ភាពតានតឹងឡើងជណ្ដើរក្នុងទំនាក់ទំនងអាមេរិក-កូរ៉េខាងជើង

(VOV)_ក្រោយរយៈពេលប៉ុន្មានថ្ងៃ ប្រធានាធិបតីអាមេរិក លោក Donald Trump
 ចេញបទបញ្ជាវាយប្រហារទៅលើព្រលានយន្តហោះយោធានៅស៊ីរីដោយ​ជ្រូចមីស៊ីល 
Tomahawk មកកងទ័ពអាមេរិកក៏បានចាប់ផ្តើមសកម្មភាពយោធាមួយចំនួន​ចំ
ពោះសាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ។​ប្រការនេះបានចាត់ទុក​ជាការ
ព្រមានរបស់វ៉ាស៊ីនតោនចំពោះការបន្តអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ព្យុងយ៉ាង។ 
កាយវិការនេះរបស់អាមេរិកបានបណ្ដាលឡើងការព្រួយបារម្ភក្នុងសហ​គមន៍អន្តរជាតិ
 ចំពោះជំលោះនៅលើសមុទ្រនិងផ្លូវអាកាសរវាងអាមេរិកនិង​សាធារណះរដ្ឋ ប្រជាធិប
តេយ្យ ប្រជាមានិតកូរ៉េ។

ភាពតានតឹងឡើងជណ្ដើរក្នុងទំនាក់ទំនងអាមេរិក-កូរ៉េខាងជើង - ảnh 1
ភាពតានតឹងឡើងជណ្ដើរក្នុងទំនាក់ទំនងអាមេរិក-កូរ៉េខាងជើង

មូលហេតុដែលអាមេរិកបញ្ជូននាវា​​ចម្បាំង​ទៅកាន់ដែនទឹកជិតឧបទ្វី​កូរ៉េ​ខាង​
ជើងគឺដោយសារព្យុងយ៉ាងមានទង្វើបាញ់សាកល្បងកាំជ្រូច នុយក្លេអ៊ែរ នាពេលថ្មីៗ
នេះ។ ស្របពេលដែល នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ជួប​សន្ទនា​ជាមួយប្រ
ធានាធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី១២កុម្ភះ នោះ​កូរ៉េខាងជើងបាន
បាញ់កាំជ្រូច ហើយកាំជ្រូចជាច្រើនគ្រាប់បានធ្លាក់ចុះតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់
ជប៉ុន។ មុនពេលប្រធានរដ្ឋចិន លោក Xí Jìnpíng​ ជួបសន្ទនា​ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump កូរ៉េខាងជើងក៏បានបាញ់​សាកល្បងកាំជ្រូចនាយប់
ថ្ងៃទី៥មេសាផងដែរ។ ដូច្នេះ លោក Donald Trump បានបញ្ជូន​នាវាចម្បាំងជាជ្រើន
ដែលក្នុងនោះមានទាំងនាវាផ្ទុកយន្តហោះទៅកាន់តំបន់ឧប​ទ្វីបកូរ៉េខាងជើង​។

          បញ្ជូននាវាចម្បាំងទៅកាន់ដែនទឹកកូរ៉េខាងជើង

        អាមេរិកកំពុងបង្ហាញនូវការរឹងមាំ ក្នុងគោលនយោបាយចំពោះសាធារណះ​រដ្ឋ
 ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។នាថ្ងៃទី១៨មេសា កងទ័ពជើងទឹកអាមេរិក​បាន
បញ្ជូនក្រុមនាវាមួយដឹកនាំដោយនាវាផ្ទុកយន្តហោះ ទៅកាន់ឧបទ្វីបកូរ៉េ។អ្នកនាំ
ពាក្យរបស់ស្នងការបញ្ជាការដ្ឋានប៉ាស៊ីហ្វីក របស់អាមេរិក ( USPC) វរសេនីយ៍​ទោ Dave
Benham បានអោយដឹងថា៖នេះជាវិធានការណ៍ប្រុងប្រយ័ត្នមួយ​ ដើម្បី​រក្សាវត្តមាន
 និងការត្រៀមខ្លួនជាស្រេចរបស់អាមេរិកនៅតំបន់ភូមិភាគខាងលិចប៉ាស៊ីហ្វីក
 ក្នុងសភាពការណ៍ដែលកូរ៉េខាងជើងគំរាមកំហែងតំបន់ដោយការបាញ់សាកល្បង
កាំជ្រូចនិងប្រដេញតាម​វិធីនុយក្លេអ៊ែរ។ 

          ទន្ទឹមនឹងនោះ គោលជំហររបស់វ៉ាស៊ីនតោនក៏បានលោកម្ចាសសេតវិមាន​ប្រ
កាសតាមបណ្ដាញសង្គម Twitter នាថ្ងៃទី១១មេសាថា៖ វ៉ាស៊ីនតោនត្រៀមខ្លួន​ជាស្រេច​
ដោះស្រាយបញ្ហាកូរ៉េខាងជើងដោយខ្លួនឯង។ 

          ប្រតិកម្មចំពោះទង្វើពោលខាងលើរបស់អាមេរិក ព្យុងយ៉ាងបានប្រ​កាសថា៖
ត្រៀមខ្លួនជាស្រេចសំរាប់ករណីកើនមានសង្គ្រាម និងព្រមទាំងព្រមានថា៖នឹងប្រើ
អាវុធខ្លាំងបំផុតដើម្បីការពារប្រទេស។ 

          តើជំលោះអាចកើតមានឡើង?

        ទោះបីជាការវាយប្រហារទៅលើស៊ីរីជាការព្រមានជាប្រយោលចំពោះព្យុង​យ៉ាងក្តី
 ប៉ុន្តែក៏មិនបានឆ្លងកាត់ការកំណត់ក្រហមទេ ប៉ុន្តែ ការដែលអាមេរិក​វាយប្រហារកូ
រ៉េខាងជើងមិនអាចប្រព្រឹត្តទៅដូចជាការវាយប្រហារទៅលើស៊ីរី​នោះឡើយ។ តាម
មជ្ឈដ្ឋានអ្នកវិភាគថា៖ កូរ៉េខាងជើងមិនមែនជាអ៊ីរ៉ានាឆ្នាំ២០០៣ ក៏ដូចជាស៊ីរី 
នាបច្ចុប្បន្នទេ ពីព្រោះក្នុងសភាពការទាល់ច្រក់ លោក Kim Jong –un អាចប្រើ
ប្រាស់អាវុធនុយក្លេអ៊ែរ។ ដូច្នេះ មជ្ឈដ្ឋានមន្ត្រីអាមេរិកត្រូវគិតគូរដើម្បី​ជៀសវាង
គ្រោះអាសន្នជំលោះ​កើតមានឡើង​។

          ទន្ទឹមនឹងនោះ អាមេរិកក៏ត្រូវគិតគូរអំពីប្រតិកម្មរបស់សាធារណះមតិអន្តរ​
ជាតិផងដែរ។ ក្នុងការសន្ទនាតាមទូរស័ព្ទស្ដីអំពីស្ថានភាពនៅកូរ៉េខាងជើង ជា​មួយ
ប្រធានាធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី១២មេសា​ ប្រធាន​រដ្ឋចិន 
លោក Xí Jìnpíng​  បានលើកច្បាស់ថា៖ ចិនរក្សាគោលដៅ​សន្តិភាព​និង​ស្ថិរភាពនៅ
លើឧបទ្វីបកូរ៉េ ហើយសង្កត់ធ្ងន់ថា៖ ភាពតានតឹងនៅឧបទ្វីបនេះត្រូវដោះស្រាយ
ដោយសន្តិវិធី។ 

          ទំនាក់ទំនងអាមេរិកនិងកូរ៉េខាងជើងកាន់តែតានតឹងឡើងៗមួយថ្ងៃទៅ
មួយថ្ងៃបន្ទាប់ពីពេល​ដែលភាគីទាំងពីរមានកាយវិការបង្កើនភាពតានតឹង អាច
បណ្ដាលឡើងជំលោះនៅលើសមុទ្រឬតាមជើងអាកាស។ ប៉ុន្តែ សាធារណះមតិនៅមាន
សង្ឃឹមថា៖​ភាគីទាំងពីរមិនដើរហួសពីកំណត់ក្រហមដើម្បីជៀសវាងជំលោះមួយដែល
អាចមានកត្តា​អាវុធនុយក្លេអ៊ែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ