មិនទាន់មានដំណោះស្រាយណាមួយឡើយសម្រាប់បញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ

(VOVworld)- មិនអើពើដល់ការប្រឆាំងជំទាស់របស់សហគមន៍អន្តរជាតិក៏ដូចជាបទ
 ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ នាថ្ងៃទី៩កញ្ញាកន្លងទៅ សាធារណរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានអនុវត្តការបាញ់សាកល្បងនុយក្លេអ៊ែរលើកទី៥
ហើយ នេះក៏ជាការបាញ់សាកល្បងនុយក្លេអ៊ែរខ្លាំងក្លាបំផុតតាំងពីមុនមក។​បម្រែ
បម្រួលថ្មីនេះ បានបង្កើនភាពតានតឹងក្នុងតំបន់ ព្រមទាំងសរឲ្យឃើញថា ដំណោះ
ស្រាយសំដៅរារាំង ការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េហាក់ដូចជាពុំមាន
ប្រសិទ្ធិដូចការរំពឹងទុកនោះទេ។

មិនទាន់មានដំណោះស្រាយណាមួយឡើយសម្រាប់បញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ - ảnh 1
មន្ត្រីកូរ៉េខាងជើងនៅកិច្ចចរចារអំពីបញ្ហានុយក្លេអ៊ែរ

        ការបាញ់សាកល្បងនុយក្លេអ៊ែរនាព្រឹកថ្ងៃទី៩កញ្ញានោះជាការបាញ់សាកល្បង
 នុយក្លេអ៊ែរលើកទី៥របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ ទីភ្នាក់ងារ
 សារព័ត៌មាន KCNA ក៏បានជូនដំណឹងថា ការសាកល្បងនេះបានបញ្ជាក់ថា គ្រាប់
នុយក្លេអ៊ែរថ្មីនេះអាចបំពាក់គ្រាប់មីស៊ីលបានដែរ។

        ក្រុងព្យុងយ៉ាងបន្តអនុវត្តការបាញ់សាកល្បងគ្រាប់មីស៊ីលនិងនុយក្លេអ៊ែរ

        នាយករងកម្មវិធីអាស៊ីនៅក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិអឺរ៉ុប លោក Mathieu
Duchatel បានឲ្យដឹងថា អាមេរិនិងកូរ៉េខាងត្បូងកំពុងពិភាគ្សាយ៉ាងប្រញាប់ប្រញាល់
លើគម្រោងការបង្កើតប្រព័ន្ធការពារមីស៊ីល THAAD លើទឹកដីកូរ៉េខាងត្បូង។ ខណៈ
ពេលបានដំណើរសកម្មភាពនោះប្រព័ន្ធនេះនឹងរឹតបន្តឹងការឃ្លំាមើលទៅលើមូលដ្ឋាន
នុយក្លេអ៊ែររបស់ព្យុងយ៉ាង។​ នេះជាមូលហេតុបណ្តាលឲ្យកូរ៉េខាងជើងអនុវត្តការ
បាញ់ សាកល្បងនុយក្លេអ៊ែរលើកទី៥។ លើសពីនេះទៅទៀត ការបាញ់សាកល្បងនេះ
គឺ សំដៅដាក់សម្ពាធទៅលើមជ្ឈដ្ឋាននយោបាយរបស់ប្រទេសមួយចំនួនដែលក្នុង
នោះ មានការអារិកក្នុងការផ្លាស់ប្តូរគោលជំហរផងដែរ។បន្ទាប់ពីការបាញ់សាកល្បង
នោះ នាថ្ងៃទី១១កញ្ញា ព្យុងយ៉ាងក៏បានសំណូមពរវ៉ាស៊ីនតោនឲ្យទទួលស្គាល់ស.ប
.ប.ក ជា ប្រទេសមានកម្មសិទ្ធិប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

        កាយវិការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៥នេះរបស់កូរ៉េខាងជើងនោះ
ធ្វើឲ្យប្រទេសជិតខាងមានការព្រួយបារម្ភយ៉ាងខ្លាំងនិងស្វែងរកវិធីបង្កើនសន្តិសុខ។
ទីភ្នាក់ងារយ៉ុងហាបរបស់កូរ៉េ​​ខាងត្បូងនាថ្ងៃទី១៩កញ្ញាបានឲ្យដឹងថា ខ្លួននឹងរួម
ជាមួយអាមេរិក ស្វែងរកវិធីកសាងយុទ្ធសាស្ត្រដាក់គម្នាប៣ដំណាក់កាលសំដៅ
ទប់ទល់ជាមួយព្យុងយ៉ាង នៅក្នុងសន្និសីទសន្តិសុខជាន់ខ្ពស់ គ្រោងនឹងប្រព្រឹត្តទៅ
 នាដើមខែតុលាខាងមុខ។ លើសពីនេះទៅទៀត កងទ័ពរបស់កូរ៉េខាងត្បូងបាន
សម្រេច អនុវត្តពេញលេញនូវយុទ្ធសាស្ត្រដាក់គម្នាបរបស់ខ្លួនដើម្បីទប់ទល់ជាមួយ
សកម្មភាព បង្ករឿងហេតុរបស់កូរ៉េខាងជើងនេះ​ ដែលពួកគេអាចប្រើអាវុធសម្រាប់
រង្គាល វាយ ប្រហារតាមតំបន់ឬប្រព្រឹត្តទៅសង្គ្រាមជាក់ស្តែង។

សហគមន៍អន្តរជាតិបន្តស្វែងរកដំណោះស្រាយទប់ទល់ជាមួយនឹងមហិច្ឆតា
របស់ព្យុងយ៉ាង

ការដែលព្យុងយ៉ាងអនុវត្តការបាញ់សាកល្បងនុយក្លេអ៊ែរលើកទី៥បានក្លាយទៅជា
ប្រធានបទលើកមកពិភាគ្សានៅក្នុងបណ្តាកិច្ចប្រជុំជាន់ខ្ពស់របស់ក្រុមប្រឹក្សាអ.ស.ប លើកទី៧១ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៦កញ្ញានៅក្រុងញ៉ូវយ៉ក
ក៏ ដូចជានៅក្នុងរាល់ការជួបសន្ទនាទ្វេភាគីរវាងថ្នាក់ដឹកនាំនៃប្រទេសជាច្រើនលើ
ពិភព លោកនៅខាងក្រៅកិច្ចប្រជុំទាំងអស់នេះ។ ប្រធានាធិបតីអាមេរិកលោក
Barack Obama ជាមួយនឹងនាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានយល់ព្រម
បង្កើនកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ សំដៅទទួលបានគោលដៅគ្មាននុយ
ក្លេអ៊ែរលើឧបទ្វីប កូរ៉េ រួមទាំងការជម្រុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃ
ក្រុមប្រឹក្សាសន្តិសុខអ.ស. ប និងបណ្តាកាណាលប្រតិបត្តិច្បាប់ដទៃទៀតដែល
តម្រង់ទៅលើព្យុងយ៉ាង។ វ៉ាស៊ីន តោនឲ្យដឹងថា ត្រៀមខ្លួនជាស្រេចជួបចរចារ
ជាមួយចិនប្រសិនបើប្រទេសនេះសន្យា លុបចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

        ប៉ុន្តែប្រហែលជា ការដាក់ទណ្ឌកម្មឬហ៊ុំព័ទ្ធលើកូរ៉េខាងជើងនេះពុំនាំមកនូវ
ប្រសិទ្ធិ ភាពដូចការរំពឹងទុកទេ ដោយសារការពិតជាក់ស្តែងគឺមិនអាចធ្វើឲ្យព្រុង
យ៉ាងផ្លាស់ប្តូរ មហិច្ចតាអភិវឌ្ឍន៍គ្រាប់មីស៊ីលនិងអាវុធនុយក្លេអ៊ែររបស់ខ្លួននៅ
ឡើយ។

         តាមអ្នកវិភាគថា បទដាក់ទណ្ឌកម្មលើកូរ៉េខាងជើងនោះ ទោះបីជាពុំទទួល
បាន ប្រសិទ្ធភាពក៏ដោយ ប៉ុន្តែមានលទ្ធភាពជាច្រើនថា សហគមន៍អន្តរជាតិមិន
ទាន់មាន ជម្រើសណាប្រសើជាងក្រៅពីការបន្តដាក់ទណ្ឌកម្មឲ្យបានខ្លាំងថែម
ទៀត។ ប៉ុន្តែ​ ចំពោះ រយៈពេលខាងមុខ ទាំងកូរ៉េខាងជើងនិងប្រទេសពាក់ព័ន្ធនា
នា ត្រូវមានការ សម្របសម្រួលគ្នាដើម្បីឈានដល់កិច្ចចរចារក្នុងបញ្ហានុយក្លេអ៊ែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ