មិនអាចទាមទារអំពីអធិបតេយ្យភាពដោយគ្មានមូលដ្ឋានកតិយុត្តបានឡើយ

Vovworld-នាថ្ងៃទី២៨តុលាកន្លងទៅអ្នកប្រាជ្ញាចិននិងតៃវ៉ាន់១ក្រុមរួមគ្នារៀបចំ
សិក្ខាសាលាស្តីពីការជំរុញស្រាវជ្រាវ របស់ដែលហៅថា​” ផ្លូវអណ្តាតគោ    “។ក្រុមអ្នកប្រាជ្ញានេះបានស្នើថា៖រដ្ឋអំណាចជ្រើសរើសឯកសារប្រវត្តិសាស្រ្តឲ្យ
សមស្របដើម្បីនាំចេញយោបល់របស់ខ្លួន។ក្រុមនេះនៅស្នើរបណ្តាក្រុមហ៊ុនប្រេង
ឧស្ម័នចិននិងតៃវ៉ាន់បើកទូលាយកិច្ចសហប្រតិបត្តិការដើម្បីធ្វើដំណើរការស្ទង់រក
ប្រភពធនធាននៅជុំវិញប្រជុំកោះ​ Hoang  Sa  និងប្រជុំកោះ  Truong Saរបស់វៀត
ណាម។នេះជាអំពើខុសច្បាប់និងគ្មានអើពើដល់សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិ
របស់ភាគីនានានៅសមុទ្រខាងកើត(DOC)ដែលភាគីចិនបានចុះហត្ថលេខានោះ។


                  

មិនអាចទាមទារអំពីអធិបតេយ្យភាពដោយគ្មានមូលដ្ឋានកតិយុត្តបានឡើយ - ảnh 1
រូបថតInternet

អំពីបញ្ហានេះវិញ​សាធារណះមតិអន្តជាតិសុទ្ឋតែគាំទ្រចំពោះទស្សនះរបស់វៀតណាម
ក៍ដូចជាបណ្តាប្រទេសASEANតាមបណ្តោយ សមុទ្រគឺដោះស្រាយជំលោះទាំងឡាយ
ដោយឈរលើច្បាប់អន្តរជាតិ។ដោយហេតុនេះសំណើររបស់ក្រុមអ្នកប្រាជ្ញារបស់ចិន
និងតៃវ៉ាន់បានដើរផ្ទុយស្រឡះទៅនឹងទស្សនះរួមរបស់បណ្តាអ្នកស្រាវជ្រាវអន្តជាតិ
និងសាធារមតិរួម។សាស្រ្តាចារ្យខាងច្បាប់នៃមហាវិទ្យាល័យបែលហ្សីកលោក Erik
Franckx បានគូសបញ្ជាក់ថា៖ផែនទីផ្លូវអណ្តាតគោ មិនថាជានៅក្នុងករណីណាក៍ដោយ
មិនអាចជាភ័ស្តុតាងស្របច្បាប់អំពីអធិបតេយ្យភាពបានឡើយ។តាមលោកថា៖ផែនទីនេះស្រពិចស្រពិលខ្វះលក្ខណះក្រិតក្រមបច្ចេកទេសនិងគ្មានចរិតលក្ខណះ
កតិយុត្ត។សាស្រ្តាចារ្យអង់ក្លេស David Scott​ចាត់ទុកថា៖ពេលដាក់ជូនផែនទី ផ្លូវ
អណ្តាតគោ    ឡើងអ.ស.បភាគី​ចិនចង់ធ្វើឲ្យការទាមទារបស់ខ្លួនស្របច្បាប់។ប៉ុន្តែ
ភាគីចិនចងបដិសេដការប្រតិបត្តិអនុសញ្ញាស្តីពីច្បាប់សមុទ្ររបស់អ.ស.ប(UNCLOS)
និងមិនចង់នាំបញ្ហាជំលោះជាមួយប្រទេសជិតខាងចេញទៅដោះស្រាយអង្គការអន្តជាតិ
ណា១សោះ។

​​​​​​​​​​​​​​​​​​​​​                    

មិនអាចទាមទារអំពីអធិបតេយ្យភាពដោយគ្មានមូលដ្ឋានកតិយុត្តបានឡើយ - ảnh 2
រូបថតInternet

អធិបបាយសំរាប់ប្រការនេះសាស្រ្តាចារ្យខាងច្បាប់នៃមហាវិទ្យាល័យ Paris- Diderot
លោក​ Monique Chemillier Gendreauអះអាងថា៖ភាគីចិនមិនអាចផ្តល់នូវ​ភ័ស្តុតាង
វិទ្យាសាស្រ្តសំរាប់ប្រការដែលគេបានដាក់ជូន។ក្នុងពេលនោះបណ្តាស្តេចនិងស្តេចត្រាញ់
An Nam បានគ្រប់គ្រងប្រជុំកោះ​ Hoang  Sa  និងប្រជុំកោះ  Truong Saកាលពីសតវត្សទី
១៧ហើយ។ប្រការមានន័យថា៖វៀតណាមមានអធិបតេយ្យភាពចំពោះប្រជុំកោះ​ទាំង២
Hoang  Sa  និង  Truong Saក្នុងប្រវត្តិសាស្រ្តដោយគ្មានប្រទេសណាប្រឆាំងជំទាស់ឡើយ។
ជាច្បាស់ណាសថា៖ការទាមទាអំពីអធិបតេយ្យភាពដោយគ្មានកតិយុត្តវិទ្យាសាស្រ្តនិង
មិនប្រតិបត្តិតាមច្បាប់អន្តជាតិគឺមិនអាចបញ្ចុះបញ្ចូលសាធារណមតិបានឡើយ។បំណង
ប្រាថ្នាមានបរិយាកាសសន្តិភាព១នៅសមុទ្រខាងកើតមិនត្រឹមតែជាគោលបំណងដោយ
ឡែករបស់វវៀតណាមប៉ុណ្ណោះទេថែមទាំងជាគោលបំណងរបស់ប្រទេសនានាក្នុងដំបន់
ក៍ដូចជាប្រទេសមានផលប្រយោធន៍ទាក់ទិនផ្សេងៗទៀត។សាធារណមតិអន្តជាតិចាត់
ទុកថា៖មិន​អាចទាមទាអំពីអធិបតេយ្យភាពនិងការពារផលប្រយោធន៍របស់ខ្លួនដោយ
ការបណ្តុបបណ្តាក់ដោយឯកកោភាគីដូចជាបណ្តាអ្នកប្រាជ្ញាចិន​និងតៃវ៉ាន់បានអនុវត្ត
នោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ