ភារកិច្ចដ៍ធ្ងន់ធ្ងររបស់ប្រធានាធិបតីអាមេរិកក្នុងដំណើរ ទៅធ្វើទស្សនកិច្ចនៅទ្វីបអាស៊ី
HONG VAN -  
(VOV WORLD,) /  
Vovworld-តាមមជ្ឈដ្ឋានអ្នកវិភាគថា៖ដំណើរទស្សនកិច្ច នៅអាស៊ីលើកនេះ របស់លោកប្រធានាធិបតីអាមេរិកBarack Obamaប្រព្រិត្តិទៅក្នុងកាលះទេសះ
ដែលភាពតានតឹងរវាងចិនជាមួយជប៉ុនកើតឡើងតទៅទៀត។រួមជាមួយនោះ
សម្ព័ន្ឋ មិត្តចំនួន២របស់វ៉ាស៊ីនតោនជប៉ុនកូរ៉េខាងត្បូងនៅជាប់ជម្លោះអំពី
អធិបតេយ្យភាពសមុទ្រកោះហើយសភាពការណ៍នៅឧបទ្វិបកូរ៉េកាន់តែក្ទៅ
ឡើងដោយសារព្យូងយ៉ាងបាញ់សាកកាំជ្រួចជាបន្តបន្ទាប់។ក្រៅពីនោះវិបត្តិនៅ
អ៊ុយក្រែនការចរចារសន្តិភាពរវាងអ៊ីស្រាអែលជាមួយប៉ាឡេស្ទីនក៍ជះឥទ្ឋិពល
ទៅលើការអនុវត្តគោលនយោបានឆ្ពោះទៅទ្វិបអាស៊ីរបស់អាមេរិកផងដែរ។
ទិសដៅរក្សាតុល្យភាពរបស់អាមេរិកនៅទ្វិបអាស៊ី
មុនដំណើរទស្សនកិច្ចនេះនាយកជាន់ខ្ពស់ទួលបន្ទុករាល់បញ្ហាទ្វីបអាស៊ីនៃក្រុម
ប្រឹក្សាសន្តិសុខអាមេរិកលោកEvan Medeiros បានអះអាងថា៖អាមេរិកជានិច្ចជា
កាលផ្តល់អាទិភាពសំរាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនេះមិនមែនជាបញ្ហានយោបាយ
ទេតែសំដៅធានាផលប្រយោជន៍ខាងសេដ្ឋកិច្ចសន្តិសុខរបស់ខ្លួននៅតំបន់នេះ
ប៉ុណ្ណោះ។ជប៉ុនជាប្រទេសដំបូងដែលលោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ា
មកទស្សនា។តាមគំរោងលោកBarack Obamaនឹងអញ្ជើញចូលរួមមហាពិធីជប់
លៀងរៀបចំដោយព្រះមហាក្សត្រAkihito និងទៅទស្សនាវិហារ Meijiនៅរដ្ឋធានី
តូក្យូ។លោកBarack Obamaនឹងមានការជួបចរចារជាមួយនាយករដ្ឋមន្រ្តីជប៉ុន
លោកShinzo Abe អំពីវិធានការបង្កើនទំនាក់ទំនងសម្ព័ន្ឋមិត្តដៃគូសន្តិសុខ
និងទំនាក់ទំនងពាណិជ្ជកម្មជាដើម។
|
ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា អញ្ជើញទៅធ្វើទស្សនកិច្ចនៅអាស៊ី(រូបថតអ៊ីនធឹណិត) |
ររៀបវារៈស្នូលរបស់លោក Obamaនៅប្រទេសកូរ៉េខាងត្បូងពេញទៅដោយ ព្រឹត្តការណ៍សំដៅជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នោះគឺ ការ ពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង លោកស្រី Pack Geun-hye អំពីការបង្កើន ទំនាក់ទំនងសម្ព័ន្ធមិត្ត និងបំរ៉ែបំរួលថ្មីបំផុតលើឧបទ្វីបកូរ៉េ។ បណ្តាជំលោះដែនដី
នៅទ្វីបអាស៊ី ក្នុងនោះមានសមុទ្រ Hoa Tung ការជួយឧបត្ថម្ភរបស់អាមេរិក សម្រាប់កូរ៉េខាងត្បូងចំពោះរឿងលិចនាវា SEWOL ក៏នឹងជាខ្លឹមសារសំខាន់ ក្នុង ជំនួបសន្ទនារវាងលោក Obama និងលោកស្រី Pack Geun-hye ផងដែរ។ក្នុង
ដំណើារទស្សនកិច្ចរបស់លោក Obama ទៅកាន់ម៉ាឡេស៊ី ភាគីទាំងពីរ នឹងប្រមូលផ្តុំ
ពិភាក្សាអំពីបណ្តាបញ្ហាដូចជា កិច្ចចរចារ TPP កិច្ចសហប្រតិបត្តិការ សន្តិសុខ
ការពារជាតិ សន្តិសុខសមុទ្រនិងជំលោះលើសមុទ្រខាងកើតជាដើម។ ក្នុងបង្អង់ដំណើារចុងក្រោយនៅប្រទេសហ្វីលីពីន ប្រធានាធិបតីលោក Obama នឹងអះអាងជាថ្មីម្តងទៀតនូវការសន្យាចំពោះសន្តិសុខរបស់ទីក្រុងម៉ានីល។តាម
នាយកជាន់ខ្ពស់ទទួលបន្ទុកបណ្តាបញ្ហានៅទ្វីបអាស៊ី របស់ក្រុមប្រឹក្សាសន្តិ សុខជាតិ
អាមេរិកលោក Evan Medeiros ថា លោក Obama នឹងសង្កត់ធ្ងន់ថា ក្រមប្រតិបត្តិ
តំបន់នៅសមុទ្រខាងកើត(COC)រវាងអាស៊ានជាមួយចិន ជាយន្តការសំខាន់ក្នុងការ
ដោះស្រាយជំលោះនៅសមុទ្រខាងកើត ព្រមទាំងចាត់ទុកថា ត្រូវជម្រុញដំណើការ
កសាងCOCនេះយ៉ាងឆាប់ៗសំដៅ បង្កើតឡើងក្របខ័ណ្ឌវិជ្ជមាននិងមានចរិត
លក្ខណៈស្ថាបនាដើម្បីគ្រប់គ្រងរាល់ ជំលោះដែនដី។
ការសាកល្បងកំពុងរង់ចាំ។
ដំបូងបង្អស់ត្រូវអះអាងថាក្នុងដំណើរទស្សនកិច្ចនៅទ្វីបអាស៊ីលើកនេះអាមេរិកត្រូវ
បង្កើនតួនាទីសម្រុះសម្រួលកូរ៉េខាងត្បូងជាមួយជប៉ុនដែលមានភាពអាក្រក់ទៅៗ
ដោយសារជំលោះអធិបតេយ្យភាពដែនដីនិងបញ្ហារសើបមួយចំនួនទៀត។
លើវិស័យសេដ្ឋកិច្ចការបញ្ចុះបញ្ចូលបណ្តាប្រទេសដែលក្នុងនោះមានជប៉ុននិងម៉ាឡេ
ស៊ីឆាប់សំរេចការចរចារស្តីពីកិច្ចព្រមព្រៀងដៃគូអន្តប៉ាស៊ីហ្វិក(TPP)ក៍ជាខ្លឹមសារ
សំខាន់១ក្នុងរបៀវារះផងដែរ។
កត្តា១ទៀតដែលជះឥទ្ឋិពលទៅលើដំណើរទស្សនកិច្ចរបស់លោកBarack Obama
គឺប្រតិកម្មរបស់សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។នោះគឺក្រសួង
ការបរទេសនៃប្រទេសនេះនាថ្ងៃទី២១មេសាបានប្រកាសថា៖ដំណើរទស្សនកិច្ចរបស់
លោកBarack Obamaកំពុងរារាំងការជួបសន្ទនា៦ភាគីស្តីពីបញ្ហាលូបចោលនុយក្លេអ៊ែរ
លើឧបទ្វីបកូរ៉រហើយចាប់តផ្តើមការរត់ប្រណាំងសព្វាវុធនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ដំណើរទស្សនកិច្ចនៅទ្វីបអាស៊ីរបស់លោកBarack Obamaជាសក្ខីភាព១ដែលស
អោយឃើញថា៖អាមេរិកមានការយកចិត្តទុកដាក់ដល់តំបន់នេះដដែល។ប៉ុន្តែការ
ប្រែ គោលដៅទាំងឡាយនៃដំណើរទស្សនកិច្ចនេះឲ្យក្លាយទៅជាការពិតនៅជា
ការលំបាក១របស់អ្នកប្រមុខសេតវិមាន៕
HONG VAN
-VOV WORLD,