ភាពតានតឹងនៅ ឧបទ្វីបកូរ៉េ ៖អស្ថេរភាពនិងគ្មានផលប្រយោជន៍សំរាប់ភាគីទាំងឡាយ។

Vovworld-សភាពការណ៍លើ ឧបទ្វីប​កូរ៉េ​កាន់តែតានតឹងឡើងៗខណះដែលអាមេរិក
និងកូរ៉េខាងត្បូង​ដំណើរការសមយុទ្ឋជាប្រចាំឆ្នាំរួមជាមួយគ្នានោះសាធារណះរដ្ឋ
ប្រជាធិបតេយ្យ​ប្រជាមានិតកូរ៉េ បាញ់សាក​ល្បងកាំជ្រួច​រយៈ​ចំងាយខ្លី​ រាប់សិបដើម
ជាបន្តបន្ទា​ប់​ ឆ្ពោះទៅ​សមុទ្រ​នៃប្រទេសនេះ។
បង្ហាញ​ពី​ភាព​ក្រេវក្រោធ​របស់​ខ្លួន​ចំពោះ​សមយុទ្ធ​យោធា
សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ​បានទទួលស្គាល់ថា៖ប្រទេសនេះបាន
បាញ់សាក​ល្បងគាំជ្រួច​រយៈ​ចំងាយខ្លី​ រាប់សិបដើម ឆ្ពោះទៅ​សមុទ្រ​ខាងកើតនៅ
ប្រទេសនេះក្នុងរយះពេល២សប្តាហ៍កន្លងទៅសំដៅបង្ហាញការប្រឆាំងជំទាស់ការធ្វើ
សមយុទ្ធយោធារួមរវាងអាមេរិកជាមួយកូរ៉េខាងត្បូង​ក្នុងអំឡុង២ខែចាប់ពីខែកុម្ភះដល់
ខែមេសាខាងមុខ។ការបាញ់សាក​ល្បងកាំជ្រួចជាបន្តបន្ទាប់របស់ ព្យុងយ៉ាង​​បាន
ធ្វើឲ្យសាធារណះមតិមានការព្រួយបារម្មណ៍អំពីភាពតានតឹងថ្មីដែលកើតមានឡើងនៅ
ក្នុងតំបន់។បកស្រាយសកម្មភាព​យោធា របស់ខ្លួននេះ​ ព្យុងយ៉ាង​​រិះគន់ការធ្វើសមយុទ្ឋ
រួមរវាងអាមេរិកនិងកូរ៉េខាងត្បូងហើយចាត់ទុក​នេះជាអំពើឈ្លានពាន១។ ព្យុងយ៉ាង
ចាត់ទុកថា៖នេះគ្រាន់តែជាការហ្វើកហ្វឺនធម្មតាតែប៉ុណ្ណោះ​និងមិ​នតម្រង់ទៅលើភាគី
ណា១ទេ។ក្នុងពេលនោះនាច្ងៃទី២៤មិនាកូរ៉េខាងត្បូងមានកាយ​វិការហាក់ដូចជាចាក់
ប្រេងបញ្ចូលភ្លើងពេលដែលសម្រេចទិញយន្តហោះចម្បាំងទំនើបពីក្រុមហ៊ុន Lockheed Martinចំនួន៤០គ្រឿង ក្នុងតំលៃប្រាក់ជិត៧ពាន់លានដុល្លារអាមេរិក។កិច្ចសន្យានេះ
គឺសំដៅបង្កើនប្រៀបខ្លាំងនៃការការពារដែនអាកាសសំរាប់សេអ៊ូលពេលដែលភាព
តានតឹងនៅតំបន់ជាប់ព្រំដែនជាមួយសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិត​កូរ៉េ
នៅកើនឡើងពី១ថ្ងៃទៅ១ថ្ងៃ។

                                

ភាពតានតឹងនៅ ឧបទ្វីបកូរ៉េ ៖អស្ថេរភាពនិងគ្មានផលប្រយោជន៍សំរាប់ភាគីទាំងឡាយ។ - ảnh 1

​​ការរិះគន់​និងការគំរាមកំហែងជំនួសអោយការជួបសន្ទនា។ក្នុងស្ថានភាពភាពតានតឹងចេះតែកើនឡើងនៅ ឧបទ្វីប​កូរ៉េនោះអ្នកនាំពាក្យរបស់កំលាំងកាំជ្រួចយុទ្ឋសាស្រ្ត១នាក់នៃសាធារណះរដ្ឋប្រជា
ធិបតេយ្យប្រជាមានិត​កូរ៉េបានរិះគន់ថា៖ កូរ៉េខាងត្បូង​និងអាមេរិកបានបង្កនូវភាព
តានតឹងនេះ។ពីព្រោះថាការធ្វើសមយុទ្ឋរួមពោលខាងលើគឺជាសកម្មភាពបង្ករឿង
ហេតុ១។ឯកអគ្គរដ្ឋទូតរងនៃ សាធារណះរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតកូរ៉េប្រចាំ
នៅអង្គការសហប្រជាជាតិលោក Ri Tong Il នាថ្ងៃទី២៤មិនាបានចាត់ទុកថា៖អាមេរិកគ្រាន់តែយកចិត្តទុកដាក់ដល់ការបង្កភាពតានតឹងលើឧបទ្វីប​កួរ៉េតែប៉ុណ្ណោះ
ហើយចោទប្រកាន់ពីលក្ខ័ណបុព្វបទដែលវ៉ាស៊ីនតោនបាននាំចេញសំដៅចាប់ផ្តើម
ការជួបសន្ទនាឡើងវិញ។លោករូបនេះ ក៍ព្រមានដែរថា៖សាធារណះរដ្ឋប្រជាធិប
តេយ្យ​ប្រជាមានិតកូរ៉េនឹងមានវិធានការតបតវិញប្រសិនបើអាមេរិកមិនបញ្ឈប់រាល់
វិធាន​ការផ្អាកការជួបសន្ទនាទេ។ប៉ុន្ទែមន្រ្តីការទូតរូបនេះអះអាងថា៖ព្យុងយ៉ាងនៅ
បើកទ្វាចារចារតែគ្មានលក្ខ័ណបុព្វបទណា១ឡើយ។ទាក់ទិនដល់បញ្ហានេះនៅសន្និ
សីទកំពូលស្តីពីស​ន្តិសុខ​នុគ្លេអែរលើកទី៣នៅក្រុង ឡាអេរ ប្រទេសហូឡង់អគ្គលេ
ធិការអង្គការសហប្រជាជាតិលោក​Ban Ki Moon បានដាស់តឿនសាធារណះរដ្ឋ
ប្រជាធិបតេយ្យ​ប្រជាមានិតកូរ៉េឆាប់ដោះស្រាយបញ្ហានេះដោយសន្តិវិធី។ទោះ​បីជា
ការ បាញ់សាក​ល្បងកាំជ្រួច​នៃ សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
មិនសំដៅទៅកាន់គោលដៅ ណា១ទេកាយវិការនេះរបស់ ព្យុងយ៉ាង​​និងកូរ៉េខាង
ត្បូងបានសរឲ្យឃើញថា៖សភាពការណ៍លើឧបទ្វីបកូរ៉េ កំពុងស្ថិតនៅក្នុងដំណាក់
កាលតានតឹងដដេល។ច្បាស់លាស់ណាស់ថា៖ប្រការនេះគ្មានផលប្រយោជន៍​សំរាប់
ភាគីណា១សោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ