មជ្ឈឹមបានសំរេចចិត្តរាល់បញ្ហាសំខាន់ដើម្បីការអភិវឌ្ឍន៍ចីរភាពរបស់ប្រទេសជាតិ។

មជ្ឈឹមបានសំរេចចិត្តរាល់បញ្ហាសំខាន់ដើម្បីការអភិវឌ្ឍន៍ចីរភាពរបស់ប្រទេសជាតិ។ - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានមានបទថ្លែងមតិស្ដីពីការពង្រីក
ស្មារតីទទួលខុសត្រូវពិភាគ្សាសំរេចបណ្ដាបញ្ហាសំខាន់ចំពោះការអភិវឌ្ឍន៍ចីរភាពនៃប្រទេសជាតិ។ (vietnamplus.vn)

          

        VOV-អំពីការបន្តផ្លាស់ប្តូរថ្មីសុក្រិដ្ឋប្រព័ន្ធនយោបាយពីមជ្ឈឹមដល់មូលដ្ឋាន អគ្គលេខាបក្សលោក Nguyen Phu Trong បានឲ្យដឹងថា​ក្នុងរយៈពេលជាង​១ឆ្នាំ​កន្លង
​មក ការិយាល័យនយោបាយបានបញ្ជាបូកសរុបការអនុវត្តសេចក្តីសំរេចចិត្ត​មជ្ឈឹម​លើកទី៥នីតិកាលទី៩​ “ស្ដីពីការផ្លាស់ប្តូរថ្មីនិងលើកកំពស់គុណភាពប្រព័ន្ធ​នយោបាយមូលដ្ឋានឃុំសង្កាត់ទីរួមខេត្ត” បូកសរុបការអនុវត្តសេចក្តីសំរេចចិត្ត​
មជ្ឈឹម​លើកទី៤នីតិកាលទី១០ “ស្ដីពីការផ្លាស់ប្តូរថ្មី សុក្រិដ្ឋរៀបចំក្បាលម៉ាស៊ីន
​ស្ថាប័ន​​​បក្ស កំណត់ទិសអំពីការផ្លាស់ប្តូរថ្មីរៀបចំក្បាលម៉ាស៊ីនរដ្ឋ រណសិរ្សមាតុ​
ភូមិ​​និងអង្គការមហាជននយោបាយសង្គម” ជាដើម។ ដូច្នេះសន្និបាត​មជ្ឈឹម​លើក
នេះ​ត្រូវ​ប្រមូលផ្ដុំពិភាគ្សាវាយតំលៃបណ្ដាបញ្ហាទាក់ទិន​ដល់ការជ្រួត​ជ្រាប​និង
រៀបចំអនុវត្តសេចក្តីសំរេចចិត្តសេចក្តីសន្និដ្ឋានរបស់មជ្ឈឹម​លើកឡើងបណ្ដា
ទស្សនៈ​ការផ្ដួចផ្ដើមគំនិតនិងវិធានការជំនះពុះពារលើគំហិតអន់ខ្សោយ។ អំពី​
ការផ្លាស់ប្តូរ​ថ្មី​​បង្កើនកិច្ចដឹកនាំរបស់បក្សចំពោះការងារចលនាប្រជាជនក្នុង
​កាលៈទេសៈថ្មី អគ្គលេខា ​Nguyen Phu Trong បានចាត់ទុកថា ក្នុងច្រើនឆ្នាំកន្លង​
មក ពិសេសគឺ​ចាប់ពី​ពេលផ្សព្វផ្សាយសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៨B នីតិកាល
ទី​៦មក ការងារ​មហាជនរបស់បក្សបន្តបានផ្លាស់ប្តូរថ្មីរួមចំណែកធ្វើឡើងសមិទ្ធិ
មាន​អត្ថន័យ​ប្រវត្តិសាស្ត្ររបស់បុព្វហេតុកសាងនិងការពារមាតុប្រទេស។ បញ្ហា
ដែលបាន​ដាក់ចេញ​គឺ​ហេតុអ្វីនៅពេលនេះត្រូវពិភាគ្សាអំពីការផ្លាស់ប្តូរថ្មីបង្កើន
កិច្ចដឹកនាំរបស់បក្សចំពោះការងារ​ចលនាប្រជាជន។ អគ្គលេខា Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖

         “ឃើញច្បាស់រាល់ការលំបាកសាកល្បងឃើញអស់រាល់គំហិតអន់ខ្សោយ
និងមូលហេតុ​យើងត្រូវកំណត់ត្រឹមត្រូវគោលដៅសំណូមពរទស្សនៈសតិអារម្មណ៍
​បញ្ជា​និងភារកិច្ចដំណោះស្រាយដើម្បីផ្លាស់ប្តូរថ្មីបង្កើនកិច្ចដឹកនាំរបស់បក្សចំពោះ​ការងារចលនាប្រជាជនក្នុងស្ថានភាពថ្មី។ តើបញ្ហាមានអត្ថន័យសំរេចកំណត់ដើម្បី
បង្កើន​នូវទំនាក់ទំនងសាច់ឈាមរវាងបក្សជាមួយប្រជាជននាបច្ចុប្បន្ននៅតែជា
បក្សត្រូវធ្វើអស់ពី​កំលាំងកាយចិត្តថែទាំជីវភាពរស់នៅសំភារៈនិងស្មារតីរបស់
ប្រជាជន គោរពនិង​ពង្រីក​សិទ្ធិធ្វើជាម្ចាស់របស់ប្រជាជនពង្រឹងកសាងរៀបចំបក្ស
និងក្បាលម៉ាស៊ីនរដ្ឋ​អំណាចស្អាតស្អំរឹងមាំ។”

        ស្ដីពីសេចក្ដីព្រាង ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ អគ្គលេខា​បក្ស 
Nguyen Phu Trong បានស្នើឲ្យសន្និបាតមជ្ឈឹម ក្តាប់ជាប់កម្មវិធី​នយោបាយរបស់ បក្ស បណ្ដាសេចក្ដីសម្រេចចិត្ត សេចក្តីសន្និដ្ឋានរបស់សន្និបាតមជ្ឈឹមលើកទី ២ 
និងសន្និបាតមជ្ឈឹមលើកទី៥ស្ដីពីការធ្វើវិសោធនកម្មរដ្ឋ​ធម្មនុញ្ញ​ឆ្នាំ១៩៩២…។
ល។ តាមអគ្គលេខាថា÷​ត្រូវផ្ទៀងស្ដាប់មតិរបស់​ប្រជាជន ទទួលយកមតិ
សមស្រប រក្សារបណ្ដាបញ្ហាមានចរិតលក្ខណះ​គោលការណ៍ អត្តចរិតរបស់
របបនយោបាយ និងរដ្ឋវៀតណាម បន្តអះអាង÷ រដ្ឋវៀតណាមជានីតិរដ្ឋសង្គម
និយម របស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន ដោយបក្សកុម្មុយនីស្ត
វៀតណាមដឹកនាំ សិទ្ធិអំ​ណាចទាំងមូលរបស់រដ្ឋគឺចំណុះទៅលើប្រជាជន។

         ស្ដីពីការបូកសរុបសេក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹម លើកទី ៤ អំពីការ
កសាងបក្សក្រោយរយៈពេល១ឆ្នាំអនុវត្ត អគ្គលេខាបក្ស Nguyen Phu Trong បាន
ស្នើថា÷​ត្រូវដក់ស្រង់បទពិសោធន៍ និងមានបណ្ដាសេចក្តី​សន្និដ្ឋាន ​វាយតំលៃ
ឯកភាព បង្កការស្រុះចិត្តគំនិតខ្ពស់ ធ្វើមូលដ្ឋានដើម្បីបន្តដឹកនាំ ​បញ្ជាណែនាំ
ជំរុញការអនុវត្តសេចក្ដីសម្រេចចិត្តនេះប្រកបដោយល្អប្រសើរជាង។  អគ្គលេខា
បក្ស Nguyen Phu Trong បានអះអាងថា÷

        “គណះកម្មាធិការបក្ស​ អង្គការបក្សគ្រប់ជាន់ថ្នាក់ និងជួរកម្មាភិបាល បក្ខជន
​ យល់​ដឹងគ្រប់គ្រាន់ ជ្រាលជ្រៅជាងអំពីសារសំខាន់នៃការងារកសាងបក្ស ក្នុង​សភាពការថ្មី ឃើញច្បាស់ចរិតលក្ខណះចាំបាច់ នៃការបន្តផ្លាស់ប្តូរថ្មី កែលំអរ
បក្ស ធ្វើអោយបក្សកាន់តែស្អាតស្អំ និងខ្លាំងមាំមួន។ ពីនោះ កំណត់ច្បាស់លាស់
ជាងការទទួលខុសត្រូវរបស់ខ្លួនចំពោះវាសនារបស់បក្ស របស់ជនជាតិ លើ់ក
កំពស់មនសិការអនុវត្តសេចក្ដីសម្រេចចិត្តនេះដោយខ្លួនឯង។ ដំណើការត្រៀម
រៀបចំ និងអនុវត្តការពិនិត្យ ទិតៀននិងស្វ័យទិតៀនតាមសេចក្ដី​សម្រេចចិត្ត
 នៃសន្និបាតមជ្ឈឹមលើកទី៤ ឲ្យក្លាយទៅជាវគ្គជីវភាពនយោបាយយ៉ាងជ្រាល
ជ្រៅក្នុងបក្សទាំងមូលជាពិតប្រាកដ។”

        អគ្គលេខាបក្ស Nguyen Phu Trongក៏បានកំណត់ទិសដៅនូវបញ្ហា​សំខាន់ៗ
 ដូចជាកសាងជួរកម្មាភិបាលថ្នាក់យុទ្ធសាស្ត្រ ទប់ទល់នឹងការប្រែប្រួលអាកាស
ធាតុ…។ ក៏នៅសម័យប្រជុំលើកនេះគណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត
វៀតណាម ពិភាក្សា នាំចេញការវាយតំលៃបរានុម័តវិទ្យាសាស្ត្រ ដើម្បីឈាន
ទៅដល់ការកសាងសេចក្ដីសម្រេចចិត្ត១ ស្ដីពីការទប់ទល់នឹងការប្រែប្រួល
អាកាសធាតុ គ្រប់គ្រងធនធាន និងការពារបរិស្ថាននៅវៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ