មិនទាន់មានសញ្ញាបន្ធូភាពតានតឹងនៅលើឧបទ្វីបកូរ៉េ
(VOV) /  
(VOV)_ស្ថានភាពនៅលើឧបទ្វីបកូរ៉េបន្តតានតឹងឡើងៗ បន្ទាប់ពីថ្ងៃទី២៦មេសា
អាមេរិកនិងកូរ៉េខាងត្បូងបានបញ្ជូនសម្ភារះនានានៃប្រព័ន្ធខែលការពារមីស៊ីល
(THAAD) នៅស្រុក Seongju បែកខាងកើតទីក្រុង Seoul ចំងាយជាង៣០០គីឡូម៉ែត្រ។
ក្នុងពេលជាមួយគ្នានោះ ការធ្វើសមយុទ្ធបាញ់គ្រាប់ពិត រវាងអាមេរិក-កូរ៉េខាងត្បូង
និង អាមេរិក-ជប៉ុន បានប្រព្រឹត្តទៅជាបន្តបន្ទាប់។ កាយវិការទាំងនេះបានសរអោយ
ឃើញថា៖មិនទាន់មានសញ្ញាបន្ធូស្រាលភាពតានតឹងនៅលើឧបទ្វីបនេះឡើយ។
|
មិនទាន់មានសញ្ញាបន្ធូភាពតានតឹងនៅលើឧបទ្វីបកូរ៉េ |
ភាពតានតឹងនៅឧបទ្វីបកូរ៉េបានកើនឡើងជាបន្តបន្ទាប់ ក្រោយពីពេលព្យុងយ៉ាងប្រការថា៖ត្រៀមខ្លួនធ្វើតេស្តនុយក្លេអ៊ែរលើកទី៦ និងធ្វើតេស្តបាញ់កាំជ្រួចមីស៊ីល។ ឆ្លើយតបតវិញ អាមេរិកបានបញ្ជូននាវាចម្បាំង និងនាវាមូជទឹកទៅកាន់ឧបទ្វីបកូរ៉ែ និងសន្យាការពារជប៉ុននិងកូរ៉េខាងត្បូង។ទន្ទឹមនឹងនោះបានប្រកាសបើកចំហរដំណោះស្រាយទាំងឡាយស្ដីអំពីបទដាកទណ្ឌកម្មសេដ្ឋកិច្ច បង្កើនកម្លាំងសម្ពាធអំពីការទូត និងមិនបដិសេធលទ្ធភាពប្រើប្រាស់វិធានការយោធាចំពោះព្យុង យាង ឡើយ។
ដឹកជញ្ជូនសម្ភារះ THAAD ទៅកាន់តំបន់ដាក់ពង្រាយ
បន្ទាប់ពីការបញ្ជូនសម្ភាះដំបូងរបស់ THAAD ទៅកាន់កូរ៉េខាងត្បូង នាដើមខែមិនាកន្លងទៅ (បន្ទាប់ពីពេលសាធារណះរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េបាញ់កាំជ្រូចមីស៊ីលចំនួន ៤គ្រាប់ ) នាថ្ងៃទី២៦មេសា រថយន្តដឹកជញ្ជូនចំនួន៦គ្រឿង ដឹកសម្ភារះសំខាន់ៗរបស់ THAAD បានឈានចូលស្រុក Seongju ភាគខាងជើងខេត្ត Gyeongsang។ បន្ទាប់នោះ កងទ័ពអាមេរិកបានចាប់ផ្តើមបំពាក់ប្រព័ន្ធខែលការពារកាំជ្រូចរយៈពេលខ្ពស់ ដំណាក់កាលចុងក្រោយ ដើម្បីទប់ទលល្អជាងចំពោះការគំរាមកំហែងកាំជ្រូចនិងនុយគ្លេអ៉ែររបស់កូរ៉េខាងជើង។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ជាលើកដំបូងថាបានចាប់ផ្តើមដាក់អោយដំណើការប្រព័ន្ធ THAAD។
បង្កើនបណ្ដាការធ្វើសមយុទ្ធ
ស្ថានភាពនៅឧបទ្វីបកូរ៉េបានតានតឹងឡើងៗ ដោយសាររួមជាមួយការធ្វើសមយុទ្ធរបស់ភាគិកូរ៉េខាងជើងនោះ អាមេរិកក៏បានធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូង និងជប៉ុន។ នាថ្ងៃទី២៥មេសា កូរ៉េខាងត្បូងនិងអាមេរិកបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅលើសមុទ្រលឿង ដោយមានការចូលរួមរបស់នាវាពិឃាត Wanggeon ទម្ងន់៤៤០០តោន និងនាវាពិឃាតបំពាក់កាំជ្រូច USS E.Meyer របស់កងទ័ពជើងទឹកអាមេរិក។ កូរ៉ខាងត្បូងនិងអាមេរិកក៏បានបង្កើតផែនការធ្វើសមយុទ្ធកងទ័ពជើងទឹកដោយមានទ្រង់ទ្រាយធំនាចុងខែមេសានៅតំបន់ដែនសមុទ្រជប៉ុនផងដែរ។ ក្នុងពេលជាមួយគ្នានោះ នាថ្ងៃទី២៦មេសា កងទ័ពជើងទឹកអាមេរិកបានជូនដំណឹងថា៖ បណ្ដាយន្តហោះនៃក្រុមនាវាផ្ទុកយន្តហោះ USS Carl Vinson បានចេញដំណើរទៅកាន់ឧបទ្វីបកូរ៉េ នឹងធ្វើសមយុទ្ធជាមួយកងកម្លាំងការពារដែនអាកាសជប៉ុន (JASDF)។
ចំពោះកាយវិការពោលខាងលើនេះ ក្រសួងការបរទេសកូរ៉េខាងជើងបានចោទប្រកាន់អាមេរិកបានជំរុញឧបទ្វីបកូរ៉េទៅកាន់ការធ្វើសង្គ្រាមនុយគ្លេអ៉ែរមួយ។ ព្យុងយ៉ាងក៏បានព្រមានថា៖ ប្រសិនបើមានសង្គ្រាមនៅលើឧបទ្វីបកូរ៉េនេះ វ៉ាស៊ីនតោននឹងត្រូវទទួលខុសត្រូវទាំងស្រុង។ សេចក្ដីប្រកាសនេះត្រូវបាននាំចេញមុននឹងកិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិពិភាក្សាអំពីកម្មវីធីនុយគ្លេអ៉ែរនិងកាំជ្រូចរបស់កូរ៉េខាងជើងនៅទីក្រុង New York នាថ្ងៃទី២៨មេសា។
ទោះបីជាបង្កើនកាយវិការយោធាក្តី ប៉ុន្តែរដ្ឋអំណាចអាមេរិកក៏បានបញ្ជូនសារលិខិតមួយថា៖ប្រធានាធិបតីអាមេរិក លោក Donald Trump ចង់បង្កើនកម្លាំងសម្ពាធដើម្បីព្យុងយ៉ាងលុបចោលកម្មវិធីនុយគ្លេអ៉ែរ និងកាំជ្រូចរបស់ខ្លួន។ វ៉ាស៊ីនតោននឹងបន្តប្រើប្រាស់ដំណោះស្រាយការទូតដើម្បីនាំព្យុងយ៉ាងវិលត្រឡប់មកតុចរចារឡើងវិញ។ ប៉ុន្តែស្ថានភាពក្នុងប៉ុន្មានថ្ងៃថ្មីៗនេះនៅឧបទ្វីបកូរ៉ែនេះ បានសរអោយឃើញថា៖ការបន្ធូរភាពតានតឹងនៅទីនេះមិនមែនជាការងារងាយស្រួលឡើយ៕
-VOV