ភេរវកម្មបានបង្កើតជញ្ជាំងឃ្លាតចាក់រវាងអាមេរិកនិងពិភពឥស្លាម។

ភេរវកម្មបានបង្កើតជញ្ជាំងឃ្លាតចាក់រវាងអាមេរិកនិងពិភពឥស្លាម។ - ảnh 1
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅលីបី Chris Stevens រួមជាមួយមន្រីអាទូត ៣នាក់ទៀតនាថ្ងៃទី១២កញ្ញាត្រូវស្លាប់ក្នុងករណីវាយប្រហារទៅលើអគ្គកុងស៊ុលអាមេរិក។


        VOV-ខ្សែភាពយន្តមានរយៈពេល១៣នាទីមានឈ្មោះ សាវនការកាត់ក្តី
Mohamad គ្រោងនឹងបានបញ្ជាំងក្នុងឱកាសរំលឹកខួបលើកទី១១ឆ្នាំក្នុងការវាយ
ប្រហារភេរវកម្មទី​១១កញ្ញានៅអាមេរិក។ ខ្សែភាពយន្តនេះបានបណ្ដាលរលក
ប្រឆាំងយ៉ាងខ្លាំងក្លាក្នុង​សហគមន៍ឥស្លាមនៅប្រទេសជាច្រើន។ នៅអេហ្ស៊ីប
ជនប្រមាណ២ពាន់នាក់​បាន​ប្រមូលផ្ដុំនៅខាងក្រៅស្ថានទូតអាមេរិកនៅរដ្ឋធានី
កែ។ បាតុករបានឡើងជញ្ជាំងរបស់​ស្ថានទូតរហែកទង់ជាតិអាមេរិកនិងជំនួស ដោយទង់ឥស្លាមព៌ណខ្មៅ។ លោក Ahmed Khalil ថ្នាក់ដឹកនាំជាន់ខ្ពស់របស់
គណៈបក្ស Salafít Nour ដើរតួនាទីនាំមុខ​ក្នុង​ការធ្វើបាតុកម្មបានឲ្យដឹងថា​គណៈ បក្សនេះបានផ្ញើរសំណូមពរមួយជូន​ស្ថានទូតអាមេរិកទាមទារដ្ឋាភិបាលអាមេរិក ហាមផ្សាយខ្សែភាពយន្តនិងមានសេចក្តីសូម​អភ័យទោសជាផ្លូវការ។ រីឯនៅលីបី កំរិតអំពើរហឹង្សាកាន់តែធ្ងន់ធ្ងរជាង​ក្នុងពេល​ជនរាប់ពាន់នាក់ខឹងសម្បារហ៊ុំពាត់ វាយកំទេចអគ្គកុងស៊ុលអាមេរិកប្រចាំនៅទីក្រុង Benghazi និងមុខសញ្ញាប្រដាប់ អាវុធមួយចំនួនបានវាយប្រហារទៅលើអាគ៌ាធ្វើ​ឲ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅលីបីរួមជាមួយមន្ត្រី៣នាក់ត្រូវស្លាប់។ ក្នុងសកម្មភាពមួយសំដៅបន្ធូស្ថានភាព ស្ថានទូតអាមេរិកបានថ្កោលទោសថា បុគ្គលបានចេតនាបណ្ដាលស្នាមរបួសអំពី
ជំនឿសាសនាចំពោះជនឥស្លាម។ ប្រធានាធិបតីអាមេរិក Barack Obama ក៏ថ្កោល ទោសយ៉ាងខ្លាំងក្លាការវាយប្រហារ​ទើបប្រឆាំងជំទាស់គ្រប់សកម្មភាពប្រមាថនឹង
សាសនា។ រីឯ EU និង Nato បាន​អំពាវនាវលីបីសង្កេតការលើករណីក៏ដូចជាបង្កើន ការពារអង្គទូតបណ្ដាប្រទេស។ ឆ្លើយតបឡើងវិញ ប្រធានរដ្ឋសភាលីបី Mohamed
al Megaryef បានផ្ញើសេចក្តី​សូមអភ័យទោសចំពោះប្រជាជនអាមេរិកនិងទូទាំង
ពិភពលោក។

ភេរវកម្មបានបង្កើតជញ្ជាំងឃ្លាតចាក់រវាងអាមេរិកនិងពិភពឥស្លាម។ - ảnh 2
នៅអេហ្ស៊ីប បាតុកម្មមួយប្រឆាំងខ្សែភាពយន្តបានក្លាយទៅជាអំពើហឹង្សា ក្នុងពេលបាតុកររាប់ពាន់នាក់រហែកទង់ជាតិនៅស្ថានទូតអាមេរិក។

       នេះមិនមែនជាលើកដម្បូងការប្រមាថ ព្រះ Mohamad ជាលេសដើម្បីជន អ៊ីស្លាម​យកគំនុំធ្វើជាអាវុធអនុវត្តរាល់អំពើសងសឹក។ ចំពោះជនអ៊ីស្លាមអំពើណាមួយ​ទាក់
ទិនដល់ព្រះ Mohamad សុទ្ធតែបានចាត់ទុកជាការប្រមាថមើលងាយ។

        ក្នុងរយៈពេលជាច្រើនសតវត្សកន្លងទៅ ជំលោះ និងជាពិសេសគឺអំពើភេរវកម្ម
បាន​បង្កើតឡើងរបាំងរារាំងអាមេរិកនិងពិភពអ៊ីស្លាម។ ការប្រយុទ្ធប្រឆាំង ភេរវកម្ម
បាន​បំផុសឡើងក្រោយព្រឹត្តការណ៌ថ្ងៃ១១កញ្ញាឆ្នាំ២០០១ បានធ្វើឲ្យ ចិត្តគំនិត
ប្រឆំាង​អាមេរិកក្នុងពិភពអ៊ីស្លាមកាន់តែកើនឡើង។ ១១ឆ្នាំក្រោយ ព្រឹត្តការន៌
១១កញ្ញា ទោះបីជាសម្លាប់បានមេភេរវកម្ម Osama bin Laden និង ធ្វើឲ្យបណ្តាញ
ភេរវកម្ម al Qaeda អន់ខ្សោយក្តី ប៉ុន្តែ អាមេរិកក្លាយទៅជាគោល ដៅភេរវកម្មលេខ
១របស់​លទ្ធិអ៊ីស្លាមជ្រុលនិយម។ ដោយមានការធ្វើអន្តរាគម យោធាចូល
អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ អាមេរិកនៅតែត្រូវបានចាត់ទុកថា ជានិច្ច​កាលស្វែងរក
របៀបបំផ្លាញ់ដោយ​សម្ងាត់របស់ពិភពអ៊ីស្លាម។ ការខំាងសម្ប៉ាចំពោះ ជន អាមេរិកក៏នាំពិភពអ៊ីស្លាមក្លាយ​ទៅ​ជា​បរិយាកាសងាយស្រួលសម្រាប់ ក្រុម ភេរវកម្មមានសកម្មភាពខ្លាំងក្លាជាង។​

        មិនអាចបដិសេធថា ចាប់ពីពេលឈានជើងចូលវិមានសរនាខែមការាឆ្នាំ
២០០៩ ប្រធានាធិបតី Barak Obama បានសម្តែងសុចន្ទៈរបស់ខ្លួនជាច្រើន​លើក​ក្នុងការស្វែងរកស្ពានសន្តិភាពជាមួយពិភពអ៊ីស្លាម។ ប៉ុន្តែ រាល់ការខំប្រឹង ប្រែង​ផេ្សះផ្សារទំនាក់ទំនងរវាងអាមេរិកនិងពិភពអ៊ីស្លាមរបស់លោក Obama មិនទាន់​ទទួលបានលទ្ធផលប៉ុន្មានទេ។

        ជាច្បាស់លាស់ថា ការធ្វេសប្រហែក១ក៏អាចជាការបង្កាត់ភ្លើងសម្រាប់ការ
ជំទាស់គ្នា ពេលដែលមានការចង់គំនំអូសបន្លាយក្នុងអតីតកាលនិងខ្វះជំនឿ ជឿ
ជាក់ ធ្វើឲ្យផ្តួលរលំរាល់ការខំប្រឹងប្រែងផ្សេះផ្សារទំនាក់ទំនងរវាងអាមេរិក និង​ប្រទេសលោកខាងលិចជាមួយពិភពអ៊ីស្លាម។ ដើម្បីឈានដល់ការសម្រុះសម្រួល
​ជាមួយពិភពអ៊ីស្លាម ប្រធានាធិបតី Barack Obama និយាយដោយ ឡែក និង
​ប្រទេសអាមេរិកនិយាយរួម ត្រូវឆ្លងតាមដំណាក់កាលយ៉ាងវែង។ ប្រធានាធិបតី
Obama ត្រូវធ្វើច្រើនជាងអ្វីដែលលោកបានសន្យា។ ប៉ុន្តែ នេះជា ភារកិច្ចមិន​ងាយ
ស្រួល ខណៈពេលដែលការបោះឆ្នោតប្រធានាធិបតីថ្មីកំពុងខិត មកដល់ ដាក់
លោក Obama ចំពោះមុខការគាបសង្កត់ជាច្រើនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ