មិនអាចទាមទាអធិបតេយ្យភាពតាមទំនើងចិត្តទេ

(VOV World)_សំណូមពរអំពីផ្លូវទី៩កំណាត់ (ឬហៅថា​ផ្លូវ​អណ្ដាតគោ) ដែលចិន
គូរដោយខ្លួន​ឯង លើ​សមុទ្រខាងកើត​ មិនគ្រាន់តែ​បណ្ដាលឡើងប្រតិកម្មរបស់ មជ្ឈ ដ្ឋានអ្នកប្រាជ្ញ អ្នកស្រាវជ្រាវវៀតណាម ​និងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំង ចំពោះ មជ្ឈដ្ឋានអ្នកបញ្ញវ័ន្តចិនទៀតផង។ នាពេលថ្មីៗនេះ អ្នកប្រាជ្ញចិន ​Li WoTeng បានចុះ
ផ្សាយអត្ថបទ​សរសេរមួយ​ លើ​គេហទំព័រធំបំផុតនៅចិន Sinaដោយចំណង ជើងថា÷  ផ្លូវ៩កំណាត់ រក្សារទុកឬបោះបង់ចោល បានបំភ្លឺច្បាស់អត្តចរិតអយុត្តិធម៌នៃសំណូម
ពរនេះ។ អត្ថបទសរសេរនេះបានសរអោយឃើញថា÷ ការពិតជានិច្ចកាលត្រូវ បាន
គោរព  និងចិនមិនអាចប្រកាសជាសាធារណះអំពីអធិបតេយ្យភាពតាមទំនើងចិត្ត ​អំពីប្រការដែលខ្លួនមិនធ្លាប់មាន​។ ​

មិនអាចទាមទាអធិបតេយ្យភាពតាមទំនើងចិត្តទេ - ảnh 1
ផ្លូវទី៩កំណាត់ (ឬហៅថា​ផ្លូវ​អណ្ដាតគោ) (giaoduc.net.vn)

          អត្ថបទសរសេររបស់អ្នកប្រាជ្ញ ​Li WoTeng បានចាត់ទុកថា÷ ពីយូរ​ណាស់​មក ហើយ ទស្សនះរបស់មជ្ឈដ្ឋានអ្នកស្រាវជ្រាវអន្តរជាតិបាន​ចាត់​ទុកថា÷ ចំណុចស្មុគ
ស្មាញ លើរបស់សមុទ្រខាងកើត មិនស្ថិតនៅក្នុងបញ្ហាអធិបតេយ្យភាពចំពោះកោះ
ផ្សេងៗ ទេ នោះគឺបញ្ហា÷” ផ្លូវ៩កំណាត់”។ ​តាម​លោក Li WoTeng ថា÷ បណ្ដាប្រទេស
ឆ្នេរ សមុទ្រខាងកើត សុទ្ធតែមាន​សំអាងរបស់ខ្លួនអំពីអធិបតេយ្យភាព អំពីកោះផ្សេងៗ
 ​ប៉ុន្តែ ការ​ទាមទារអំពី÷” ផ្លូវ៩កំណាត់”របស់ចិនគឺគ្មានសំអាងអ្វីសោះ។ ពីមុនមក ​ចិន បាននិយាយអំពី÷” ផ្លូវ៩កំណាត់” ប៉ុន្តែ ប្រទេសនេះក៏​ស្រមើល​ស្រមៃអំពី÷” ផ្លូវ៩កំ
ណាត់”នេះដែរ។ រដ្ឋាភិបាលចិនក៏មិន​មានឯកសារណា ​ដែលបានប្រកាសជាសាធា
រណះ  ឬអះអាងអំពី÷” ផ្លូវ៩កំណាត់”នេះឡើយ។

          នេះមិនមែនជាលើកដំបូង ដែលមជ្ឈដ្ឋានអ្នកប្រាជ្ញាចិនឡើងសម្លេង​ប្រឆាំង
របស់ ដែលហៅថា÷​” ផ្លូវ៩កំណាត់”នេះ​។ ​បណ្ដាទ្រឹស្ដីនេះ​រ​បស់​អ្នកប្រាជ្ញ  Li WoTeng  គឺសមស្របទាំងស្រុងទៅនឹង​មតិជាច្រើន​ ដែលបាន​បដិសេដ្ឋ” ផ្លូវ៩កំណាត់”​មុន
នោះ។ ក្នុងអ្តថបទសរសេរមួយទៀត ចុះផ្សាយលើ​កាសែត​ព័ត៍មានពិភពលោករបស់
ចិននាពេល ថ្មីនេះក្រោមចំណងជើងថា÷ ការស្រមើស្រមៃអំពីសង្គ្រាមខុសឆ្គង ក៏បាន បដិសេដ្ឋការទាមទារអំពី” ផ្លូវ៩កំណាត់”​របស់ចិនផងដែរ។ ទន្ទឹមនឹងនោះ អ្នកប្រាជ្ញ  អ្នកអធិប្បាយល្បីឈ្មោះ របស់គេហទំព័រ Feng Huang (ហុងកុង ចិន) លោក Xue LiTai 
ក៏ បាននាំចេញចំណុច​ខុស​ឆ្គងចំនួន៥របស់​” ផ្លូវ៩កំណាត់”។ ទីមួយ ចិនទើបតែគូរ
បាន១១ កំណាត់លើ​ផែនទី​ ដែលមិនអនុវត្តការកំណត់ខ្សែរព្រំដែនលើសមុទ្រ ជា
មួយប្រទេស​ជិតខាងនានា ក៏ដូចជាមិនទាន់មានកាយវិការណាដើម្បីទទួលបានការ
ទទួល ស្គាល់ពីសហគមន៍អន្តរជាតិ។ ទីពីរគឺ ពីមុនមក ចិនមិនទាន់និយាយច្បាស់ថា÷​” ផ្លូវ៩កំណាត់” ជាខ្សែរផ្លូវព្រំដែនជាតិដាច់ដោយឡែក ឬខ្សែរផ្លូវលើ​សមុទ្រទេ។ ​

ចែករំលែកជាមួយបណ្ដាទ្រឹស្ដី​ពោលខាងលើ អ្នកស្រាវជា្រវអំពីច្បាប់សមុទ្ររបស់
 ចិន លោក Li Ling Hua បានចាត់ទុកដោយស្មោះត្រង់ថា​៖ ចិនមិនអាចគេចពី សំណួរ
របស់ សហគមន៍អន្តរជាតិអំពីភាពស្របច្បាប់នៃ “ផ្លូវអណ្តាតគោរ”។ ចែករំលែក ទស្សនះជាមួយអត្ថបទនេះ ​លោក Li Ling Hua បានអំពាវនាវជាថ្មីម្តងទៀតឲ្យរដ្ឋា
ភិបាល ចិនពិនិត្យមើលយ៉ាងទៀងទាត់សំណើររបស់លោក Li Wo Teng អំពីការលប់
ចោល “ផ្លូវ ៩ កំណាត់” អយុត្តិធម៌ សំដៅ ដោះស្រាយបញ្ហាលើសមុទ្រខាងកើត។

ជាច្បាស់លាស់ថា៖ ភាពស្រមើប្រមៃនិងការខ្វះគត្តិយុត្តនៃការទាមទាអធិបតេយ្យ ភាពរបស់ចិនចំពោះ “ផ្លូវ ៩ កំណាត់”​ លើសមុទ្រខាងកើតគឺមិនអាចបណ្ចុះ​បញ្ចូលអ្នក
ណា ដែលយល់ច្បាស់បញ្ហានេះបានឡើយ។ចាត់ទុកសមុទ្រខាងកើតគឺជា “ឈូង
សមុទ្រ ប្រវត្តិសាស្ត្រ” របស់ខ្លួន​ ចិនមានបំណងចង់អោយសហគមន៍ អន្តរជាតិ 
ទទួលស្គាល់ “ផ្លូវ ៩ កំណាត់” ជាខែ្សព្រំដែនរបស់ចិនលើសមុទ្រ។ ប៉ុន្តែ ការពិត​ត្រូវ
គោរពរ។ ពីព្រោះ ក្នុងសកលភាវូបនីយកម្ម​មួយ គ្មានអ្នកណាអាចងាយជឿជាក់​ទៅលើបណ្ដាភ័ស្តុតាងមិនច្បាស់លាស់ ទាំង ខាងប្រវត្តិសាស្ត្រ គត្តិយុត្តនិង​វិទ្យា
សាស្ត្រ​ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ