|
ដំបន់ព្រំដែនរវាងកូរ៉េខាងត្បូងនិង សាធារណៈរដ្ធប្រជាធិបតេយ្យប្រជាមានិតកូរ៉េ |
VOV-
ដំបូងបង្អស់ មជ្ឈដ្ធានអ្នកនយោបាយអាមេរិកនិងកូរ៉េខាងត្បូងបានយល់
ទាំងស្រុងថា ដំណើរទស្សនកិច្ចនៅដំបន់ព្រំដែននេះរបស់នៃប្រធានាធិបតី
អាមេរិកបានប្រព្រឹត្តទៅក្នុងដំណាក់កាលរសើបពេលដែលព័ត៍មានជាផ្លូវការ
អំពីដំណើរទស្សនកិច្ចបានផ្សាយជូនដំណឹងប៉ុន្មានថ្ងៃក្រោយពេលសាធារណៈ រដ្ធប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានប្រកាសថា នឹងបាញ់បង្ហោះផ្កាយរណប់
Kwangmyongsong-៣ នាខែមេសាខាងមុខ ក្នុងឪកាសរំលឹកខួបលើកទី១០០ទិវា
កំណើតអតីតប្រធាន Kim Ung Sung។ ជាងនោះទៅទៀត ដំណើរទស្សនកិច្ច
បានប្រព្រឹត្តទៅក្នុងពេលដែលសហគមន៍អន្តរជាតិបានសំដែងនូវការព្រួយ បារម្មណ៍ចំពោះការប្តេជ្ញាចិត្តរបស់ព្យុងយ៉ាងនិងកំពុងស្វែងរកដំណោះស្រាយ
សមស្របដើម្បីជៀសវាងការបាញ់បង្ហោះផ្កាយរណប់នេះជះឥទ្ធពលទៅលើ ជំហ៊ានសកម្មសំដៅចាប់ផ្តើមឡើងវិញការចរចារ៦ភាគីអំពីបញ្ហានុយក្លេអ៊ែលើ
ឧបទ្វីបកូរ៉េ។ នោះគឺមិនទាន់និយាយដល់ការដែល សាធារណៈរដ្ធប្រជាធិបតេយ្យ
ប្រជាមានិតកូរ៉េ ក៏កំពុងមានប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះការដែលអាមេរិក និង កូរ៉េខាងត្បូងទើបនឹងបានដំណើរការសមយុទ្ធរួមក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះផង។
ដូច្នេះ ដំណើទស្សនកិច្ចលើកដំបូងទៅកាន់តំបន់ព្រំដែន រវាងកូរ៉េខាងត្បូងនិង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ របស់ប្រធានាធិបតី Barak Obama បានធ្វើឲ្យមជ្ឈដ្ឋានអ្នកសង្កេតការណ៍ព្រួយបារម្ភ។ ប្រការនេះបានអះអាងក្នុងបទ
ថ្លែងមតិរបស់ លោក Ben Rhodesជំនួយការសន្តិសុខជាន់ខ្ពស់របស់ប្រធានាធិបតី
Barak Obama អំពីគោលដៅនៃដំណើទស្សនកិច្ចលើកនេះ។ លោក Ben Rhodes ក៏បានអះអាងច្បាស់ដែរថា ដំណើរទស្សនកិច្ចនេះ ជាឪកាស ដើម្បីអាមេរិក រឹតបណ្តឹងទំនាក់ទំនងសម្ព័ន្ធមិត្តជាមួយកូរ៉េខាងត្បូង ក៏ដូចជាការអះអាងឡើង វិញនូវការសន្យាយ៉ាងខ្លាំងក្លារបស់វ៉ាស៊ីងតោណចំពោះបញ្ហាសន្តិសុខរបស់កូរ៉េ
ខាងត្បូង។ ប្រការនេះ ត្រូវបានបញ្ជាក់ ខណៈដែលមជ្ឈដ្ឋានមន្រ្តីអាមេរិកឲ្យដឹង
ថា ប្រធានាធិបតីអាមេរិក នឹង អះអាងជាថ្មីម្តងទៀតការអំពាវនាវព្យុងយ៉ាងគោរព រាល់ការកំណត់ស្តីអំពីបញ្ហានុយគ្លេអ៊ែរអន្តរជាតិ។ ជាមួយនឹងសេចក្តីប្រកាស
ពោលខាងលើ មជ្ឈដ្ឋាន មន្ត្រីអាមេរិកបានផ្ញើរសារ១ដ៏ច្បាស់លាស់អំពីទស្សនៈ
របស់ អាមេរិកគឺប្រកៀកស្មារូមជាមួយសម្ព័ន្ធមិត្រកូរ៉េខាងត្បូងនៅអាស៊ីឦសាន។
ទន្ទឹមនឹងនោះ វត្តមានរបស់លោក Obama នៅកូរ៉េខាងត្បូងលើកនេះក៏បានសង្កត់
ធ្ងន់ជាថ្មីម្តងទៀត ការផ្ទេប្តូរទិសដៅការទូតទៅតំបន់អាស៊ី ជាតំបន់ដែលមាន អត្ថន័យសំខាន់ចំពោះសន្តិសុខ និងភាពសម្បូ រុងរឿងរបស់អាមេរិកក្នុងពេល
អនាគត។ ទោះបីជាដល់ឥឡូវនេះ ភាគីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េមិនទាន់មានប្រតិកម្មជាផ្លូវការអំពីដំណើទស្សនកិច្ចនេះក្តី ប៉ុន្តែតាមអ្នកសង្កេត
ការមួយចំនួនថា ការប្រព្រឹត្តទៅនេះនឹងមិនមានប្រយោជន៌ចំពោះការជំរុញកិច្ច
ចរចារ ៦ភាគី អំពីបញ្ហានុយគ្លេអ៊ែរលើឧបទ្វីបកូរ៉េឡើយ។ ក្នុងប៉ុន្មានសប្តាហ៍មុន
នេះ ក្នុងពេលដែលអាមេរីកនិង សាធារណៈរដ្ធប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
បានប្រកាសថា ព្យុងយ៉ាងយល់ព្រមអនុវត្តកិច្ចព្រមព្រៀងបញ្ឈប់ការសាកល្បង បាញ់កាំជ្រួចមានចម្ងាយឆ្ងាយ សាកល្បងនុយក្លេអ៊ែនិងបណ្ដាសកម្មភាពចម្រាញ់
សារធាតុ Uranium នៅមូលដ្ធាន Yongbyon សាធារណៈមតិបានស្មានថា បានមានការបោះជំហ៊ានថ្មីក្នុងទំនាក់ទំនងត្រីភាគី រវាង សាធារណៈរដ្ធប្រជាធិបតេយ្យ
ប្រជាមានិតកូរ៉េជាមួយ អាមេរិកនិងកូរ៉េខាងត្បូង។ ប៉ុន្តែជាមួយការប្រព្រឹត្តនាពេល
ថ្មីៗនេះ ពិសេសគឺការដែលប្រធានាធិបតីអាមេរិក Barack Obama បានសំរេចចិត្តទៅបំពេញទស្សនកិច្ចនៅដំបន់ព្រំដែនរវាងកូរ៉េខាងត្បូងនិង សាធារណៈរដ្ធ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នាថ្ងៃទី២៥មិនាខាងមុខបានសឲ្យឃើញនូវ អនាគតដ៏អាប់អួរមួយនៃទំនាក់ទំនងត្រីភាគីកំពុងបានត្រឡប់មកវិញ។ ឆ្ងាយជាង
ទៅទៀត ប្រការនេះក៏មិនមានប្រយោជន៍ចំពោះការជំរុញការចរចារនុយក្លេអ៊ែលើ ឧបទ្វីបកូរ៉េនាពេលអនាគតឡើយ៕