់ពីការធ្វើរដ្ឋប្រហារនាខែកុម្ភៈនៅអ៊ុយក្រែនមក រដ្ឋស្វ័យ​
ប្រកាស​ចំនួន២ Donetsk និង Lugansk ត្រូវបានបង្កើត គឺជាកាយវិការមួយបាន​នាំ
​មក​ការឡើងជណ្ដើរនៃវិបត្តិអ៊ុយក្រែន។​ ២ខែក្រោយនោះ រដ្ឋអំណាចអ៊ុយក្រែន
​បានបំផុសយុទ្ធនាការយោធាមួយប្រឆាំងនឹងអ្នកគាំទ្រឯករាជ្យរបស់ដំបន់។ ច្បាប់
​ស្ថានភាពពិសេសមួយសំរាប់ដំបន់ Donbass រួមមាន Donetsk និង Lugansk ដែល
បានរដ្ឋសភាអ៊ុយក្រែនអនុម័តនាថ្ងៃទី១៦កញ្ញា បន្ទាប់ពីកិច្ចព្រម​ព្រៀងឈប់បាញ់
នាថ្ងៃទី៥កញ្ញា(ដែលបានហៅថាកិច្ចព្រមព្រៀង Minsk)រវាង Kiev និងអ្នកកគាំទ្រ
ឯករាជ្យនៅភាគខាងកើតអ៊ុយក្រែន។​ច្បាប់នេះបានកំណត់​ថា ការបោះឆ្នោតដំបន់
តាមច្បាបអ៊ុយក្រែននឹងប្រព្រឹត្តទៅនៅបណ្ដាដំបន់នេះនា​ខែធ្នូ។​ ប៉ុន្តែបណ្ដាសាធា
រណៈរដ្ឋស្វ័យប្រកាសបានរៀបចំការបោះឆ្នោតជ្រើស​តាំងថ្នាក់ដឹកនាំនិងរដ្ឋសភា
ដោយឡែកនាថ្ងៃទី២វិច្ឆកាទៅវិញ។

        រដ្ឋអំណាចអ៊ុយក្រែនបានថ្កោលទោសការបោះឆ្នោតនេះគឺមិនស្របច្បាប់។
អាមេរិក EU និងអង្គការ NATO បានប្រកាសមិនទទួលស្គាល់លទ្ធផល​នៃការ​បោះ
ឆ្នោតរបស់កំលាំងប្រឆាំងនៅភាគខាងកើតអ៊ុយក្រែនឡើយ។

ការចោទប្រកាន់ទម្លាក់កំហុសដាក់គ្នា

        បន្ទាប់ពីលទ្ធផលការបោះឆ្នោតនាថ្ងៃទី២វិច្ឆកា​ប្រធានាធិបតីអ៊ុយក្រែន Petro
Poroshenko បានចោទប្រកាន់កំលាំងប្រឆាំងនៅភាគខាងកើតរំលោភ​ទៅ​លើកិច្ច
ព្រមព្រៀង Minsk ទន្ទឹមនឹងនោះចុះហត្ថលេខាលើបទបញ្ជាលុប​ចោល​ក្រមច្បាប់
អំពីការប្រគល់បែបបទពិសេសសំរាប់ដំបន់ភាគខាងកើត។ ក្នុង​កាយវិការ​មួយត្រូវ
បានចាត់ទុកគឺចាក់សាំងលើភ្លើងគឺ ប្រធានាធិបតី Poroshenko បានបញ្ជាឲ្យមេបញ្ជា
ការយោធាបង្កើនអង្គភាពថ្មីមកការពារបណ្ដា​ទីក្រុងនៅភាគខាងកើត។

        ខនៈពេលនោះថ្នាក់ដឹកនាំភាគីប្រឆាំងបានឡើងសម្លេងចោទប្រកាន់រដ្ឋ​អំណាច
Kiev រំលោភទៅលើកិច្ចព្រមព្រៀងសន្តិភាពក្នុងពេលលុបចោលច្បាប់​ស្ថានភាព
ពិសេសសំរាប់ភាគខាងកើត។ ហេតុនេះហើយសកម្មភាពរបស់ Kiev មានន័យថា
កិច្ចព្រមព្រៀង Minsk ត្រូវបានលុបចោល។

គ្រោះអាសន្នធ្លាក់ជ្រៅក្នុងវិបត្តិ

        ជាច្បាស់ណាស់ថា ការប្តេជ្ញាតាមដានមហិច្ឆតាឯករាជ្យដោយមិនអើរពើរ​ដល់
ការប្រឆាំងជំទាស់របស់រដ្ឋអំណាច Kiev របស់រដ្ឋស្វ័យប្រកាសចំនួន​២នៅ​ភាគខាង
កើតនៃប្រទេសនេះកំពុងធ្វើឲ្យស្ថានភាពអ៊ុយក្រែនធ្លាក់ជ្រៅក្នុងវិបត្តិ។ មិនត្រឹមតែ
ប៉ុណ្ណោះ ការខ្វែងគំនិតក្នុងរបៀបដោះស្រាយវិបត្តិរបស់គណៈបក្ស​នយោបាយដែល
ដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតរដ្ឋសភាអ៊ុយក្រែននាថ្ងៃទី២៦តុលាកំពុងជា
របងដ៏ធំធេងសំរាប់ការបង្កើតខឿនសន្តិភាពមួយសំរាប់​ភាគខាងកើតអ៊ុយក្រែន។ រួម
ជាមួយនោះការដែលរុស្ស៊ីគាំទ្រនិងទទួលស្គាល់​ការបោះឆ្នោតរបស់កំលាំងប្រឆាំង
នៅភាគខាងកើតអ៊ុយក្រែនបានបង្កើនការ​ខ្វែងគំនិតមិនត្រឹមតែរវាង Kiev និងម៉ូស្គូនា
ពេលកន្លងមកប៉ុណ្ណោះទេ ថែមទាំង​ធ្វើ​ឲ្យសង្គ្រាមការទូតរវាងរុស្ស៊ីនិងលោកខាងលិច
កាន់តែអាក្រក់ទៅៗ។

        មួយឆ្នាំគិតតាំងពីវិបត្តិនៅអ៊ុយក្រែនកើតមានឡើងដែលនាំមកការចាក​ចេញ
របស់ប្រធានាធិបតី Viktor Yanukovych ប្រជាជននៃប្រទេសនេះចង់​ប្តូរ​ទៅ​ទំព័រប្រវត្តិ
សាស្ត្រថ្មី​ទំព័រប្រវត្តិសាស្ត្រដំណាក់កាលក្រោយ Yanukovych ដើម្បី​ខិត​មកជិតលោក
ខាងលិច។​ប៉ុន្តែដល់ឥឡូវនេះ​វិបត្តិអ៊ុយក្រែនកាន់តែធ្លាក់​ក្នុង​ភាពទាល់ច្រក។ ​ខឿន
សេដ្ឋកិច្ចរីងស្ងួច ជំលោះប្រដាប់អាវុធធ្វើឲ្យប្រជាជន​ភាគ​ខាងកើតធ្លាក់ក្នុងស្ថានភាព
លំបាក។​ប៉ុន្តែពីបំរ៉ែបំរួលនាបច្ចុប្បន្ន ការស្វែងរក​ដំណោះស្រាយដើម្បីនាំប្រទេសអឺរ៉ុប
ខាងកើតនេះរួចផុតពីវិបត្តិនៅតែជាភារកិច្ចមិនអាចអនុវត្តបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ