មហាពិធីវិសាខបូជាបានលើកកំពស់តួនាទីនិងឋានៈរបស់វៀតណាម

(VOVWORLD) - នាថ្ងៃទី១៤ ខែឧសភា មហាពិធីវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ ២០១៩បានបិទបញ្ចប់នៅខេត្ត Ha Nam ក្រោយរយៈពេល ៣ថ្ងៃប្រព្រឹត្តទៅ។ ការ រៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍ពុទ្ធសាសនាធំបំផុតពិភពលោកនេះ មិនត្រឹមតែសរអោយឃើញនូវទំនុកទុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះសមាគមន៍ពុទ្ធសាសនាវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាការបោះជំហានមួយទៀត របស់វៀតណាមក្នុងដំណើរការសមាហរណកម្មអន្តរជាតិទៀតផង។
មហាពិធីវិសាខបូជាបានលើកកំពស់តួនាទីនិងឋានៈរបស់វៀតណាម - ảnh 1 វត្ត Tam Chuc ដែលជាទីកន្លែងរៀបចំមហាពិធីវិសាខបូជាឆ្នាំ២០១៩

  ដោយការទទួលរៀបចំមហាពិធីវិសាខបូជា៣លើក វៀតណាមបានអះអាងនូវការខិតខំប្រឹងប្រែងនិងសមិទ្ធផលរបស់ខ្លួនក្នុងការធានាសិទ្ធិសេរីខាងជំនឿសាសនា ជំរុញការជួបប្រាស្រ័យនិងកិច្ចសហប្រតិបតិ្តការអន្តរជាតិអំពីសាសនា ព្រមទាំងអះអាងនូវការទទួលខុសត្រូវនិងការគាំទ្រចំពោះជំរុញសន្តិភាព ក៏ដូចជាភាពសុខដុមរមនារវាងបណ្ដាសាសនានិងខឿនវប្បធម៌លើពិភពលោក ទៀតផង។

        ការពិតជាក់ស្ដែងអំពីសេរីភាពខាងជំនឿសាសនា

        ប្រធានបទនៃមហាពិធីវិសាខបូជាឆ្នាំ២០១៩គឺ “វិធីសាស្ត្រអភិក្រមនៃពុទ្ធសាសនាលើការដឹកនាំសកលលោកនិងការទទួលខុសត្រូវក្នុងការចែករំលែកដើម្បីសង្គមមួយប្រកបដោយចីរភាព”។ ប្រការនេះបានបង្ហាញនូវការចូលរួមយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាលនិងសមាគមន៍ពុទ្ធសាសនាវៀត ណាមក្នុងការអនុវត្តគោលដៅសហ្សសវត្សរ៍របស់អង្គការសហប្រជាជាតិ។ ព្រះតេជគុណ Thich Duc Thien អនុប្រធាននិងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិបាលមជ្ឈឹមសមាគមន៍ពុទ្ធសាសនាវៀត ណាម បានមានពុទ្ធដីការនិងសង្កត់ធ្ងន់ថា៖

        “ប្រធានបទនេះបានបង្ហាញអោយឃើញនូវគោលមាគ៌ារបស់បក្ស រដ្ឋវៀតណាមចំពោះគោលនយោបាយសេរីភាពខាងជំនឿសាសនា ដើម្បីអោយមិត្តភក្តិអន្តរជាតិយល់ឃើញការពិតជាក់ស្ដែងដ៏បរានុម័តអំពីសេរីភាពខាងជំនឿសាសនានៅវៀតណាម ក៏ដូចជាការយកចិត្តទុកដាក់ ការថែទាំរបស់បក្សនិងរដ្ឋចំពោះជីវភាពខាងជំនឿសាសនារបស់ប្រជាជន ដែលក្នុងនោះមានសហគមន៍ពុទ្ធសាសនាផងដែរ។ នេះក៏ជាព្រឹត្តិការណ៍ដើម្បីអោយពិភពលោកឃើញនូវការទទួលខុសត្រូវរបស់វៀត ណាមចំពោះអង្គការសហប្រជាជាតិលើគ្រប់វិស័យផងដែរ”។

         ព្រះតេជគុណ Thich Gia Quang អនុប្រធានគណៈកម្មការរៀបចំមហាពិធីវិសាខបូជាអង្គការសហប្រជាជាតិ អនុប្រធានក្រុមប្រឹក្សាអភិបាល ប្រធានគណៈកម្មាធិការព័ត៌មាននិងផ្សព្វផ្សាយនៃមជ្ឈឹមសមាគមន៍ពុទ្ធសាសនាវៀតណាម បានចាត់ទុកថា មហាពិធីវិសាខបូជាឆ្នាំ២០១៩មានអត្ថន័យដ៏ធំធេងចំពោះពុទ្ធសាសនាវៀតណាមដោយអះអាងនូវការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋចំពោះជីវភាពខាងជំនឿសាសនារបស់ប្រជាជន។

        “ការដែលពុទ្ធសាសនាវៀតណាមត្រូវបានជ្រើសរើសទទួលរៀបចំមហាពិធីវិសាខបូជាឆ្នាំ២០១៩ នោះ គឺមោទនភាពដ៏ធំធេងចំពោះសមាគមន៍ពុទ្ធសាសនាវៀតណាម ដោយបង្ហាញនូវតួនាទីនិងឋានៈរបស់សមាគមន៍ពុទ្ធសាសនាក្នុងសហគមន៍ប្រជាជាតិវៀតណាមទាំងមូល ក៏ដូចជាការរួមចំណែករបស់សមាគមន៍ពុទ្ធសាសនាចំពោះអន្តរជាតិទៀតផង។ ទីពីរគឺអះអាងនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់បក្សនិងរដ្ឋ។ ទីបីគឺបង្ហាញនូវការរួមដំណើរយ៉ាងជិតស្និទ្ធជាមួយពុទ្ធសាសនាពិភពលោក។ ហើយទីបួនគឺផ្សព្វផ្សាយអំពីរូបភាពទឹកដីមនុស្សវៀតណាមស្នេហាសន្តិភាព ផងដែរ”។

មហាពិធីវិសាខបូជាបានលើកកំពស់តួនាទីនិងឋានៈរបស់វៀតណាម - ảnh 2 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញធ្វើជាអធិបតីនៅក្នុងពិធីលាងសាយភាជន៍ទទួលបណ្ដាតំណាងដែលមកចូលរួមមហាពិធីវិសាខបូជាឆ្នាំ២០១៩នៅវៀតណាម

        លើកកំពស់តួនាទីនិងឋានៈរបស់វៀតណាម

        លោក Bui Huu Duoc ប្រធានមន្ទីរពុទ្ធសាសនា គណៈកម្មាការធិការសាសនានៃរដ្ឋាភិបាល វៀតណាំមបានអះអាងថា មហាពិធីវិសាខបូជាឆ្នាំ២០១៩គឺជាព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់មួយ ដែលរួមចំណែកលើកកំពស់តួនាទីនៃពុទ្ធសាសនាវៀតណាមក្នុងសមាហរណកម្មអន្តរជាតិ។ លោកបានថ្លែងថា៖

        “នេះជាព្រឹត្តិការណ៍សំខាន់មួយរបស់ពុទ្ធសាសនា ហើយក៏ជាព្រឹត្តិការណ៍សំខាន់ចំពោះប្រទេសជាតិផងដែរ ដោយមានការចូលរួមរបស់តំណាងជាង១៦០០នាក់មកពីប្រទេសជាង១០០។ មិត្តភក្តិអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះការរៀបចំរបស់វៀតណាមក៏ដូចជាការធានាសុវត្ថិភាព។ មហាពិធីវិសាខបូជា ជាឱកាសដើម្បីអោយពិភពលោកឃើញការទទួលស្វាគមន៍យ៉ាងកក់ក្ដៅនៃប្រទេសម្ចាស់ផ្ទះ ភាពរួសរាយរាក់ទាក់របស់សហគមន៍ព្រះសង្ឃនិងពុទ្ធបរិស័ទ ក៏ដូចជារបស់ប្រជាជនវៀតណាមទាំងមូល ផងដែរ”។

        សាររួមធំបំផុតដែលតំណាងអង្គការសហប្រជាជាតិ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសនិងសមាគមន៍ពុទ្ធសាសនានានាបានចែករំលែកនៅមហាពិធីវិសាខបូជាឆ្នាំ២០១៩នេះ គឺជាសារដើម្បីពិភពលោកមួយប្រកបដោយសុខសន្តិភាព។ ដោយការទទួលរៀបចំមហាពិធីវិសាខបូជាប្រកបដោយជោគជ័យនោះ វៀតណាមិនត្រឹមតែរួមចំណែកទៅក្នុងខឿនសន្តិភាពនៃប្រទសតែមួយប៉ុណ្ណោះទេ ថែមទាំងនាំមកនូវសន្តិភាពនិងសាមគ្គីភាពសម្រាប់មនុស្សលោក តាមនោះលើកកំពស់តួនាទីនិងឋានៈរបស់ខ្លួនលើឆាកអន្តរជាតិ ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ