មហិច្ឆតា Schengen និងការសាកល្បង COVID- 19

(VOVWORLD) - នាដើមខែមេសាឆ្នាំ ២០២០ កន្លងទៅ គណៈកម្មការអឺរ៉ុប (EC) បានស្នើឱ្យបន្តបិទច្រកទ្វារព្រំដែន EU និងសុពលភាពនៃសន្ធិសញ្ញា Schengen ដល់ថ្ងៃទី ១៥ ខែឧសភា ។ 

ជំងឺរាតត្បាត COVID- 19 កំពុងបង្ហាញសញ្ញាថយចុះ នៅតាមតំបន់មួយចំនួន ហើយប្រទេសអឺរ៉ុបជាច្រើន បានចាប់ផ្ដើមបន្ធូរបន្ថយការបិទប្រទេស ហើយស្ដារសកម្មភាពឡើងវិញ។ ទោះយ៉ាងណាក៏ដោយ នេះគឺជាបញ្ហាដាច់ដោយឡែកនៅប្រទេសនីមួយៗ ហើយនៅថ្នាក់តំបន់វិញ បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបនៅតែមានការខ្មែងគំនិតគ្នាអំពីពេលវេលាបើកច្រកទ្វារព្រំដែនផ្ទៃក្នុងឡើងវិញ។ ការព្រួយបារម្ភអំពីគ្រោះអាសន្នឆ្លងរាលដាលជំងឺរាតត្បាត COVID- 19 គឺជាមូលហេតុជាក់ស្ដែង ប៉ុន្តែជាថ្មីម្ដងទៀត ជំងឺរាតត្បាតនេះបានដាក់សន្ធិសញ្ញា Schengen ដែលអនុញ្ញាតឱ្យលុបបំបាត់ការត្រួតពិនិត្យព្រំដែន លើកលែងទិដ្ឋាការអន្តោប្រវេសន៍ និងធានាសិទ្ធិធ្វើដំណើរដោយសេរីចំពោះ ពលរដ្ឋនៃប្រទេសជាសមាជិក នៅចំពោះការសាកល្បងដ៏ធំធេង។

ទោះយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ពោលគឺហួសពីកាលបរិច្ឆេទ ១ សប្តាហ៍ហើយ ប៉ុន្តែសន្ធិសញ្ញា Schengen នៅតែមិនអាចដំណើរការឡើងវិញបានឡើយ។ ទន្ទឹមនឹងនេះខឿនសេដ្ឋកិច្ចរបស់ប្លុកនេះត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះរហូតដល់ ១០ ភាគរយ ក្នុងឆ្នាំនេះ ដែលជាការធ្លាក់ចុះមិនធ្លាប់មានចាប់តាំងពីវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ១៩២០ ។

មហិច្ឆតា Schengen និងការសាកល្បង COVID- 19 - ảnh 1មហិច្ឆតា Schengen និងការសាកល្បង COVID- 19 (រូបថត៖ TTXVN) 

ការខ្វែងគំនិតគ្នាក្នុងការបើកច្រកទ្វារព្រំដែនឡើងវិញ

ក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូកាលពីថ្ងៃទី ២០ ខែឧសភា កន្លងទៅ បណ្ដារដ្ឋមន្ត្រីទេសចរណ៍នៃសហភាពអឺរ៉ុប (EU)បានពិភាក្សាអំពីផែនការបើកច្រកទ្វារព្រំដែនជាបណ្តើរ ៗ នៅរដូវក្តៅ តាមសំណើររបស់គណៈកម្មការអឺរ៉ុប (EC)  ។ កាដែលជំងឺរាតត្បាត COVID - 19កំពុងមានការវិវឌ្ឍជាវិជ្ជមាននោះ បានបង្កើតកម្លាំងចលករដល់បណ្ដាប្រទេសធ្វើការសម្រេចចិត្តពិភាក្សា បើកច្រកទ្វារព្រំដែនឡើងវិញ និងស្ដារផ្នែកទេសចរណ៍ ក្រោយរយៈពេលវែង ដែលរងផលប៉ះពាល់ជាគំហុក។

ទោះយ៉ាងណាក៏ដោយ រដ្ឋមន្រ្តីនៃប្រទេសជាសមាជិក  EU ទាំង ២៧ មិនអាចយល់ព្រមគ្មាលើផែនការទាំងមូល ដែលត្រូវបាន EC លើកសំណើរឡើយ។ លោក Gari Capelli រដ្ឋមន្រ្តីក្រសួងទេសចរណ៍ Croatia ដែលជាប្រទេសកាន់ដំណែងជាប្រធាន  EU ប្ដូរវេន បានចាត់ទុកថា ចាំបាច់ត្រូវពិភាក្សាបន្ថែមទៀតអំពីវិធីអនុវត្ត “ កញ្ចប់វិធានការទេសចរណ៍នានា” ព្រោះថា អឺរ៉ុបមិនអាចប្រថុយប្រថាន នឹងហានិភ័យ ក្រោយការបិទប្រទេស ក្នុងរយៈពេលជាង ១ ខែ។ តាមលោកថា បណ្ដាប្រទេសចាំបាច់ត្រូវបើកច្រកទ្វារព្រំដែន ឡើងវិញប្រកបដោយមានការទទួលខុសត្រូវ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី ដើម្បីធានាថា ជំងឺរាតត្បាតនេះមិន អាចបន្តផ្ទុះឡើង។

ចំណែកឯបារាំងបានស្នើឲ្យមានការសម្របសម្រួលរវាងប្រទេសនានាឲ្យបានល្អថែមទៀត។ គោលដៅរបស់ទីក្រុងប៉ារីសគឺបើកច្រកទ្វារព្រំដែនផ្ទៃក្នុងរបស់ EU ចាប់ពីថ្ងៃទី ១៥ ខែឧសភា ប៉ុន្តែត្រូវធានាបញ្ជៀសការបើកច្រកទ្វារព្រំដែនយ៉ាងឆាប់រហ័ស។ ក្នុងពេលនោះ អាល្លឺម៉ង់មានបំណងចង់ប្រមូលផ្តុំប្រទេសចំនួន ១១នៅ ភាគខាងត្បូង EU ដើម្បីពិភាក្សាអំពីវិធីសហប្រតិបត្តិការបើកច្រកទ្វារព្រំដែនឡើងវិញ។

ពិតណាស់ថា នាបច្ចុប្បន្ននេះ បណ្ដាប្រទេសនៅតំបន់ Schengen កំពុងអនុវត្តវិធានការបើកច្រកទ្វារព្រំដែនអន្តរជាតិដោយមិនព្រមៗគ្នា និងដាច់ដោយឡែកគ្នា។

សាមគ្គីភាពនៅតែជាគន្លឹះនៅតំបន់ Schengen

ប្រធាន EC លោកស្រី Ursula von der Leyen បានអំពាវនាវដល់ប្រទេសជាសមាជិក EU ទាំង ២៧ រួមសហការគ្នា ដើម្បីដកចេញវិធានការដាក់កំហិតនានា។ លោកស្រីបានព្រមានថា ការសម្របសម្រួលមិនពេញលេញក្នុងការដកវិធានការដាក់កំហិត នឹងបង្កគ្រោះអាសន្នដល់ប្រទេសជាសមាជិកទាំងអស់ និងអាចបង្កើតភាពតានតឹងរវាងបណ្ដាប្រទេស។ លោកស្រី Ursula von der Leyen មានក្ដីសង្ឃឹមថា ការបើកច្រកទ្វារព្រំដែនឡើងវិញ រវាងបណ្ដាប្រទេសនាពេលខាងមុខនឹងត្រូវបានអនុវត្តន៍កាន់តែមានលក្ខណៈជាប្រព័ន្ធ។

ក្រុមអ្នកជំនាញបានអះអាងថា អឺរ៉ុបខ្វះសាគ្គីភាពក្នុងការឆ្លើយតបនឹងជំងឺរាតតត្បាត  COVID -19។ នាបច្ចុប្បន្ននេះ ប្រទេសនីមួយៗ បានអនុវត្តការបើកច្រកទ្វារព្រំដែនឡើងវិញតាមវិធីរបស់ខ្លួន។ លោក Enrico Letta ប្រធានវិទ្យាស្ថានប្រឹក្សាយោបល់

Jacques Delors នៃសហភាពអឺរ៉ុប (EU) ធ្លាប់បានត្អូញត្អែនៅលើវិទ្យុ France Info (បារាំង) ថា EU ត្រូវរួមសហការគ្នាបើកច្រកទ្វារព្រំដែនរវាងបណ្ដាប្រទេស។  ប៉ុន្តែបណ្តាប្រទេសសជាសមាជិក EU មិនចង់ផ្តល់សិទ្ធិអំណាចដល់ EU លើបញ្ហាដែលពួកគេគិតថាពួកគេអាចធ្វើសកម្មភាពដោយខ្លួនឯងបាន។

ការស្ដារតំបន់ Schengen ឡើងវិញ នឹងប្រព្រឹត្តទៅជាក់ជាពុំខាន ប៉ុន្តែជាថ្មីម្ដងទៀត ភាពស្ថិតស្ថេរនៃតំបន់ធ្វើដំណើររួមរវាងបណ្ដាប្រទេសជាសមាជិក សហគមន៍អ៊ឺរ៉ុបបានប្រឈមនឹងការសាកល្បងដ៏ធំធេងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ