មួយឆ្នាំដែលពិភពលោកទប់ទល់នឹងជម្ងឺរាតត្បាត កូវីដ ១៩
(VOVWORLD) - រយៈពេលមុននេះមួយឆ្នាំ កាលពីថ្ងៃទី១១មីនាឆ្នាំ២០២០ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការថា កូវីដ ១៩ គឺជាជម្ងឺរាតត្បាតសកល។ ចាប់តាំងពីវេលានោះ មក កូវីដ ១៩ បានវាយប្រហារទៅលើគ្រប់វិស័យ ព្រមទាំងប៉ះពាល់ដល់គ្រប់ទិដ្ឋភាព នៃជីវភាពសេដ្ឋកិច្ចសង្គម លើទូទាំងពិភពលោកផងដែរ។
ត្រៀមរៀបចំបាញ់ថ្នាំសម្លាប់មេរោគនៅស្ថានីយ៍រថភ្លើងទីក្រុងវូហាន ចិន នៅថ្ងៃទី២៤ មីនា ឆ្នាំ២០២០។ (រូបថត៖ Xinhua) |
ក្នុងអំឡុងពេល១ឆ្នាំកន្លងមក ចាប់តាំងពីការផ្ទុះឡើងដំបូងនៅទីក្រូង វូហាន វីរុស SARS-CoV-2 ដែលបង្កឡើងជម្ងឺ កូវីដ ១៩ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស ទៅកាន់ប្រទេសនិងតំបន់ដែនដីជាង២២០។ គិតរហូតមកទល់ពេលនេះ វីរុសបានឆ្លង ទៅប្រជាជនជាង១១៨,៥លាននាក់លើពិភព លោក ហើយបានឆក់យកអាយុជីវិតរបស់ ប្រជាជនជាង២,៦លាននាក់។ កូវីដ ១៩ មិនបែងចែកអ្នកមាន-អ្នកក្រ វ័យអាយុ ភេទ វណ្ណៈ និងសញ្ជាតិនោះទេ។
ពិភពលោកមិនទាន់មានថ្ងៃណាសុខសាន្តឡើយ
នាថ្ងៃទី៣០ មករា ឆ្នាំ២០២០ WHO បានប្រកាសស្ថានភាពអាសន្នជាសកល ហើយក្រោយនោះបានបញ្ជាក់ កូវីដ ១៩ ជា “ជម្ងឺរាតត្បាតសកល” នាថ្ងៃទី១១ មីនា។ ចាប់តាំងពីពេលនោះមក ពិភពលោកមិនមានថ្ងៃណាសុខសាន្តឡើយ។ វីរុស SARS-CoV-2 ទោះបីជាមានទំហំតូចល្អិតក៏ដោយ ប៉ុន្តែវាមានការបំប្លែងដែលមិន អាចទាយទុកជាមុនបានឡើយ។ ក្នុងរយៈពេល១២ខែកន្លងទៅ មានវេលាខ្លះ ដែលជម្ងឺត្រូវបាន រុញថយក្រោយនៅប្រទេសជាច្រើនមែន ប៉ុន្តែក្រោយនោះ បានផ្ទុះឡើងវិញជាថ្មីម្ដង ទៀត។ នាបច្ចុប្បន្ន ប្រទេសជាច្រើនលើពិភពលោក ជាពិសេសគឺអឺរ៉ុបកំពុងត្រូវ ប្រឈមនឹងការផ្ទុះជម្ងឺ កូវីដ ១៩ រលកទី២ រហូតដល់រលកទី៣។
សាលារៀនមួយនៅ Benishangul-Gumuz ប្រទេសអេត្យូពី។ (រូបថត៖ WHO) |
ប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើគ្រប់ទិដ្ឋភាពនៃជីវភាពសង្គមលើទូទាំងពិភពលោក
កូវីដ ១៩ បានវាយប្រហារទៅលើគ្រប់វិស័យ ហើយបណ្ដាលឲ្យជីវភាពសេដ្ឋកិច្ច-សង្គមលើទូទាំងពិភពលោកធ្លាក់ចូលក្នុងភាពច្របូកច្របល់។ វាយតម្លៃចំពោះផលប៉ះ ពាល់ទៅលើជីវភាពរស់នៅ បង្កឡើងដោយជម្ងឺ កូវីដ ១៩ ក្នុងឆ្នាំកន្លងទៅ បណ្ដាអ្នក ស្រាវជ្រាវភាសានៃគេហទំព័រវចនានុក្រម Collins ដ៏ល្បីល្បាញលើពិភពលោក បាន ជ្រើសរើសពាក្យ “lockdown” (មានន័យថា បិទទ្វារឬបិទប្រទេស) ជាពាក្យគន្លឹះដោយ មានប្រជាប្រិយភាពបំផុតក្នុងឆ្នាំ២០២០។
មិនត្រឹមតែបណ្ដាលឲ្យជីវភាពរស់នៅរបស់ប្រជាជនរាប់ពាន់លាននាក់រងការ ច្របូកច្រល់និងជាប់គាំងប៉ុណ្ណោះទេ ប៉ុន្តែការផ្ទុះឡើងនៃជម្ងឺ កូវីដ ១៩ ថែមទាំង បណ្ដាលឲ្យផែនការគោលដៅធំៗរបស់ពិភពលោកក្នុងឆ្នាំកន្លងទៅ ត្រូវតែផ្លាស់ប្ដូរ ទៀតផង។ នាដើមឆ្នាំ២០២០ អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres ធ្លាប់បានប្រកាសពីគោលដៅធំចំនួន៤ ដែលអ.ស.បប្ដេជ្ញាចិត្តដោះ ស្រាយក្នុងឆ្នាំ២០២០។ នោះគឺការស្វែងរកដំណោះស្រាយសម្រាប់ភាពតានតឹង នយោយបាយ ជំរុញខ្លាំងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការជំរុញ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDG) និងការបង្កើនកិច្ចសហការរវាងអ.ស.ប ជាមួយយន្តការពហុភាគីផ្សេងៗទៀត។ ប៉ុន្តែ ការផ្ទុះឡើងនៃជម្ងឺ កូវីដ ១៩ បាន បណ្ដាលឲ្យមិនអាចសម្រេចគោលដៅទាំងនេះបានឡើយ សូម្បីតែរាល់សមិទ្ធផល ដែលអ.ស.បបានខិតខំប្រឹងប្រែងពូនជ្រុំអស់រយៈពេលច្រើនឆ្នាំ ក៏ត្រូវបាត់បង់ ផងដែរ។ កូវីដ ១៩ បានបំផ្លិចបំផ្លាញបណ្ដាខឿនសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ លុបបំបាត់វឌ្ឍន ភាពទាំងអស់របស់ប្រទេសជាច្រើនក្នុងការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ហើយរុញច្រានការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រលើពិភពលោករាថយក្រោយរាប់សិបឆ្នាំផងដែរ។ ចំពោះតំបន់នានាដែលតែងតែលិចលង់ខ្លួនក្នុងជម្លោះជាបន្តបន្ទាប់ដូចជា ទ្វីបអាហ្វ្រិកឬមជ្ឈឹមបូព៌ា ស្ថានភាពក្រីក្រនៅទីនេះ ស្ទើរតែបានវិលត្រឡប់មកពេល វេលាពី៣០ឆ្នាំមុន។ សេដ្ឋកិច្ចសកលកំពុងរងការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរបំផុតគិតចាប់ តាំងពីមហាវិបត្តិសេដ្ឋកិច្ចក្នុងទសវត្សរិ៍ឆ្នាំ១៩៣០។
ពិភពលោករួមដៃប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ ១៩
មួយឆ្នាំបានកន្លងផុតទៅ កូវីដ ១៩ បានផ្លាស់ប្ដូរយ៉ាងពេញទំហឹងជីវភាពរស់ នៅរបស់ប្រជាជនលើពិភពលោក។ ប៉ុន្តែក្នុងស្ថានភាពលំបាកនោះ យើងបានឃើញ ស្មារតីសាមគ្គីអន្តរជាតិ ដែលត្រូវបានបង្ហាញតាមរយៈការសន្យាសហប្រតិបត្តិការយ៉ាង ខ្លាំងក្លានិងការចែករំលែកទំនួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។ យន្តការចែកចាយវ៉ាក់សាំងជាសកល (COVAX) គឺការខិតខំប្រឹងប្រែងដ៏ធំធេងរបស់ សហគមន៍អន្តរជាតិក្នុងឆ្នាំកន្លងទៅ ហើយយន្តការនេះត្រូវបានចាត់ទុកជា “អ្នក សង្គ្រោះ” របស់ប្រទេសក្រីក្រនានា។ រាល់ការសន្យានយោបាយដ៏ខ្លាំងក្លារបស់បណ្ដា ប្រទេសសំដៅធានាការចែកចាយវ៉ាក់សាំងដោយសមភាព បានដុតពន្លឺនូវក្ដីសង្ឃឹមថា ប្រទេសនិងតំបន់ដែនដីទាំងអស់ សុទ្ធតែទទួលបានផលប្រយោជន៍ពីសមិទ្ធផល នៃការអភិវឌ្ឍវ៉ាក់សាំងបង្ការ កូវីដ ១៩។ ប្រការនេះបានបន្ថែមកម្លាំងសម្រាប់សហ គមន៍អន្តរជាតិក្នុងការប្រយុទ្ធដ៏យូរអង្វែងប្រឆាំងនឹងជម្ងឺរាតត្បាត៕