មេរៀននៃបដិវត្តខែសីហារនៅបំភ្លឺជារៀងរហូត
LAI HOA+HONG VAN -  
(VOVworld)-ថ្ងៃ១៨សីហា ប្រជាជនវៀតណាមរំលឹកខួបអនុស្សាវរីយ៌លើកទី៦៨ជ័យ
ជំនះនៃបដិវត្តដ៏ខែសីហា បានចាប់បដិសន្ធិសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម
ជារដ្ឋកម្មករ កសិករ ដើមដំបូងនៅអាស៊ីអាគ្នេយ៌។ ៦៨ឆ្នាំបានកន្លងផុតទៅ ប៉ុន្តែមេ
រៀនអំពីការក្តាប់ជាប់ឱកាស និងពង្រិកកម្លំាងពលំមហាសាមគ្គីនៃប្រជាជាតិទាំង
មូលរបស់បដិវត្តន៍ប្រវត្តិសាស្រ្តនៅរក្សាបានតម្លៃដដែល។
|
ថ្ងៃទី១៩សីហានៅទីក្រុងហាណូយ (រូបថតៈ bqllang.gov.vn) |
មុនបង្អស់ត្រូវអះអាងថា បដិវត្តន៍ខែសីហាឆ្នាំ១៩៤៥ ទទួលបានជ័យជំនះយ៉ាង
ឆាប់រហ័ស ជាលទ្ធផលនៃកម្លំាងពលំនៃផែនមហាសាមគ្គីរបស់ ប្រជាជាតិទាំងមូល។ ផ្តើមចេញពីផលប្រយោជន៌ តំរូវការ នឹងបំណងប្រាថ្នារបស់ប្រជាជនបក្សកុម្មុយនិស្ត
វៀតណាមបានរៀបចំ ប្រមូលផ្តុំកម្លំាង។ តាមលោក Pham The Duyet ជាអតីតប្រធាន
គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមថា៖ នាគ្រានោះដោយមានបក្ខ
ជនចំនួន៥ពាន់នាក់ តាមរយៈ រណសិរ្សViet Minh បក្សបានប្រមូលផ្តុំបានជន
រួមជាតិជាង២០លាននាក់ចូលរួមការធ្វើបដិវត្តន៍១មិនដែលធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។ រូបភាពមហាសាមគ្គីប្រជាជាតិទាំងមូល បាន បង្ហាញច្បាស់ក្នុង “សន្និបាតតំណង
ប្រជាជនទូទាំងប្រទេស” ដោយលោកប្រធានហូជីមិញធ្វើជាអធិបតី២ថ្ងៃ មុនពេលប្រ
ព្រឹត្តទៅការក្រោកឈរឡើងបដិវត្តន៍ខែសីហា។ នៅទីនោះ តំណាងទាំងឡាយបាន
គាំទ្រការផ្តួចផ្តើមគំនិត ក្រោកឈរឡើងរបស់បក្ស និងការជ្រើសតាំងគណៈកម្មាធិ
ការរំដោះជាតិ (ជារដ្ឋាភិបាលបណ្តោះ អាសន្ន នៃសាធារណរដ្ឋប្រជាធិបតេយ្យវៀត
ណាម) ដឹកនាំ ដោយលោកប្រធានហូជីមិញ។
មេរៀនអស្ចារ្យបំផុតរបស់បដិវត្តន៍ខែសីហា ឆ្នាំ១៩៤៥ នោះគឺការកសាង
ពង្រឹងនិងពង្រីកកម្លាំងនៃផែនមហាសាមគ្គីជាតិទាំងមូល សាស្ត្រាចារ្យរង-បណ្ឌិត
Nguyen Trong Phuc អតីតប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្របក្ស នៃវិទ្យាសា្ថននយោ
បាយរដ្ឋបាលជាតិហូជីមិញ បានអោយដឹងថា÷
“ កម្លាំងមហាសាមគ្គីជាតិជាទស្សនះមុនក៏ដូចជាក្រោយ ជាទស្សនះមានអត្តចរិតយុទ្ធសាស្ត្ររបស់បក្សកុម្មុយនីស្តឥណ្ឌូចិន ចាប់តាំងពីពេលបានបង្កើត និង ជាសតិអារម្មណ៍របស់លោកប្រធានហូជីមិញទៀតផង។អាចនិយាយបានថា÷
ការក្រោកឈរឡើងក្នុងទូទាំងប្រទេស ខែសីហា ជាគំរូ នៃកម្លាំងពលំប្រជាជាតិ
និងផែនមហាសាមគ្គីភាពរបស់ប្រជាជនទាំងមូល របស់បក្ស និងរបស់លោកប្រ
ធានហូជីមិញ។”
|
រូបថតៈbqllang.gov.vn |
ទន្ទឹមនឹងបណ្ដាកត្តាសាមគ្គីភាពការដែល បដិវត្តន៍ខែសីហា ដណ្ដើមបានជោគ
ជ័យ គឺដោយសារប្រមូលផ្តុំលក្ខណះអត្តនោម័តផងនិងបរានុម័តផង។ បណ្ឌិត
ប្រវត្តិសាស្ត្រ Pham Xanh បានចែករំលែកថា÷
“ស្ថានភាពពួស ហ្វាសស៊ីស ជប៉ុនចុះសរភាព (ថ្ងៃទី ១៣សីហា) ជាឱកាសមាសសំរាប់ប្រទេសនានានៅទ្វីបអាស៊ីក្រោកឈរឡើងធ្វើ់បដិវត្តន៍។ ប៉ុន្តែ
មានតែបក្សកម្មុយនីស្តវៀតណាមឆ្លៀតចាប់យកឱកាសនេះ ដើម្បីដណ្ដើមជោគ
ជ័យ។”
ដោយអនុវត្តយ៉ាងល្អកម្លាំងមហាសាមគ្គីប្រជាជាតិ ក៏ដូចជាជាប់ក្តាប់បានឱ
កាសទាន់ពេលវេលា កាក្រោកឈរឡើងនាខែសីហាឆ្នាំ១៩៤៥ ទទួលបានជ័យ
ជំនះ យ៉ាងឆាប់រហ័ស បង្កើតឡើងទំព័រប្រវត្តិសាស្រ្ត១រុងរឿងបំផុតក្នុងប្រវត្តិ
សាស្រ្តក្នុងការស្ថាបនា និងរក្សាប្រទេសជាតិ។ ជ័យជំនះនៃបដិវត្តខែសីហា បាន
ជួយប្រជាជនវៀតណាមបំផ្លាញចោលនឹមទាសកររបស់ហ្វាសស៊ីស ជប៉ុន និង
ផ្តូលរលំនឹម ត្រួត្រារបស់អាណានិគមបារំាង លុបបំបាត់របបសក្តិភូមិរាប់ពាន់ឆ្នាំ
នាំប្រជាជន វៀតណាមពីវណ្ណៈ ជាទារករក្លាយទៅជាម្ចាស់ប្រទេសជាតិ និង
ម្ចាស់ជោគវាសនារបស់ខ្លួនផងដែរ៕
LAI HOA+HONG VAN