ភាពតានតឹងលើឧបទ្វីបកូរ៉េមិនងាយស្រួលបន្ធូស្រាលឡើយ
VOV -  
(VOVworld)-ដោយមិនអើពើដល់ការប្រឆាំងជំទាស់របស់សហគមន៍អន្តរជាតិនៅ
ក្នុងខែមេសានេះ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េបានអនុវត្តការបាញ់
បង្ហោះមីស៊ីលជាបន្តបន្ទាប់។កាយវិការនេះ ធ្វើឲ្យភាពភាពតានតឹងលើឧបទ្វីបកូរ៉េ
កាន់តែកើនឡើង ពោលគឺ មិនអាចបង្កើតឡើងវិញកិច្ចចរចារមួយស្តីពី បញ្ហានុយ ក្លេអ៊ែរលើឧបទ្វីបនេះនៅឡើយ។
|
រូបថតឆ្លុះបញ្ជាំងការបង្ហោះសាកល្បងកាំជ្រួចមីស៊ីលចេញពីនាវាមុជទឹក
នាថ្ងៃទី២៤មេសា (រូបថតៈ KCNA) |
នាថ្ងៃទី១មេសា កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលរយៈចម្ងាយខ្លីទៅលើ
សមុទ្រខាងកើត។កាយវិការនេះបានកើតមានឡើងបន្ទាប់ពីប៉ុន្មានម៉ោងដែល
ថ្នាក់ដឹកនាំអាមេរិក កូរ៉េខាងត្បូងនិងជប៉ុនបានសន្យារឹតបន្តឹងទំនាក់ទំនង សំដៅ រារាំងកុំឲ្យកូរ៉េខាងជើងអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរនិងមីស៊ីល។ នាថ្ងៃទី១៥មេសា ក្រុងព្យុងយ៉ាងបានអន្តវត្តជាបន្តការបាញ់បង្ហោះមីស៊ីលMusudan ដែលជាប្រភេទ
មីស៊ីលអាចបាញ់ទៅដល់កោះ Guam និង Alaska ប្រទេសអាមេរិក។កងទ័ពកូរ៉េ
ខាងត្បូងបានឲ្យដឹងថា ការបាញ់បង្ហោះមីស៊ីលលើកនេះទទួលបរាជ័យ ប៉ុន្តែនេះ ជាលើកដំបូងដែលកូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលរំលងទ្វីបMusudan
ចល័ត ផងដែរ។
ពង្រឹងថាមពលនុយក្លេអ៊ែរ
បន្ទាប់ពីការបាញ់បង្ហោះមីស៊ីលពីរលើកពោលខាងលើ នាថ្ងៃទី២៤មេសា កូរ៉េខាងជើងបានប្រកាសថាការបាញ់បង្ហោះសាកល្បងកាំជ្រួចមីស៊ីលបាញឮ
ចេញពីនាវាមុជទឹកក្រោមការបញ្ជារបស់លោកប្រធាន Kim Jong-un ជា “ជ័យ
ជម្នះដ៏អស្ចារ្យមួយ”។ ចំពោះមុខកាយវិការនេះរបស់កូរ៉េខាងជើង លោក Jeffrey
Lewis នៅវិទ្យា ស្ថានស្រាវជ្រាវអន្តរជាតិ Middleburry រដ្ឋ Califonia ប្រទេសអាមេ
រិកបានចាត់ទុកថា ប្រសិនបើការបាញ់បង្ហោះមីស៊ីលផ្លោងពីនាវាមុជទឹកក្លាយ
ទៅជាការពិតនោះ គឺអាចនិយាយបានថានេះជាការបោះជំហានយ៉ាងខ្លាំងមួយ
របស់កូរ៉េខាងជើង និងជា “ជំហានលោតផ្លោះក្នុងមហិច្ឆតា”។ នេះជាសកម្ម
ភាពថ្មីបំផុតក្នុងចំណោម សកម្មភាពនាពេលថ្មីៗនេះរបស់ព្យុងយ៉ាង សំដៅ
បង្ហាញនូវកម្លាំងយោធារបស់ ខ្លួន។ នាបច្ចុប្បន្ន នៅមានការព្រួយបារម្ភជាច្រើន អំពីលទ្ធភាពដែលកូរ៉េខាងជើង នឹងបន្តអនុវត្តរាល់ការសាកល្បងនុយក្លេអ៊ែរនា
ពេលអនាគត ខណៈដែលកង កម្លាំងយោធាអាមេរិកនិងកូរ៉េខាងត្បូងថតបាន
រូបថតឆ្លុះបញ្ជាំងការផ្លាស់ប្តូរ មិនប្រក្រតីនៅមូលដ្ឋាននុយក្លេអ៊ែរ Punggye-ri របស់កូរ៉េខាងជើងនាសប្តាហ៍មុន នេះ។
ចំពោះមុខរាល់បំរ៉ែបំរួលពោលខាងលើ ប្រធានាធិបតីអាមេរិកលោក
Barack Obama បានព្រមានពីហានិភ័យដ៏ធ្ងន់ធ្ងរចំពោះការធ្វើតេស្តអាវុធរបស់
កូរ៉េ ខាងជើងជាបន្តបន្ទាប់នោះ។ ដូច្នេះអាមេរិកនិងសម្ព័ន្ធមិត្តគប្បីមាន
មនសិការ យ៉ាងល្អិតល្អន់អំពីបញ្ហានេះ។
ប្រឈមមុខដាក់គ្នាជំនួសឲ្យកិច្ចចរចារសន្តិភាព
ក្នុងសេចក្តីប្រកាសជាថ្មីបំផុត ឧបការីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង
លោក Ri Thae Song បានអះអាងច្បាស់ថា ព្យុងយ៉ាងគ្មានផែនការបញ្ឈប់ការ
សាកល្បង នុយក្លេអ៊ែរទេ សម្បីតែអាមេរិកបានបញ្ឈប់រាល់ការធ្វើសមយុទ្ធប្រ
ចាំឆ្នាំជាមួយ កូរ៉េខាងត្បូងក៏ដោយ។ ក្នុងពេលជាមួយគ្នានោះមជ្ឈដ្ឋានអ្នក
វិភាគបានចាត់ទុកថា លោក Kim Jong-un នឹងឆ្លៀតយកព្រឹត្តិការណ៍នេះដើម្បី
ប្រកាសជាផ្លូវការថា កូរ៉េខាងជើងជាប្រទេសមានអាវុធនុយក្លេអ៊ែរនិងមាន
សមត្ថភាពយោធាផងដែរ។
កាយវិការរបស់កូរ៉េខាងជើងក៏បង្ខំឲ្យកូរ៉េខាងត្បូងនៅរក្សាដដែលកម្រិត ប្រកាសអាសន្នដោយការព្រួយបារម្ភថា ព្យុងយ៉ាងនឹងបន្តអនុវត្តការបាញ់បង្ហោះ សាកល្បងនុយក្លេអ៊ែរលើកទី៥នៅពេលណាៗទាំងអស់។ ក្នុងពេលជាមួយ
គ្នានោះ ចិនក៏បានដាក់ពង្រាយកងទ័ពទៅកាន់ព្រំដែនជាមួយកូរ៉េខាងជើង។ រីឯអាមេរិកក៏សកម្មបង្កើនលទ្ធភាពការពាររបស់ខ្លួនដែរ។ ទោះជាយ៉ាងនោះក្តី
លោក Barack Obama ក៏បានទទួលស្គាល់ថា គ្មានដំណោះស្រាយងាយស្រួល ណាទេសម្រាប់ការគំរាមកំហែងពីកូរ៉េខាងជើងនៅឡើយ។ អ្នកនាំពាក្យសេត
វិមាន Josh Earnest បានអះអាងថា ផ្លូវដែលជាជម្រើសរបស់ព្យុងយ៉ាងសំដៅ សម្របខ្លួនជាមួយសហគមន៍អន្តរជាតិមានតែមួយគត់នោះគឺការសន្យាគ្មាន
អាវុធ នុយក្លេអ៊ែរលើឧបទ្វីបកូរ៉េនិងគោរពកាត្តាពកិច្ចអន្តរជាតិរបស់ខ្លួន។
រួមជាមួយគ្នា នោះ កូរ៉េខាងត្បូង អាមេរិកនិងជប៉ុនបានសំណូមពរសុំឲ្យអ.ស.
បអនុម័តលើ សេចក្តីសម្រេចចិត្តដាក់ទណ្ឌកម្មថ្មីប្រសិនបើកូរ៉េខាងជើងអនុ
វត្តការបាញ់សាក ល្បងនុយក្លេអ៊ែរលើកទី៥។ នៅទ្វីបអឺរ៉ុបវិញ បារាំងក៏បាន
អំពាវនាវឲ្យ EU អនុវត្ត វិធានការដាក់ទណ្ឌកម្មបន្ថែមចំពោះព្យុងយ៉ាង។
ឧបទ្វីបកូរ៉េត្រូវអាកាត់តាំងពីសង្គ្រាមលោកលើកទី២ដែលបញ្ចប់នាឆ្នាំ
១៩៤៥។ ហើយរហូតមកដល់ពេលនេះ កូរ៉េទាំងពីរនៅស្ថិតក្នុងភាពវឹកវរនៅ
ឡើយ។ ការ ដែលកូរ៉េខាងជើងនៅតែបង្កើនភាពតានតឹងដូចជាបាញ់បង្ហោះ
មីស៊ីលនាពេល ថ្មីៗនេះ គឺច្បាស់លាស់ថា មិនអាចនាំមកសន្តិភាពសម្រាប់
ឧបទ្វីបកូរ៉េនេះនៅ ឡើយ ថែមទាំងបង្កើនភាពចលចលយ៉ាងខ្លាំងក្លាពីមួយ
ថ្ងៃទៅមួយថ្ងៃទៀតផងដែរ៕
VOV