(VOV)_ក្រោយរយៈពេល៦ម៉ោង ចរចារនៅទីក្រុង Doha ( Qatar) នាថ្ងៃទី១៧មេ
សា បណ្ដាប្រទេសធ្វើអាជីវកម្មប្រេងធំៗ លើពិភពលោក មិនអាចទទួលបានកិច្ចព្រម
ព្រៀងណាមួយដើម្បីកំណត់បរិមាណប្រេងឆៅ ជំរុញតំលៃប្រេងឡើងខ្ពស់បាន
ឡើយ។ លទ្ធផលនេះដើរផ្ទុយទៅនឹងបរិយាកាសសុទិដ្ឋិនិយម មុននឹងកិច្ចប្រជុំនេះ
បានបង្ហាញនូវការខ្វែងគំនិតជ្រាលជ្រៅអំពីផលប្រយោជន៍របស់ប្រទេសនានា
ហើយការលើកតំលៃប្រេងនៅជាបញ្ហាស្មុគ្រស្មាញ។
|
ភាពទាល់ច្រកក្នុងការខំប្រឹងប្រែងបង្កើនតំលៃប្រេង |
រដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ី លោក Alexander Novak បានអោយដឹងថា៖ អារ៉ាប់
ប៊ីសាអ៊ូឌីដ កាតា វីណេហ្ស៊ូអេឡា និងរុស្ស៊ីទទួលបានការយល់ព្រមរួមស្ដីអំពី
ពង្រាងកិច្ចព្រមព្រៀង ដើម្បីកំណត់បរិមាណប្រេងឆៅ នាថ្ងៃទី១៦មេសាហើយ
ប៉ុន្តែ មុននេះមួយថ្ងៃ ប្រទេសមួយចំនួនបានប្រែគោលជំហរ មុននឹងសន្និសីទចាប់
ផ្តើម។ តាមរដ្ឋមន្ត្រីថាមពលរុស្ស៊ីថា៖ ទីផ្សារប្រេងឆៅសកលលោក ត្រូវរងចាំដល់
ឆ្នាំ២០១៧ ទើបមានតុល្យភាពបាន។
គ្មានសញ្ញាកាត់បន្ថយបរិមាណប្រេងឡើយ
សន្និសីទនៅ ទីក្រុង Doha បានប្រព្រឹត្តទៅក្នុងកាលះទេសះ ប៉ុន្មានឆ្នាំជិតៗនេះ
បណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រសុទ្ធតែបង្កើនបរិមាណប្រេងធ្វើអាជីវកម្ម។ តាម
ការស្ថិតិរបស់គេហទំព័រ៖ Oilprice.com ថា៖ បរិមាណអណ្ដូងប្រេងរបស់អារ៉ាប់ប៊ីសា
អ៊ូឌីដបានកើនឡើងខ្លាំង នាឆ្នាំ២០១៤ ពី៥៨អណ្ដូង ប៉ុន្តែនាបច្ចុប្បន្ន ប្រទេសនេះ
បានមានរហូតដល់៦៧អណ្ដូង។
អ៊ីរ៉ាក់ ប្រទេសធំទី២ក្នុង OPEC ក៏បង្កើនបរិមាណប្រេងធ្វើអាជីវកម្មជានិច្ចដែរ។
តាមតួរលេខស្ថិតិនាពេលថ្មីៗនេះថា៖ក្រុមហ៊ុន Marketing ប្រេងរ៉ែអអ៊ីរ៉ាក់ (SOMO)
ថា៖ បរិមាណប្រេងធ្វើអាជីវកម្ម ក្នុងរយៈពេល៣ខែរបស់ប្រទេសនេះបានកើន ២%
ឡើងកំរិតខ្ពស់បំផុតពីមុនមក គឺ ៤លេន ៥៥ហ្មឺនធុង/ថ្ងៃ។សមាជិកសំខាន់ទៀត
របស់OPEC គឺ គុយវែត ក៏កំពុងស្វែងរកដំណោះស្រាយបង្កើនបរិមាណប្រេងដែរ។
ការជះឥទ្ធិពលអសកម្មនៅលើទីផ្សារប្រេងរ៉ែនិងខឿនសេដ្ឋកិច្ច
បណ្ដាប្រទេសមិនអាចទទួលបានកិច្ចព្រមព្រៀងណាមួយអំពីបរិមាណប្រេងនៅ
ទីក្រុង Doha បានបណ្ដាលអោយតំលៃប្រេងលើទីផ្សារពិភពលោកធ្លាក់ថ្លៃយ៉ាងខ្លាំង
នាដើមសប្ដាហ៍នេះ។ នៅទីផ្សារអាស៊ី តំលៃប្រេងឆៅ(WTI) ប្រគល់ខែឧសភាឆ្នាំ
២០១៦ ថយចុះ២,២ដុល្លារអាមេរិក នៅកំរិត៣៦,១៦ដុល្លារអាមេរិក/ធុង ។ ក្នុងពេល
ជាមួយគ្នានោះ តំលៃប្រេង Brent សមុទ្រខាងជើង នឹងប្រគល់ខែមិថុនា ឆ្នាំ ២០១៦
ក៏ថយចុះ២,២៣ដុល្លារអាមេរិក (ស្មើនឹង៥,១៧%) នៅកំរិត ៤០,៨៧ដុល្លារអាមេរិក/ធុង។
តំលៃប្រេងធ្លាក់ថ្លៃ បានបណ្ដាលអោយរដ្ឋាភិបាលរបស់ប្រទេសមួយចំនួន
ព្រួយបារម្ភ ពិសេសគឺបណ្ដាប្រទេសវីណេហ្ស៊ូអេឡា រុស្ស៊ី ឬសមាជិក OPEC ។
ហើយប្រការនេះក៏មានន័យថា៖ ស្ថានភាពខ្វះខាតថវិកានៅបន្តប្រព្រឹត្តទៅ។
តាមការវាយតំលៃរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុ Kuwait ( Markaz) ថា៖ បណ្ដា
ប្រទេសឈូងសមុទ្រ ត្រូវខ្ចីទឹកប្រាក់ចំនួន២៨៥ ដល់ ៣៩០ ពាន់លានដុល្លារអាមេរិក
ពីឥឡូវនេះដល់ឆ្នាំ ២០២០ ដើម្បីបំពេញឱភាពថវិកាដោយសារតំលៃប្រេងធ្លាក់ថ្លៃខ្លាំង។
គោលបំណងអំពីការកំណត់តំលៃប្រេងឆៅមិនអាចក្លាយទៅជាការពិតជាក់
ស្ដែងបានឡើយ។ ប្រការនេះមានន័យថា៖ស្ថានភាពផ្គត់ផ្គង់ហួសពីតម្រូវការបន្តកើន
ឡើង តាមការប៉ាន់ស្មានថា៖ ប្រហែល១លាន៥០ហ្មឺនធុង/ថ្ងៃ។ ក្នុងសភាពការណ៍តំ
លៃប្រេងឆៅបានថយចុះ៦០% បើប្រៀបនឹងតំលៃនាឆ្នាំ២០១៤ ប្រសិនបើបណ្ដាប្រ
ទេសនេះគ្មានសុច្ឆន្ទះក្នុងការចរចារ គឺការស្ដារតំលៃប្រេងឡើងវិញគឺប្រការអាចគិត
មិនដល់ទេ៕